គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃទី​១១​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១០​នាក់​និង​របួស​១៨​នាក់​

តាម​របាយ​ការ​ពី​នា​យក​សណ្តាប់​ធ្នាប់​នៃ​អគ្ក​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជា​តិ ​នៅ​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ ​ឆ្នាំ​២០​១៥​នេះ ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​នៅ​ទូ​ទាំង​ប្រ​ទេស​ចំ​នួន​១៣​លើក ​យប់​១១​លើក,​ ​បណ្តាល​អោយ​មនុស្ស​ស្លាប់​ចំ​នួន​១​០​នាក់​ (​ស្រី​១​នាក់​) ​របួស​ធ្ងន់​ ០៩​នាក់​(​ស្រី​០៥​នាក់​)​,​និង​របួស​ស្រាល​០៩​នាក់​(​ស្រី​២​នាក់)​។​

Traffic-accident-fpm-07-01ក្នុ​ង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​ ១៣​លើក​នេះ ​បាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប ​២១​គ្រឿង ​ក្នុង​នោះ​មាន​ម៉ូតូ​ចំ​នួន​១​៨​គ្រឿង​,​រថ​យន្ត​ធុន​តូច​ចំ​នួន​០​២​គ្រឿង,​រថ​យន្ត​ធុន​ធំ១​គ្រឿង​និង​ថ្មើរ​ជើង​១​នាក់​។​
មូល​ហេតុ ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នា​ក់​គឺ​ ល្មើស​ល្បឿន ​៦​លើក​, ​ប្រ​ជែង​គ្រោះ​ថ្នាក់​២​លើក​,​មិន​គោរ​ព​សិទ្ធ​២​លើក​និង​ស្រ​វឹង​៣​លើក ​។​ ក្នុង​នោះ​អ្ន​ក​ជិះ​ម៉ូតូ​គ្រោះ​ថ្នាក់​ដោយ​មិន​បាន​ពាក់​មួក​សុវត្ថិ​ភាព​ចំនួន​២​៣​នាក់​(យ​ប់​១៨​នាក់​)​ ។​

រថ​យន្ត​ពិន័​យស​រុប​ចំ​នួន​៦៧៩​គ្រឿង​(រ​ថយ​ន្ត​ធំ​២៥​០​គ្រឿង)​ស្មើ​និ​ង​៧០​២​ករណី ​,​ករណី​ល្មើ​ក្រ​ដាស​ស្នាម​ ៣៧​៧​គ្រឿង​ ស្មើ​និង​៣៨០​ករណីៈ ​រួម​មាន​បណ្ណ​បើ​ក​បរ​ហួស​សុពល​ភាព​២៦​ករ​ណី,​គ្មាន​បណ្ណ​អា​ជី​វ​កម្ម​៣៨​ករណី,​ប​ណ្ណអា​ជី​វ​កម្ម​ហួស​សុ​ពល​ភាព​៤​ករណី,​ បណ្ណ​បើ​ក​ប​រ​ខុស​ប្រ​ភេទ​យាន​យន្ត​៥​ករណី,​ គ្មាន​ឈៀក​៣៧​ករណី​, ​បើក​ប​រ​ហួស​ល្បឿន​កំ​ណត់​២១​ករណី​,​ឈៀក​ហួស​សុព​ល​ភាព​១២​ករណី,​បើក​បរ​មិន​ពាក់​ខ្សែ​ក្រ​វ៉ាត់​២៣៥​ករណី,​ ​មិន​គោ​រព​សញ្ញា​ចរា​ចរណ៍​១​ករណី​ ,​ករណី​ល្មើស​បច្ចេក​ទេស​មាន​៣០​២​គ្រឿង​ ស្មើ​និង​៣២២​ករណី​រួមន​មានៈ ​ដឹក​សំ​ពីង​សំ​ពោង​២៥៧​ករណី,​ដឹក​លើស​ចំ​ណុះ២​០​ករណី​,​កង់​សឹក​រេចេ​រឹល​១៧​ករណី,​ផ្លាក​លេខ​បាក់​ ឬ​ខូច​១​ករណី​,​ភ្លើង​បំ​ភ្លឺ​មិន​គ្រប់​គ្រា​ន់​១១​ករណី​,បា​ឡុង​តា​កេរ​៤​ករណី,​ ​ខូច​គន្លឹះ​សុខ​វត្ថិ​ភាព​៧​ករណី​,​គ្មាន​ ឬ​ខូច​របាំង​ភក់​៤​ករណី​និង​គ្មាន​រនាំង​សុវត្ថិ​ភាព​១​ករណី​។​

ដោយ​ឡែក​ម៉ូតូ​ត្រូ​វ​បាន​ពិ​ន័យ​សរុប​ចំ​នួន​២០៦​៣​គ្រឿង​ក្នុង​នោះ​មាន​ ជិះ​ម៉ូតូ​អត់​ពាក់​មួក១​១​៣៤​ករណី,​ជិះ​ម៉ូតូ​អត់​កញ្ចក់​៨៣​៧​ករណី,​ជិះ​ម៉ូតូ​អ​ត់​កញ្ចក់​និង​មួក​១​​០​ករណី,​ ស្រ​វឹង​បើក​បរ​៤​ករណី,​មិន​គោរ​ព​សញ្ញា​ចរា​ចរណ៍​៤៥​ករណី​,​ម៉ូតូ​បើក​ភ្លើង​ពេល​ថ្ងៃ​៣០​ករណី​,​ និង​ផ្លា​ក​លេខ​បាក់​ឬ​ខូច​១ករណី។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative