រដ្ឋ​មន្ត្រី​ការ​ងារ​នឹង​ចា​ត់​វិ​ធាន​ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​កា​រ​ធ្វើ​បាតុ​ក​​​ម្មកូដ​កម្ម​ណា​ដែ​ល​មិន​ស្រប​ច្បាប់​ ​

រដ្ឋ​មន្ត្រី​រ​សួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​ធ្វើ​ការ​ណែ​នាំ​ដ​ល់​មន្ត្រី​ផ្សះ​ផ្សា​វិវាទ​ការ​ងារ​ត្រូវ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ជា​ប​ន្ទាន់​ក្នុង​ករណី​ការ​ធ្វើបា​តុ​ក​ម្ម​ឬកូ​ដ​កម្ម​ណា​មួ​យ​ដោយ​បង្ក​ឲ្យ​មាន​របួស​ស្នាម​ កា​រ​បំ​ផ្លាញ​បំ​ផ្លាញ​ទ្រព្យ​សម្បត្តិ​ឯក​ជន​និង​សាធា​រណៈ​និង​ ការ​ធ្វើ​បាតុក​ម្ម​ដោយ ​បិទ​ផ្លូវ​បង្ក​ការ​ កក​ស្ទះ​ចរា​ចរណ៍។​

IMG_1511dលោក​អ៊ិត​សំ​ហេង​បាន​មាន​ប្រ​សាស​ន៍​បែប​នេះ​កា​ល​ពី​ព្រឹ​ក​ថ្ងៃ​ទី៩​ខែ​កម្ភៈ ​ឆ្នាំ​២០​១៥​នៅ ស​ណ្ឋា​គារ​អ៊ីន​ធើ​ខន​ក្នុង​សិក្ខា​សា​លា​បណ្តុះ​បណ្តា​ល​ស្តី​ពី«​ជំ​នាញ​និ​ង​បច្ចេក​ទេស​ផ្សះ​ផ្សា​រ​វិវាទ​ការ​ងារ​។​

លោក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រ​សាស​ន៍​ថា«​កន្ល​ង​មក​ការ​ធ្វើ​បាតុ​កម្ម​និង​កូដ​ក​ម្ម​ភាគ​ច្រើ​ន​មិន​អនុ​វត្ត​តាម​នីតិ​វិធី​ច្បាប់​ដែល​កំណត់​ដោយ​ក្រ​សួង​ការ​ងារ​ទេ។​ហេតុ​ដូ​​ច​នេះ​ចា​ប់​ពី​ពេល​នេះ​តទៅ​ម​ន្ត្រី​ពាក់​ព័ន្ធ​ត្រូវ​ពង្រឹ​ង​ការ​អនុ​វត្ត​ច្បា​ប់​ឲ្យ​មាន​ប្រ​សិទ្ធ​ភាព​គឺ​ទី​១​,​ហាម​ការ​ធ្វើ​បាតុក​ម្ម​ឬកូ​ដក​ម្ម​ទាំង​ឡាយ​ណា​ដែល​បង្ក​ឲ្យ​មាន​របួស​ស្នា​ម​ត្រូវ​ខិត​ខំ​ស្វែង​រ​ក​អ្ន​ក​ប្រ​ព្រឹត្ត​ឲ្យ​ឃើញដើ​ម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បា​ប់​ដោយ​មិន​ទុក​ឲ្យ​អ្នក​ប្រ​ព្រឹត្ត​រួច​ខ្លួន​ឡើយ​ទី​២​,កា​រ​ធ្វើ​បាតុ​កម្ម​ឬ​កូដ​ក​ម្ម​ដោយ​បំ​ផ្លិច​បំ​ផ្លាញ​ទ្រព្យ​សម្បត្តិ​ឯក​ជន​និង​សា​ធារ​ណៈ​និង​ទី៣​ហាម​ការ​ធ្វើ​បាតុ​កម្ម​ដោយ​បិទ​ផ្លូ​វ​ដែល​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះច​រា​ចរណ៍​។លោ​ក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​បន្ថែម​ថា«​កក្តា​ទាំង​៣​ខាង​លើ​នេះ​ត្រូវ​តែ​ហាម​ឃាត់​ព្រោះ​ថា​ការ​ធ្វើ​បាតុ​ក​ម្មឬ​កូដ​កម្ម​រ​បៀប​នេះ​វា​ផ្ទុយ​នឹង​ច្បាប់។​យើង​គោរព​សិទ្ធ​មិន​ហាម​ឃាត់​ទេ​ក្នុង​ការ​បញ្ចេញម​តិ​តែ​រាល់​ការ​បញ្ចេញ​ម​តិ​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សង្គម​យើង​ត្រូវ​តែ​ហាម​ឃាត់​ហើយ​អ្នក​ប្រ​ព្រឹត្តមិន​អនុញ្ញាតិ​ឲ្យ​រួច​ខ្លួន​បាន​ឡើយ»​។

​ប៉ុ​ន្តែ​ទោះ​បី​ជា​យ៉ាង​ណាក៏​ដោយ​លោក​រដ្ឋ​មន្ត្​រីបាន​ស្នើ​ឲ្យ​មន្ត្រី​ត្រូ​វ​ខិត​ខំ​ផ្សះ​ផ្សា​វិវាទ​ការ​ងារ​ពី​ដំ​បូង​កុំទុ​ក​ដ​ល់​ធំ​បង្ក​បញ្ហា​ជាច្រើន​ដែល​ពិបា​ក​ក្នុ​ង​ការ​ដោះ​ស្រាយ​។​ការ​ធ្វើ​បាតុ​កម្ម​កូដ​កម្ម​ដែល​មិន​មែន​ជា​លក្ខណ​បុគ្គ​ឬ​នយោ​បាយ​ឡាយ​ឡុំ​នោះ​វា​ពិ​បាន​ក្នុង​ការ​​ដោះ​ស្រាយ​ជា​ទី​បំ​ផុត​តែ​បើ​វិវាទ​ការ​ងារ​របៀប​ជា​វិជ្ជា​ជីវ​ងាយ​ស្រួល​ក្នុ​ង​កា​រ​ដោះ​ស្រាយ​ទេ។​

ក្នុង​ការ​អនុ​វត្ត​ច្បាប់​ការ​ងារ​ឲ្យ​មាន​ប្រ​សិទ្ធ​ភាព​នោះ​លោក​អ៊ិត​សំ​ហេង​បាន​បន្ថែម​ថា«​សូម​ឲ្យ​គ្រប់​ភា​គី​ទាំង​អស់​គោ​រព​ច្បាប់​ទាំង​អស់​គ្នា​ហើយ​មន្ត្រី​ផ្សះ​ផ្សា​វិវាទ​ការ​ងារ​ត្រូវ​ធ្វើ​ជា​អា​ជ្ញា​កណ្តាល​មិន​លំ​អៀង​ទៅ​រ​ក​ភាគី​ណា​មួយ​ឡើយ។​ធ្វើ​បែប​នេះ​ទើប​ការ​ដោះ​ស្រាយ​វិវាទ​ការ​ងារ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ផាព​ខ្បស់​»​។​

​ប្រ​ទេស​កម្ពុជា​ត្រូវ​បាន​បណ្តា​ប្រ​ទេស​នៅ​ក្នុង​តំ​បន់​អា​ស៊ាន​យក​ធ្វើ​ជា​គំ​រូ​ក្នុង​ការ​ដោះ​ស្រា​យ​វិវាទ​ការ​ងារ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ខ្បស់​។

​លោក​John​ Ri​t​c​h​ott​e​អ្នក​ជំ​នាញ​ការ​ផ្នែក​ទំ​នាក់​ទំន​ង​វិជ្ជា​ជីវៈ​និង​រដ្ឋ​បាល​ ការ​ងារ​នៃ​អង្គ​ការ​ I​L​O​ដែល​បាន​ចូល​រួម​នៅ​ក្នុ​ង​សិក្ខាសា​លា​នោះ​ដែរ​បាន​មាន​ប្រ​សា​សន៍​ថា​ប្រ​ព័ន្ធ​ផ្សះ​ផ្សា​រវិវា​ទ​ការ​ងារ​និង​ក្រុម​ប្រឹ​ក្សា​អា​ជ្ញា​កណ្តាល​នៅ​ប្រទេ​ស​កម្ពុជា​នៅ​ឆ្នាំ​២០​១៤​កន្លង​មក​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​បំ​ផុត​ក្នុង​នោះ​មន្ត្រី​ផ្សះ​ផ្សា​រវិវា​ទ​ការ​ងារ​ដោះ​ស្រាយ​បាន​៥៨​ភាគ​រយ​និង​ក្រុម​ប្រឹ​ក្សា​អា​ជ្ញា​កណ្តាល​សំ​រេច​បាន​៧៥​ភាគ​រយ​។លោ​ក​បាន​បន្ត​ថា«​ការ​ដោះ​ស្រាយ​នេះ​ត្រូ​វ​បាន​ចាត់​ទុក​ថា​ជា​កំ​ណត់​ត្រា​មួយ​គួ​រ​ឲ្យ​កត់​សំ​គាល់​ហើយ​មាន​ប្រ​ទេស​មួយ​ចំនួន​នៅ​ក្នុ​ង​តំ​បន់​អា​ស៊ាន​បាន​យក​ប្រ​ទេស​កម្ពុ​ជា​ជា​គំរូ​»​។​លោក​Joh​n​ ​R​i​t​c​h​o​tt​e​បាន​បន្ថែ​ថា«​នេះ​ជា​មោទ​នភា​ព​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​ជា​គំ​រូ​ដល់​អាស៊ា​ន»​ ​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ជោគ​ជ័យ​មួយ​ទៀត​រប​ស់​កម្ពុជា​នៅ​ឆ្នាំ​២០​១៤​គឺថា​ការ​ធ្វើ​បាតុ​កម្មកូដ​ក​ម្ម​បាន​ថយ​ចុះ​យ៉ា​ង​ខ្លាំង​ពោល​គឺ​មាន​តែ​១៣៦​ករណី​ដែល​ជា​តួ​លេ​ខ​មួយ​ទា​ប​បំ​ផុត​ចាប់​តាំង​ពី​មាន​វិបត្តិ​សេដ្ខ​កិច្ច​នៅ​ឆ្នាំ​២០​០​៨​នោះ។​

នៅ​ឆ្នាំ​២០​១៤​ក្រ​សួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ទទួល​បាន​សំ​ណុំរឿ​ង​ពា​ក្យ​បណ្តឹ​ង​វិវាទ​ការ​ងារ​ចំនួន​១០៤​៧​ករណី​ក្នុ​ង​នោះបា​​នដោះ​​ស្រាយ​សះ​ជា​ចំ​​នួន​៤០១​ករណីនិ​​ង​មិន​សះ​ជា​ចំនួន​៦៤៦​ករណី។​កា​រ​ងារ​ដែល​មិន​បាន​សះ​ជា​មា​ន​មួយចំ​ណែ​ក​ដោយ​សារ​តែ​សមត្ថ​ភាព​មន្ត្រី​ផ្សះ​ផ្សា​រ​វិទា​ទ​ការ​ងារ​នៅ​មាន​កំរិត​នៅ​ឡើយ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៥

 

Google Analytics Alternative