ឆ្នាំ​២០​១៤​មាន​កម្ម​ករ​ជិត​​ ៥​​​​​ពាន់​​នាក់​​រង​គ្រោះ​​ដោយ​សារ​​គ្រោះ​ថ្នាក់​​ច​រា​ចរណ៍​

យោង​​តាម​​របាយ​ការណ៍​​កា​រ​ងារ​ របស់​​​បេ​ឡា​ជា​តិ​​របប​​សន្តិ​សុខ​​សង្គ​ម​​ស្តី​ពី​​លទ្ធ​ផ​ល​​ការ​ងារ​​សម្រេច​​បាន​​ឆ្នាំ​ ២០​១៤​ បានឲ្យ​ដឹង​ថា​ក្នុ​ង​​ឆ្នាំ​ ២០​១៤​មាន​​កម្ម​ករ​​និយោ​ជិត​​៤៧​៣៧ ​ ​នាក់​ បាន​​ទទួល​​រង​គ្រោះ ដោ​យ​សារ​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​ក្នុង​​នោះ​​ស្លាប់​​ចំនួន ​៧៣ ​នាក់ ​​។​

DSC_0456របាយ​ការណ៍​​នេះ បា​ន​​ឲ្យ​​ដឹង​​ទៀត​​ថា ​ស្ថាន​ភាព​​គ្រោះ​ថ្នាក់​​នៅ​ពេល​​ធ្វើ​​ដំ​ណើរ​​របស់​​កម្ម​ករ​​និ​យោជិ​ត ​មាន​​ចំ​នួន ​៣៨​០០​ ករណី​​ដែល​​បណ្តាល​​ឲ្យ​​កម្ម​ករ​​និ​យោជិ​ត​​ទទួល​​រង​គ្រោះ​ថ្នាក់​​សរុប​​ចំ​នួន ​៤៧​៣៧ ​នាក់​​ក្នុង​​នោះ ​បង្ក​​ឲ្យ​​មាន​​កម្ម​ករ​​និ​យោជិ​ត​​ស្លាប់​​ចំនួន​​៧៣ ​នាក់ ​របួស​​ធ្ងន់​​ចំ​នួន​​៧៨​៩ ​នាក់​ និង​​របួស​​ស្រា​ល​​មា​ន​​ចំ​នួន​​ដ​ល់​​ទៅ​​៣៨​៧៥​ នាក់​​។​ក្នុង​​ចំ​ណោម​​គ្រោះថ្នាក់​​ទាំ​ងនេះ​ គឺ​​កម្ម​ករ​​និ​យោជិ​ត​​ប្រើ​ប្រាស់​​ម៉ូតូ​​មាន​​ចំ​នួន​​២៦៦​៩ ​ករណី​​រថ​យ​ន្ត​​ចំ​នួន​​៣៤៨​ ករណី ​រ៉ឺ​ម៉ក​​ចំ​នួន ​៥២​ ករណី​ ព្រម​ទាំង​​មធ្យោ​បាយ​​ផ្សេងៗ​ មាន​​ចំនួន ​៣១​ ករណី។​

​ចំ​នួ​ន​​នេះ បើ​​​ប្រៀប​ធៀប​​ឆ្នាំ​ ២០​១៣ ​មាន​​ការ​​ថយ​ចុះ​ចំ​នួន ​៣៦ ​ករណី ​តែ​​ជនរ​ង​គ្រោះ​​សរុប​​មា​ន​​កា​រ​​កើ​ន​ឡើង​​ចំនួន ​៤៣ ​នាក់ ​ស្លាប់​​មា​ន​​កា​រ​​កើន​ឡើង​​៦ ​នាក់​​របួស​​ធ្ងន់​​កើន​ឡើង ៦​០ ​នាក់​​និង​​របួស​​ស្រាល​​ថយ​ចុះ​​ចំ​នួន​ ៣២​ នាក់​។

​បេឡា​​ជាតិ ​របប​​សន្តិ​សុខ​​សង្គម​​មា​ន​​ចំ​នួន​​កម្ម​ករ​​និ​យោជិ​ត​​ដែ​ល​​ចូល​​ជា​​សមា​ជិក​​របស់​​ខ្លួន​​ចំនួន​​រហូត​​ដល់​​ទៅ​​ ៤១​៩​ ​៧​៦៥​ ​នាក់​​។​

លោក​ ជាវ​ ប៊ុន​រិទ្ធ ​ប្រ​ធាន​​ការិ​យាល័យ​​គោល​នយោ​បាយ ​នៃ​​បេឡា​ជា​តិ​​របប​​សន្តិ​សុខ​​សង្គម​ បាន​​ឲ្យ​​ដឹ​ង​ ​ថា​មូល​ហេតុ​​ដែល​​បណ្តាល​ឲ្យ​​កម្មករ​​និ​យោ​ជិ​ត​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ពេល​​ធ្វើ​​​ដំ​ណើរ ​គឺ​​បណ្តាល​​មកពី​​​អ្នក​បើក​បរ​​តាម​​បណ្តា​​រោង​ចក្រ​​ដោយ​​ភាគ​ច្រើន​​មិ​ន​​មាន​​ប័ណ្ណ​​បើក​​បរ​​​។​​

លោក​​បន្ត​​ថា​​«​យើង​​ឃើញ​​ថា​​ពួក​គាត់​​ជា​​អ្ន​ក​​បើក​បរ​​អត់​​ព្រម​​ប្រ​ឡង​​យក​​ប័ណ្ណ​​បើក​បរ​​ទេ ​អ៊ី​ចឹង​​យើង​​មាន​​គម្រោង​​ជា​មួយ​​ក្រ​សួង​​សា​ធារ​ណកា​រ​​ក្រ​សួង​​មហា​ផ្ទៃ​​បង្រៀន​​គាត់​​ ​និង​​រៀប​ចំ​​ប្រ​ឡង​​យក​​ប័ណ្ណ​​បើក​បរ​​នៅ​​រោង​ចក្រ​​តែ​​ម្ត​ង​»។​

របាយ​ការណ៍​​ដដែល ​បាន​​ឲ្យ​​ដឹ​ង​​ថា​ ក្នុង​​ឆ្នាំ​​២០​១៤ ​ក្នុង​​ចំ​ណោម​​អ្នក​​បើក​បរ​​ចំ​នួន ​១៦០​០ ​នាក់​​មាន​​អ្នក​​មាន​​ប័ណ្ណ​​បើក​បរ​​តែ​ ៧៨៦​ នាក់​​ប៉ុ​ណ្ណោះ​​គឺ​​ស្មើ​​នឹង​​ ៤៩​,២​១​​%​​។ ​ចំ​ណែក​​យាន​យន្ត​​ដឹក​​កម្ម​ករ​ ដែល​​មាន​​ស្លាក​​លេខ​​ត្រឹម​ត្រូវ​ មាន​​ចំ​នួន ​១១៣​៣ ​យាន​យន្ត​ និង​​មិន​​ទាន់​​មាន​​ស្លាក​​លេខ​​មាន​​៤៦៧​ យានយ​ន្ត​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative