រដ្ឋ​មន្រ្តី​សុ​ខា​ភិ​បាល​ចុះសូ​រ​សុខ​ទុក្ខ​អ្នក​ជំ​ងឺ​និ​ង​គ្រូ​ពេទ្យ​នៅខេ​ត្ត​កំ​ពង់​ឆ្នាំង​

ក្នុង​គោល​ដៅ​ពិ​និត្យ​ តា​ម​ដាន ​និង​ពង្រឹង​ប្រព័ន្ឋ​វិ​ស័យ​សុខា​ភិ​បាល​នៅ​កម្ពុជា ​លោក​វេជ្ជប​ណ្ឌិត​ម៉ម​ ប៊ុន​​ហេង​រដ្ឋ​មន្រ្តី​ក្រ​សួង​សុខា​ភិ​បា​ល​នា​ព្រឹក​ថ្ងៃទី​១​២ ​កុម្ភៈ​នេះបា​ន​ចុះសួ​​រ​សុខ​ទុក្ខ​គ្រូ​​ពេទ្យ​ និង​អ្នក​ជំងឺ​នៅ​មន្ទី​រ​ពេទ្យ​បង្អែក​ខេត្ត​កំ​ពង់​ឆ្នាំង​។

IMG_1115sក្នុង​ឳកាស​នោះ​លោ​ក​ប្រាក់ ​វុន​ប្រធា​ន​មន្ទីរ​សុខា​ភិ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​បាន​​រា​យ​ការណ៍​ជូន​រដ្ឋ​មន្រ្តី​ពី​ស្ថានភា​ព​សុខា​ភិ​បាល​ក្នុង​ខេត្ត​ ដោយ​លោក​លើក​ទ្បើង​​ថា​ វិ​ស័យ​សុខាភិ​បាល​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​មាន​ការ​វិវត្តន៍​រីក​ចំ​រើន​ជា​បន្ត​បន្ទាប់​ទាំង​​ហេដ្ឋា​រចនា​ស​ម្ព័ន្ឋ ​គុណ​វឌ្ឈិរ​បស់​គ្រូ​ពេទ្យ ​ដែល​អាច​ផ្តល់​សេវា​ជូន​ប្រ​ជា​ព​​លរដ្ឋ​បាន​ប្រក​បដោ​យ​ទំ​នុក​ចិត្ត​ ដោយ​មិន​ចាំ​បាច់​ចេញ​ទៅ​ពិ​និត្យ​ ព្យា​បាល​នៅប​រទេស​​ទ្បើ​យ។​

លោក​វេជ្ជ​បណ្ឌិត​ម៉ម​ ប៊ុន​ហេង​បាន​ចុះ​សួរ​សុខ​ទុក្ខ​អ្ន​ក​ជំងឺ​នៅ​ក្នុង​មន្ទី​រ​ពេទ្យ​​ និង​បាន​ជំ​រុញឲ្យគ្រូ​ពេទ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ព្យា​បាល​អ្ន​ក​ជំងឺ ​ដោយ​គ្មាន​ការ​រើស​អើង​និង​​កុំ ​ទារ​ប្រាក់​ពី​អ្នក​ជំ​ងឺជា​មុន​ តែ​ត្រូ​វ​ផ្តល់​សេវា​ពិ​និត្យ​ ព្យា​បាល​សុខ​ភាព​ប្រ​ជាព​លរដ្ឋ​ជាមុ​ន ​មុន​គិត​ប្រាក់​ពី​អ្ន​ក​ជំងឺ។​លោ​ក​បាន​ជំ​រុញ​ឲ្យ​គ្រូ​ពេទ្យ​ គោ​រព​ក្រម​សីល​ធ៌ម​វិជ្ជា​ជីវៈ ​ដោយ​ចាត់​ទុក​អ្ន​ក​ជំ​ងឺ​ជាប​ង​ប្អូន​ ជា​សាច់​ញាតិរ​បស់​ខ្លួន ​និង​ត្រូវ​និ​យាយ​​អ​ប់​រំ​អ្ន​ក​ជំ​ងឺ​ដោយ​ទន់​ភ្លន់​។​

លោក​បន្ត​ថា ​“​ការ​អប់​រំ​ប្រ​ជាព​លរ​ដ្ឋ​ឲ្យ​មាន​ការ​យល់​ដឹង​ និ​ង​ផ្តល់​ការ​ព្យា​​បា​ល​ទាន់​ពេលវេ​លា ​ដោយ​មិន​គិត​ប្រាក់​ជា​ធំ​​ជាកា​រ​សំ​ខាន់​ណាស់​ ក្នុង​ការ​លើក​តំលៃ​គ្រូ​ពេទ្យ​រប​ស់​យើង”​។​លោក​ធ្លាប់​បាន​និ​យាយ​ជា​រឿយៗថា​ “​គ្រូ​ពេទ្យ​ជាម​នុ​ស្ស​​ដែល​ប្រ​ជា​ពើ​រ​ដ្ឋគោ​រព ​និ​ង​ឲ្យ​តំ​លៃ​ណា​ស់ ​ព្រោះ​ក្រៅ​ពី​ឪ​ពុក​ម្តាយ​អ្ន​ក​ជំងឺ​មាន​តែ​គ្រូ​ពេទ្យ​ទេ ​ដែល​អាច​មាន​សិទ្ឋិ​ស្ទាប​ឬ​ប៉ះ​ពាល់​សា​ច់​របស់​អ្ន​ក​ជំងឺ​”។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន​
ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative