សា​លា​រាជ​ធានី​ភ្នំ​ពេញ​យ​ក​ថ្ងៃ​ទិវា​​នៃ​​ក្តី​​ស្រ​លាញ់​ប្រារព្វ​ពិធី​បរិ​ច្ឆាគ​ឈាម​​

សា​លា​​រាជ​ធានី​​ភ្នំ​ពេញស​ហកា​រ​ជា​មួយ​មជ្ឈម​ណ្ឌ​ល​ជាតិ​ត​ផ្តល់​ឈាម​បាន​យក​ ថ្ងៃ​ទី​១៤​កម្ភៈ​ជាទិ​វា​​នៃ​​ក្តី​​​ស្រ​លាញ់​​ប្រា​រព្វ​​ពិធី​​ផ្តល់​​ឈាម​​ក្រោម​​ប្រ​ធាន​បទ​​​”​ផ្តល់​​ឈាម ​ផ្តល់​​ក្តី​​ស្រ​លាញ់”​ ដើ​ម្បី​​ដាស់​​យុវ​វ័យ​​ ទាំង​អស់​​ឲ្យ​​ភ្ញាក់​រឭក​​ក្នុង​​ការ​​ចូល​រួម​​ផ្តល់​​ឈាម ​​និ​ង​​ម្យ៉ា​ង​វិញទៀ​ត​​ចង់​​បង្វែរ​​ទិវា​​នៃ​​ក្តី​​ស្រ​លាញ់​​មក​​ជា​​១ការ​​ ផ្តល់​​ឈាម​​ ផ្តល់​​ក្តី​​ស្រ​លាញ់​​ឲ្យ​​មនុស្ស​ជាតិ​​វិញ។

Gs​ពិធី​​ នេះ​​ត្រូវ​​បាន​​ធ្វើ​ឡើង​​ ​នៅ​​លើ​​ទី​លាន​​ប្រ​ជាធិ​បតេ​យ្យ​​ក្នុង​​ខណ្ឌ​​ដូន​ពេញ ​រាជ​ធានី​​ភ្នំ​ពេញ ​ក្រោ​ម​​អធិ​បតីភា​ព​​លោក ​ប៉ា ​សុជា​តិ​​វង្ស​ ​អ​ភិ​បាល​​រាជ​ធានី​​ភ្នំ​ពេញ ​​និង​​លោក​​ស្រី។​

លោក​ប៉ា សុ​ជា​តិ​​វង្ស​ ​បា​ន​​​មាន​ប្រ​សា​ស​ន៍​​លើក​​ឡើង​​ថា ​ការ​​ធ្វើ​​​ពិ​ធី​​ផ្តល់​​ឈាម​​ក្នុង​​ឱ​កាស​​បុណ្យ​​នៃ​​សេច​ក្តី​​ស្រ​លាញ់​​នេះ​​គឺ​​ក្នុង​ ​គោល​បំ​ណ​ង​​ដាស់​​យុវ​វ័យ​​ទាំង​អស់​ឲ្យ​​ភ្ញាក់​រឭក​​ក្នុង​​ការ​​ចូល​រួម​​ផ្តល់​​ឈាម​​ និង​​ម្យ៉ាង​វិញទៀ​ត​​ចង់​​បង្វែ​រ​​ទិ​វា​​នៃ​​ក្តី​​ស្រ​លាញ់​​មក​​ជា​​ការ​​ផ្តល់​​ឈាម​​ ផ្ត​ល់​​ក្តី​​ស្រ​លាញ់​​ឲ្យ​​មនុស្ស​ជាតិ​​វិញ​​។ ​​លោក​​បន្ត​​ថា ​បុណ្យ​​នៃ​​សេច​ក្តី​​ស្រ​ឡាញ់​​មិន​​មែន​​ជា​​ប្រពៃ​ណី​​ទំ​នៀម​ទម្លាប់​​របស់​​ប្រ​ជា​ជន​​ កម្ពុជា​​យើង​​នោះ​​ទេ ប៉ុ​ន្តែ​​ក្នុង​​រយៈពេ​ល​​ប៉ុន្មាន​​ឆ្នាំ​​ចុង​ក្រោយ​​នេះ​​បុណ្យ​​នៃ​​សេចក្តី​​ ស្រ​លាញ់​​ត្រូវ​​បាន​​ប្រជា​ពលរដ្ឋ​​កម្ពុជា​​ ពិ​សេស​​ក្រុ​ម​​យុវ​វ័យ​​យក​​មក​​អនុ​វត្ត​​ និង​​ចូលរួ​ម​​យ៉ាង​​គគ្រឹក​គគ្រេង​ ម្យ៉ាង​​ដោយ​​ការ​​យល់​​ច្រ​ឡំ​​នៃ​ពិ​ធី​បុណ្យ​​នេះ បា​ន​​ធ្វើ​​ឲ្យ​​យុវ​វ័យ​​របស់​​យើង​​មួយចំ​នួន​​បូ​ជា​​ខ្លួន​ប្រាណ​​ទៅ​​ឲ្យ​​សង្សារ​​របស់​ ​ខ្លួ​ន​​ធ្វើ​​ឲ្យ​​បាត់​បង់​​កិត្តិ​យស​​គ្រួ​សារ ​ខូច​​ប្រ​ពៃ​ណី​ទំ​នៀម​ទម្លាប់​​ដ៏​​ល្អ​​ផូរ​ផង់​​របស់​​កម្ពុជា​​យើង​​ថែមទៀ​ត​​។​​ ដូ​ច្នេះហើ​យ​​ទើប​​យើង​​បង្កើត​​ឲ្យ​​មាន​​ពិធី​​បរិច្ចាគ​​ឈាម​​នេះ​​ឡើង​​ក្នុង​​ ថ្ងៃ​បុណ្យ​​នៃ​​ក្តី​​ស្រ​លាញ់​១​៤​​កុម្ភៈ​​នេះ ដើ​ម្បី​​ដាស់​​យុវ​វ័យ​​ទាំង​អស់​​ឲ្យ​​បោះប​ង់​ចោល​​នូវ​​អ្វី​​ដែល​​ប្រា​ស​ចាក​​ប្រ​ពៃណី​​ ទំ​នៀម​ទម្លាប់​ ​ឬ​​ទង្វើ​​មិន​ល្អ​​ក្នុង​​ថ្ងៃ​បុណ្យ​​នៃ​​ក្តី​​ស្រ​លាញ់ ឲ្យ​​ភ្ញាក់​រឭក​​មក​​ចូល​រួម​​ផ្តល់​​ឈាម ​ផ្តល់​​ក្តី​​ស្រ​លាញ់​​ឲ្យ​​មនុស្ស​ជាតិ​​វិញ។​​

G1sលោក​ ​អភិ​បាល​​បាន​​បន្ត​​ថា ​នៅ​ក្នុង​​ប្រ​ទេស​​កម្ពុជា​​យើង​​ក្នុង​​មួយ​ឆ្នាំ​​អ្នក​​ជម្ងឺ​​ត្រូវ​ការ​​ឈាម​​ប្រ​មាណ ​​ជា​​៥០​​ម៉ឺន​​ប្លោក​ ដោយ​ឡែក​​សម្រាប់​​រាជ​ធានី​​ភ្នំ​ពេញ​​ត្រូវ​​បាន​​ឈាម​​ប្រ​មាណ​​៣០​​ម៉ឺន​​ប្លោក​​ក្នុ​ង​ ១​​ឆ្នាំ​ ដូច្នេះ​​ទេ​ ក្នុង​​មួយ​ថ្ងៃ​​យើង​​ត្រូវ​​ប្រើ​ប្រាស់​​ឈាម​​ប្រ​មាណ​​ជា​​១០០​​ប្លោក​​ក្នុង​​ មួយ​ថ្ងៃៗ​​ដើ​ម្បី​​ជួយ​​សង្គ្រោះ​​ដល់​​ជន​រង​គ្រោះ ​ហើយ​​ឈាម​​ដែល​​ទទួល​​បាន​​នា​​ពេល​​នេះ​​គឺ​ជា​​ឈាម​​ដែល​​បាន​​មក​​ពី​​ក្តី​​ស្រ​លាញ់​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative