តើអ្វីជាជំងឺវិបត្តិចង្វាក់បេះដូង?

ជំងឺ​បេះ​ដូង​មាន​ច្រើន​ប្រភេទ​ ក្នុង​នោះ​ជំងឺ​វិបត្តិ​ចង្វាក់​បេះដូង​ជា​ប្រភេទ​ជំងឺ​​បេះដូងមួ​យ​ក្នុង​ចំ​ណោម​ជំងឺ​បេះ​ដូង​ផ្សេងៗ​ ដែល​តែង​តែ​កើត​មាន​ជា​រឿយៗ​លើ​​​ប្រ​ជា​ពល​រដ្ឋ​កម្ពុ​ជា​។

IMG_1683fលោក​វេជ្ជ​បណ្ឌិត​ម៉ម​ ចាន់​ដារ៉ា​អ្នក​ឯក​ទេស​ព្យា​បាលជំ​ងឺ​វិបត្តិ​ចង្វា​ក់​បេះ​ដូង​​បាន​មាន​ប្រ​សាស​ន៍​ឲ្យ ​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា​ ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះថា​ ជំងឺ​វិបត្តិ​ចង្វា​ក់​បេះ​ដូ​ង​ជា ជា​ជំ​ងឺដែ​ល​ធ្វើ​ឲ្យ​បេះដូ​ង​ដើរ​យឺត​ជាង​ធម្មតា​ និ​ង​លឿន​ជា​​​ង​ធម្មតា​ ហើយ​រោគ​សញ្ញា​របស់​ជំងឺ​នេះ​ជួ​ន​កាល​ធ្វើ​ឲ្យ​អ្ន​ក​ជំងឺ​ចុក ​ញ័រ​ទ្រូង ​និង​គាំង​បេះ​ដូង​តែម្ត​ង ​ដែល​អាច​បណ្តាល​ឲ្យ​ស្លាប់​នៅ​ពេល​ដេក​លក់។​ ​លោក​បន្តថា​ មូល​ហេតុ​រ​​​បស់​ជំងឺ​នេះ​បណ្តាល​មក​ពី​កំ​ណើត ​និង​ចាប់​ផ្តើ​ម​មាន​រោគ​សញ្ញា​នៅ​អា​យុ២​០​ឆ្នាំ​ឬ​ដល់​អាយុ​៤​០​ឆ្នាំ​។​ ជំងឺ​នេះ​ប​ណ្តា​ល​ឲ្យ​បេះដូ​ង​អ្ន​ក​ជំងឺ​ដើរ​យឺត​និង​លឿនមែ​ន​ទែន​ខុស​ប្រ​ក្រតី​ អា​ស្រ័យ​លើ​​អ្នក​ជំងឺ​និ​​មួយៗ​។​

លោកប​ន្ត​ថា ​នៅ​ពេល​ជាតិ​ប៉ូតា​ស្យូម​ទ្បើ​ង​ខ្ពស់​ វា​ធ្វើ​ឲ្យ​បេះ​ដូ​ង​អ្ន​ក​ជំងឺ​ដើរ​យឺត ​និង​ការ​ខ្សោយ​ក្រ​លៀន​ធ្វើ​ឲ្យ​ជាតិ​ពុល​ទ្បើង​ចូល​ក្នុង​ឈាម​ច្រើន​ ហើយ​​ពេ​ល​គាត់​មក​មន្ទី​រ​ពេទ្យ​នៅ​ពេ​ល​យើង​ផ្តល់​ថ្នាំ​ឲ្យ​គាត់​ ក៏​ចង្វាក់​បេះ​ដូង​របស់​គាត់​​ដើរ​ធម្មតា​វិញ”​។​លោក​បន្ត​ថា“​យើង​កំពុង​ស្រាវ​ជ្រា​វ​ជំងឺ​ព្រី​យ៉ា​ដា​ ដែល​កំ​ពុង​កើ​​ត​លើ​មនុស្ស​មាន​អាយុ​ច​ន្លោះ​២០​ទៅ​៤​០​ឆ្នាំ ​ដែល​ពេល​ពួក​គាត់​គេងៗ​ក៏​គាំង​បេះ​ដូង​ស្លាប់​តែ​ម្តង​ ដែល​មាន​ចរន្ត​អគ្គិ​សនី​មិ​ន​ស្មើ​គ្នា។​

​លោក​វេជ្ជ​បណ្ឌិត​ម៉ម​ ចាន់​ដារ៉ា​បាន​បន្ត​ថា ​វិបត្តិ​ចង្វា​ក់​បេះ​ដូង​អាច​កើត​លើ​​គ្រ​ប់​វ័យ​ទាំង​អស់ ​និង​អាច​កើត​ទ្បើង​ដោយ​សារ​ជំងឺ​ដទៃ​ទៀត​ដូ​ច​ជា ​ជំងឺ​ទឹក​នោម​ផ្អែម ​លើស​ឈាម ​ជំងឺ​ស្ពៀត​សសៃ​ឈាម​បេះ​ដូង​ជា​ដើ​ម។​ផ្ទុយ​ទៅ​វិញ​បើ​អ្ន​ក​ជំងឺ​មាន​ចង្វាក់​បេះ​ដូង​ល្អ ​មាន​សាច់​បេះ​ដូង​ល្អ ​គេអា​ច​ធ្វើ​តេស្ត​លើស្រ្តេស​តេស្ត​ ដែល​មាន​ន័យ​ថា ​វិបត្តិ​ចង្វា​ក់បេះ​ដូង​នោះ​មិន​ធ្ងន់​ធ្ងរ​ទេ។​

តើ​យើង​អាច​ការ​ពារ​ជំងឺ​នេះ​បាន​យ៉ាង​ដូច​ម្តេច​?​ លោក​វេជ្ជ​ប​ណ្ឌិត​រូប​នេះ​បា​ន​ឲ្យ​ដឹង​ថា ​គេ​អាច​វាស់​វិបត្តិ​ចង្វាក់​បេះ​ដូង​បាន​ច្រើន​ប្រ​ភេទ ​ដូច​ជា ​ទី១ ​យើង​​វា​ស់​ចង្វាក់​បេះ​ដូង​ គឺ​អាច​ឃើញ​ជំ​ងឺ​តែ​ម្តង​ តែ​ជំងឺ​នេះ​ជួន​កាល​វា​មាន​វិបត្តិ​នៅ​ពេ​​ល​យប់ ​តែពេ​ល​ថ្ងៃ​មិន​មាន​បញ្ហា​ក៏​មាន ​តែ​យើ​ង​ក៏​ធ្វើ​ការ​ស្រា​វ​ជ្រា​វ​រក​ឲ្យ​ឃើញជំ​​ងឺ​នេះ​ផង​ដែរ​ តាម​រយៈកា​រ​ឲ្យ​អ្ន​ក​ជំងឺ​ពាក់​ម៉ាស៊ីន​២៤​ម៉ោង ​ទី២ ​យើង​អាច​ធ្វើ​​តេស្ត​គាត់​ដោយ​យក​គាត់​ទៅ​ដាក់​នៅក​ន្លែង​កាត់​ដេរ​ ហើយ​យើង​វាស់​ចង្វាក់​អគ្គិ​សនី​នៅ​ក្នុង​បេះ​ដូង​​របស់​គាត់​ថា ​គាត់​មាន​បញ្ហា​អ្វីខ្លះ​ជា​ដើម​ និ​ង​ទី៣​ នៅ​ស្រុក​គេៗ​អាច​ដាក់​ថ្ម​ចូល​ទៅ​ក្នុង​​ស្បែ​ក​គាត់​ ដើ​ម្បី​ធ្វើ​រោគ​វិនិយ​ច្ឆ័យ​ថា​គាត់​កើត​ជំ​ងឺ​អ្វី ​ហើយ​ថ្ម​នេះ​មាន​អាយុ​កា​ល​រយៈពេ​ល​បី​ឆ្នាំ ​ប៉ុន្តែ​ការ​ដាក់​ថ្ម​ចូល​បែប​នេះ​មាន​តំលៃ​​ថ្លៃ​ ដែ​ល​នៅ​កម្ពុជា​មិន​ទាន់​មាន​លទ្ឋ​ភាព​ តែ​នៅ​ពេល​ខាង​មុខ​ពេល​ជីវ​ភាព​ប្រជា​​ជន​កាន់​តែ​ប្រ​សើរ​ទ្បើង​ យើង​នឹងអា​ច​មាន​លទ្ឋភាព​ផ្តល់​សេវា​នេះ​ជូន​គាត់​។​

លោក​បន្តថា​ ការ​ព្យា​បាល​ជំ​ងឺ​វិបត្តិ​ចង្វា​ក់​នេះ​ដូង​មាន​បី​ប្រ​ភេទ ​ទី​១​ ការ​ព្យា​បាល​ដោយ​ប្រើ​ថ្នាំ​ ទី​២​ ការ​ព្យា​បាល​ដោយ​ការ​វះ​កាត់​ដាក់​ថ្ម​បេះ​ដូង​ និ​ង​ទី៣​ និ​ង​ការ​ព្យា​បាល​ដោយ​ដាក់​ថ្ម​ភ្ជា​ប់​ជា​មួយ​កុំព្យូ​ទ័រ​ ហើយ​យើង​អាច​ឆួល​វិបត្តិ​ចង្វា​​​ក់​បេះ​ដូង​ចេញ​ ដែល​ធ្វើ​ឲ្យ​អ្ន​ក​ជំងឺ​ជា​សះស្បើ​យបា​ន។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៥

 

 

Google Analytics Alternative