គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ថ្ងៃទី​​១៣​​ កុម្ភៈ ​បណ្ដាល​​ឲ្យ​​​ស្លាប់​​មនុស្ស​ ចំនួន​​០៩​​នាក់ ​របួស​ធ្ងន់​​ស្រាល​​១​៦​​នា​ក់​

តាម​​របាយ​​ការណ៍​​ពី​​នា​យក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ ​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​​បាល​​ជាតិ ​នៅ​​ថ្ងៃ​ទី​​១៣​​ខែ​កុម្ភៈ ​ឆ្នាំ​​២​០​១៥​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូទាំ​ង​​ប្រ​ទេស​​ចំនួន ​១០​​លើក​​យប់​ ០៤​​លើក​​, ​បណ្ដាល​​អោយ​​មនុស្ស​​ស្លាប់​​ចំនួន​ ០៩​​នាក់​ (​​ស្រី​​៣​នាក់​​)​ របួស​ធ្ងន់ ​០៧​​នាក់ ​(​​ស្រី​​​១​​នាក់​​)​ និង​​របួស​ស្រាល​​០៩​​នា​ក់​​(​​ប្រុស​​)​។​​

12sក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​១០​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប ​១៨​​គ្រឿង​ក្នុង​​នោះ​​មាន​​ម៉ូតូ​​ចំនួន​​១១​​គ្រឿង​,​ រថ​យន្ត​​ធុន​​តូច​​ចំ​នួន ​០៣​​គ្រឿង ​រថ​យន្ត​​ធុន​​ធំ​​០​៣​​គ្រឿង​​,​​យាន​​ផ្សេងៗ​​១​គ្រឿង​ និង​​ថ្មើរ​ជើង​​១​​នាក់​​។​

មូល​ហេតុ ដែ​ល​​បណ្ដាល​​ឲ្យ​​មាន​​គ្រោះ​ថ្នាក់​​គឺ​ ល្មើស​​ល្បឿន ​០៥​​លើក​,​ ប្រ​ជែង​​គ្រោះ​ថ្នាក់​​០១​​លើក​​,​​មិន​​គោរ​ព​​សិទ្ធ​​២​​លើក​​និង​​មិន​ប្រ​កាន់​​ស្តាំ​​២​ ​លើក​។​ ក្នុង​​នោះ​​​អ្នក​​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់ ​ដោយ​​មិន​បាន​​ពាក់​មួក​​សុវត្ថិភា​ព​​ចំនួន​​១៨​​នាក់ ​(​​យប់ ​០៩​​នាក់​)​ ។​

រថយ​​ន្ត​​ពិន័យ​​សរុប​​ចំនួន ​៧១៩​​គ្រឿង​ (​​រ​ថ​យន្ត​​ធំ ​២៤​៣​​គ្រឿង​​) ​ស្មើ​​និង​​៧៤​៤​​ករណី​,​ ​ករណី​​ល្មើស​​ក្រ​ដាស​​ស្នាម​​៤៣​៩​​គ្រឿង ​ស្មើ​​និង​​៤៥​៤​​រ​ណី ​រួមមា​ន​​ប័ណ្ណ​​បើក​បរ​​ហួស​​សុពល​ភា​ព ​២៤​​ករណី​​, ​ប័ណ្ណ​​បើក​បរ​​ខុស​​ប្រ​ភេទ​​យាន្ត​​២៤​​ករណី​​,​ គ្មា​ន​​ប័ណ្ណ​ អាជី​វកម្ម​ ៥៤​​ករណី​​, ​គ្មាន​​ឈៀក ​៧៥​​ករណី​​, ​បើកប​រ​​លើស​​ល្បឿន​​កំ​ណត់​៦៨​​ករណី​​, ​បើក​បរ​​មិន​​ពាក់​​ខ្សែ​ក្រ​វ៉ាត់ ​២០៩​​ករណី​​,​ ករណី​​ល្មើស​​បច្ចេក​ទេស​មាន​ ២៨០​​គ្រឿង​​ស្មើ​​និ​ង​​២៩០​​ករណី ​រួម​​ន​មានៈ​ ដឹក​​សំ​ពីងសំ​ពោង​ ២៣៥​​ករណី​,​ ដឹក​​លើស​​ចំ​ណុះ ​១៤​​ករណី​​,​​បា​​ឡុង​​តា​​កេ​​០៥​​ករណី​​,​​ខូច​​គន្លឹះ​​សុវត្ថិ​ភាព​​០៨​​ករណី​​,​​គ្មាន​​ឬ ​​ខូច​ខាត​​របាំង​ភក់​​០១​​ករណី​​។​​

ដោយ​ឡែក​​ម៉ូតូ​​ត្រូ​វ​​បាន​​ពិ​ន័យ​​សរុប​​ចំ​នួន ​១,​១២​១​​គ្រឿង​ ក្នុង​​នោះ​​ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក​​៥៣៧​​ករណី​​, ​ជិះ​​ម៉ូតូ​​អ​ត់​​ដា​ក់​​កញ្ចក់​ ៥២​៨​​ករណី​​, ​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​និ​ង​​មួក ​០៤​​ករណី​​, ​សញ្ញា​​ចរា​ចរណ៍ ៣​៥​​ករណី​​, ​ម៉ូតូ​​បើក​ភ្លើង​​ពេល​​ថ្ងៃ​ ១១​​ករណី​​, ​និង​​ផ្លាក​​លេខ​​បាក់​​ឬ​​ខូច​​០៦​​ករណី​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ  ​សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative