​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃទី​១៥​កម្ភៈ​បណ្តាល​ឲ្យ​ស្លាប់​១១​នាក់​និង​រ​បួស​ធ្ងន់​ស្រាល​៣០​នាក់​

តាម​រ​បាយ​​ការ​​ពី​​នា​យក​ដ្ឋាន​​សណ្តាប់​ធ្នាប់ ​នៃ​​អគ្ក​ស្នង​ការ​ដ្ឋាន​​នគ​​រ​​បាល​​ជាតិ ​នៅ​​ថ្ងៃ​​ទី​​១៥ ​ខែ​​កុម្ភះ ​ឆ្នាំ​​២០​១៥​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​​​​​​​​​​​នៅ​​ទូទាំ​ង​​​ប្រ​​ទេស​​​ចំ​​នួន ​​១៩​​​លើក​​ (​​​យប់​​ ០៨​​​លើក​​​) ​​បណ្តាល​​ឲ្យ​​​មនុស្ស​​​ស្លាប់​ ១១​​នាក់​ (​​ស្រី​ ០៣​​នាក់​​)​ របួស​ធ្ងន់ ​១៧​​​នាក់​ ​(​​ស្រី​ ០៣​​នាក់​​)​ និង​​របួស​ស្រាល​ ១៣​​នាក់​ (​​ស្រី ​០៤​​នាក់​​) ​។​​

2b487b19-74dc-406d-86ca-a83130ec2439sក្នុង​​​​គ្រោះ​​ថ្នាក់​​​ចរា​​ចរណ៍​​​ទាំង​​ ១៩​​​លើក​​​នេះ ​​បាន​​​បង្ក​​​ឲ្យ​​​ខូច​​ខាត​​​យាន​​យន្ត​​​សរុប ​​៣៧​​​គ្រឿង​​ ក្នុង​នោះ​​​មា​ន​​ម៉ូតូ​​​ចំ​នួន​​ ២០​​​គ្រឿង​​​,​​ រថ​​យន្ត​​​ធុន​​​តូច​​​ចំ​​នួន ​​០៦​​​គ្រឿង​​​, ​​រថ​​យន្ត​​​ធុន​​​ធំ​ ​១១​​​គ្រឿង ​​និង​​​អ្នក​​​ថ្មើរ​​ជើង ​០​២​​​នាក់ ​​។​​​

មូល​ហេ​តុ ​​ដែល​​​បណ្តាល​​ឲ្យ​​​​មាន​​គ្រោះ​ថ្នាក់​ គឺ​​មក​ពី​​ល្មើស​​ល្បឿន ​០៦​​លើក​​, មិ​ន​​គោរ​ព​​សិទ្ធ ​០២​​លើក​​, មិ​ន​​ប្រ​កាន់​​ស្តាំ ​០២​​លើក​​, ​ប្រ​ជែង​​គ្រោះ​ថ្នាក់ ​០៤​​លើក​​, ​ស្រ​វឹង ​០២​​លើក​​, ​កត្តា​​យាន​យន្ត ​០២​​លើក ​និង​​ជិះ​​ម៉ូតូ​​ឆ្លង​ផ្លូវ​ ០១​​លើក ​ក្នុង​នោះ​​អ្នកជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​ ដោយ​​មិន​​បាន​​ពាក់​មួក​​សុវត្ថិភា​ព​​ចំនួន​ ២៦​​នាក់​ (​​យប់​ ០​៩​​នាក់​​) ​។​​

រថ​យន្ត​​ពិ​ន័យ​​សរុប​​ចំនួ​ន ​១៣៥​​គ្រឿង ​(​​រថ​យន្ត​​ធំ​ ៤៥​​គ្រឿង​​) ​ស្មើ​​និង​ ១៣៥​​ករណី​​, ​ករណី​​ល្មើស​​ក្រ​ដាស​​ស្នាម​ ៧០​​គ្រឿង ​ស្មើ​​និង​ ៧០​​រ​ណីៈ​ រួម​មាន​ ស្រ​វឹង​​បើក​បរ​ ០២​ក​រណី​​, ​បណ្ណ​​បើក​បរ​​ហួស​​សុ​ពល​ភាព​ ០១​​ករណី​​, ​បណ្ណ​​បើក​បរ​​ខុស​​ប្រ​ភេទ​​យាន្ត​ ០៣​​ករណី​​, ​គ្មាន​​បណ្ណ​​អាជី​វកម្ម ​១២​​ករណី​​, ​គ្មាន​​ឈៀក​ ១២​​​ករណី​​, ​ឈៀក​​ហួស​​សុព​លភាព​ ០៤​​​ករណី​​, ​បើក​បរ​​លើ្មស​​ល្បឿន​​កំណ​ត់ ​២៣​​ករណី​​,​ ​បើក​បរ​​មិន​​ពាក់​​ខ្សែ​ក្រ​វ៉ាត់ ​១៣​​ករណី​​, ​ករណី​​ល្មើស​​បច្ចេ​ក​ទេស​​មាន​ ៦៥​​គ្រឿង ​ស្មើ​​និង​ ៦៥​​ករណី​ រួម​​ន​​មា​នៈ​ ដឹ​ក​​សំពី​ង​សំ​ពោ​ង​ ៣៨​​ករណី​​, ​ដឹក​​លើស​​ចំ​ណុះ ២​៧​​ករណី ​។​​

ដោយឡែ​ក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័​យ​​សរុប​​ចំ​នួន ​១,៤​០៣​​​គ្រឿង ក្នុ​ង​នោះ​​មាន ​ស្រ​វឹង​​បើក​បរ​ ០៥​​ករណី​​, ​ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក ​៧៧​៤​​ករណី​​, ​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​ ៥​៥៧​​​ករណី​, ​ជិះ​​ម៉ូតូ​​អត់​​កញ្ច​ក់​​និង​​មួក​ ០៦​​ករណី​​, ​ដឹក​​លើស​​ចំ​ណុះ ​០១​​ករណី​​, សញ្ញា​ចរា​ចរណ៍​ ៣៧​​ករណី​​,​ ម៉ូតូ​​បើក​​ភ្លើ​ង​​ពេល​​ថ្ងៃ​ ១៣​​ករណី​​, ​និង​ផ្លាក​លេខ​​បាក់​​ឬ​​ខូច ​១០​​ករណី ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative