ចែក​ស្រោម​អនាម័​យ​ចំ​នួន​១០​ម៉ឺន​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រ​លាញ់​

ក្នុង​គោល​ដៅ​លើក​កម្ពស់​ការ​យល់​ដឹង ​អំពី​ការ​បង្កា​រ​មេ​រោគ​អេ​ដស៍ ​និង​ការ​ប្រើ​ប្រាស់​ស្រោ​ម​អនាម័យ​ ឲ្យ​កាន់​តែ​ទូ​លំទូ​លាយ​និង​ក្រើន​រំ​លឹក​ដល់​យុវ​ជន​និង​យុវ​វ័យ​មុន​ថ្ងៃ ​ទិវា​ក្តី​ស្រ​លាញ់ ​អង្គ​ការ​មូលនិធិ​ថែ​ទំា​អ្នកជំ​​ងឺ​អេ​ដស៍​នៅ​ទូ​ទំា​ង​ពិភ​ព​លោក​គ្រោង​នឹង​ចែក​ស្រោម​អនា​ម័យ​ចំនួន​១​០​ម៉ឺន ​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រ​លាញ់​ស្អែក​នេះ។​

009dប្រ​ធាន​កម្ម​វិធី​មូលនិ​ធិ​ថែ​ទំា​ង​សុខ​ភាព​អ្នក​ជំ​ងឺ​អេដស៍​ ប្រ​ចាំក​ម្ពុជា​នៃរ​អង្គ​ការ​ A​H​F​ លោក​វេជ្ជ​បណ្ឌិ ​ស្រី​ វណ្ណ​ធួន ​បាន​មាន​ប្រ​សាស​ន៍​ក្នុ​ង​យុទ្ធ​នាកា​រ​ចែក​ស្រោ​ម​អនា​ម័យ ​នៅពី​ព្រឹក​ទី​១៣ ​ខែ​កុម្ភៈ​នេះ​ថា ​យុទ្ធ​នា​ការ​ធ្វើ​ឡើង​ដើ​ម្បី​ក្រើ​ន​រំ​លឹក​ ដល់​ប្រ​ជា​ជ​ន​ទូទៅ​ចំ​ពោះ​មេ​រោគ​អេ​ដស៍​ ពិ​សេស​ក្រុម​អ្ន​ក​ប្រ​ឈម​មុខ​ខ្ពស់ ​ដូច​ជា​ស្រ្តី​រក​ស៊ី​ផ្លូ​វ​ភេទ ​ និង​ក្រុម​អ្ន​ក​ស្រ​លាញ់​ភេទ​ដូច​គ្នា​ បើ​ទោះ​បី​អត្រា​អ្ន​ក​ឆ្លង​​មេ​រោគ​អេ​ដស៍​ធ្លាក់​មក​នៅ ​កម្រិត​០,៦​ភាគ​រយ​ក៏​ដោយ។​

06dលោក​វេជ្ជ​បណ្ឌិ​ត​ម៉ម​ សុ​ផល​ ប្រ​ធាន​កម្ម​វិធី​អេដស៍ ​និង​កាម​រោគនៃ​មន្ទីរ​ សុខា​ភិ​បាល​រាជ​ធានី​ភ្នំ​ពេញ​បា​ន​ថ្លែង​ថា ​នេះ​ជា​យុទ្ធ​នា​កា​រ​សំ​ខាន់​មួយ​ក្នុង​ការ​ចូល​រួម យុ​ទ្ធ​សាស្រ្ត​៣សូ​ន្យ​របស់​អង្គ​ការ​សហ​ប្រ​ជា​ជា​តិ​ ហើយ​ខាង​ម​ន្ទីរ​សុ​ខា​ភិ​បាល​ក៏​ដូច​ជានៅ​ទូ​ទំាង​ប្រ​ទេស​ ក៏​បង្កើត​ឲ្យ​យុទ្ធ​សាស្រ្ត​ជំ​រុញ​ខ្លំាង​ក្លា​សម្រា​ប់​ការ​ប្រើ ​ប្រាស់​ស្រោ​ម​អនា​ម័យ​ឲ្យ​បាន​១០​០​ភាគ​រយ។​

​លោក​បាន​បន្ត​ថា ​“​ស្រោម​អនា​ម័យសំ​ខាន់​ ព្រោះ​វាអា​ច​ការ​ពារ​ការ​ឆ្លង ​មេរោ​គ​អេ​ដស៍​ កាម​រោគ ​ជំ​ងឺ​រលាក​ថ្លើម ​ពន្យារ​កំ​ណើត​ ហើយ​ក៏​គ្មា​ន​ថ្នាំ​ណា​កា​រ​ពារ​មេ​រោគ​អេ​ដស៍ ​ក្រៅ​តែ​ពី​ស្រោ​ម​អនា​ម័យ​ផង​ដែរ​”​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative