សូម​យក​ថ្ងៃ​Va​len​tine’s​ Day​ជា​ថ្ងៃ​នៃ​កា​រ​រួម​វេញ​គ្នា​ជា​ធ្លុង​មួយ​នៃប្រ​ជា​ជាតិ​ខ្មែរ​

ថ្ងៃទី​១៤ ​កុម្ភៈ​ជា​រៀ​ង​រាល់​ឆ្នាំ ​ជា​ថ្ងៃ​ដែល​បណ្តា​ប្រ​ទេស​ស៊ី​វិ​ល័យ​នៅ​តតិយ​លោក ​និង​ប្រទេ​ស​កំ​ពុង​អភិ​វឌ្ឈន៍​នានា​នៅ​​លើ​ពិ​ភព​លោក ​ប្រា​រព​ពិធី​បុណ្យ​នៃ​ក្តី​ស្រ​លាញ់ ដែ​ល​ជា​ការ​កត់​សំ​គាល់​និង​រំលឹក​ដល់​លោ​ក​Va​l​en​ti​n​es​ ដែល​បាន​ស្លាប់​នៅ​ក្នុ​ង​គុក​ដោយ​សារ​ការ​លួច​ម​​​ក​ជួប​គូ​​ស្នេហ៍ ​បន្ទាប់​ពី​បាន​រត់​គេច​ពី​កំ​ណែ​​ន​ទា​ហ៊ាន។​

008dមិន​ថា​វា​ជា​ថ្ងៃ​តំ​ណាង​ឲ្យ​ស្វាមី​ភ័ក្ត​ឬ​អ្វី​នោះ​ទេ ​តែ​អត្ថ​ន័យ​នៃ​ពាក្យ​ថា ​“​ស្រ​​លាញ់​គឺ​ល្អ​ទាំ​ង​អស់ ​មិន​ថា​ក្តី​ស្រ​លាញ់នោះ​កើត​មាន​ចំ​ពោះ​គូ​ស្នេហ៍ ​ចំ​ពោះ​គ្រួ​​សារ​ ចំ​ពោះ​ស​ហ​គមន៍ ​និង​សង្គ​ម​ជាតិ​របស់​ខ្លួន ​ក៏​ដូច​ជា​សហ​គមន៍​លើ​ពិភព​លោក”​។ ​ពាក្យ​ស្រ​លាញ់ និ​ង​ការ​ផ្តល់​នូវ​ក្តី​ចំ​ពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ សុទ្ឋ​តែ​នាំ​​មក​នូវ​ក្តី​សោម​នស្ស​រីក​រាយ ​និង​នាំ​ឲ្យ​មាន​សន្តិ​ភាព​សម្រាប់​ពិភ​ព​លោក ​ប្រ​សិន​​ជា​ប្រ​ជា​ជាតិ​ក្នុង​ពិ​ភព​លោក​ពិត​ជា​ចេះ​ស្រ​លាញ់​គ្នា ​និង​គោ​រព​គ្នា​ក្នុង​នាម​ជា​ម​នុស្ស​ជាតិ។​

លោក​ច្រាយ ​ចំ​ណាន​អ្នក​និពន្ឋ​សៀវ​ភៅ២​៧​ចំ​ណុច​គួរ​ពិចា​រណា​មុន​ចូល​ខ្លោង​ទ្វារ​អាពាហ៍​ពិពាហ៍ និ​ង​សៀវ​ភៅ​ជា​ច្រើន​ទៀត​ និង​ជា​អ្នក​សិ​ក្សា​ពី​សង្គម​ម្នាក់​បាន​និ​យាយ​ប្រាប់​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​កុម្ភៈ​នេះ​​ថា ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​មនុស្ស​វ័យ​ក្មេង​ និង​មនុស្ស​វ័យ​ចំ​ណាស់​នៅ​ប្រ​ទេស​កម្ពុជា ​ព្យា​​យាម​ដាក់​អត្ថ​ន័យ​ឲ្យ​ថ្ងៃ​Va​le​n​t​in​e’s​ Day​ខុសៗ​គ្នា។​ ក្រុម​យុវ​ជន​វ័យ​ក្មេង​បាន​ឲ្យ​និ​យម​ន័យ​ថ្ងៃ​នេះ​ថា​ជា ​“​ថ្ងៃ​បុណ្យ​សង្សារ​” ​តែ​ស្រ​ទាប់​សង្គ​មនុស្ស​ចាស់​បា​​ន​ព្យា​យាម​បក​ស្រាយ​ពាក្យ​នេះ​ថា ​ជា​ថ្ងៃ​នៃ​សេច​ក្តី​ស្រ​លាញ់ ​ដែល​មនុ​ស្ស​គ្រប់​រូប​អាច​បង្ហាញ​ក្តី​ស្រ​លាញ់ ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​​​មក​ មិន​ថា​មនុស្ស​ចាស់​ឬយុ​វជន​ទ្បើយ ​ពួក​គេ​អាច​បង្ហាញ​ក្តី​ស្រ​លាញ់​ចំ​ពោះ​ឪពុក​ម្តាយ ​បង​ប្អូន ​និង​គូ​ស្វាមី ភ​រិ​យារ​បស់​ខ្លួន​បាន។​

ការ​ណ៍​ដែល​នាំ​ឲ្យ​ស្រ​ទាប់​មនុស្ស​វ័យ​ក​ណ្តាល​ មនុស្ស​វ័យ​ចំ​ណាស់ ​និង​ជា​អ្នក​មាន​គំ​និត​អ​ភ​រ័ក្ស​ហាម​មិន​ឲ្យ​មាន​ការ​រួម​ភេទ​ មុន​អាពាហ៍​ពិពាហ៍​ហាក់​មាន​ភាព​សម​ហេតុ​ស​​ម​ផល​ជាង ​ព្រោះ​កា​រួម​ភេទ​មុន​អាពាហ៍​ពិពាហ៍ ​មិន​ត្រឹម​តែ​ខុស​ប្រ​ពៃណី​វប្ប​ធ៌ម​ខ្មែរ​​នោះ​ទេ ​តែ​វា​បង្ក​ឲ្យ​មាន​ជំងឺ​សង្គ​ម​ជា​ច្រើន​ទៀត​ដូច​ជា​ជំងឺ​កាម​រោគ ​ជំងឺ​អេដស៍ ​និង​ការ​មាន​ផ្ទៃ​ពោះ​ដោ​យ​មិន​បាន​ព្រៀង​ទុក​។

​លោក​ច្រាយ ​ចំ​ណាន​បាន​បន្ត​ថា ​ផ្អែក​លើ​ហេតុផ​ល​ទាំង​នេះ ​វាស​មស្រ​ប​ណាស់​ស​ម្រាប់​ប្អូន​យុវ​វ័យ​គួរ​ពិ​ចា​រ​ណា ​ព្រោះ​ការ​រួម​ភេទ​ជា​រឿង​ធម្ម​ជាតិ​ពិត​មែន ​តែកា​រ​អនុវ​ត្តន៍​វា​ក្នុង​ពេល​វេ​​លា​មិន​សម​ស្រប​ មិន​ត្រូវ​កាលៈ​ទេសៈ​វា​អាច​បង្ក​ជា​ទោស​សម្រាប់​ខ្លួន​ឯង​ទៅ​វិញ​​បាន​ ប្រ​សិន​ជា​យើង​គ្មាន​ចំ​ណេះ​ដឹ​ង​ពី​សុខ​ភាព​បន្ត​ពូជ ​និង​សុខ​ភាព​ផ្លូវ​ភេទ​ឲ្យ​បាន​ត្រឹម​ត្រូវ​។​

លោក​បន្ថែម​ថា ​ដូច្នេះ​ការ​ទាញ​យ​ក​អត្ថ​ន័យ​នៃ​ថ្ងៃ​Va​le​n​tin​e’s​ Day​ជា​ថ្ងៃ​នៃ​ក្តី​ស្រ​លាញ់​រ​បស់​មនុស្ស​វ័យ​ចំ​ណាស់ ​ដែល​មាន​ការ​គិត​គូរ​វែង​ឆ្ងាយ ​និង​មាន​គំ​និ​ត​អភិ​រ័ក្ស​បន្តិច​ផង​ ក៏​វា​មាន​ភាព​សម​ស្រប​នឹង​ចរន្ត​សង្គ​ម​កម្ពុជា​ស​ព្វ​ថ្ងៃ​នេះផ​ង​ដែរ​ ហើយ​​ប្រ​ជា​ជាតិ​ខ្មែរ​ ពិ​សេស​ប្អូនៗ​យុវ​ជន​ក៏​មិ​ន​គួរ​គិត​ថា ​ថ្ងៃ​ដែល​ផ្តល់​ក្តី​ស្រ​លាញ់​ឲ្យ​គ្នា​ទៅ​វិញទៅ​មក​ គឺ​មាន​តែ​មួ​យ​ថ្ងៃ​១៤​កុម្ភៈ​នេះ​ដែរ​ តែ​គួរ​មាន​ជា​រៀង​រហូត​ក្នុង​សង្គម​​របស់​យើង។​

009dលោក​ច្រាយ​ ចំ​ណាន​បាន​សង្កត់​ធ្ងន់​ថា ​“​ប្រទេស​ជាតិ​របស់​យើង​មាន​សុខ​សន្តិ​ភាព ​ស្ថេរ​ភាព​នយោ​បា​យ​ហើយ ​តែ​សន្តាន​និង​ផ្លូ​វ​ចិត្ត​របស់​ប្រ​ជា​ជាតិ​នេះ​មិ​ន​​ទាន់​មាន​សន្តិ​ភាព​នោះទេ​ ពួក​គេ​មិន​ទាន់​​មាន​សន្តិ​ភាព​ផ្លូវ​ចិត្ត​នៅ​ទ្បើយ​ទេ ​ដោយ​​សា​រ​ពួក​គេ​បាន​រងការ​បំ​ពុល​មនោ​គម​វិជ្ជា​​រាប់​រយ​ឆ្នាំ​មក​ហើយ”​។​ លោក​បន្ត​ថា ​“​ប្រ​ជា​ជាតិ​នេះ​នៅមាន​គំ​និត​អញ​និ​​យម​ ច្រ​ណែន​ឈ្នា​​នីស ​ក្តិច​ត្រួយ​គ្នា​ទៅវិញទៅ​​​មក ​មិន​ស្រ​លាញ់ មិ​ន​សាម​គ្គី​គ្នា​ជា​ធ្លុង​មួយ​ក្នុង​មហា​គ្រួ​សារ​ខ្មែរ​ និ​ង​សូម្បី​តែ​ក្នុងគ្រួ​សារ​របស់​ខ្លួន​ក៏​មិនទាន់​មាន​ភាព​សាម​គ្គី ​ស្រ​លាញ់​គ្នា​ឲ្យ​តំ​លៃ​គ្នា​ គោរព​គ្នា​នៅ​ទ្បើយ​ផង​។​ នេះ​ជា​ជំងឺធ្ង​ន់​ធ្ងរ​​ណាស់ ​ប្រ​សិន​ជា​យើង​វិភាគ​ពី​បញ្ហា​សង្គ​ម”​។​

ហេតុ​នេះ​ប្រ​ជា​ជាតិ​ខ្មែរ​ទាំងមូល ​គួរ​យក​ថ្ងៃ​ទី​១៤​កុម្ភៈ​ជា​និម្មិត​រូប​នៃ​សាម​គ្គី​ភាព ​ជួយគ្នា ​ស្រ​លាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុងនាម​ជា​មហា​គ្រួ​សារ​ខ្មែរ​ ព្រោះ​​មាន​តែការ​ស្រ​លាញ់​គ្នា​ គោ​រព​គ្នា ​ឲ្យ​តំ​លៃ​គ្នា ​និង​សាម​គ្គី​គ្នា​ប៉ុ​ណ្ណោះ​ទេ ​ទើប​ជាតិ​របស់​យើង​មាន​ភាព​រ៉ឹង​មាំ ​ជាតិរបស់​យើង​មាន​កិត្យា​នុភាព​លើ​ឆាក​អន្ត​រ​ជាតិ​ ជាតិ​របស់​យើង​ទទួល​បាន​នូវ​ការ​គោរព​ ឲ្យ​តំលៃ​ និង​ប្រ​ជា​ជាតិ​ខ្មែ​រ​ក្លា​យ​ជា​ប្រ​ជា ​ជាតិ​មាន​ភាព​ស៊ីវិ​ល័យ ​និង​ក្លាយ​ជា​អរិយ​ជន​ទាំង​អស់​គ្នា​បាន​។លោ​កច្រាយ​ ចំណា​ន​បញ្ជាក់​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative