មន្ត្រី​ជំ​នាញ​​ពង្រឹ​ង​​ការ​ពិនិត្យ​​ការ​នាំ​​ចូល ​សត្វ​​មាន់​​ទា​​ពេល​​បុណ្យចូ​ល​ឆ្នាំ​​ចិ​ន​

មន្ត្រី​​ជំ​នាញ​​ផ្នែក​​ប​សុ​ស​ត្វ​​ចាប់ ​ផ្តើម​​ពង្រឹង​​ការ​ត្រួត​ពិនិត្យ​ ការ​នាំ​​ចូល​​សត្វ​​មាន់​​ ទា​​នៅតា​ម​​ច្រ​កចូ​ល​​រាជ​ធានី​​ភ្នំ​ពេញ ​ខណៈ​ដែល​​ពិធី​បុណ្យ​​ចូល​ឆ្នាំ​​ប្រ​ពៃណី​​ចិ​ន​-វៀត​ណាម​​នឹ​ង​​ចូល​មក​​ដល់​ នៅ​​ថ្ងៃ​ទី១​៨​ខែ​​កុម្ភៈ​​ឆ្នាំ​២០១​៥​ខាង​មុខ​​នេះហើ​យ​ដើ​ម្បី​ បង្កើន​ ការ​​ទប់​ ស្កាត់​​ជំ​ងឺឆ្ល​ង​​ផ្តា​សាយ​​បក្សី​។

motos_with_chickenss​លោក ​សៀង ​បូ​រិ​​ន​ ប្រធា​ន​​មន្ទីរ​​កសិ​ក​ម្ម​​រាជ​ធានី​​ភ្នំ​ពេញ​បាន​​ឲ្យ​ដឹង​ថា​​ជា​​រៀង​រា​ល់​ឆ្នាំ​ មិន​​ថា​​បុណ្យ​ចូល​ឆ្នាំ​​ប្រ​ពៃ​ណីជា​តិ​​ខ្មែរ​ ចិន​ ឡើយ​​ឲ្យ​​តែ​​ជិត​​ដល់​​រដូវ​​នេះ​​មន្ត្រី​​​ជំ​នាញ​​ផ្នែក​​ប​សុ​សត្វ​​តែង​តែ​​ចុះ​​ត្រួត​ពិ​និត្យ​​ការ​​ច​រាច​រ សត្វ​​មាន់ ​ទា ​នៅ​​គ្រប់​​ផ្លូវ​​ទាំង​អស់​​ដែល​​ត​ភ្ជា​ប់​​ចូល ​មក​​ក្នុង​​រាជ​ធានី​​ភ្នំ​ពេញ​​ដើ​ម្បី​​ការ​ពារ ​ជំងឺ​ គ្រុ​ន​ផ្តាសា​យ​​បក្សី​ H5​N1​។លោក​​លើក​ឡើង ​បន្ត​ទៀត​ថា ​វិធាន​ការ​​នេះ​​មន្ត្រី​​​ជំ​នាញ​​បាន​​អនុ​វត្តន៍​​ជា​ប្រ​ចាំ​​មក​ហើយ​ ប៉ុ​ន្តែ​​រាល់​ពេល​​បុណ្យ​ចូល​ឆ្នាំ​​ចិន​ បុណ្យ​​ភ្ជុំ​ ចូល​ឆ្នាំ​​ខ្មែរ​ តម្រូវ​ការ​​មាន់ ​ទា ​ចូល​មក​ក្នុង​​រាជ​ធានី​​ភ្នំ​ពេញ មា​ន​​ច្រើន​ជាង​​ថ្ងៃ​​ធម្ម​តា​​ហេតុនេះ​​ចាំ​បាច់​​ត្រូវ​​បង្កើន​​កា​រ​ត្រួត​ពិ​និត្យ​​ទើប​បាន​​ចៀស​វាង​​កា​រ​នាំ​​ចូល​​សត្វ​​ធាតុ​​មាន​​ជំ​ងឺ​​បង្ក​​ឲ្យ​​មាន​ កើត​​ជំងឺ​ H​5​N1​។​

លោក​​បន្ថែម​ថា​​នៅ​ពេ​ល ​នេះ​​មន្ត្រី​​​ជំ​នាញ​​ខាង​​បសុពេ​ទ្យ​​ជា​ច្រើន​​នា​ក់​​បាន​​ចុះ ​តាម​​កន្លែង​​សត្វ​ឃាត​​ប្រ​មាណ ​ជិត​២០ក​ន្លែង​​នៅ​​រាជ​ធានី​​ភ្នំ​ពេញ​​ដើម្បី​​ត្រួត​ ពិ​និត្យ​​គុ​ណ្យ​​ភាព​​សត្វ​​ដែល​​គេ​​បាន​សម្លាប់​​យក​​សាច់ ​ជៀស​វា​ង​​ការ​បន្លំ​​សត្វ​​មាន​​ជំងឺ​​យក​ទៅ​លក់​​នៅ​​ទី​ផ្សារ​​នាំ​​ឲ្យ​​ប៉ះ​ពាល់​​សុខ​ភាព​​អ្នក​​ហូប។​លោក ​ប្រ​ធាន​​មន្ទីរ​​កសិ​កម្ម​ រាជ​ធានី​​ភ្នំ​ពេញ ​ក៏​បា​ន​​អំ​ពាវ​នាវ​​ដល់​ ពល​រដ្ឋ ​និង​​មន្ត្រី​​ពាក់​ព័ន្ធ​​ឲ្យ​​ចូល​រួម រា​យ​ការណ៍​​មក​​មន្ត្រី​​ជំ​នាញ ​ដើ​ម្បី​​ចាត់​វិ​ធាន​ការ​​ទាន់​ពេល​​វេ​លា ជា​ពិ​សេស​​ពេល​​ទិញ​​មាន់​​ទា​​ត្រូវ​​ពិ​និត្យ​មើល​​ឲ្យ​​បាន​ច្បាស់​លាស់ ​និង​​ត្រូវ​​ចំ​អិន​​ឲ្យ​​ឆ្អិត​​សិន​​មុន​​នាំ​គ្នា​​បរិ​ភោគ។​ លោក​ យឹម​ សុ​​ធាន​​រ៉ាត់​ មន្ត្រី​​ត្រួត​ពិ​និត្យ ​សត្វ​ឃាត ​និង​​សាច់ស​ត្វ​​នៅ​​រាជ​ធានី​​ភ្នំ​ពេញ​​បាន​​ឲ្យ​​ដឹ​ង​ថា ​ប៉ុ​ន្មាន​​ថ្ងៃ​នេះ​​មន្ត្រី​​ជំ​នាញ​​បាន​​ចុះ​​តាម​​កន្លែង​​សត្វ​ឃាត​​ជា​ប្រ​ចាំ ​ដើ​ម្បី ​ពង្រឹង​​ការ​ត្រួត​ពិ​និត្យ​​ការ​នាំ​​ចូល​​សត្វ​​មាន់​ ទា ​ព្រម​ទាំង​​ជ្រូក​​ផ​ង​ដែរ​ ដើ​ម្បី​​ពិ​និត្យ​​សាច់​សត្វ​​គ្មាន​​ជំ​ងឺ​​ទើប​​អនុ​ញ្ញាត​​ឲ្យ​​ចរា​ចរ​​លក់​​នៅ​​ទី​ផ្សារ​ បាន​​ពិ​សេស​​សាច់​ជ្រូក ​ដោយ​​មាន​ការ​​បោះ​ត្រា​​សម្គាល់​​ត្រឹ​ម​ត្រូវ​។​

លោក​ ឆាយ ​សុខ​​ហួត ​ប្រ​ធាន​​សមា​គមន៍​​នាំ​ចេ​ញ​​សត្វ​​មាន់ ​ទា ​បាន​​គាំទ្រ​​ចំ​ពោះ​​វិ​ធាន​ការ​​ត្រួត​ពិ​និត្យ​​ការ​​ចរា​ចរ​​មាន់​​ទា​​ចូល​ រាជ​ធានី​​ភ្នំ​ពេញ មុ​ខ​​ពេល​​ចូល​ឆ្នាំ​​ចិន​​នេះ ​ ព្រោះ​​អាច​​ទប់​ស្កាត់​​ការ​នាំ​​ចូល​​​សត្វ​​មាន់​​ទា​​ខុស​ច្បាប់ ​និង​​ខូច​គុណ​ភា​ព​​បាន​​ច្រើន​។​ ប៉ុន្តែ​​លោក ​ស្នើ​​ឲ្យ​​មន្ត្រី​​ដែល​​ចុះ​​ពិ​និត្យ​​ទាំង​អស់នោះ​​ត្រូ​វ​ធ្វើ​​ឲ្យ​​មាន​​តម្លា​ភាព​​នឹង​​ធា​នា ​ឲ្យ​​បាន​​កុំ​​ឲ្យ​​មាន​​អំ​ពើពុ​ក​រលួយ ​ទើប​​អាច ​ចាត់​វិ​ធាន​ការ​​នេះ​​មាន​​ប្រ​សិទ្ធភា​ព។​

លោក​ សូ​នី​ គ្រឹ​​ស្នា ​មន្ត្រី​​ទំនា​ក់​ទំនង​​របស់​​អង្គកា​រ​​សុខភា​ព​​ពិ​ភព​លោក ​មាន​ប្រសា​ស​ន៍​ថា ​នេះ​​គឺ​ជា​​ការ​ចាប់​ផ្ដើម​​មួយ​​ដ៏​​ល្អ​​ព្រោះ​​វា​​អាច​​ទប់​ស្កាត់​​ជំ​ងឺ​​គ្រុន​ផ្តាសា​យ​​បក្សី ​H5​N​1​ ដែល​​កើត​ចេញ​​មក​ពី​​សត្វ​​មាន់​​ទា។​ដូ​ច្នេះ​​ការ​គ្រ​ប់​គ្រង​​រាល់​​ការ​ដឹក​ជញ្ជូន​​មាន់​​ទា​​ចេញ និ​ង ​ចូល​ក្នុង​​ប្រ​ទេស​​កម្ពុជា ​ពិ​សេស​​រា​ជ​ធានី​ ភ្នំ​ពេញ ​គឺជា​​កត្តា​​មួយ​​សំ​ខាន់។​

លោក​​ថា ​វិធាន​ការ​​ទប់​ស្កាត់​ផ្សេងៗ​ទៀត ​ដូច​ជា​​មិន​ត្រូវ​​ទទួល​ទាន​​សាច់​មាន់ ​និង​ ស៊ុត ​ដែល​​មិន​ទាន់​​ឆ្អិន​​ល្អ​ និង​​ហាម​​កូន​ចៅ​​ឲ្យ​​នៅ​​ឆ្ងាយ​​ពី​​មាន់​​ទា។​

តាម​​របាយ​ការណ៍​​រប​ស់​​សមា​គម​​នាំ ចេ​ញ​​សត្វ​​មាន់​-ទា​​បាន​​បង្ហាញ​ថា ​ជា​​រៀង រា​ល់​ថ្ងៃ​​ការ​​ចរា​ចរ​​មាន់​-ទា​​ចូល​មក​​រាជ​ធានី ​ភ្នំ​ពេញ ​មាន​​ចំ​នួន ​៣​ម៉ឺន​​ក្បា​ល​ ស្មើ​នឹង​ ៦០​តោន ​ហើយ​​ថ្ងៃ​បុណ្យ​​​ ចូល​ឆ្នាំ​ ចិន​-វៀត​ណាម​​នឹង​មាន​​ការ​កើន​ឡើ​ង ​ នេះ​ មិន​ទាន់​​គិត​ពី​​ការ​នាំ​​ចូល​​សត្វ​​មាន់​-​ទា​​ខុស ​ច្បា​ប់​​ប្រ​ទេស​ជិត​ខាង​​ផ​ង​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative