រដ្ឋា​ភិ​បាល​​មាន​​វិ​ធាន​ការ​​ដំ​ឡើង​ព​ន្ធ​​បារី​​ជា​​មូល​ដ្ឋាន​​ឲ្យ​​បាន​​ពី​​៦៥ ​ទៅ​​៩០%​​ 

មន្ត្រី​​ទទួល​បន្ទុក​​ផ្នែក​​ពន្ធ​​លើ​​ផលិត​ផល​​ថ្នាំជ​ក់​​ នៃ​​នា​យក​ដ្ឋាន​​ពន្ធ​ដារ ​នៃ​​ក្រ​សួង​​សេដ្ឋ​កិច្ច​​និង​​ហិរ​ញ្ញ​វត្ថុ ​បាន​​អះ​អាង​​ ថា​រដ្ឋា​ភិ​បាល​​មាន​​វិធាន​ការ​​ដំ​ឡើង​​ពន្ធ​​បា​រី​​ជា​​មូល​ដ្ឋា​ន​​ឲ្យ​​បាន​​ពី​​៦៥​ ទៅ​​៩០%​​ទៀត​ ខណៈ​ដែល​​ឆ្នាំ​​២​០១​៤​​នេះ ​អត្រា​ពន្ធ​​បារី​​មាន​​ត្រឹ​ម​តែ​​១០ ​ទៅ​​១៥%​​ប៉ុ​ណ្ណោះ​ ដែល​​នេះ​​មាន​ន័យ​ថា ​ការ​ដំ​ឡើង​​ពន្ធ​​បារី​​នៅ​​ប្រ​ទេស​​កម្ពុជា​ មាន​​កម្រិ​ត​​ត្រឹម​តែ​​៥០%​​ប៉ុ​ណ្ណោះ​​។​

25311sលោក ​ជូរ ​សែ ​ប្រ​ធាន​ការិ​យា​ល័​យ​​សវ​​ន​​កម្ម​​សហ​គ្រាស​ នៃ​​អគ្គ​នា​យ​ក​ដ្ឋាន​​ពន្ធ​ដារ ​នៃ​​ក្រ​សួង​​សេដ្ឋ​កិច្ច​ និង​​ហិរ​ញ្ញវ​ត្ថុ​ បាន​ថ្លែង​​បែប​នេះ​នៅ​ក្នុង​​សិក្ខា​​លា​​លា​​ថ្នាក់​ជាតិ ​ស្តី​ពី​​កា​​វិ​វ​ឌ្ឍ​​នៃ​​កា​រ​អនុ​វត្ត​​អនុស​ញ្ញា​​ស្តី​ពី​​ការ​ត្រួត​ពិ​និត្យ​​ ថ្នាំ​ជក់​ នៅ​ឯ​​សាល​សន្និ​សីទ​​វិ​មាន​​ព្រឹទ្ធ​សភា​ជាតិ ​កាល​ពី​​ ​ថ្ងៃ​ទី​​១២​ ខែ​កុម្ភៈ​​នេះ។​

លោក​ ជូរ​ សែ ​បាន​​ឲ្យ​​ដឹង​ថា​យើង​​កំពុង​ធ្វើ​ការ​​សិ​ក្សា​​យ៉ាង​​ស៊ី​ជម្រៅ​​​លើ​​គុណ​ប្រ​យោជន៍ ​និង​​គុណ​វិបត្តិ​​នៅ​ក្នុង​​កា​រ​ដំ​ឡើង​ថ្លៃ​​ពន្ធ​​ផលិ​ត​ផល​​ថ្នាំ​ជក់​​ពី​​ប្រ​ទេស​​ ផ្សេងៗ​ ដើម្បី​​ជៀស​វាង​​នូវ​​ផល​ប៉ះ​ពា​ល់​​ផ្នែក​​សេដ្ឋ​កិច្ច​​។​

លោក​បាន​បន្ត​ថារ​ដ្ឋា​ភិ​បាល​​មាន​​វិ​ធាន​ការ​​ដំ​ឡើង​​ពន្ធ​​ថ្នាំ​ជក់​​ជា​​បណ្តើរៗ​ តាម​​គំរូ​​របស់​​ប្រ​ទេស​ជិត​ខាង ​ខណៈ​ដែ​ល​​ពន្ធ​​បារី​​នា​ពេល​​បច្ចុ​ប្បន្ន​នេះ ​ប្រ​ទេ​ស​​កម្ពុជា ​កំ​ពុង​តែ​​ស្ថិត​នៅ​ក្នុង​​កម្រិត​​ទាប​​ជាង​គេ ​ដែល​ជា​ហេ​តុ​​ធ្វើ​​ឲ្យ​​ប្រ​ជា​ព​ល​រដ្ឋ​​អាច​មាន​​លទ្ធ​ភាព​​ទិញ​​បារី​​ជ​ក់​​ច្រើ​ន​​លើស​លុប ​​ផង​ដែរ​​។

លោក ​ជូរ​ សែ ​បាន​​បន្តែមថា​« ​រដ្ឋា​ភិបាល​​មា​ន​​វិធាន​ការ​​​ដំ​ឡើង​​ពន្ធ​​បារី​​ជា​​មូល​ដ្ឋាន​​ឲ្យ​​បាន​​ពី​​៦៥​ ទៅ​​៩០%​​ទៀត ​ខណៈ​ដែ​ល​​ឆ្នាំ​​២​០​១៤​នេះ​ អត្រា​ពន្ធ​​បារី​​មា​ន​​ត្រឹ​ម​តែ​​១០ ​ទៅ​​១៥%​​ប៉ុ​​ណ្ណោះ ​ដែល​​នេះ​​មាន​ន័យ​ថា ​ការ​ដំ​ឡើង​​ពន្ធ​​បារី​​នៅ​​ប្រ​ទេស​​កម្ពុជា​ មាន​​កម្រិ​ត​​ត្រឹ​ម​តែ​​៥០%​​ប៉ុ​ណ្ណោះ​​»​។​

ពាក់​ព័ន្ធ​​ទៅ​នឹង​​សំ​ណួរ​​ដែល​​បាន​​លើក​ឡើងថា​ ការ​ដំ​ឡើង​​ពន្ធ​​បារី​​ហាក់​​មិ​ន​ទាន់​មាន​​ប្រ​សិទ្ធ​ភាព​​នៅ​ឡើយ​​ទេ បើ​​ប្រៀប​ធៀប​​ជា​មួយ​នឹង​​ពន្ធ​​បារី​ នៃ​​ប្រ​ទេស​​ផ្សេងៗ​​ទៀត ​ដោយ​ហេតុ​ថា ​ពន្ធ​​បារី​​នៅ​​ប្រ​ទេស​​កម្ពុជា ​ហាក់​​នៅ​មាន​ក​ម្រិត​​ទា​ប​​ជាង​គេ ​សូ​​ម្បី​​តែ​​ប្រ​ទេស​​ឡាវ​​ក៏​ដោយ​ ដែល​​ករណី​នេះ ​គេ​​នៅ​​មិន​ទាន់​​រ​ក​ឃើញ​​ពី​​មូល​ហេតុ​​ដែល​​ធ្វើ​​ឲ្យ​​អត្រា​ពន្ធ​​បារី​​នៅ​​ប្រ​ទេស​​ កម្ពុជា​ ស្ថិត​នៅ​ក្នុង​​កម្រិត​​ទា​ប​​បំ​ផុត​​នៅ​ឡើយ​នោះ​ ​ប៉ុន្តែ​​ប្រ​ការ​នេះ ​វា​​អាច​​ជាប់​​ពាក់​ព័ន្ធ​​ទៅ​លើ​​កិច្ច​សន្យា ​ពិ​សេ​ស​​រវាង​​ម្ចាស់​​ក្រុម​ហ៊ុន​​ជា​មួយនឹ​ង​​ភា​គី​​ណាមួ​​យ​​នោះ​ តើ​​ហេតុ​អ្វី​​បា​ន​ជា​​គ្រប់​​អ្ន​ក​ពាក់​ព័ន្ធ​​មិ​ន​​អនុ​វត្ត​​ទៅ​លើ​​គោល​នយោ​បាយ​​ដំ​ឡើង​​ ពន្ធ​​បារី​​នេះ​​ឲ្យ​​បាន​​ខ្ព​ស់​​ដូច​​ប្រទេ​ស​​គេ​​។

​ត្រង់​ចំ​ណុច​​នេះ​ លោក​ ជូរ​ សែ ​បាន​​បញ្ជាក់​ថា ​ពាក់​ព័ន្ធ​​នឹង​​បញ្ហា​​ពន្ធ​​បារី​​នេះ ​រដ្ឋា​ភិ​បាល​​មាន​​វិ​ធាន​ការ​​ដំ​ឡើង​​ពន្ធ​​បារី​​រួច​ហើ​យ​ កាល​ពី​​ខែ​​កក្ត​​ដា​ ឆ្នាំ​​២​០​១៤ ​គឺ​​ឡើង​​ពី​​១០ ​ទៅ​​១៥% ​វិធា​ន​ការ​ដំ​ឡើង​​ពន្ធ​​បារី​​នៅ​​កម្ពុជា ​មិន​អាច​​ធ្វើ​ការ​​តម្លើង​​ពី​​១​០​ ទៅ​​៨០%​ ស្ទុះ​​ឡើង​​ដូច​​ប្រ​ទេស​​ថៃ​​ភ្លាម​ៗ​​បាន​ទេ ​ព្រោះ​​ការ​ដំ​ឡើង​​បែប​នេះ ​វា​​ហាក់​ដូច​ជា​​គំ​ហុក​​ពេក​ ហើយ​​ទិស​ដៅ​​រដ្ឋា​ភិ​បាល​​កន្ល​ង​មក​​នេះ ​គឺ​​ចង់​​ធ្វើ​​ដូច​​ប្រ​ទេស​​គេ​​ដែរ​ ប៉ុ​ន្តែ​​គឺ​​មិ​ន​អាច​​ឡើងជា​​គំ​ហុគ​​បែប​នេះ​​ភ្លាមៗ​​ទេ​ គឺ​​ការ​ដំ​ឡើង​​ពន្ធ​​បារី​​ត្រូវ​ធ្វើ​ឡើង​​ដោយ​​ជំ​​ហ៊ាន​ៗ​ ដោយ​​ការ​ធ្វើ​​បែប​នេះ ​វា​​មិន​​ខុស​​អ្វី​​ទៅ​​ហ្នឹង​​ប្រ​ទេស​​ដទៃ​ទៀត​​នោះទេ​​។​

លោក​បាន​ឲ្យ​ដឹង​ថា​ប្រ​ទេស​​ថៃ​ អត្រា​​ដំ​ឡើង​​ពន្ធ​​ពី​​ឆ្នាំ​​១៩​៩១ ​រហូត​ដ​ល់​​ឆ្នាំ​​២០​១២​ គឺ​អា​ច​​ឡើងដ​ល់​​៨៧%​ ដោយ​សារ​​ពួក​គេ​​ត្រូ​វ​ការ​​ពេល​វេ​លា​ដើ​​ម្បី​​ដំ​ឡើង​ថ្លៃ​​ដែរ​ ដូ​ច្នេះ​​មូល​ដ្ឋាន​​របស់​​ប្រ​ទេស​​កម្ពុជា​ ឥឡូវ​នេះ​​មាន​​១០​ ទៅ​​១៥%​ ដូច្នេះ​​ពន្ធ​​ដែល​​បាន​​ដំ​ឡើង​​១៥%​​នេះ ​មាន​ន័យ​ថា ​កម្ពុជា​​ដំ​ឡើង​​ពន្ធ​​បាន​​ពាក់​កណ្តាល​​ហើយ​។​ ជា​មួយ​នឹង​​ការ​ដំឡើង​​ពន្ធ​​ផង​ដែរ​ មន្ត្រី​​ផ្នែ​ក​​ពន្ធ​ដារ​​ក៏​​ត្រូ​វការ​​ពេល​វេ​លា​​ដើ​ម្បី​​សិ​ក្សា​​ទៅ​លើ​​ផល​ប៉ះ​ពា​ល់​​ នឹង​​គុណ​ប្រយោ​ជន៍ ​និង​​គុណ​សម្បត្តិ​​នឹ​ង​​ផល​ប៉ះ​ពាល់​​ជា​​ប្រ​ព័ន្ធ​​នៃ​​ការ​យក​ពន្ធ​ ដើ​ម្បី​​ធ្វើ​ការ​​អនុ​វត្ត​​ដូច​​ប្រ​ទេស​​មួយ​ចំនួន​​ផ​ង​ដែរ​​​។​

តែយ៉ា​ង​ណា​ក៏​ដោយ​លោក​បាន​បញ្ជាក់​ថា«​ ការ​អនុ​វត្ត​​ដំ​ឡើង​​ពន្ធ​​ជា​​មូល​ដ្ឋាន ​គឺ​​សុទ្ធ​តែ​​មាន​គុណ​​វិ​ប​ត្ត​​ទាំង​អស់​ ដោយ​សារ​តែ​​នៅ​​កម្ពុជា ​តម្លៃ​​លក់​​ផលិ​ត​ផល​​បារី​​មាន​ការ​​ប្រែ​ប្រួល​​ជា​​លំ​ដាប់ ​ដូ​ច្នេះ​​បើ​​ការ​ប្រ​កាស​​ថ្លៃ​​ពន្ធ​​បារី​​ថោក ​មាន​ន័យ​ថា ​ពន្ធ​​បារី​​ក៏​​ទទួល​បាន​​តិច​​ទៅ​តាម​​នោះដែ​រ​​»​។​

យោង​តាម​​ឯក​សារ​​បង្ហាញ​​ស្តី​ពី​​ពន្ធ​​លើ​​ផលិ​តផល​​ថ្នាំ​ជក់​​នៅ​​កម្ពុជា​ បាន​​ឲ្យ​​ដឹង​ថា ស​ម្រាប់​​ទំ​និញ ​និង​​សេ​វា​​ដែល​​ជាប់​​អា​ករ​​ពិ​សេ​ស​​មាន​ យាន​យន្ត ​និង​​គ្រឿង​បន្លាស់​ ក្នុង​នោះ​​រថ​យន្ត​​អត្រា​ពន្ធ​​ចាប់​ពី​​២០​ ទៅ​​៣០%​ ម៉ូតូ​​២០%​ ប្រេង​ឥន្ធនៈ​ និង​​ប្រេង​រំ​អិល​​២០%​ បារី​​១៥%​ បារី​​ស៊ី​​ហ្គា​​២៥%​ ស្រា​​២០%​ ភេសជ្ជ​​គ្មាន​​ជាតិ​​សុរា​​១០% ​សេវា​​ទូរស័ព្ទ​​៣%​ សំ​បុត្រ​​យន្ត​ហោះ​១០% ​សណ្ឋាគា​រ​​១០% ​លំហែ​​ក​ម្សាន្ត​​១០%​ រួម​ទាំង​​ផលិត​ផល​​ផ្លា​​ល​​ស្ទីក ​អេ​ឡិច​​ត្រូ​និ​​ច​​១០%​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative