​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ថ្ងៃ​ទី​១០​កម្ភៈ​បណ្តាល​ឲ្យ​ស្លា​ប់​៤​នាក់​និង​របួស​២១​នាក់​

តាម​រ​បាយ​​កា​រ​​ពី​​នា​យក​ដ្ឋាន​​នគរ​បាល​​សណ្តាប់​ធ្នាប់​ នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​​បាល​​ជាតិ ​នៅ​​ថ្ងៃ​​ទី​​១០​ ខែ​​កុម្ភះ ​ឆ្នាំ​​២០​១៥​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូ​ទាំ​ង​​ប្រ​ទេស​​៧​​លើក ​យប់​​៦​​លើក​​, ​បណ្តា​ល​អោយ​​មនុស្ស​​ស្លាប់​​៤​​នា​ក់​ (​​ប្រុស​​)​ របួសធ្ងន់​ ១៤​​នាក់​​(​​ស្រី​​៧​​នាក់​​)​,​​និង​​របួស​ស្រាល​​៧​​នាក់​​(​​ស្រី​​៤​​នាក់​​)​​។​​​

trក្នុ​ង​​គ្រោះ​ថ្នាក់​​ច​រា​ចរណ៍​​ទាំង​​៧​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប​​១៣​​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូតូ ​៨​​គ្រឿង​​,​​រថ​យន្ត​​ធុន​​តូច​ ៤​​គ្រឿង​​,​​រថ​យន្ត​​ធុន​​ធំ​​​១​​គ្រឿង​​។​​
​មូល​ហេតុ ​ដែល​​បណ្តាល​ឲ្យ​​មាន​​គ្រោះ​​ថ្នា​ក់​​គឺៈ​ ល្មើស​​ល្បឿន​​៥​​លើក​​,​ ប្រ​ជែង​​គ្រោះ​ថ្នាក់​​២​​លើក​ ក្នុង​​នោះ​​អ្ន​ក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិ​ន​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​១២​​ នាក់​ ( ​យប់​​១១​​នាក់​ )​ ។​​

រថ​យន្ត​​ពិ​ន័យ​​សរុប​​៧១​៧​​​គ្រឿង ​(​​រថ​យន្ត​​ធំ​​២០៥​​គ្រឿង​​) ​ស្មើ​​និង​​៧២​៣​​ករណី ​,​​ករណី​​ល្មើ​​ក្រ​ដាស​​ស្នាម ​៤៤​៩​​គ្រឿង​ ស្មើ​​និង​​៤៥៩​​ករណីៈ ​រួមមា​ន​​ប័ណ្ណបើ​ក​បរ​​ហួស​​សុពល​ភាព​​១៧​​ករណី​,​​​គ្មាន​​ប័ណ្ណ​​អាជី​វ​កម្ម​​២៥​​ករណី​​,​​ ប័​ណ្ណបើ​ក​បរ​​ខុស​​ប្រ​ភេទ​​យាន​យន្ត​​២​​ករណី​​,​​គ្មាន​​ប័ណ្ណ​​អា​ជី​វកម្ម​​២៥​​ករណី​​,​​ គ្មាន​​ឈៀក​​៥៥​​ករណី​​, ​បើក​ប​រ​​ហួស​​ល្បឿន​​កំណ​ត់​​៩១​​ករណី​​,​ឈៀក​​ហួស​​សុពល​ភាព​​១១​​ករណី​​​,​​បើក​បរ​​មិន​​ពាក់​ ​ខ្សែ​ក្រ​វ៉ាត់​​២៥​២​​ករណី ​,​​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន​​២៦​៨​​គ្រឿង ​ស្មើ​​និង​​២៦​៨​​ករណី​​រួម​​ន​​មានៈ​ ដឹ​ក​​សំពី​ង​សំ​ពោ​ង​​២៣៦​​ករណី​​,​​ដឹក​​លើស​​ចំ​ណុះ​​៣១​​ករណី​​,​​បក​​កញ្ចក់​​ពណ៌​​១​​ករណី​​។ ​​

​ដោយឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិ​ន័យ​​សរុប​​១៥៧​១​​គ្រឿង​ ក្នុង​នោះ​​មាន​​ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក​​៧៩​០​​ករណី​​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​៧​២៣​​ ករ​ណី​​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​និ​ង​មួក​​១១​​ករណី​​,​​ស្រ​វឹង​​បើក​ប​រ​​៨​​ករណី​​,​​មិន​​ គោរ​ព​​សញ្ញា​​ចរា​ចរណ៍​​១​​ករណី​​,​​ម៉ូតូ​​បើក​​ភ្លើង​​ពេល​​ថ្ងៃ​​៣៦​​ករណី​​,​ និង​​ដឹក​​លើស​​ចំណុះ​​២​​ករណី​​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative