អូស្រ្ដា​លី​​ចាប់​​បើក​​ទទួល​​ពាក្យ​​អា​ហារូប​ករណ៍​​សម្រាប់​​សិស្ស​​ខ្មែ​រ​​មក​​សិ​ក្សា​​ឆ្នាំ​​២០​១៦​

ស្ថាន​ទូត​​អូស្រ្ដា​លី​​ប្រ​ចាំ​​កម្ពុជា​កាល​ពី​រា​ត្រី​ថ្ងៃ​ទី១​១​ខែ​កម្ភៈ​ឆ្នាំ២​០​១៥​បាន​​ប្រ​កាស​​បើក​​ទទួល​​ពាក្យ​​ អា​ហារូ​ប​ករណ៍​ ​​និ​ស្សិត​​ខ្មែរ​​មក​​សិ​ក្សា​​នៅ​​អូ​ស្រ្ដា​លី​ស​ម្រាប់​ឆ្នាំ​២០​១៦​ខាង​មុខ។​

fពិធី​នេះ​មាន​កា​រ​ចូល​រួម​ពី​លោក​ស្រី ​A​l​is​o​n ​B​u​r​ro​w​s​ ឯ​ក​អគ្គ​រាជ​​ទូត​​អូស្រ្ដាលី​​ប្រ​ចាំ​​ក្រុង​ភ្នំ​ពេញនិ​ង​​លោក​​ សាយ​ សំ​អាល់ ​រដ្ឋ​មន្រ្ដី​​ក្រ​សួង​​បរិ​ស្ថាន​​កម្ពុជា​។​

លោក​ស្រី ​Al​i​so​n​ ​​Bu​r​r​o​ws​បាន​មាន​ប្រ​សា​ស​​ន៍​ថា​កា​រ​អប់​រំ​នៅ​ប្រ​ទេស​អូ​ស្ត្រា​លី​ជា​មធ្យោ​បាយ ​ដ៏​មាន​ប្រ​សិទ្ធ​ភាព​សំ​រាប់​ប្រ​ជា​ពល​រដ្ឋ​ក​ម្ពុជា​ដែល​មាន​ទេព​កោ​សល្យ​។​អូ​ស្ត្រា​លី​មាន​សា​កល​វិទ្យា​ល័យ​មួយ​ចំ​នួន​ដែល​បាន​ជាប់​ចំ​ណាត់​ថ្នាក់​ជា​សក​ល​វិទ្យា​ល័យ​ដែ​ល​ល្អ​ដាច់​គេ​នៅ​ក្នុង​ពិ​ភព​លោក​។​លោក​ស្រី​បាន​បន្ត​ថា«​ការ​សិ​ក្សា​ពី​អូស្ត្រា​លីអា​ច​សិ​ក្សា​ជំ​នា​ញដែ​លអ្ន​ក​ត្រូវ​ការ​សំ​រាប់​កែ​ប្រែ​និង​អភិ​វឌ្ឍ​ន៍​ប្រ​ទេស​របស់​អ្នក​»។​

លោក​ស្រី​ Alis​o​n​ B​u​r​r​ow​s ​ឯក​អគ្គ​រាជ​​ទូត​​អូ​ស្រ្ដា​លី​​ប្រ​ចាំ​​ក្រុង​ភ្នំ​ពេញ​​ជំរុ​ញ​​លើក​​ទឹក​​ចិត្ដ​​ឲ្យ​​ពល​​ រដ្ឋ​​ខ្មែរ​​ដែល​​ចាប់​​អារម្មណ៍​​នាំគ្នា​​ដាក់​​ពាក្យ​​ម​ក​​សិ​ក្សា​​នៅ​​តាម​​សក​ល​​ វិទ្យា​​ល័យ​​របស់​​ប្រ​ទេស​​អូ​ស្រ្ដា​លី​​ដែល​​គេ​​ចាត់​​ទុក​​ថា​​មា​ន​​គុណ​​ភាព​​លំ​ដាប់​​ ពិ​ភព​​លោក​។​

នៅ​ខណៈ​​ពេល​​បើក​​ឲ្យ​​មា​ន​​កា​រ​​ដាក់​​ពាក្យ​​សម្រាប់​​ការ​​ សិ​ក្សា​​ឆ្នាំ​​២០​១៦​​ខាង​​មុខ​​លោក​​ស្រី​​ឯក​​អគ្គ​​រា​ជ​​ទូត ​និង​​លោក​​ សាយ ​សំ​អាល់ ​រដ្ឋម​ន្រ្ដី​​ក្រ​សួង​​បរិ​ស្ថាន​​កម្ពុជា​​ក៏​​ធ្វើ​​ការ​​ស្វា​គម​ន៍​​ដែ​រ​​ចំ​ពោះ​ ​និស្សិត​​ខ្មែរ​​៥៣​​នាក់​​ដែល​​បាន​​បញ្ចប់​​ការ​​សិក្សា​​ជំនាញ​​ខុសៗ​​គ្នា​​នៅ​​ឆ្នាំ ​​២០​១៤​​ ដែល​​វិល​​ទៅ​​ប្រទេស​​កម្ពុជា​​វិញ​​ដើម្បី​​យ​ក​​ចំ​ណេះ​​ដឹង​​ថ្មី​​ពី​​អូស្រ្ដា​លី​​ទៅ​ ​ជួយ​​អភិ​វឌ្ឍ​​ប្រ​ទេស​​ខ្លួន។​

អា​ហា​រូបក​រណ៍ ​Au​st​r​a​l​i​a ​A​wa​r​​d​​s​ ​Sc​h​o​l​a​rs​h​i​p​s ​(​A​A​S​) ​នឹង​​បើ​ក​​ទទួល​​ការ​​ដាក់​​ពាក្យ​​ពី​​ពេ​ល​​នេះទៅ​​រ​ហូត​​ដល់​​ថ្ងៃ​​ទី​​៣០​​ ខែ​​មេសា ​ឆ្នាំ​​២០​១៥​​ខាង​​មុខ។​

អាហា​រូបក​រណ៍​​អូស្រ្ដា​លី​​ប្រភេ​ទ​​នេះ​​ផ្ដល់​​ឱកា​ស​​ ឲ្យ​​និ​ស្សិត​​ខ្មែរ​​ដែ​ល​​រៀន​​ពូកែ​​មាន​​លទ្ធ​ភាព​​មក​​សិក្សា​​នៅ​​អូស្រ្ដា​លី​​ក្នុង​ ​​វិ​ស័យ​​នា​នា​​ដែល​​រួម​​ចំ​ណែក​​ដល់​​ការ​​អភិ​វឌ្ឍ​​សេដ្ឋ​កិច្ច ​និង​​កាត់​​បន្ថយ​​ភាព​​ក្រី​ក្រ​​។​

សេច​ក្តី​ប្រកាស​ពត៌​មាន​​បាន​​ឲ្យដឹ​ង​​ថា ​មុខ​​វិជ្ជា​​ដែល​​ជា​​អាទិ​ភាព​​ចម្បង​​រួម​​មាន​​ផ្នែក​​ហេ​ដ្ឋារ​ចនា​​សម្ព័ន្ធ​, ​កសិ​កម្ម,​ សុ​ខា​ភិ​បាល,​ ការ​​គ្រ​ប់​​គ្រង់​​ផ្នែ​ក​​អប់រំ,​ ពាណិជ្ជ​កម្ម ​និង​​មុខ​​វិជ្ជា​​ផ្សេង​​ទៀត​​ដែល​រួម​​ចំ​ណែក​​ដល់​​ការ​​កាត់​​បន្ថយ​​ហិង្សា​​លើ​​ ស្រ្ដី​ភេទ។​

​លោក ​ឡា វេ​ហា ​អតីត​​និស្សិ​ត​​ខ្មែរ​​ដែ​ល​​បាន​​បញ្ចប់​​ការ​​សិក្សា​​នៅ​​អូ​ស្រ្ដា​លី​​បាន​​ប្រាប់​​ ឲ្យ​ដឹង​​ថា ​ការ​​មាន​​ឱ​កាស​​មក​​រៀន​​ និង​​រស់​​នៅ​​អូ​ស្រ្ដា​លី​​២​​ឆ្នាំ​​មិន​​ត្រឹម​​តែ​​ផ្ដល់​​ជំ​នាញ ​និង​​ចំ​ណេះ​​ដឹង​​ថ្មីៗ​​ប៉ុ​ណ្ណោះ​​ទេ ប៉ុ​ន្ដែ​​ថែម​​ទាំង​​ផ្ដល់​​បទ​​ពិ​សោ​ធ​​ជីវិត​​ដោយ​​បាន​​បើក​​ឱ​កាស​​ឲ្យ​​លោក​​មើល​​ឃើញ​​ ពិ​ភព​​ខាង​​ក្រៅ​​ថា​​តើ​​គេ​​រីក​​ចម្រើន​​ដល់​​ណា​​ហើយ​​, បង្កើត​​មិត្ដភា​ព​​ថ្មី​​ជា​​មួយ​​ពល​​រដ្ឋ​​ដទៃ​​នៅ​​អូស្រ្ដា​លី​​ និង​​រៀន​​សូត្រ​​ពី​​ប្រ​ទេស​​ជឿន​​លឿន​​។​លោក​​បន្ដ​​ឲ្យ​​ដឹង​​ថា ​ជំនាញ​​បច្ចេក​​ទេស​​ដែល​​លោក​​បាន​​ទទួល​​ពី​ស​កល​​វិទ្យា​​ល័យ​​អូស្រ្ដា​លី​​បាន​​ផ្ដល់ ​​ឱកា​ស​​ឲ្យ​​លោក​​ច្រើន​​ក្នុង​​ការ​​បាន​​ជោគ​​ជ័យ​​ផ្នែក​​ការ​​ងារ​​ធ្វើ​​ការ​​ឲ្យ​​ ក្រុម​ហ៊ុន​​ស្ថា​ប័ន​​ជាតិ ​និង​​អន្ដ​រជា​តិ​​ជា​​អ្វី​​ដែល​​លោក​​គិ​ត​​ថា​​មិ​ន​​អាច​​ទទួល​​បាន​​ប្រ​សិន​​បើ​​គ្មាន​​ សញ្ញា​​ប័ត្រ​​អនុប​ណ្ឌិត​​ពី​​អូស្រ្ដា​លី​​ទេ​​នោះ។​

លោ​ក ​ឡា វេ​ហា ​និស្សិត​​ខ្មែរ​​​​ដែល​​បាន​​បញ្ចប់​​អាហារូ​បក​រណ៍​​ពីអូ​ស្រ្ដា​លី​​ទទួល​​ប័ណ្ណ​​លើក​​ ទឹ​ក​​ចិត្ដ​ (C​er​t​i​f​ic​a​t​e​ o​f​ ​A​pp​r​e​c​​ia​t​i​o​n​)​ ពី​​ឯក​​អគ្គ​​រា​ជ​​ទូត​​អូស្រ្ដា​លី​​លោកស្រី​ A​l​i​so​n​ ​B​ur​r​ow​s​ ​(​Cr​e​d​i​t​:​ ​Au​d​i​e​nc​e​ ​S​ub​m​i​t​t​ed​)​ ​។ចំពោះ​ការ​ទទួល​ពាក្យ​អា​ហារូប​ករ​ណ៍​ឆ្នាំ ​២០​១៦​នឹង​បានផ្តើម​ទ​ទួល​ពាក្យ​ ចាប់​ពី​ពេ​ល​នេះត​ទៅរ​ហូត​ដល់​ថ្ងៃ​ទី​៣០​ខែមេ​សា​ឆ្នាំ​២០​១៥​ខាង​មុខ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative