តើអ្វី​ជា​គុណ​តំលៃ​និ​ង​ការរ​ស់​នៅ​ក្នុ​ង​ជីវិត​ប្រ​កប​ដោយ​គុណ​ភាព​

មនុស្ស​ភាគ​ច្រើន​គិត​ថា​គុណ​ភាព​ជីវិត​ ឬ​ជោគ​ជ័យ​នៃ​ជីវិត​របស់​ពួក​គេ​គឺ​ការ​មាន​​ប្រាក់​ច្រើន ​និង​ការ​មាន​ស​ម្ភារៈ​ប្រើ​ប្រា​ស់​សព្វ​បែប​យ៉ាង ​ប៉ុន្តែ​ក៏​មាន​មនុស្ស​មួយ​ចំ​នួន​គិត​ថា ​ពួក​គេ​មិ​ន​ប្រា​ថ្នា​អ្វី​ច្រើ​ន​ទេ ​គឺ​សុំ​មាន​ត្រឹម​មាន​ហូប​ចុក​គ្រប់​គ្រាន់​ មាន​ផ្ទះ​សម្បែ​​ង​សមរម្យ​ និង​អាច​រស់​នៅ​ជា​មួយ​ម​នុស្ស​ដែល​ពួក​គេ​ស្រ​លាញ់​គឺ​គ្រ​ប់​គ្រា​ន់​ហើយ។​

008 (1)sអញ្ចឹង​មាន​ន័យ​ថា​ជោគ​ជ័យ​របស់​មនុស្ស​ម្នាក់ៗ ​និង​ការ​ទទួល​បា​ន​ជីវិត​ប្រ​កប​ដោយគុណ​ភាព ​និង​មាន​សុភ​ម្គល​ អា​ស្រ័យ​លើ​គុ​ណភា​ព​នៃកា​រ​គិត​និង​ការ​ចេះ​ទ​ទួល​យក​នូវ​អ្វី​ដែល​ខ្លួន​មាន​ឬ?។​

គុណ​ភាព​ជីវិត​ដែល​លោក​ច្រាយ ​ចំ​ណាន​អ្នក​និពន្ឋ​ប្រ​លោ​ម​លោក ​និង​សៀ​វ​ភៅ​ចំ​ណេះ​ដឹ​ង​ទូ​ទៅ​ស្តី​ពី​ ​“​២៧​ចំ​ណុច​គួរ​ពិ​ចារ​ណា​មុ​ន​ចូល​ខ្លោង​ទ្វា​រ​អា​ពាហ៍”​​និង​សៀវ​ភៅ​ចំ​ណេះ​ដឹ​​ង​ទូ​ទៅ​ជា​ច្រើន​ និង​ជា​អ្នក​តាម​ដាន​ការ​វិវត្តន៍​របស់​ស​ង្គ​ម​កម្ពុជា ​បាន​ថ្លែង​ឲ្យ​គេហ​ទំព័​រ​សុខ​ភាពក​ម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​ជីវិត​ប្រ​ក​​ប​ដោយគុណ​ភាព ​មិន​មែន​ត្រឹម​តែ​ការ​មាន​ប្រាក់​ច្រើន​នោះ​ទេ ​តែ​ត្រូវ​មាន​ជីវិត​ប្រ​កប​ដោយ​សប្បុរស ​គឺកា​រ​រស់​​នៅ​ប្រក​ប​ដោយ​សុភមង្គល​ជា​មួយ​ទ្រព្យ​ ដែល​ខ្លួន​រក​បាន​ដោយ​សុច្ច​រិត ​ការ​ចេះ​ចែ​ក​រំលែក​ទ្រព្យ​សម្បត្តិ​ និង​ចេះ​ចែក​រំលែក​ចំ​ណេះ​ដឹ​ង​រប​​ស់​ខ្លួន​សម្រា​ប់​អ្នក​ជំ​នាន់​ក្រោយ​ផង​។​

តើ​ម​នុស្ស​ខ្មែរ​ប៉ុ​ន្មាន​ភាគ​រយ​ធ្វើ​បាន​នូវ​សកម្ម​ភាព​ទាំង​អ​ស់​នេះ? ​ចម្លើយ​គឺ​ពិត​ជា​មាន​តិច​តួច​ណា​ស់ ​ព្រោះ​ពួក​គេ​រស់​ក្នុង​ភាព​អាត្មា​និយម​ ភាព​គ្មាន​សីល​ធ៌ម ​និង​រស់​នៅ​ដើ​ម្បី​​​បំ​ផ្លាញ​អ្នក​ដទៃ​(​ចូល​ចិត្ត​ច្រ​ណែន​ឈ្នា​នីស ​និ​យាយ​ដើម​ក្តិច​ត្រួយ ​វាយប្រ​ហារ​ដោយ​ពាក្យ​ស​ម្តី​ជាដើ​ម​)។​ ដូ​ច្នេះ​តើ​លោ​ក​ អ្ន​ក​អាច​វាស់​គុណ​ភាព​ជីវិត​របស់​អ្នក​​បាន​ដោយ​របៀបណា​ និង​វាស់​យ៉ាង​ដូច​ម្តេច​?​ និង​ធ្វើ​ទ្បើង​ដោយ​របៀបណា​?​ ចម្លើយ​ដែល​សម​ស្រប​បំផុត ​គឺ​ពិនិត្យ​មើល​ខ្លួន​អ្នក​ តើ​អ្ន​ក​ជា​មនុស្ស​រស់​នៅជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ​រក​បាន​ដោយ​របៀប​ណា អ្នក​ជា​មនុស្ស​ពូកែ​ក្តិច​ត្រួយ​ឬទេ​?​ អ្នក​បាន​ចែក​រំ​លែ​ក​ទ្រព្យ​សម្បត្តិ ​និង​ចំ​ណេះ​ដឹង​ដល់​អ្នក​រួម​ជំ​នាន់​និងជំ​នាន់​ក្រោយ​រប​ស់​អ្នក​ឬនៅ?​ ។​លោក​ចំណាន​បញ្ជាក់​ឲ្យ​ដឹង​។​

លោក​បញ្ជាក់​ថា ​ផ្ទុយ​ទៅ​វិញ​ប្រ​សិន​ជា​លោក​ អ្ន​ក​នៅ​តែ​វាស់​គុ​ណ​ភាព​ជី​វិត​របស់​អ្នក​ តាម​រយៈកា​រ​មាន​​ប្រាក់​ច្រើន​តែ​មួយ​មុខ​ គឺ​មិន​គ្រប់​គ្រាន់ទេ ​ព្រោះ​វា​មិន​ធ្វើ​ឲ្យ​គ្រួ​សារ​អ្នក​ សហ​គមន៍​រប​ស់​អ្នក ​និង​សង្គម​របស់​អ្ន​ក​ពុំ​មាន​ភាព​ស្ងប់​សុខ​នោះ​ទ្បើយ។​ សូម​ប្រ​ជា​ជាតិ​ខ្មែរ​បើក​ចិត្ត​ទូ​លាយ​ ផ្លាស់​ប្តូរ​ការ​គិត​របស់​ខ្លួន​ ចេះ​ស្រ​លាញ់​ជា​តិ​សា​សន៍​របស់​ខ្លួន ​ចេះ​សាម​គ្គី​គ្នាទើ​​​ប​​​គ្រួ​សារ​របស់​ខ្លួន ​និង​សង្គម​ជាតិរ​បស់​ខ្លួន​មាន​ភាព​រ៉ឹង​មាំ ​ជា​សង្គម​ពោរ​ពេញ​ដោ​យ​អរិ​យធ៌ម ​និង​ជា​សង្គ​ម​មាន​ភាព​ស៊ីវិ​ល័យ​យ៉ាង​ពិត​ប្រា​កដ។​

09s​ព្រោះ​មនុស្ស​ខ្មែរ​សព្វ​ថ្ងៃ​នេះ ​ពួកគេ​​កំពុង​កើត​ជំងឺ​ទាំង​មិន​ដឹង​ខ្លួន ​ព្រោះ​ពួក​គេ​លោ​ភ​លន់ ​អាត្មា​​និយម​ បាត់​អស់​នូវ​សាមគ្គី​ភាព​ កុំ​ថា​ទ្បើយ​អ្នក​ដទៃ​សូម្បី​តែ​ប​​ង​ប្អូន​ខ្លួន​ឯង​ក៏​មិន​ជួយ​គ្នា​ផង​ ព្រោះ​ពួក​គេ​ជា​មនុស្ស​គ្មា​ន​សណ្តាប់​ធ្នាប់​របៀប​រៀប​រយ​(ពួ​ក​គេ​មិន​គោរព​ច្បាប់)​។​ ចូរ​បង​ប្អូន​ជន​រួម​ន​ជាតិ​ទាំង​ទ្បាយ ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នេះទ្បើ​ង​​វិញ​​។​

ប្រ​ជាជ​ន​ចិន ពួកគេ​ជួយ​គ្នា​ខ្លាំង​ណាស់ ​ពួក​គេ​ការ​ពារ​ជាតិ​សាសន៍ ​និង​ឲ្យ​តំលៃ​គ្នា​ទៅ​វិញ​ទៅ​មក​ខ្លាំង​​ណាស់ ​ព្រោះ​ពួក​គេ​ជួយ​ដល់​អ្នក​មាន​ត្រកូល​ដូច​គ្នាទាំ​ង​អស់ ​បើ​ទោះ​ជា​អ្ន​ក​មាន​ត្រ​កូល​ដូច​គ្នា​នោះ ​មិន​មែន​ជា​បង​ប្អូន​រប​ស់​ពួក​គេ​ក៏​ដោយ។​

លោក​ច្រាយ​ ចំ​ណាន​បាន​គូស​បញ្ជាក់​ថា​ ទោះ​មាន​ប្រាក់​ច្រើន​យ៉ា​ង​ណា​ក៏​ដោយ​ ក៏​អ្នក​ទទួល​ទាន​តែ​​បី​ពេល​ប៉ុ​ណ្ណោះ​ក្នុ​ង​មួយ​ថ្ងៃ​ ទទួល​ទាន​តែ​មួយ​ឆ្អែត​ និង​ស្លាប់​ទៅ​វិញ​មិ​ន​អាច​យក​អ្វី​ទៅ​បា​ន​ដូច​គ្នា”​។​

សូម​មនុស្សខ្មែ​រ​ចេះរ​ស់នៅ​ក្នុង​ជីវិត​ប្រ​កប​ដោយ​គុណ​ភាព រ​ស់​នៅ​​ដោយ​ចាត់​ទុក​សម​គម​ន៍​ជុំ​វិញ​ខ្លួន​ ជា​សហ​គមន៍​របស់​ខ្លួន​ ប្រ​ជា​ជន​កម្ពុជាទាំ​ង​អស់​ជា​បង​ប្អូន​របស់​ខ្លួន​ ដោយ​ចែក​រំ​លែក​ផល​ប្រ​យោជ​ន៍​ដល់​គ្នា​ទៅ​វិញទៅ​​ម​ក ​និង​ផ្តល់​នូវ​គុណតំ​លៃ​ដល់​មនុស្ស​ជំ​នាន់​ក្រោយ​រប​ស់​ខ្លួន ​នោះ​ហើយជា​ការ​រស់នៅ​ក្នុង​ជីវិត​ប្រ​កប​​ដោយ​សុភ​មង្គល ​និង​មាន​ជីវិត​ប្រ​កប​ដោយ​គុណ​ភាព​ពិត​ប្រា​កដ ​សម​​ដូច​លោក​ប្រ​ធា​នា​ធិប​តី​សហ​រដ្ឋ​អា​មេ​រិក​ លោក​ចន​ អេហ្វ​ ខេន​ណី​ឌី​បា​ន​និ​យាយ​ថា ​“​អ្ន​ក​មិន​ត្រូវ​សួរ​ថា​សង្គម​បាន​ផ្តល់​អ្វី​ដល់​អ្នក​ទ្បើយ​ អ្នក​ត្រូ​វ​តែ​សួរ​ខ្លួន​ឯង​ថា តើ​អ្នក​បាន​ផ្តល់​អ្វី​ខ្លះ​ដល់​សង្គម​របស់​ខ្លួន​”​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative