ILO៖​កម្ពុជា​ត្រូ​វ​អាស៊ាន​យក​ធ្វើ​ជា​គំរូ​ក្នុង​ការ​ផ្សះ​ផ្សា​រវិវា​ទ​ការ​ងារ​

លោក​John​ Ri​tc​h​o​tt​e​អ្នក​ជំ​នាញកា​រ​ផ្នែក​ទំ​នាក់​ទំ​នង​វិជ្ជា​ជីវៈនិ​ង​រ​ដ្ឋ​បាល​ការ​ងារ​នៃ​អង្គ​ការ​ I​L​O​បាន​ចាត់​ទុក​ប្រ​​ទេស​កម្ពុជា​ជា​ប្រ​ទេស​មួយ​គំ​រូ​សំរាប់​តំ​បន់​ស៊ាន​ក្នុង​ការ​ផ្សះ​ផ្សា​រ​វិវាទ​ការ​ងារ​ ប្រ​កប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់។​

IMG_1505sលោកJ​oh​n​ ​Ri​t​c​h​o​t​te​បាន​មាន​ប្រ​សា​សន៍​បែប​នេះ​កា​ល​ពី​ព្រឹក​ថ្ងៃ​ទី៩​ខែ​កុម្ភៈ​ ឆ្នាំ​២០១​​៥​នៅ ​សណ្ឋា​គារ​អ៊ីន​ធើ​ខន​ក្នុង​សិ​ក្ខា​សា​លា​បណ្តុះ​បណ្តាល​ស្តីពី​«​ជំ​នាញ​និ​ង​បច្ចេក​ទេស​ផ្សះ​ផ្សា​រវិវា​ទ​ការ​ងារ​ក្រោម​អធិ​បតី​ភាព​លោក​អ៊ិត​សំ​ហេង​រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ។​

​លោក​បាន​មាន​ប្រ​សា​សន៍​ថា​ប្រព័ន្ធ​ផ្សះ​ផ្សា​រវិវា​ទ​កា​​រ​ងារ​និង​ក្រុម​ប្រឹក្សា​អា​ជ្ញា​កណ្តាល​នៅ​ប្រ​ទេស​កម្ពុជា​នៅ​ឆ្នាំ​២០​១៤​កន្លង​មក​នេះ​ត្រូ​វ​បាន​គេ​ចាត់​ទុក​ថា​មា​ន​ប្រ​សិទ្ធ​ភាព​ខ្ពស់​បំ​ផុត​ក្នុ​ង​នោះ ​មន្ត្រី​ផ្សះ​ផ្សា​រវិវាទ​ការ​ងារ​ដោះ​ស្រាយ​បាន​៥៨​ភាគ​រយ​និង​ក្រុម​ប្រឹ​ក្សា​អា​ជ្ញា​កណ្តាល​សំ​រេ​ច​បាន​៧៥​ភាគ​រយ​។លោ​ក​បាន​បន្ត​ថា«​ការ​ដោះ​ស្រាយ​នេះ​ត្រូ​វ​បាន​ចាត់​ទុក​ថា​ជា​កំណត់​ត្រា​មួយ​គួរ​ឲ្យក​ត់​សំ​គាល់​ហើយ​មាន​ប្រ​ទេស​មួយ​ចំ​នួន​នៅ​ក្នុង​តំ​បន់​អា​ស៊ាន​បាន​យក​ប្រ​ទេស​កម្ពុជា​ជា​គំរូ​»​។​លោក​Jo​h​n​ R​i​t​c​h​o​t​t​e​បាន​បន្ថែថា​«នេះ​ជាមោទ​ន​ភាព​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​ជា​គំរូ​ដល់​អា​ស៊ាន​»​ ​។​

លោក​បាន​ឲ្យ​ដឹង​ទៀតថា​ជោ​គ​ជ័យ​មួយ​ទៀ​ត​របស់​កម្ពុ​ជា​នៅ​ឆ្នាំ​២០​១៤​គឺថា​ការ​ធ្វើ​បាតុ​ក​ម្ម​កូដ​ក​ម្ម​បាន​ថយ​ចុះ​យ៉ា​ង​ខ្លាំង​ពោល​គឺ​មាន​តែ​១៣​៦​ករណី​ដែ​ល​ជា​តួ​លេ​​ខ​មួយ​ទាប​បំ​ផុត​ចាប់​តាំង​ពី​មាន​វិបត្តិ​សេដ្ខ​កិច្ច​នៅ​ឆ្នាំ​២០​០​៨​នោះ។​

លោក​អ៊ិតសំ​ហេង​បាន​គាំ​ទ្រ​ការ​លើក​ឡើង​រ​បស់​លោក​លោក​Jo​h​n​ ​R​i​tc​h​o​t​t​eដែ​ល​ថា​ការ​ផ្សះ​ ផ្សា​រវិវាទ​ ការ​ងារ​នៅ ក​ម្ពុជា​ធ្វើ​​ជា​គំ​រូ​នៅក្នុង​តំប​ន់​អស៊ាន។​

​លោក​បាន​មានប្រ​សា​សន៍​ថា«​ខ្ញុំ​រីក​រាយ​ណាស់​ដែល​លោក​លោក​John​ R​i​t​ch​o​t​t​e​បាន​លើក​ ឡើង​ពី ​ភាព​ជោគ​ជ័យ​ របស់​កម្ពុជា​ដែលនេះ​ស​បញ្ជាក់​ពី​ការ​ខិ​ត​ខំ​ប្រឹង​ប្រែ​ង​របស់​ មន្ត្រី​យើង ​ហើយ​ខ្ញុំសូម​ឲ្យ​មន្ត្រី​ផ្សះ​ផ្សា​រវិវា​ទ​ការ​ងារ​និង​ក្រុម​ប្រឹ​ក្សា​ការ​ងារ​ខិត​ខំ​បន្ត​ទៀតដើ​ម្បីកាត់​បន្ថយ​វិវាទ​ការ​ងារ​នៅ​កំរិត​ទាប​បំផុត​»​។លោ​ក​រដ្ឋ​មន្ត្រី​បាន​រំលឹក​ថា​នៅ​ឆ្នាំ​២០​១៤​ក្រ​សួងកា​រ​ងារ​ទទួល​បាន​សំ​ណុំរឿ​ង​ពាក្យ​បណ្តឹង​វិវាទ​ការ​ងារ​ចំ​នួន១​០៤​៧​ករណី​ក្នុង​នោះ​បា​ន​ដោះ​ស្រាយ​សះ​ជា​ចំនួន​៤០​១​ករណីនិ​ង​មិន​សះ​ជា​ចំ​នួន​៦៤៦​ករណី។​កា​រ​ងារ​ដែល​មិន​បាន​សះ​ជា​មាន​មួយចំ​ណែក​ដោយ​សារតែ​សមត្ថ​ភាព​មន្ត្រី​ផ្សះ​ផ្សា​រវិទា​ទ​ការ​ងារ​នៅ​មាន​កំរិត​នៅ​ឡើយ។​ដូច​នេះ​ការ​បើក​សិក្ខា​សា​លា​នេះ​គឺ​ជា​ការ​ចាប់​ផ្តើម​មួយ​ដ៏​សំ​ខាន់​គឺ​ការ​កសាង​សមត្ថ​ភាព​បន្ថែម​ដល់​មន្ត្រី​ផ្សះ​ផ្សា​វិវាទ​ការ​ងារ​របស់​ក្រ​សួង​ឲ្យ​មាន​ជំ​នាញនិ​ង​បច្ចេក​ទេស​ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​រឹង​មាំ​មួយ​ក្នុង​ការ​ដោះ​ស្រា​យ​វិ​វាទ​ការ​ងារ​ដើ​ម្បី​ធានា​បាន​នូវ​សុខ​ដុម​រមនា​នៃ​ទំ​នាក់​ទំ​ន​ង​វិ​ជា​ជីវៈ​រក្សា​បាន​នូវ​ទំ​នាក់​ទំ​នង​ល្អ​រវាង​និ​យោជ​ក​និង​និ​យោជិ​ត​នៅ​កន្លែង​ធ្វើ​ការ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative