រដ្ឋ​មន្ត្រី​ក្រ​សួង​​ការ​ងារ​​ព្រ​មាន​​ចាត់​វិធាន​ការ​ធ្ងន់ៗ​លើ ​រោង​ចក្រ​​ណា​​ដែល​​រំ​លោភ​​លើ​​ច្បាប់​​ការ​ងារ​

លោក អ៊ិ​ត ​សំ​ហេង ​រដ្ឋ​មន្ត្រី​ក្រ​សួង​​ការ​ងារ ​និង​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ ​បាន​ធ្វើកា​រ​​ព្រ​មាន​ធ្ងន់ៗ​ថា​​នឹង​​ចាត់​វិ​ធាន​ការ​​ក្តៅ​​ទៅ​លើ​​រោង​ចក្រ​​សហ​គ្រាស​​ណា​​ដែល​​រំ​លោភ ​លើ​​ច្បាប់​​កា​រ​ងារ ​ដោយ​​អាច​​ពិន័យ​​ជា​​ប្រាក់​ បើ​​ពុំ​​នោះ​ទេ​​អាច​​និង​​បញ្ជូ​ន​ទៅ​​តុ​លា​​បន្ត​ទៀត​​បើ​​នៅ​​មិន​​រៀង​ចាល ​បន្ទាប់​ពី​​ឆ្នាំ២​០១​៤ ​ក្រ​សួ​ង​​បាន​​ចាត់​វិធាន​ការ​​លើ​​រោង​ចក្រ​​ជាង​៥០​រួច​ម​ក​ហើយ​។​

* ឆ្នាំ​២០​១៤​ក្រ​សួង​​បាន​​ផាក​ពិន័យ​​រោង​ចក្រ​​ជាង​៥០​

IMG_1533fការ​ព្រ​មាន​​នេះ​​បែ​ប​នេះ​​ធ្វើ​ឡើង ​ក្នុង​​កិច្ច​ប្រ​ជុំ​​បូក​សរុប ​វឌ្ឍ​ន​ភាព​​ការ​ងារ​​ឆ្នាំ​២០​១៤ ​ទិស​ដៅ​​ឆ្នាំ​២០​១៥​នៃ​​ផែន​ការ​​យុទ្ធ​សាស្ត្រ​​អភិ​វឌ្ឍន៍​​វិ​ស័យ​​ការ​ងារ ​និង​​បណ្តុះ​បណ្តាល​​វិ​ជ្ជាជី​វៈ​​នៅ​​ទី​ស្តី​ការ​ក្រ​សួង​​នា​​ព្រឹ​ក​​ថ្ងៃ​​ទិ​១១​ខែ​​កម្ភៈ​​ឆ្នាំ​២០​១៥​នៅ​​ទី​ស្តី​ការ​ក្រ​សួង​។​

លោក​​រដ្ឋ​មន្ត្រី​​បាន​​បន្ត​ថា ​រោង​ចក្រ​​ដែល​​ត្រូ​វ​​ព្រ​មាន ​និង​​ផាក​ពិ​ន័យ​​ទាំង​នេះ ​មាន​នៅ​​គ្រប់​​រា​ជ​ធានី-​ខេ​ត្ត​ ហើយ ​កំហុ​ស​​រោង​ចក្រ​​ដែ​ល​​ក្រ​សួង​​បាន​​ព្រ​មាន​​កន្លង​មក​​គឺ​មា​ន​លក្ខណៈខុ​សៗ​គ្នា ​មាន​​រោង​ចក្រ​​ខ្លះ​​អនុ​វ​ត្ត​​ក​ត​​ព្វ​​កិច្ច​​និ​ង​​បញ្ហា​​សុខ​ភាព​​អនា​ម័យ ​ឬ​មួ​យ​​លក្ខ​ខណ្ឌ​ផ្សេងៗ​ទៀត​​នៅ​​មិន​ទាន់​​គ្រ​ប់​គ្រាន់​ ដែល​​ការ​ព្រ​មាន​​បែប​នេះ​​គឺ​​ដើ​ម្បី​​ធ្វើ​យ៉ាង​ណា​​ឲ្យ​​រោង​ចក្រ​​ទាំ​ង​នោះ​​កែស​ម្រួល​​ឲ្យ​​មា​ន​​ភា​ព​ប្រ​សើ​​ឡើង ​ដើ​ម្បី​​លើក​កម្ព​ស់​​ដ​ល់​​សុ​ខុមា​លភា​ព​​កម្ម​ករ​និ​យោជិ​ត។​

លោក​​រដ្ឋ​មន្ត្រី​​បាន​​បន្ថែម​ថា​​ក្រ​សួង​​ការ​ងារ ​នឹង​​បន្ត ​ត្រួត​​ពិ​និត្យ​មើល ​ការ​អនុវ​ត្ត​​ច្បាប់​​ការ​ងារ ​នៅតា​ម​​រោង​ច​ក្រ​​បន្ថែម​ទៀត។​លោក​​រដ្ឋ​មន្ត្រី​​បាន​​បញ្ជាក់​ថា​ «​នីតិ​វិធី ​ត្រូវ​តែ​​អញ្ចឹង ​ចាប់​ផ្តើម ​ពី​​ការ​ ព្រ​មាន​​សិន​ ព្រ​មាន​​ហើយ​ បើ​សិ​ន​ជា​​​មិន​​កែ​ យើង​​ផាក​ ហើយ​​បើ​សិន​ជា​​ផាក​​ហើយ ​មិន​​កែ​ប្រែ​​ទេ​ យើង​​នឹង​ បញ្ជូន​​ទៅ​កាន់​​តុ​លាកា​រ​​តែ​ម្តង»​។​ប៉ុន្តែ​​យ៉ាង​ណា​ក៏​ដោយ​​លោក​​អ៊ិត​​សំ​ហេង​​បាន​​ឲ្យ​​ដឹ​ង​ថា នៅ​​​មិន​ទាន់​មាន​​រោង​ចក្រ​ ណាមួ​យ​​ឈាន​ដល់​​ការ​ អនុវ​ត្ត​​វិ​ធាន​ការ​​ទី៣​(​ប​​ញ្ជួ​​ន​​ទៅ​​តុលា​កា​រ​) ​នៅ​ឡើ​យ​​ទេរ​​ហូត​​ដល់​ពេល​នេះ ​។ ​យោងតា​ម​​របាយ​ការណ៍រ​បស់​ក្រ​សួង​​ការ​ងារ​ និង​​បណ្តុះ​បណ្តា​ល​​វិជ្ជា​ជីវៈ ​បាន​ឱ្យដឹ​ង​ថា​​បច្ចុ​ប្បន្ន​​កម្ពុ​ជា​មាន​​ក្រុម​ហ៊ុន​​រោង​ចក្រ​​ប្រមា​ណ​១​ពាន់​​នៅ​​ទូទាំ​ង​ប្រ​ទេស ​និង​​មាន​​កម្ម​ករ​និ​យោជិ​ត​​ប្រ​មាណ​​ជាង​៦៣​ម៉ឺន​​នា​ក់​។លោ​ក​​រដ្ឋ​មន្ត្រី​ បាន​​បញ្ជា​ក់​ថា​ មួយ​ឆ្នាំ ​មក​នេះ ​រោងច​ក្រ​​កាត់​ដេរ​​នៅ​​កម្ពុជា​ មាន​​កំ​ណើន​​ប្រ​មាណ ​១០​ភាគរ​យ ​។លោ​​ក​ទ​ទូល​​ស្គា​ល់​​ថា​ នា​ពេល​​កន្លង​ទៅ​នេះ​ មាន​​រោ​ង​ចក្រ​​មួយចំ​នួន​ បាន​​បិទ​ទ្វារ​​ដែរ​ ប៉ុ​ន្តែ​​ការ​បិទ​ទ្វារ​​របស់​​រោង​​ចក្រ​ នៅ​​កម្ពុជា ​មាន​​តិច​តួច​​បំ​ផុត ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative