កាក​បាទ​ក្រ​ហម​កម្ពុជា​​ចែក​​អំ​ណោយ​​មនុស្ស​ធម៌​​ដ​ល់​​អ្នក​​ផ្ទុ​ក​មេ​រោគ​​អេ​ដស៍​​នៅ​​ស្រុក​​សង្កែ​

ក្នុង​​បរិ​វេណ​​វត្ត​​រកា​ កាលពី​​រសៀល​​ថ្ងៃទី​១៣ ​ខែកុម្ភៈ​ ឆ្នាំ​២០​១៥​ សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​​ប៊ុន ​រ៉ានី​​ហ៊ុន ​សែន ​ប្រ​ធាន​​កាក​បាទ​ក្រ​ហម​កម្ពុជា ​ឥស្ស​រ​ជន​​ឆ្នើម​​ថ្នាក់​ជាតិ​​ឆ្លើយ​តប​​មេ​រោគ​​អេស​​ដ៍​​ជំងឺ​អេ​ដស៍ ​និង​​ជា​​ឥស្សរ​ជន​​ឆ្នើម​​ថ្នាក់​ជាតិ​​នៃ​​ផែន​ការ​​សក​ម្ម​ភាព​​រួម​​របស់ ​អគ្គ​លេ​ខា​ធិ​ការ​​អង្គ​ការ​ស​ហ​ប្រ​ជា​ជាតិ​​ដើ​ម្បី​​សុខ​ភាព​​ស្ត្រី​ និង​​កុ​មារ ​បាន​​អញ្ជើញ​​សំ​ណេះ​សំ​ណាល ​និង​​ផ្តល់​​អំ​ណោយ​​សប្បុ​រស​ធម៌​​កាក​បាទ​ក្រ​ហម​កម្ពុជា​​រួម​​មាន​៖ ​សំភារៈ​ប្រើ​ប្រាស់ ​គ្រឿង​ឧប​ភោគ​​ប​រិ​ភោគ ​និង​​ថ​វិ​កា ​ដល់​​ប្រ​ជា​ពល​រដ្ឋ​​រស់​នៅ​​ជា​មួយ​​មេ​រោគ​​អេ​ដស៍​​ចំ​នួន​៩២​៤​នាក់ ​មក​ពី​១​០​ឃុំ នៅ​ក្នុង​​ស្រុក​​សង្កែ ​ខេត្ត​​បាត់ ​។​

sសម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​​ប៊ុន​រ៉ានី ហ៊ុន​សែ​ន ​បាន​​អំ​ពាវ​នាវ​​ដល់​​ប្រ​ជា​ព​ល​រដ្ឋ​​រស់​នៅ​​ជា​មួ​​យ​​មេ​រោគ​​អេដស៍​ ទាំងអ​ស់ ​មេត្តា​​រក្សា​​សុខ​ភាព​​រប​​ស់​​ខ្លួន​​ដោយ​​ត្រូវ​​ទៅ​​ទទួល​​សេ​វា​​ពិ​គ្រោះ ​និង​​ទទួល​​ឱ​សថ​​ប្រ​ឆាំង​​មេ​រោគ​​អេ​ដស៍​​អោយបា​ន​​ទៀត​​ទាត់​​តាម​​វេជ្ជ​បញ្ជា​​របស់ ​គ្រូ​ពេទ្យ​។​

សម្តេច​​បាន​បញ្ជាក់​ និង​​អំ​ពាវ​នាវ​​ដោយ​​ទ​ទួ​ច​​ថា ​ឱសថ​​ប្រ​ឆាំង​​មេ​រោគ​​អេដស៍ ​គឺ​​ផ្នែក​​មួយ​​​ដ៏​​សំ​ខាន់​​សម្រាប់​​បង​ប្អូន​ ប្រ​ជា​ពល​រដ្ឋ​​ដែល​​រស់​នៅ​​ជា​មួយ​​មេ​រោគ​​អេ​ដស៍​​ព្រោះ​ថា មា​ន​តែ​​ឱសថ​​ប្រ​ឆាំង​​មេ​រោគ​​អេ​ដស៍​​នេះហើ​យ ​ដែល​​ធ្វើអោ​យ​​បង​ប្អូន​​អាច​​រស់​រាន​មាន​ជី​វិត​​និង​​មាន​​សុខ​ភាព​​បាន​ល្អ​​ប្រ​សើរ​​បា​ន​ និង​​សូម​​រក្សា​​អនា​ម័យ​​ក្នុង​​ការ​រស់​នៅ​​ប្រ​ចាំ​ថ្ងៃ​ ដោយ​​រ​ស់​នៅ​​ស្អាត​,​ផឹក ​ស្អាត​ ហូប​​ស្អាត​​​ជា​និច្ច។​ សម្តេច​​ក៏​បាន​​សុំអោ​យ​​ប្រ​ជា​ពល​រដ្ឋ​​រស់​នៅ​​ជា​មួយ​​មេ​រោគ​​អេ​ដស៍​​ទាំង​អស់​​កុំ ​មាន​ការ​​អស់​សង្ឃឹម​។​ បង​ប្អូ​ន​​មិ​នបា​​ន​​រស់នៅ​​​ឯ​កោ និ​ង​​មានកា​រ​​រើស​អើង​​ពី​​មជ្ឈ​ដ្ឋាន​​ឡើយ។ ​រាជ​រដ្ឋា​ភិបាល​ កាក​បាទ​ក្រ​ហម​កម្ពុជា​ សេ​វា​​សុខ​ភាព​​សាធា​រណៈ និ​ង​​អង្គ​ការ​​ដៃ​គូផ្សេងៗ​តែង​​នៅ​​ជិត​​បង​ប្អូន​​​ជា​និច្ច​ និង​​តែង​​ផ្តល់​ជំ​នួយ​ផ្សេងៗ​ដើ​ម្បី​អោយ​​ការ​រស់​នៅ​​របស់​​ប​ង​ប្អូន​​បាន​ល្អ​​ប្រ​សើរ ​។​

ទន្ទឹម​នឹង​នោះ​​សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​​ក៏​​អំ​ពាវ​នាវ​​អោយ​​ស្ត្រី​​មាន​ ផ្ទៃ​ពោះ​​ទាំង​អស់​​ទៅ​​ទទួល​យក​​សេវា​​ពិនិត្យ ​និង​​ពិ​គ្រោះ​​ជា​មួយ​​គ្រូ​ពេទ្យ​​អោយ​បា​ន​​ទៀត ​ជា​ពិសេ​ស​​ស្ត្រី​​មាន​​ផ្ទៃ​ពោះ​​ហើយ​​ផ្ទុក​មេ​រោគ​​អេ​ដស៍ ​ដើម្បី​​កូន​​ប្រ​សូត្រ​​ម​ក​​មា​ន​​សុវត្ថិ​ភាព ​និង​​ចៀស​​ផុត​ពី​​ការ​ឆ្លង​​ពី​​ម្តាយ​​ទៅ​​កូន។​សម្តេច​​ក៏​បាន​​អំ​ពាវ​​អោយ​​ប្រ​ជា​ព​ល​រដ្ឋ​​ដែល​​ត្រូវ​​ទទួល​យក​​សេ​វា​​សុខា​ភិ​បាល​ ទាំង​អស់ ​ត្រូ​វ​​ពិ​និត្យ​ពិ​ចៃ​​អោយ​បាន​​ត្រឹ​ម​ត្រូវ​ និង​​ត្រូវ​​ទៅ​​កន្លែង​​ណា​​ដែ​ល​មាន​​ច្បាប់​​អនុ​ញ្ញាតិ​​ត្រឹម​ត្រូវ​ ហើយ​​គ្រូ​ពេទ្យ​​មា​ន​​ជំ​នាញ​​ច្បាស់​លាស់។​ សម្តេច​​បាន​​អំ​ពាវ​នាវ​​អោយ​​អាជ្ញាធ​រ​ខេត្ត-​ក្រុង​​ទាំង​អស់​​រួម​​នឹង ​ក្រ​សួង​សុខា​ភិ​បាល​​ត្រូវ​​បិទ​​ជា​បន្ទាន់​​កន្លែង​​សេ​វា​​សុ​ខា​ភិ​បាល​​ណា​​មិន​មាន ​ច្បាប់​​អនុ​ញ្ញាតិ​​ត្រឹ​ម​ត្រូវ​។​

ពាក់​ព័ន្ធ​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​វិញ ​សម្តេច​​បាន​​អំ​ពាវ​នាវ​​អោយ​​ប្រ​ជា​ពល​រដ្ឋ​​ទាំង​អស់​​ដែល​​ធ្វើ​ដំ​ណើរ​​តាម​​ដង​ផ្លូវ​ ត្រូវ​​បង្កើន​​ការ​ប្រុង​ប្រ​យ័​ត្ន​​ដោយ​​គោ​រព​​ច្បាប់​​ចរា​ចរណ៍​​ទាំង​អស់​គ្នា​។ ​ពេល​​ជិះ​​ម៉ូតូ​​ត្រូវ​​ពាក់​មួក​​សុវត្ថិ​ភាព​,អ្នកជិះរ​ថ​យ​ន្ត​​ត្រូវ​​ពាក់​ ខ្សែ​ក្រ​វ៉ាត់​ កុំ​​បើក​បរ​​ហួស​​ល្បឿន​​កំ​ណត់​ កុំ​​សេព​​គ្រឿង​​ស្រ​វឹង ​និង​​មិន​ត្រូវ​​ផ្ទុក​​លើស​​ទំង​ន់​​ឡើយ។ ​សម្តេច​​ក៏​បាន​​សំ​ណូម​ពរ​​ដល់​​ក្រុម​ហ៊ុន​​ដឹក​​ជ​ញ្ជួ​​ន​​ទាំងឡាយ ​សូម​មេត្តា​​ផ្តល់​​ការ​អប់​រំ​​ដល់​​អ្នក​បើកប​រ​​​រ​បស់​​ខ្លួន​​អោយ​​គោ​រព​​ច្បាប់ ​ចរា​ចរណ៍ ​និង​​ជ្រើ​ស​រើស​​អ្ន​ក​បើក​បរ​​ណា​​ដែល​មាន​​ប័ណ្ណ​បើក​បរ​​ត្រឹម​ត្រូវ​។ ​ម្យ៉ាង​ទៀត​​សម្តេច​​ប្រ​ធាន​​បាន​​ណែ​នាំ​​ដល់​​យុវ​ជន​​ទាំង​អស់​​សូម​កុំ​​ភ្លើត​ភ្លើន​ ភ្លេច​ខ្លួន​​ពាក់​ព័ន្ធ​​បញ្ហា​​គ្រឿង​ញៀន ​និង​​ល្បែង​​ពា​លា​​អាវ៉ា​សែ ​នាំអោ​យ​​ប៉ះ​ពាល់​​បំ​ផ្លា​ញ​​ជីវិ​ត​​ខ្លួ​ន​ឯង​​ផ​ង​ និង​​បំ​ផ្លាញ​​សុភ​មង្គ​ល​​ក្នុង​​ក្រុម​គ្រួ​​សារ​​ផ​ង​ដែរ។​

បន្ទាប់​មក​​សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​​ប៊ុន​រ៉ានី​​ហ៊ុន ​សែន ​និង​​ប្រតិ​ភូ​​អម​ដំ​ណើរ​​បាន​​ចែក​​អំ​ណោយ​​ជូន​​ដោយ​ផ្ទាល់​​ដៃ​ដល់​​ប្រ​ជា​ពល​រដ្ឋ​​រស់​នៅ​ ជា​មួយ​​មេ​រោគ​​អេ​ដស៍​​ទាំង​៩២​៤​នាក់​​ដោយ​ម្នាក់ៗ​ទទួល​បាន​៖​អង្ក​រ​៥០​គីឡូ​ក្រាម​ ,មី​១​កេស,​ត្រី​ខ១​០​កំប៉ុង​,សា​​រ៉ុង​១,​ក្រ​​ម៉ា​១​,​មុង​១​,ភួយ​១,​ ទឹក​បរិ​សុទ្ធ​៦ដ​ប​,ក្រ​ណាត់​ស១​ដុំ​​ក្នុ​ង​នោះ​​មាន​​ថវិ​កា១​ម៉ឺន​​រៀល ​និង​​ថវិ​កា​​ចំ​នួន​១០​ម៉ឺន​​រៀល។​គ្រូ​ពេទ្យ​​ចំ​នួន​២១​នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​​ឃី​​ត​១ក​ញ្ចប់ ​និង​​ថ​វិ​កា១​០​ម៉ឺន​​រៀល ​ដែល​​អំ​ណោយ​​ទាំង​នោះ​​បាន​មក​ពី​​សប្បុរ​​ស​ជន​​នា​នា ​តាម​រយៈ​​កាក​បាទ​ក្រ​ហម​កម្ពុជា​។ ​ក្រ​ណាត់​ស ​និង​​ថ​វិ​កា​​ជា​​អំ​ណោយ​​របស់​​សម្តេ​ច​​អគ្គ​មហា​សេ​នាប​តី​​តេ​​ជោ​​ហ៊ុន​សែន​​និ​ង​​សម្តេច​ កិត្តិ​​ព្រឹទ្ធ​​បណ្ឌិ​ត​​ប៊ុន ​រ៉ានី​​ហ៊ុន​សែន។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative