គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​៩​ក​ម្ភៈ​បណ្តា​ល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់​និង​របួស​៤១​នាក់​

តាម​រ​បាយ​​ការ​​ពី​​នា​យក​​សណ្តាប់​ធ្នាប់​​​នៃ​​អគ្ក​ស្នង​ការដ្ឋាន​​នគ​​​រ​​បាល​​ជាតិ ​នៅ​​ថ្ងៃ​​ទី​០​៩​​ខែ​​កុម្ភះ​ ឆ្នាំ​​២​០​១៥​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ច​រណ៍ ​នៅ​​ទូ​ទាំ​ង​​ប្រ​ទេស​​ចំ​នួន​​១​៤​​លើក​ យប់​​០​៤​​លើក​​, ​បណ្តា​ល​អោយ​​មនុស្ស​​ស្លាប់​​ចំ​នួន​​០៤​​នាក់​ (​​ស្រី​​១​​នាក់​​) ​របួស​ធ្ងន់​ ១៩​​នាក់​​(​​ស្រី​​០៤​​នាក់​​),​​​និង​​របួស​ស្រា​ល​​២២​​នា​ក់​​(​​ស្រី​​​៨​​នាក់​​)​​។​​

000ssក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​១៤​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប ​២៧​​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំ​នួន​​១៩​​គ្រឿង​​,​​រថ​យ​ន្ត​​ធុន​​តូច​​ចំ​នួន​​០៤​​គ្រឿង​​,​​ រ​ថ​យន្ត​​ធុន​​ធំ​​៣​​គ្រឿង​​,​​យាន​​ផ្សេងៗ​​១​​គ្រឿង​​និង​​អ្នក​​ថ្មើ​រ​ជើង​​១​​នាក់​​។​​

មូល​ហេតុ ដែ​ល​​បណ្តាល​ឲ្យ​​មាន​​គ្រោះ​​ថ្នា​ក់​​គឺ​ ល្មើស​​ល្បឿន ​៤​​លើក​​, ​ប្រ​ជែង​​គ្រោះ​ថ្នាក់​​២​​លើក​​,​​មិន​​ប្រ​កាន់​​ស្តាំ​​៣​​លើក​​, ​មិន​​គោរ​ព​​សិទ្ធ​​១​​លើក​​,​​បត់​​គ្រោះ​ថ្នាក់​​១​​លើក​​,​​ស្រ​វឹង​​៣​​លើក​​,​​ក្មេង​​រ​ត់​ ឆ្លង​ផ្លូវ​​១​​លើក​ ។​​ក្នុង​​នោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិន​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ ចំ​នួន​​៣២​​នា​ក់​​(​​យប់​​១​០​​នាក់​​)​ ​។​

រ​ថ​យន្ត​​ពិ​ន័យ​​សរុប​​ចំនួ​ន​​៨៣​៤​​គ្រឿង​​(​​រថ​យន្ត​​​ធំ​​៣០៧​​គ្រឿង​​)​​ស្មើ​​និង​​៨៦៦​​ ករណី ​,​​ករណី​​ល្មើ​​ក្រ​ដាស​​ស្នាម​ ៣៧៨​​​គ្រឿង ​ស្មើ​​និង​​៣៩៦​​ករណីៈ ​រួម​​មាន​​បណ្ណ​​បើក​បរ​​ហួស​​សុព​ល​ភា​ព​​១៦​​ករណី​​,​​គ្មាន​​បណ្ណ​​អា​ជីវ​កម្ម​​២៧​​ករណី​​,​ ​ប័ណ្ណ​​អា​ជីវ​កម្ម​​ហួស​​សុព​លភា​ព​​៥​ករណី​​,​​គ្មាន​​ឈៀក​៣​៤​​ករណី​​, ​បើក​បរ​​ហួស​​ល្បឿន​​កំ​ណត់​​៧៨​​ករណី​​,​​បើក​បរ​​មិន​​ពាក់​​ខ្សែ​ក្រវ៉ា​ត់​​២៣៤​​ករណី ​,​​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន​​៤៥៦​​គ្រឿង ​ស្មើ​​និង​​៤៧០​​ករណី​​រួម​​​មានៈ ​ដឹក​​សំពីងសំ​ពោង​​៣៩៧​​ករណី​​,​​ដឹក​​លើស​​ចំណុះ​​២៤​​ករណី​​,​​កង់​​សឹក​រេច​រឹល​​២​២​​ករណី​​ ,​​ស្លាក​​លេខ​​បាក់ ​ឬ​​ខូច​​១​​ករណី​​,​​ភ្លើ​ង​​មិន​​គ្រប់​គ្រាន់​​១៤​​ករណី​​,​​បា​​ឡុង​​តា​​កេរ​​៦​​ករណី​​,​​ ខូច​​ឬ​​គ្មាន​​គន្លឹះ​​សុវត្ថិ​ភាព​​៤​​ករណី​​និង​​របាំងភ​ក់​​បាត់ ​ឬ​​គ្មាន​​២​​ករណី​​។​​

ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិ​ន័យ​​សរុប​​ចំ​នួន​​១៥​០១​​គ្រឿង​​ក្នុង​នោះ​​មាន ​ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក​​៨៥​០​​ករណី​​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​៥៩៥​​ករណី​​,​​ជិះ​ ​ម៉ូតូ​​អត់​​កញ្ចក់​​និង​​មួក​​០៥​​ករណី​​,​​ស្រ​វឹង​​បើក​បរ​​៧​​ករណី​​,​​មិន​​គោ​រព​​សញ្ញា​​ ចរា​ច​រណ៍​​៣​​ករណី​​,​​ម៉ូតូ​​បើក​​ភ្លើង​​ពេល​​ថ្ងៃ​​៣៤​​ករណី​​,​ និង​​ផ្លា​ក​លេខ​​បាក់​​ឬ​​ខូ​ច​​០៧​​ករណី​​។ ​បញ្ជា​ក់​បន្ថែម​​ថា​ រយៈពេ​ល​​៣​​ថ្ងៃ​​គិ​ត​​​ពី​​ថ្ងៃ​​​ទី​​៧​​ដល់​​ទី​​៩​​នេះ​​អ្នក​​ស្លាប់​​ដោយ​សា​រ​​ គ្រោះ​ថ្នាក់​​ចរា​ច​​មាន​​១៨​​នាក់​​(​​ថ្ងៃ​​សៅរ៍​​ទី​​៧​​ស្លាប់​​១០​​នាក់​​)​ ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative