ការ​ផ្គ​ត់​ផ្គង់​​ទឹក​ស្អាត​​នៅ​​ទូទាំ​ង​ប្រ​ទេស​​សម្រេច​បាន​ ៤៩​ ភាគ​រយ ​នៅ​​ឆ្នាំ​២០​១៥​

លោក​​ ជា​ ​សុផា​រ៉ា​ ​​រដ្ឋ​មន្ត្រី​ក្រ​សួង​​អ​ភិ​វឌ្ឍន៍​ជន​បទ​​បាន​​មា​ន​ប្រសា​សន៍​​ឲ្យ​​ដឹង​ថា​​កម្ពុជា​​សម្រេច​​បានកា​​រ​​ផ្គត់​ផ្គង់​​ទឹកស្អាត​​ចំនួន​ ៤៩​ ភាគ​រយ ​នៅ​ក្នុង​​ឆ្នាំ ​២០​១៥នេះ​​បើ​​ប្រៀប​ធៀប​​គោល​ដៅ​​អភិវ​ឌ្ឍន៍​ សហ​ស្ស​​វត្សរ៍​​គឺ​​នៅ​សល់​តែ ​១ ​ភាគ​រយ​ ប៉ុ​ណ្ណោះ​ ​។

00dលោក​​រដ្ឋ​មន្ត្​រី​បា​ន​​ថ្លែង​​បែប​នេះ​​នៅ​​ក្រ​សួង​មហា​ផ្ទៃ​​ក្នុ​ង​​ពិធី​​ចុះ​ហ​ត្ថ​លេខា​​លើ​​សេច​ក្តីស​ម្រេច​​រួម​​ស្តី​ពី​​ការ​អនុ​វត្ត​​នៃ​​ការ​ផ្ទេរ​​មុខងា​រ​​ជួសជុ​ល​​និង​​ថែ​ទាំ​​ប្រ​ព័ន្ធ​​ផ្គត់​ផ្គង់​​ទឹ​ក​ស្អាត​​ជន​បទ​​រវាង​​នាយ​ក​ដ្ឋាន​​ផ្គត់​ផ្គង់​​ទឹក​ស្អាត​​ជន​បទ ​នៃ​​ក្រ​សួង​​អភិវ​ឌ្ឍន៍​ជន​បទ​ និង​​រដ្ឋ​បាល​​ស្រុក​​គោល​ដៅ​​ចំ​នួន​៧នៃ​​ខេត្ត​កំពត​ និង​​ខេត្ត​​ត្បូង​ឃ្មុំ ​គឺ​​ស្រុក​​ឈូក ​ស្រុក​​ជុំ​​គី​រី​ ស្រុក​​បន្ទាយ​មាស និ​ង​​ស្រុក​​កំ​ពង់​ត្រាច​ នៃ​​ខេត្ត​កំពត​ និង​​ស្រុក ​មេម​ត់ ​ស្រុក​​ត្បូង​ឃ្មុំ ​ដែល​​ពិធី​​នោះ​​មាន​ការ​​ចូលរួ​ម​​លោក ​សក់ ​សេដ្ឋា​ រដ្ឋ​លេ​ខាធិ​ការ​​ក្រ​សួង​មហា​ផ្ទៃ​ និង​​ជា​​ប្រ​ធាន​​លេ​ខាធិ​ការ​ដ្ឋាន​ គ​.​ជ​.​អ.​ប​.​ លោក​ អេ​រី​ក ​សាយ​​ហ្គ្រី​​ច ​(E​ri​c​h​ S​i​d​gw​i​ck​) ​តំណាង​​ធ​នា​គារ​ អភិ​វឌ្ឍន៍​អា​ស៊ី​​ប្រ​ចាំ​​កម្ពុជា​។

​លោក​​ ជា ​សុ​ផា​រ៉ា​​ បាន​​មាន​ប្រ​សា​សន៍​ថា​​ក្រ​សួង​​អភិ​វឌ្ឍន៍​ជន​បទ​​បាន​​រៀប​ចំ​​នូ​វ​​ឯក​សារ​​រួច​ជា​ស្រេច​​ក្នុ​ង​ការ​​ផ្ទេរ​អំ​ណាច​​និង​​ធន​ធាន​​ទៅ​​ថ្នាក់​ក្រោម​​ជាតិ។​ ​លោក​​រដ្ឋម​ន្ត្រី​​បាន​​ឲ្យ​​ដឹង​ ថា​​មាន​​រយៈ ​៧ ​ឆ្នាំ​​មក​ហើយ​​គឺ​​ចាប់​តាំង​ពី ​ឆ្នាំ២​០០​៨​ មក​​បន្ទាប់​ពី​​ច្បា​ប់​​ស្តី​ពី​​ការ​គ្រប់​គ្រង​​រដ្ឋ​បាល​​រាជ​ធានី ​ខេត្ត​ ស្រុក ​ខណ្ឌ​​វា​​ដល់​ពេល​​វេ​​លា​​ដែល​​យើង​​ត្រូវ​​ផ្ទេ​រ​​សិទ្ធិ​អំ​ណាច​​ទៅ​​ឲ្យ​​រដ្ឋ​បាល​​ថ្នាក់​ក្រោ​ម​​ជាតិ​​ហើយ។​ លោក​​រដ្ឋ​មន្ត្រី​​បន្ត​ថា៖​ការ​ផ្ទេរ​អំ​ណាច​​ទៅ​​ថ្នាក់​ក្រោម​​ជាតិ​​នា​ពេល​នេះ​​គឺ​​យើង​​ផ្ទេរ​​ទាំង​​សិទ្ធិ​អំណា​ច​ និង​​ធន​ធាន​​ទៅ​ជា​​មួយ​​ផង​ដែរ​​ដោយ​​ការ​ផ្ទេរ​​ត្រង់​​ទៅ​កាន់​​ធនា​គារ​​ខេត្ត​ហើយ​​ការ​ផ្ទេរ​​នេះ​​ក៏​​មិ​ន​មែន​​មា​ន​ន័យ​ថា​​ក្រ​សួង​​បាន​​ដោះដៃ​​ពី​​ការ​ទទួល​ខុស​ត្រូវ​ នោះទេ​​ក្រ​សួង​​ក៏​​នៅចាំ​​ជួយ​​ផ្នែក​​បច្ចេក​ទេស​​ជា​ប្រ​ចាំ។​ ក្រ​សួង​​នឹង​​រៀប​ចំ​​ឲ្យ​​មាន​​លំ​ហូរ​​នៃ​ ធន​ធាន​​ថវិ​កា ​ធន​ធាន​​មុន​ស្ស​​ទៅកា​ន់​​ជន​បទ​។​

លោក ​ជា ​សុផារ៉ា ​បាន​ឲ្យ​​ដឹង​​ទៀត​ថា ធ​នា​គារ​អភិវ​ឌ្ឍ​ន៍​អា​ស៊ី​​បាន​ផ្តល់​​ជំ​នួយ​​សម្រាប់ ​វិ​ស័យ​​ផ្គ​ត់​ផ្គង់​​ទឹក​ស្អាត​​នៅ​​ជំ​ហាន​​ទី១​មាន​​ចំ​នួន​១៨ ​លាន​​ដុ​ល្លា​រ​​អា​ម៉េ​រិក​ និង​​នៅ​​ជំហា​ន​ ទី​២មា​ន​២១ ​លាន​​ដុ​ល្លា​រ​​អា​ម៉េ​រិក​។ ​មក​ ដល់​ពេល​នេះ​​កម្ពុជា​​បា​ន​ធ្វើ​​សម្រេ​ច​បាន​ ៤៩​ ភាគ​រយ​​នៃ​​គោល​​ដៃ​​សហ​ស្ស​​វត្សរ៍​​ដែល​​បាន​កំ​ណត់​​ធ្វើ​​ឲ្យ​​បាន​៥០​ភាគ​រយ​​នៅ​​ឆ្នាំ​២០​១៥​ដូច​នេះ​​នៅ​សល់​១ ​ភាគ​រយ​​ប៉ុ​ណ្ណោះ។​

លោក​ ជា ​សុ​ផា​រ៉ា​ ​ក៏​បាន​​ស្នើ​សុំ​​ឲ្យ​​ធ​នា​គារ​​អ​ភ​​​វ​ឌ្ឍន៍​​អាស៊ី​​ប​ន្ត​​ជួយ​​កម្ពុជា​​លើ​​វិស័​យ​​ទឹ​ក​ស្អាត​ នេះ​​បន្ត​ទៀត​​ដើ​ម្បី​​ឲ្យ​​កម្ពុជា​​សម្រេច​ បាន​​នូវ​​គោល​ដៅ​​សហស្ស​​វត្សរ៍​​នៅ​​ឆ្នាំ​២០​១៨ ​ឲ្យ​​បាន​៦០​ ភាគ​រយ​​លើ​​ការ​ងារ​​អ​នា​ម័យ ​និង​ ទឹក​ស្អាត​ និង​​សម្រេច​​ឲ្យ​​បាន​ ១០០​ភាគរ​យ ​នៅ​​ឆ្នាំ២​០​២​០។​ លោក​​រដ្ឋ​មន្ត្​រី​បាន​​ឲ្យ​​ដឹង​ថា៖​ចំពោះ​​អនា​ម័យ​​ជន​បទ​​វិញ​​សម្រេ​ច​បាន​​ជិត​៣៩​ភាគ​រយ​​នៅ​​ឆ្នាំ​២០​១៥​នេះ​​គឺ​​លើ ​ផែន​ការ​​គោល​ដៅ​​សហ​ស្ស​​វត្សរ៍​​ដែល​​បាន​កំ​ណ​ត់​​ឲ្យ​​បាន​៣០​ភាគ​រយ​​នៅ​​ឆ្នាំ​២០​១៥ ​ដូចនេះ​​​គោល​ដៅ​​នេះ​​វា​​លើស​​ផែន​ការ​​ហើយ​។​

គួរ​​បញ្ជាក់​ថា​​ការ​ផ្ទេរ​អំ​ណាច​​នេះ​​គឺ​​បា​ន​ផ្តល់​​មុខ​ងារ​​ជួស​ជុល​​និង​​ថែ​ទាំ​​ប្រ​ព័ន្ធ​​ផ្គត់​ផ្គង់​​ទឹក​ស្អាត​​ជន​បទ​​ដែល​​ក្រ​សួង​​អភិវ​ឌ្ឍន៍​ជន​បទ​​ធ្វើ​​ប្រ​តិភូ​ក​ម្ម​​មាន​៖ ​ការ​ជួស​ជុ​ល​​តូច​ និង​​ការ​ជួស​ជុ​ល​​ធំ​​ប្រ​ព័ន្ធ​​ផ្គ​ត់​ផ្គង់​​ទឹក​ស្អាត​​ដូច​ជា ​៖​ អណ្តូង​ស្នប់ ​អណ្តូង​​លូ ​អណ្តូង​​ចម្រុះ ​ស្រះ ​សហ​គមន៍ ​និង​​បណ្តាញ​​ចែក​ចាយ​​ទឹក​​តា​ម​​ទុ​យោ​​របស់​​សហ​គមន៍។​ ការ​ធ្វើ​​តេស្ត​​គុណ ​ភាព​​ទឹក​​ដោយ​​ប្រើ​​ឧប​ករណ៍​​យួរ​ដៃ​តូច។​ គាំ​ទ្រ​​ដល់​​ដំ​ណើរ​ការ​​បង្កើត​​ក្រុម​​អ្នក​ប្រើ​ប្រាស់​​ទឹក​​និង​​អនា​ម័យ។​ ពង្រឹង​សមត្ថ​ភាព​​ក្រុម​​អ្នក​ប្រើ​ប្រាស់​​ទឹក​​និង​​អនាម័​យ​​ក្នុង​​ការ​ថែ​ទាំ​​ប្រ​ព័ន្ធ​​ផ្គ​ត់​ផ្គង់​​ទឹក​ស្អាត។​ គ្រ​ប់​គ្រង​​បញ្ជីសា​រពើ​ភ័ណ្ឌ​​រាល់​​ប្រ​ព័ន្ធ​​ទឹក​ស្អាត​​ទាំង​អស់​​ក្នុ​ង​​ដែន​​សម​ត្ថកិច្ច​​រដ្ឋ​បាល​​ស្រុក។ជា​មួយ​​ការ​ផ្ទេរ​អំ​ណាច​​នេះ​​ក្រ​សួង​​អភិវ​ឌ្ឍន៍​ជន​បទ​​ក៏​បាន​​ផ្ទេរ​​ធន​ធាន​​ដែល​មាន​​ទឹ​ក​ប្រាក់​​សរុប​​ចំនួ​ន​​ជាង​៣៧​ លាន​​រៀល ​សម្រាប់​​ឆ្នាំ​២០១​៥​ ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative