អ្នក​ជំ​នាញនិ​ង​យុវ​ជន​និ​យាយ​ពី​ថ្ងៃ​បុណ្យ​នៃ​សេ​ចក្តី​ស្រ​លាញ់​

ថ្ងៃ​បុណ្យ​នៃ​សេ​ច​ក្តី​ស្រ​លាញ់(​V​al​e​n​t​in​e​’​s​ Day​)​ដែល​មាន​ប្រ​ភព​ពី​តំ​បន់​អឺរ៉ុប​បាន​ជ្រួត​ជ្រា​ប​ក្នុង​ស្រទា​ប់​យុវ​វ័យ​ខ្មែរ​ ដោយ​ពួក​គេ​យក​ថ្ងៃ​បុណ្យ​នេះ​សម្រា​​​ប់​ការ​ជូន​ការ​ដូ និ​ង​ឈាន​ទៅ​ប្រ​គល់​ខ្លួន​ប្រាណ​ឲ្យ​គ្នា​ ដើ​ម្បី​បញ្ជាក់​ពី​ក្តី​ស្រ​លាញ់​របស់​ខ្លួន​ចំ​ពោះ​ស​ង្សារ​។​

009dអ្ន​ក​ជំ​នាញ​ផ្នែ​ក​សុខ​ភាព​សា​ធារ​ណៈនិ​ង​សុ​ខ​ភាព​បន្ត​ពូជ ​លោក​វេជ្ជ​បណ្ឌិត​លី ​ចេង​ហ៊ុយ​នាយ​ក​គ្រ​ប់​គ្រង​គេហទំ​ព័រ​សុខ​ភាព​កម្ពុ​ជា​(​ww​w​.​h​ea​l​t​h​c​a​mb​o​d​i​a​.c​o​m​)​បា​ន​​ថ្លែ​ង​ថា ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រ​លាញ់​វា​​មិន​ល្អ​​សម្រាប់​ខ្មែរ​ ព្រោះ​វា​ជា​បុណ្យ​របស់​គេ ​ប៉ុ​ន្តែ​នៅ​កម្ពុជា​វា​ជា​ថ្ងៃ​ដែល​យុវ​ជន​ខ្មែ​រ​​បាន​ជ្រុល​ខ្លួន​ប្រាណ​បាត់​បង់​ព្រហ្ម​ចា​រីយ៍។​លោក​បន្ត​ថា ​យុវ​ជន​គួរ​បង្ហាញ​ក្តី​ស្រ​​លាញ់​តាម​រយៈ​ការ​ជូន​ផ្កា​គ្នា​ទៅ​វិ​ញ​​ទៅ​មក​ និ​ង​អាច​ញុំា​បា​យ​ជា​មួយ​គ្នា។​ ​អ្វី​ដែល​សំ​ខាន់​កុំ​យក​ថ្ងៃ​នោះ​ជា​ថ្ងៃត​ប​ស្នង​ក្តី​ស្រ​លាញ់ ​ដោយ​បូ​ជា​ខ្លួន​ប្រាណ​ ឬយ​ក​ថ្ងៃ​ទី​១៤​ កុម្ភៈ​ជា​ថ្ងៃ​ត្រូវ​រួម​ភេទ​។

​លោក​បន្ត​ថា ​“​យក​ថ្ងៃ​ទី​១៤​ កុម្ភៈ​សម្រាប់​បង្ហាញ​សេច​ក្តី​ស្រ​លាញ់​ជា​គូ​សង្សារ​ ក្តី​ស្រ​លាញ់ចំ​ពោះ​ឪ​ពុក​ម្តាយ​បាន​ តែ​កុំ​យក​ថ្ងៃ​១៤​កុម្ភៈ​ជា​ថ្ងៃ​នៃ​ក្តី​ស្រ​លា​ញ់​ដើម្បី​រួម​ភេទ​”​។​

លោក​វេជ្ជ​បណ្ឌិត​លី ​ចេង​ហ៊ុយ​បាន​បន្ត​ថា ​ឪពុក​ម្តាយ​ខ្មែរ​យើង​មិន​សូវ​ហ៊ា​​ន​អប់​រំពី​ស្នេ​ហា និ​ង​ផ្លូវ​ភេទ​ដល់​កូន​ប្រុស​ស្រី​​របស់​ខ្លួន​ទ្បើយ​ ដែល​តាម​ពិត​តួ​នាទី​​ឪ​ពុក​ម្តាយ​ មាន​សារៈសំ​​ខាន់​ណាស់​ក្នុង​ការ​អប់​រំ​កូន​អំពី ​ស្នេ​ហា​មា​ន​សភាព​ដូច​ម្តេច​ និង​អប់​រំ​ពួក​គេ​កុំ​អាល​ប្រ​ទ្បូក​ជា​មួយវា​​នៅ​ពេល​កំ​ពុង​សិក្សា​។​ឪពុក​ម្តា​យ​ក៏​អាច​អប់​រំ​ពួក​គេ​ពី​បញ្ហា​ផ្លូវ​ភេទ​ និង​វិ​បាក​នៃ​ការ​រួម​ភេទ​ដែល​នាំ​ឲ្យ​ឆ្លង​មេ​រោគ​អេ​ដស៍ ​ជំងឺ​កាម​រោគ ​និង​ការ​មាន​ផ្ទៃ​ពោះ​ដោ​យ​ចៃ​ដន្យ​ជា​ដើម​ ព្រោះ​ថា​ការ​រួម​​ភេទ​មុន​រៀ​ប​ការ​គឺ​ខុស​ប្រ​ពៃណី​ ហើ​យ​សេចក្តី​ស្រ​លាញ់​របស់​ខ្មែរ​ អាច​ត្រឹម​តែ​ប៉ះ​​ដៃ​គ្នា​បន្តិច​បន្តួច​ប៉ុ​ណ្ណោះ​។​

ក្រ​សួង​អប់​រំ​ យុវ​ជន​និង​កី​ទ្បា​កាល​ពី​ពេល​ថ្មីៗ​នេះ​ក៏​បាន​សេចក្តី​ណែ​នាំ​ឲ្យ​​​សា​លា​និ​មួយៗ​ជួប​ប្រ​ជុំ​សិ​ស្សា​នុ​សិ​ស្ស​ និង​អប់​រំ​ពួក​គេ​អំពី​ថ្ងៃ​នៃ​សេចក្តី​ស្រ​លាញ់ ​និង​មិ​ន​អនុ​ញ្ញាត្ត​ឲ្យ​សិ​ស្សា​នុ​សិស្ស​ធ្វើ​ទង្វើ​អ្វី ​នៅ​ក្នុង​បរិ​វេណ​សាលា​រៀន​ទ្បើយ​។​

លោក​តុង ​សុប្រា​ជ្ញ​អ្ន​ក​ស្រាវ​ជ្រា​វ​សង្គ​ម​និង​សុខ​ភាព​សា​ធារ​ណៈ​បា​ន​ថ្ងៃង​ថា ​​ឆ្នាំ​នេះ​លោ​ក​មិន​បាន​ធ្វើ​ការ​ស្រា​វ​ជ្រាវ​ អំពី​ទំ​នាក់​ទំ​នង​យុវ​ជន​ទាក់​ទង​នឹង​ថ្ងៃ​Val​e​n​t​in​e​s​ Day​ នោះ​ទេ​ ប៉ុ​ន្តែ​យោង​តាម​ការ​សិក្សា​កាល​ពី​ឆ្នាំ​មុន​លើ​យុវ​ជន​ចំនួន​៧១​៥​នាក់​ ដែល​មាន​វ័យ​ចាប់​ពី​១៥​ដល់​២៤​ឆ្នាំ​បាន​បង្ហាញ​ថា ​កាល​ពី​ឆ្នាំ​មុន​សកម្ម​ភា​ព​លក់​ផ្កា​ ការ​ភ្លឺត​ភ្លើន​ជ្រួ​​ល​ជ្រើម​នៅខា​ង​ក្រៅ​ មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សំ​គាល់ ​ប៉ុន្តែ​ទំ​នាក់​ទំ​នង​ផ្លូវ​ភេទ​​របស់​យុវ​ជន​ មិន​បង្ហាញ​ស​ញ្ញា​នៃកា​រ​ធ្លាក់​ចុះទេ​​ ហើយ​អ្នក​មាន​បំ​ណង​រួម​ភេទ​ មិន​ចង់​ប្រើ​ប្រាស់​ស្រោ​ម​អនា​ម័យ​បាន​កើន​ទ្បើង​​ពីរ​​ដ​ង​ពី​ចំ​នួន១​៥​ដល់​៣០​ភាគ​រយ ​ដែល​ពួក​គេ​មិន​ចង់​ប្រើ​ប្រាស់​ស្រោម​អនា​ម័យ​ជា​មួ​​យ​ដៃ​គូរ​បស់​ពួក​គេ។​ ការ​សិក្សា​នេះ​ក៏​បាន​រក​ឃើញ​ផង​ដែ​រ​ថា ​ការ​ដាក់​សម្ពា​​ធ​សុំ​រួម​ភេទ​ពី​មិត្ត​ប្រុស​ ចំ​ពោះ​គូ​ស​ង្សារ​របស់​ខ្លួន​ក៏​មិន​មាន​ការ​ធ្លាក់​ចុះ​ផ​ង​ដែរ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative