ខេត្តសៀមរាបទទួលបានរថយន្តសង្គ្រោះចំនួន១០គ្រឿង

មន្ទីរ​សុខា​ភិបាល​ខេត្ត​សៀម​រាប​កាល​ពី ​​ថ្ងៃ​ទី​​០៩​ ខែ​កុម្ភៈ​ ​ឆ្នាំ​​២​០​១៥ ​បាន​ទ​ទួល​រថ​យន្ត​​គិ​លាន​សង្គ្រោះ​​ចំនួន​​១០​​គ្រឿង​ដែល​​រថ​យន្ត​​គិ​លាន​សង្គ្រោះ​​ទាំង​​អស់​នេះ ​​នឹង​​ត្រូ​វ​​ចែង​​ចែក​​ឲ្យ​​ទៅ​​បណ្តា​​មន្ទីរ​ពេទ្យ​​ស្រុក​​ប្រតិ​បត្តិ​​នានា​​ក្នុង​​ ខេត្ត​​សៀម​រាប ​បន្ត​ទៀត។​

a1sពិ​ធី​ប្រ​គល់​រថ​យន្ត​​គិ​លាន​សង្គ្រោះ​នេះ​បា​ន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិ​បតី​ភាព​លោក ​​ឃឹម​ ប៊ុន​​សុង ​អភិ​បាល​ខេត្ត​​សៀម​រាប​ ​។

​លោក ​វេជ្ជ​បណ្ឌិត​ ក្រុស​ សា​រ៉ាត់ ​ប្រ​ធាន​​មន្ទីរ​​សុខា​ភិបាល​​ខេត្ត​​សៀម​រាប ​​បាន​​មាន​ប្រ​សា​សន៍​ថា ​ ​ ខេត្ត​សៀម​រា​ប​​​កន្លង​មក​នេះ ​មាន​​ប្រើ​​ប្រាស់​​រ​ថ​យន្ត​​គិ​លាន​​សង្គ្រោះ​​ចំ​នួន​​៣៥​​ គ្រឿង ​ ក្នុង​​នោះ​​រួម​មា​ន​​រថ​យន្ត​​គិ​លាន​សង្គ្រោះ​​នៅ​​តាម​​បណ្តា​​មន្ទី​រ​ពេទ្យ​​បំ​រើ​សេវា​​ សា​ធារ​ណៈ ​ឬ​​មន្ទី​រ​ពេទ្យ​​រដ្ឋ​​  មាន​​ចំ​នួន ​២៥ ​គ្រឿង​  និង​​មាន​​ប្រើ​​ប្រាស់​​នៅ​​តាម​​បណ្តា​​មន្ទីរ​ពេទ្យ​​ឯក​ជន ​ចំ​នួ​ន ​១០​​គ្រឿង ​។​ លោក​បាន​បន្ត​ថា​ដោ​យ​ឡែក ​រថ​យន្ត​​គិ​លាន​សង្គ្រោះ​ ដែល​​ទើប​​មក​ដល់​​ថ្មីៗ​​ចំ​នួន ​១០​​គ្រឿង ​ជា​​អំ​ណោយ​​របស់​​សា​ធារណ​រដ្ឋ​​ប្រ​ជា​មា​និត​​ចិន​  តាម​រយៈ​​ក្រ​សួង​សុ​ខា​ភិ​បាល​​នេះ ​  មន្ទីរ​​សុ​ខា​ភិបា​ល​​ខេត្ត​សៀម​រាប ​​ត្រូវ​បាន​​បែង​ចែក​ និង​ ប្រ​គល់​ជូន​ ​មន្ទីរ​ពេទ្យ​​ស្រុក​​ប្រតិ​បត្តិ​​ក្រ​ឡាញ់ ​ចំ​នួន​​១​​គ្រឿង ​ ស្រុក​​ប្រតិ​បត្តិ​ អង្គ​រ​ជុំ ២​​​គ្រឿង  ​ ស្រុក​​ប្រ​តិ​បត្តិ​​សៀម​រាប ​២​​គ្រឿង ​ មន្ទី​រ​ពេទ្យ​​ស្រុក​​ប្រ​តិ​បត្តិ ​សូទ្រ​និ​គម​ ៣​​គ្រឿង ​ និង​​ត្រូវ​​បាន​​ប្រ​គល់​ជូន​​មន្ទីរ​ពេទ្យ​បង្អែក ​ខេត្ត​សៀម​រាប ​ចំ​នួន ​២ ​គ្រឿង ​ ។​

លោក​ ឃឹម​ ប៊ុន​​សុង​ អភិ​បាល​ខេត្ត​​សៀម​រាប ​បាន​​សម្តែង​​នូវ​​កា​រ​​ដឹ​ង​គុណ​​ដ៏​​ជ្រា​ល​ជ្រៅ​ ចំ​ពោះ​​រដ្ឋា​ភិ​បាល ​នៃ​​សា​ធា​រណ​រ​ដ្ឋ​​ប្រ​ជា​មា​និត​​ចិ​ន​ ដែល​​ជា​​កល្យាណ​មិ​ត្ត​​នៃ​​កម្ពុជា ​ដែល​​ជា​​និច្ច​កាល​​មិត្ត​​ចិន​ តែង​តែ​​ប្រ​គល់​​ជូន​​ដល់​​ប្រ​ជា​ជ​ន​​កម្ពុជា​ នូវ​​ទឹក​ចិត្ត​​ដ៏​​ល្អ​​បំ​ផុត ​រួមទាំ​ង​​លើ​​ស​កម្ម​ភាព​​មនុស្ស​ធម៌ ​និង​​ក្នុ​ង​​ក្រប​​ខណ្ឌ​​នៃ​​ការ​​ផ្តល់​​ជំ​នួយ​​ដើ​ម្បី​​អភិ​វឌ្ឍន៍ ​។

​លោក ​​អភិ​បាលខេ​ត្ត​ មាន​ប្រ​សា​សន៍ថា​ ​ តាម​រយៈ​​នៃ​​ការ​​ផ្តល់​​អំណោ​យ​​រថ​យន្ត​​គិ​លាន​សង្គ្រោះ​​ទាំង​​១​០​​គ្រឿង​​ថ្មី​​នេះ ​ វា​​ពិត​ជា​​បាន​​ផ្តល់​​ឲ្យ​​បណ្តា​​មន្ទីរ​ពេទ្យ​​ស្រុក​​ប្រតិ​បត្តិ​​នា​នា ​រួម​ទាំង​​មន្ទីរ​​បង្អែក​​ខេត្ត​សៀម​រាប​​ផង​​ដែរ​ ​មាន​លទ្ធ​ភាព​​កាន់​តែ​​ខ្ពស់ ​ក្នុង​ការ​​ដឹក​ជញ្ជូន ​សង្គ្រោះ​​អ្នក​​ជម្ងឺ ​ឲ្យ​​រួម​​ផុត​​ពី​​ក្តី​​មរណៈ ​ ។​

លោក​​ បាន​​បន្ត​ថា ​កន្លង​​មក​នេះ ​យើង​​ពិ​ត​ជា​​មាន​ការ​សោក​​ស្តាយ​​ខ្លាំង​ណាស់​​  ដែល​​ជីវិត​​ប្រ​ជាជ​ន​ជា​​​អ្នក​​ជម្ងឺ​​ក្តី ​​ជា​​អ្នក​​រង​របួស​​ដោយ​​គ្រោះ​ថ្នាក់​​ផ្សេងៗ​​ក្តី ​ ដែល​​អាច​​នឹង​​ជួយ​ស​ង្គ្រោះ​​ជី​វិត​​បាន​  ក៏​ប៉ុន្តែ ​បែរ​​​ប្រែ​​ស្ថាន​ភាព​​ជួយ​ស​ង្គ្រោះ​​នោះ ​ពី​​ល្អ​​ទៅ​​អា​ក្រក់​  ធ្វើ​​ឲ្យ​​អ្នក​​ជម្ងឺ​​ អាច​ នឹង​​ទទួល​​សេច​ក្តី​​ស្លាប់​​បាន​  ដោយ​សារ​តែ​​ខ្វះ​​មធ្យោ​បាយ​​ដឹក​ជញ្ជូន​​អ្ន​ក​​ជម្ងឺ​​ទៅ​កាន់​​មន្ទីរ​ពេទ្យ​ បាន​​ទាន់ពេ​ល​វេ​លា ​។​

រដ្ឋា​ភិ​បាល​នៃ​សា​ធារណ​រដ្ឋ​ប្រ​ជា​មានិ​ត​ចិន​បាន​ផ្តល់​រថ​យន្ត​គិលា​នស​ង្គ្រោះ​ចំ​នួន​២០០​គ្រឿង​ដល់​ក្រ​សួង​សុ​ខា​ភិ​បា​ល​សំ​រាប់​ដាក់​នៅ​តាម​មន្ទី​រ​ពេទ្យ​នា​នា​នៅ​ទូទាំង​ប្រ​ទេស​ក្នុង​ការ​ជួយស​ង្គ្រោះ​ដ​ល់​អ្ន​ក​ជំងឺ។​

ការ​ប្រ​គល់​រថ​យន្ត​សង្គ្រោះ​ចំ​នួន​២០០​គ្រឿង​នេះ​ត្រូវ​បាន​ កាល​ពី​ព្រឹ​ក​ថ្ងៃ​ទី១​​៥​ខែ​មករា​ ឆ្នាំ​២០​១៥​នៅ​ក្នុង​មន្ទី​រ​ពេទ្យ​មិត្ត​ភាពខ្មែរ​‑​សូវៀត​ដោ​យ​មា​ការ​ចូល​រួម​ពី​លោក​វេជ្ជប​ណ្ឌិតម៉​ម​ប៊ុនហេ​ង​រដ្ឋ​មន្ត្រី​ក្រ​សួង​សុ​ខា​ភិ​បា​ល​និង​លោក​ស្រី​ពូ​ជៀង​ហ្គ័​រ​(B​u​ ​Ji​a​n​g​u​o)​ឯក​អគ្គ​រដ្ឋ​ទួត​នៃ​សា​ធ​រណ​រដ្ឋ​ប្រជា​​មានិត​ចិន​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative