ក្នុង​១ឆ្នាំ​មាន​ស្ត្រី​កម្ពុជា​ប្រ​មាណ១​៥០​០នា​ក់​ប្រ​ឈម​នឹង​ជំងឺ​​មហា​រី​ក​​មាត់​ស្បូន​ភាគ​ច្រើ​ន​ស្ត្រី​ក្រី​ក្រ​

សង្គ្រាម​​ពីរ​ ដែល​​ធ្វើ​​ឲ្យ​​ប្រ​ជា​ពល​រដ្ឋ​​កម្ពុជា​ កំ​ពុង​​ប្រ​ឈម​មុខ​ ខ្លាំ​ង​ នៅ​​ក្នុង​​សង្គម​ បច្ចុប្បន្ន​ គឺ​​សង្គ្រាម​ ភាព​​ក្រី​ក្រ ​និង​​សង្គ្រា​ម​​ជំ​ងឺ​​តែម្ដង​។ ​សង្គ្រាម​​ពី​រ​​នេះ​​ធ្វើ​​ឲ្យ​​បង​ប្អូន​​ប្រ​ជាព​ល​រដ្ឋ​​បាត់ប​ង់​​អា​យុជី​វិត​​ដោយ​​មិន​​ ដឹង​​ខ្លួន​​ មាន​​ប្រ​ជា​ពល​រដ្ឋ​​ប្រ​មាណ​​ជា​​១៥​០០​​នាក់​​ហើយ​​ក្នុង​​១​​ឆ្នាំៗ​​ត្រូវ​​​បាន​​ បាត់ប​ង់​​អា​យុជី​​វិ​ត​​ក្នុង​​នេះ​​មាន​​ស្ត្រី​​កម្ពុជា​​ចំ​នួន​​៦០​​ភាគ​រយ។​ នេះ​​បើ​​តាម​​ការ​​បញ្ជាក់​​ឲ្យ​​ដឹង​​ពី​​លោក​​ស្រី ​សុភ័គ្គ​ ថា​​វី​ ​រដ្ឋ​លេខា​ធិកា​រ​​ក្រ​សួ​ង​​ទំនា​ក់​ទំ​នង​​ជា​មួយ​​​រដ្ឋ​សភា​​ ព្រឹទ្ធ​សភា ​និង​​អ​ធិ​ការ​កិច្ច​​នៅ​​ក្នុង​​ពិ​ធី​​ផ្ស​ព្វផ្សាយ​​ស្ដីពី​​​ការ​​ស្វែង​យល់ ​និង​​យុទ្ធ​នាកា​រ​យល់ដឹ​ង​​ពី​​ជំងឺ​​មហារី​ក​​មាត់ស្បូ​ន​​ដល់​​មន្ត្រី​​រាជ​ការ​​ជា​​ នារី​​ដែល​​បម្រើកា​រ​​នៅ​​ក្រ​សួ​ង​​ទំ​នាក់​ទំ​ន​ង​​រដ្ឋ​សភា​​ព្រឹទ្ធ​សភា​​ចំនួ​ន​​១៥០​​នាក់ ​​កាល​ពី​​ព្រឹ​ក​​ថ្ងៃ​​ទី​​១១​​ខែ​​កុម្ភៈ ​​ឆ្នាំ​​២០​១៥។​

M11-02-15-d1sលោក​ស្រី ​សុភ័គ្គ​ ថា​វី​ បាន​​បញ្ជាក់​​ថា​​ បច្ចុ​ប្បន្ន​​នេះ ​មាន​​ស្ដ្រី​ ដែល​​កំ​ពុង ប្រ​ឈម​​នូវ​​ជំងឺ​​មហា​រីក​​មាត់​ស្បូន​​មាន​​ប្រ​មាណ​​ជា​​១៥​០​០​​នាក់​ ​ភាគ​ច្រើន​​កើត​​ទៅ​លើ​​ស្ដ្រី​​ដែល​​ក្រី​ក្រ ​ក្នុង​​នេះ​​ស្ដ្រី​​កម្ពុ​ជា​​មាន​​ប្រ​មាណ ​៦០​​ភាគ​រយ ​បាន​​ស្លាប់​ ដោយ​សារ​​ជំងឺ​​ដ៏​​កាច​​សា​ហា​វ​​នេះ។ ​នេះ​​បើ​​យោង​​តាម​​ស្ថិតិ​​រប​ស់​​អង្គ​ការ​​សុខភា​ព​​ពិ​ភព​លោក។ ​លោក​​ស្រី​​បន្ត​​ថា​​ មាន​​កត្តា​​ជា​ច្រើន​​ដែល​​នាំ​​ឲ្យ​​ស្ត្រី​​ជួប​​នូវ​​បញ្ហា​​កើត​​ជំងឺ​​មហា​រីក​​ មាត់​ស្បូន​​ដូច្នេះ​​ហើយ​​បាន​ជា​​ក្រ​សួង​​ទំនា​ក់​ទំនង​ ជា​មួយ​​រដ្ឋ​សភា ​ព្រឹទ្ធ​សភា និ​ង​​អធិ​ការ​​កិច្ច​សហ​ការ​​ជា​មួយ​​សហ​ភាព ​សហ​ព័ន្ធ​​យុវជ​​ន​​កម្ពុជា​​ចុះ​​ផ្សព្វ​ផ្សាយ​​ និង​​ណែនាំ​​ដល់​​មន្ដ្រី​​រាជ​ការ​​ជា​នា​រី​​ដែល​​កំពុង​​បម្រើ​​ការ​ងារ​ នៅ​​ក្រ​សួង ​ប្រមា​ណ​​១៥០​ នាក់​ បាន​​យល់​ដឹង​​ពី ​វិធី​​​ការ​ពារ ​និង​​ថែរ​ក្សា ​នូវ​​ជំងឺ​​មហារី​ក​​មាត់​ស្បូន​​នេះ។​ ក្នុង​​គោល​បំ​ណង​ ជំរុ​ញ​​ឲ្យ​​យុវ​ជន​​ យុវ​នារី ​​ធ្វើ​ការ​​ស្វែង​យល់​​ឲ្យ​​បាន​​ទូ​លំ​ទូ​លាយ​​ អំពី​​វិធី​​បង្ការ​​ ​ជំ​ងឺ​​មហារី​ក​​មាត់​​ស្បូន​​ ដោយ​​បន្ដ​​ធ្វើ​ការ​​ផ្សព្វ​ផ្សាយ​​ចំ​ណេះ​​ដឹង​​នេះ ​ទៅ​ដ​ល់​​ក្រុ​ម​​យុវ​ជន​ ដទៃ​​ទៀត។​ វា​​ពិត​​ណាស់​​ការ​​ចូល​រួម​​ចំ​ណែក​​របស់​​ក្រុម​​យុវ​ជន ​យុវ​នារី ​នា​​ពេល​​នេះ ​និង​​បាន​​បន្ដ​ធ្វើ​​ការ​ផ្សព្វ​ផ្សាយ ​ទៅដ​ល់​​បង​ប្អូន​​ក្រុម​​គ្រួ​សារ​​ដទៃ​​ទៀត ​កាន់​​តែ​​មាន​​លក្ខណៈ​​ទូលំ ​ទូលាយ​ និង​​ប្រ​កប​ដោយ​​ប្រ​សិទ្ធ​ភាព​​ខ្ពស់​ ព្រោះ​​យុវ​ជន​​មាន​​ទំនាក់​ទំន​ង​​កម្លាំង​កាយ​​ ​ចិត្ត​​ចំ​ណេះដឹ​ង ​និង​​ឆន្ទៈ​​ខ្ពស់​​ក្នុង​​ការ​ចែក​ រំ​លែក​។​

លោក​ស្រី វេ​ជ្ជប​ណ្ឌិត ​ហាវ ​មន្នី​​រត្ន​ ប្រ​ធាន​​មជ្ឈម​ណ្ឌល​​មន្ទីរ​ពេទ្យ​​កាល់ម៉ែ​ត ​​ផ្នែ​ក​​ជំងឺ ​​មហា​រីក​​មាត់​ស្បូន​ បាន​​បញ្ជាក់​​ថា​​ យុទ្ធ​នា​ការ​​ប្រ​យុទ្ធ​​ប្រ​ឆាំង​​នឹង​​ជំងឺ​​មហា​រីក​​មាត់​ស្បូន ​​នេះ​ គឺ​​យើង​​បាន​ ធ្វើ​ការ​​ផ្សព្វ​ផ្សាយ​​ចាប់​តាំង​​ពី​​ឆ្នាំ​​២​០​១៣ ​រហូតម​ក​ដល់​​បច្ចុ​ប្បន្ន​​នេះ ​​បាន​ ចំ​នួន​​៥​​លើក​ ​ ​ទៅ​ដល់​​មន្ដ្រី​រាជ​ការ ​ជា​នា​រី​ នៅ​​គ្រប់​​បណ្ដា​​ក្រ​សួង​​មន្ទីរ​​នៅ​​រាជ​ធានី​​ ខេត្ដ​​ចំ​នួន​​៥ ​អង្គ​ភាព ​​ដោយ​មាន​​សមា​ជិក​​ចូល​រួម​ ប្រ​មាណ​​ជាង​​៦០​០០​​នាក់​​ហើយ​​ដែរ។ ​នៅ​​ក្នុង​​គម្រោង​​បន្ដ​​នេះ​​យើង​​នឹង​​ធ្វើ​ការ​​ផ្សព្វ​ផ្សាយ​​អប់​រំ​​ដោយ​​ផ្ទាល់​​ ទៅដ​ល់​​ក្រុម​​សិស្សា​នុ​សិ​ស្ស​​ប្រ​ជាព​ល​រដ្ឋ​​ឲ្យ​​បាន​​ចំ​នួន​​៦០​០០​​នាក់​​បន្ថែម​​​​ ទៀត​ ដើ​ម្បី​​ចូល​រួម​​កាត់​បន្ថយ​​អត្រា​ ស្លាប់​ ដោយ​​សា​​ជំងឺ​​មហារី​ក​​មាត់​ស្បូន​​នេះ ​ឲ្យ​​នៅ​​ទាប​​បំ​ផុត ​ចាប់​ពី​​១៥​០០​​នាក់​ មក​​នៅ​​ត្រឹម​ ពាក់​កណ្ដាល ​នៃ​​អត្រា​​ស្លាប់​​ ដោយ​សារ​​ជំងឺ​​ដ៏​​កា​ច​​សា​ហាវ​​នេះ​​នៅ​​កម្ពុជា​៕​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative