ឈាម​៣​ម៉ឺន​ប្លោក​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​តាម​មន្ទី​រ​ពេទ្យ​រដ្ឋ​និង​ឯក​ជន​នៅ​រា​​ជ​ធានី​ភ្នំ​ពេញនៅ​ឆ្នាំ​២០​១៤​

លោក​​ វេជ្ជ​បណ្ឌិត​ ហុក ​គឹម​​ចេង​ ប្រ​ធាន​​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម ​បាន​មាន​ប្រ​សាសន៍​ថា​នៅ​​ក្នុង​​ឆ្នាំ​​២០​១៤ ​មជ្ឈម​ណ្ឌល​​ជាតិ​​ផ្តល់​​ឈាម ​ទទួល​​អំ​ណោយ​​ឈាម ​បាន​​ចំ​នួន ​៣២​.​៦៤​៨​ ប្លោក​ ស្មើ​នឹង ​៦១​ ភាគ​រយ ​នៃ​​ការ​ទទួល​​អំ​ណោយ​​ឈាម​ នៅ​​ទូ​ទាំង​ប្រ​ទេស​ ដែល​មាន​​ចំនួន ​៥២​.​៨៦​៧​ ប្លោក​​។​

Gsលោក​បាន​បន្ត​ថា​ឈា​ម​​ចំ​នួន​​ប្រ​មាណ​​ជា ​ជិត​​៣​​ម៉ឺន​​ប្លោក​ ត្រូ​វ​បាន​​ប្រើ​ប្រាស់ ​នៅ​ក្នុង​​មន្ទីរ​ពេទ្យ​​រដ្ឋ​ និង​ ឯក​ជន ​នៅ​ក្នុង​​រា​ជ​ធានី​​ភ្នំ​ពេញ ដែ​ល ​ជា​​មធ្យម​ យើង​​ត្រូវ​ការ​​ឈាម​ ពី ​៨០​​ប្លោក​ ទៅ​​១០០​​ប្លោក​ ក្នុ​ង​​មួយ​ថ្ងៃ​ ដោយ​សារ​​តែ​មាន​​អ្ន​ក​ជំងឺ ​មួយ​​ចំ​​នួន​​ធំ ​បាន​​បញ្ជូ​ន​​មក​ពី​​គ្រប់​​ខេត្ត​​​-​​ក្រុង​​។

​លោកបា​ន​ថ្លែង​បែ​ប​នេះ​នៅ​ក្នុង​ពិធី​បរិច្ចា​គ​ឈាម​ក្រោម​ប្រ​ធាន​បទ«​ផ្តល់​ឈាម​ផ្តល់​ក្តី​សង្ឃឹម​»កា​ល​ពី​ថ្ងៃ​ទី​១៤​កម្ភៈ​ឆ្នាំ​២០​១៥​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យ។​

​លោក​បាន​រំ​លឹក​ថា​កា​ល​ពី ​​ថ្ងៃ​ទី​​១៤​ ខែ​កុម្ភៈ​ ឆ្នាំ​​​២០​១៣ ​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម ​បាន​​សហ​ការ​​រៀប​ចំ ​យុទ្ធ​នាកា​រ​ ផ្តល់​​ឈាម​ ផ្តល់​​សេច​ក្តី​ស្រ​ឡាញ់ ​នៅ​​សក​ល​​វិ​ទ្យា​ល័យ​​ភូមិ​ន្ទ​​ភ្នំ​ពេញ ​ដោយ​​ទទួល​បាន​​អំ​ណោយ​​ឈាម​ ចំនួ​ន​​៤៤៦​ ប្លោក​​។​ ថ្ងៃ​ទី​​១៤ ​ខែកុម្ភៈ​ ឆ្នាំ​​២០​១៤​ មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​ បាន​​សហ​ការ​​ជា​មួយ ​សាខា​​កាក​បាទ ​ក្រ​ហម ​រាជ​ធានី​​ភ្នំ​ពេញ ​រៀប​ចំ​​យុទ្ធ​នា​ការ​​នេះ ​នៅ​​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម ​ភ្នំ​ពេញ ​ដោយ​​ទទួល​បា​ន​​អំ​ណោយ​​ឈាម ​ចំ​នួន​​៣​៤៦ ​ប្លោក​ ហើយ​​នៅ​​ថ្ងៃទី​​១៤​ ខែ​កុម្ភៈ ​ឆ្នាំ​​២០​១៥ ​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម ​និង​​សា​ខា​​កាក​បាទ​ក្រ​ហម ​រាជ​ធានី​​ភ្នំ​ពេញ ​បាន​​សហ​ការ​​រៀប​ចំ ​យុទ្ធ​នា​ការ​​នេះ​​ឡើង ​ដោយ​​សង្ឃឹម​ថា ​នឹង​មាន​​អ្នក​ស្ម័គ្រ​ចិត្ត​ មក​​បរិច្ចា​គ​​ឈាម ​បាន​​កាន់​តែ​ច្រើន​ ដើ​ម្បី​​ឆ្លើ​​បត​​ទៅនឹ​ង​​តម្រូវ​ការ​​ឈាម ​សម្រា​ប់​​ជួយស​ង្គ្រោះ​ ដល់​​ជ​នរ​ង​គ្រោះ ​នៅ​​ទូទាំ​ង​ប្រ​ទេស​​។​​

លោក​បានប​ន្ថែ​មថា​ នៅ​​ថ្ងៃ​ទី​​១៤​ ខែ​កុម្ភៈ​ ឆ្នាំ​​២០​១៥ ​នៅ​​ទូទាំង​​ពិភ​ព​លោក ​គេ​​នាំ​គ្នា​​ប្រា​រព្ធ​​នូវ​​ទិ​វា​​នៃ​​ក្តី​​ស្​រឡាញ់​។​ ចំ​ណែក​​នៅ​​កម្ពុជា ​ក៏​មា​​​ន​​ប្រា​រព្ធ​​ទិវា​​នេះ​ដែរ ដោយ​មាន​​អ្ន​ក​ខ្លះ​​ទិញ​​ផ្កា ​និង​​វត្ថុ​​អនុ​ស្សាវ​រីយ៍​​ផ្សេងៗ​ ជូន​​ដល់​​មនុស្ស​​ជា​ទី​​ស្រ​ឡាញ់​​របស់​​ពួកគេ​​។​ ប៉ុន្តែ​​សម្រាប់ ​មជ្ឈ​មណ្ឌល​​ផ្តល់​​ឈាម​ សាខា​​​កាក​បាទ​ក្រ​ហម​​រាជ​ធានី​​ភ្នំ​ពេញ ​និង​​សមា​គម​​សប្បុ​រជន​ បរិច្ចា​គ​​ឈាម​​កម្ពុជា​ បាន​រៀបចំ​​នូវ​​យុទ្ធ​នាកា​រ​ ទទួល​​អំណោ​យ​​ឈាម ​ដោយ​​ស្ម័គ្រ​ចិត្ត​ ពី​​សំណាក់​​សាធា​រ​ណជន​ ក្រោម​​ប្រ​ធាន​បទ ​”​​ផ្តល់​​ឈាម​ ផ្ត​ល់​​សេច​ក្តី​ស្រ​លាញ់​​”​ នៅ​​បរិ​វេណ​​ទី​លាន​​ប្រ​ជាធិ​ប​តេយ្យ​ ។

​លោក​ មាស​ វណ្ណៈ​ ប្រ​ធាន​​ក្រុម​ប្រឹ​ក្សា​ភិ​បាល​ នៃ​​សមា​គម​​សប្បុរ​ជន​ បរិ​ច្ចាគ​​ឈាម​​កម្ពុជា ​បានអោ​យ​ដឹ​ង​ថា ​នៅ​ក្នុង​​ទិ​វា​​នៃ​​ក្តី​​ស្រ​ឡាញ់​​នេះ ​បាន​ធ្វើ​អោយ​​ប្រ​ជាព​លរដ្ឋ​ ដែល​មាន​​ឆន្ទៈ ​ចែក​រំ​លែក​​ក្តី​​ស្រ​ឡាញ់​​រប​ស់​ខ្លួន​ ជូន​​ទៅដ​ល់​​ជន​រង​គ្រោះ​​ផ្សេងៗ​ តាម​រយៈ​​នៃ​​ការ​បរិច្ចាគ​​ឈាម​​។ ​អ្នក​ត្រូវ​ការ​​ជួយ​សង្គ្រោះ​ មាន​ការ​​កើនឡើ​ង ​ដែល​​ធ្វើ​អោយ ​មជ្ឈម​ណ្ឌល​​ជាតិ​​ផ្តល់​​ឈាម ​កំ​ពុង​​ត្រូ​វ​ការ​​អំ​ណោយ​​ឈាម​ ពី​​អ្នក​ស្ម័គ្រ​ចិត្ត​ ដោយ​សារ​តែ​​មជ្ឈ​មណ្ឌល​ មិន​ទាន់​​ទទួលបា​ន ​អ្នក​ស្ម័គ្រ​ចិត្ត​​ផ្ត​ល់​​ឈាម​​គ្រប់​គ្រាន់​ នៅ​ឡើយ​​។​

លោក ​មាស ​វណ្ណៈ ​បាន​​បន្ត​ថា ស​មាគ​ម​​សប្បុ​រជន​ បរិច្ចាគ​​ឈាម​​កម្ពុជា ​ចូល​រួម​​ជា​និច្ច ​ក្នុង​​សក​ម្ម​ភាព​​មនុស្ស​ធម៌ ​តាម​រយៈ​​ការ​បរិ​ច្ចាគ​​ឈាម ​ដែល​​ឈាម​មាន​​សារ​សំ​ខាន់​​ខ្លាំង​ណាស់​ ក្នុង​ការ​​ជួយ​សង្គ្រោះ​​ជី​វិត​​មនុស្ស​ ហើយ​​នៅលើ​​ពិ​ភព​លោក​​យើង​​នេះ ​មិន​ទាន់​មាន​​អ្នក​​វិ​​ទ្យ​​សាស្ត្រ​​ណា ​ស្វែង​រក ​និង​​ផលិត​​ឈាម ​សិប្ប​​​និមិ​ត្ត ​មក​​ជំនួស​​ឈាម​​មនុស្ស​ ឬ ​ចាក់​​បញ្ចូល ​ដើ​ម្បី​​ជួយ​សង្គ្រោះ​ ជី​វិ​ត​​មនុស្ស​ បាន​​នៅឡើ​យ​​ទេ​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative