គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​​១១​បណ្តាល​ឲ្យ​មនុស្ស​ស្លា​ប់​១០​នាក់​និង​របួស​១៨​នាក់​

តាម​របាយ​ការ​ពី​នា​យក​សណ្តាប់​ធ្នាប់​នៃ​អគ្ក​ស្នង​ការ​ដ្ឋា​ន​នគរ​បាល​ជាតិ ​នៅ​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ​ ឆ្នាំ​២០​១៥​នេះ ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​នៅ​ទូ​ទាំង​ប្រ​ទេស​ចំ​នួន​១៣​លើក ​យប់​១១​លើក,​ ​បណ្តា​ល​អោយ​មនុស្ស​ស្លាប់​ចំ​នួន​១០​នាក់ ​(​ស្រី​១​នាក់​) ​របួស​ធ្ងន់​ ០៩​នាក់​(​ស្រី​០៥​នាក់)​,និ​ង​របួស​ស្រាល​០៩​នាក់​(​ស្រី​២​នាក់​)។​

207212013nssក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​ ១៣​លើក​នេះ ​បាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប​ ២១​គ្រឿង ​ក្នុង​នោះ​មា​ន​ម៉ូតូ​ចំ​នួន​១៨​គ្រឿង​,​រថ​យន្ត​ធុន​តូច​ចំនួន​០២​គ្រឿង​,រ​ថ​យន្ត​ធុន​ធំ​១​គ្រឿង​និង​ថ្មើរ​ជើង​១​នាក់​។​
មូលហេ​តុ ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​គឺ ​ល្មើស​ល្បឿន ​៦​លើក​, ​ប្រ​ជែង​គ្រោះ​ថ្នាក់​២​លើ​ក​,មិ​ន​គោ​រព​សិទ្ធ​២​លើក​និង​ស្រ​វឹ​ង​៣​លើ​ក ​។ ​ក្នុ​ង​នោះ​អ្ន​ក​ជិះ​ម៉ូតូ​គ្រោះ​ថ្នា​ក់​ដោយ​មិន​បាន​ពាក់​មួកសុ​វត្ថិ​ភាព​ចំនួន​២៣​នាក់​(យ​ប់​១៨​នាក់)​ ​។​

រថ​យន្ត​ពិ​ន័​យ​សរុប​ចំនួន​៦៧៩​គ្រឿង​(​រថ​យន្ត​ធំ​២៥០​គ្រឿង​)​ស្មើនិ​ង​៧០​២​ករណី ​,ក​រណី​ល្មើ​ក្រ​ដាស​ស្នាម​ ៣៧​៧​គ្រឿង ​ស្មើ​និង​៣៨​០​ករណីៈ ​រួម​មាន​បណ្ណ​បើក​ប​រ​ហួស​សុ​ពល​ភាព​២៦​ករណី,​គ្មាន​បណ្ណ​អា​ជីវ​កម្ម​៣៨​ករណី,​បណ្ណ​អា​ជីវ​កម្ម​ហួស​សុ​ពល​ភាព​៤​ករណី,​ ​បណ្ណ​បើក​បរ​ខុស​ប្រ​ភេទ​យាន​យន្ត​៥​ករណី​, ​គ្មាន​ឈៀក​៣៧​ករណី,​ បើក​បរ​ហួស​ល្បឿន​កំ​ណត់​២១​ករណី​,​ឈៀកហួ​សសុ​ពល​ភាព​១២​ករណី,​បើក​បរ​មិន​ពាក់​ខ្សែ​ក្រ​វ៉ាត់​២៣​៥​ករណី,​ មិ​ន​គោ​រព​សញ្ញា​ចរា​ចរណ៍​១​ករណី ​,​ករណី​ល្មើស​បច្ចេក​ទេស​មាន​៣០២​គ្រឿង ​ស្មើ​និង​៣២​២​ករណី​រួមន​មានៈ​ ដឹក​សំ​ពីង​សំ​ពោង​២៥​៧​ករណី​,ដឹ​ក​លើស​ចំ​ណុះ​២​០​ករណី​,​កង់​សឹក​រេចេ​រឹល​១៧​ករណី,​ផ្លាក​លេខ​បាក់​ ឬខូ​ច​១​ករណី,​ភ្លើង​បំ​ភ្លឺ​មិន​គ្រប់​គ្រាន់​១១​ករណី​,​បា​ឡុង​តា​កេរ​៤​ករណី​, ​ខូច​គន្លឹះ​សុខ​វត្ថិ​ភាព​៧ក​រណី​,គ្មា​ន ​ឬ​ខូ​ច​របាំង​ភក់​៤​ករណី​និង​គ្មាន​រនាំង​សុវ​ត្ថិភាព​១​ករណី។​
​ដោយ​ឡែក​ម៉ូតូ​ត្រូ​វ​បាន​ពិ​ន័យ​សរុប​ចំ​នួន​២០​៦៣​គ្រឿង​ក្នុង​នោះ​មាន​ ជិះ​ម៉ូតូ​អត់​ពាក់​មួក១​១​៣៤​ករណី,​ជិះម៉ូតូ​អត់កញ្ចក់​៨៣៧​ករណី,​ជិះ​ម៉ូ​តូអ​ត់ក​ញ្ចក់​និ​ង​មួក​១០​ករណី,​ ​ស្រ​វឹង​បើក​បរ​៤​ករណី,​មិ​ន​គោ​រព​សញ្ញា​ចរា​ចរណ៍​៤៥​ករណី​,​ម៉ូតូ​បើ​ក​ភ្លើង​ពេល​ថ្ងៃ​៣០​ករណី,​ និង​ផ្លា​ក​លេខ​បាក់​ឬ​ខូច​១​ករណី​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative