លោក​វេជ្ជ​បណ្ឌិត​Bea​t​ Ric​h​ne​r​រំលឹក​ពី​ស្នា​ព្រ​ហស្ត​ការ​សាងស​ង់ម​ន្ទី​រ​ពេទ្យ​​របស់​ព្រះ​បាទ​ជ័យ​វ​រ្ម័ន​​ទី​៧​

ដោយ​រំលឹក​ដល់​ស្នា​ព្រ​ហស្ត​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ​ដែល​ជា​ស្តេច​បាន​កសាង​មន្ទីរ​ពេទ្យ​ជា​ច្រើន​នៅ​ក​ម្ពុជា ​នៅ​ថ្ងៃ​​​ទី​២២ ​ឧសភា​ឆ្នាំ​១៩៩​៩ ​ជា​ថ្ងៃ​បើក​សម្ភោ​ធ​អា​គារ​មន្ទី​រ​ពេទ្យ​គន្ឋ​បុប្ឆា​ទី៣​ ខេត្ត​សៀម​រាប ​លោក​វេជ្ជប​ណ្ឌិ​ត​Bea​t​ R​i​c​h​n​e​r​បាន​សុំ​សម្តេច​ព្រះ​បរម​រតន​កោដិ ​ដាក់​មន្ទី​រពេ​ទ្យ​គន្ឋ​បុប្ឆា​ទី៣​ ជា​​មន្ទី​រ​ពេទ្យ​ជ័យ​វ​រ្ម័​ន​ទី៧​រហូតម​ក​ដល់​សព្វ​ថ្ងៃ​នេះ។​

009sក្នុង​សេច​ក្តី​ប្រ​កាស​ព៌​ត​មាន​របស់​លោ​ក​វេជ្ជ​បណ្ឌិត​បេអា​ត​ រី​ច​នើ​(​Bea​t ​R​i​c​h​n​er​)​ស្ថាប​និក ​និង​ជា​នា​យក​មូលនិ​ធិ​គន្ឋ​បុប្ឆា​ បាន​មាន​ប្រ​សា​ស​ន៍​ក្នុង​អត្ថ​បទ​​របស់​លោក ​ដែល​បាន​បង្ហោះ​ក្នុង​ទំព័រ​ហ្វេស​បុក​របស់​លោក ​ដោយ​ដាក់​ចំ​ណ​ង​ជើង​ថា ​“​មរត​ក​ព្រះ​បាទ​ជ័យ​វរ្ម័​ន​ទី៧​ ព្រះ​អង្គ​មិន​ត្រឹ​ម​តែ​សា​ង​ប្រា​សាទ​ដ៏​ច្រើន​​នោះ​ទេ​ ​តែ​ព្រះ​អង្គ​ក៏​បា​ន​កសាង​មន្ទីរ​ពេទ្យ​ជា​ច្រើន​ផង​ដែរ​”​។​

លោក​សាស្រ្តា​ចារ្យ​Be​a​t​ R​i​c​h​n​er​ បា​ន​ស​រ​សេរ​ក្នុង​អត្ថ​បទ​របស់លោ​ក​កាល​ពីពេ​ល​ថ្មីៗ​នេះថា​ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​បាន​គ្រប់​គ្រ​ង​ និង​ដឹក​នាំអា​ណា​ចក្រ​ខ្មែរ​ទាំង​មូល​រយៈពេ​ល​៥០​ឆ្នាំ។​ ​ព្រះ​អង្គ​មិន​ត្រឹ​ម​តែ​សា​ងសង់​ប្រា​សាទ​នោះទេ​ តែ​​ព្រះ​អង្គ​ក៏​បា​ន​កសា​ង​មន្ទី​រពេទ្យ​បានជា​ង​១២​០​កន្លែង​ផង​ដែរ។​ ​នៅលើ​ផ្ទាំង​សិ​លា​ទាំ​​ង​៣០​ដុំ ​ដែល​ស្ថិត​នៅគ​ង់​វង្សដល់​ពេល​បច្ចុប្ប​ន្ន​នេះ ​អ្នក​អាច​អាន​នូវ​ព្រះ​រាជ​បន្ទូល​របស់​ព្រះ​បាទ​ជ័យ​វរ្ម័​ន​ទី៧ ​ដែល​ថា ​“​ការ​ឈឺ​ចា​ប់​រ​បស់​ប្រ​ជា​រា​ស្រ្ត​ ជា​ការ​ឈឺ​ចា​ប់​របស់​ព្រះ​មហា​ក្សត្រ​”​។​

ព្រះ​បរម​រតន​កោដ​ព្រះបិ​តា​នរោត្ត​មសី​ហនុ ​និង​សម្តេច​តេ​ជោ​ហ៊ុន ​សែន​នាយ​ក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ច​ក្រ​កម្ពុជា​ បា​ន​យាង​និង​អញ្ជើញ​ចូល​រួមស​ម្ភោ​ធ​​មន្ទី​រ​ពេទ្យ​គន្ឋ​បុប្ឆា​នៅខេ​ត្ត​សៀម​រាប ​នៅ​ថ្ងៃ​ទី២​២ ​ឧសភា ​ឆ្នាំ​១៩​៩៩ ​ព្រះ​បរម​រតន​កោដិ​ព្រះ​បិតា​នរោត្តម​សីហនុ​ បាន​ព្រះ​អនុ​ញ្ញាត្ត​ឲ្យ​ដាក់​មន្ទី​រពេ​ទ្យ​គន្ឋ​បុ​ប្ឆា​ទី៣​ជា​​មន្ទី​រ​ពេទ្យ​ជ័យ​វរ្ម័ន​ទី៧​។​

លោក​វេជ្ជ​បណ្ឌិត​Be​at​ ​R​i​ch​n​e​rបា​ន​បន្ត​ថា ​ឥទ្បូវ​នេះ​មន្ទី​រ​ពេទ្យ​គន្ឋ​បុប្ផា​ទាំង​៥ ​កំ​ពុង​តែ​គ្រប​ដណ្តប់​ព្យា​បាល​កុ​មារ​៨៥​ភាគ​រយ​ មក​ពី​ទូ​ទាំង​ប្រ​ទេស​។ ​រាល់​​សម្ភារៈ​បរិក្ខា​ និង​ស្តង់​ដា​ព្យា​បាល​របស់​មន្ទី​រ​ពេទ្យ​ គឺ​មាន​ដូច​គ្នា​ទៅ​នឹង​ប្រ​ទេ​​ស​ជឿន​លឿន​ស្តុក​ស្តម្ភ​ដែរ។​ ប៉ុ​ន្តែ​រាល់​កា​រព្យា​បា​​ល​ទាំង​អស់​ គឺ​ឥត​គិត​ថ្លៃ​ទេស​ម្រា​​ប់​កុ​មារ​គ្រប់ៗ​រូប ​។ ​“​នេះ​គឺ​យុត្តិ​ធ៌ម​សម្រាប់​ទាំង​អស់គ្នា​។ ​គឺគ្មាន​អំ​ពើពុ​ករ​លួយ ​ហើយ​ក៏​ពុំ​មា​ន​ការ​រើស​អើ​​​ង​ចំ​ពោះ​អ្ន​ក​ក្រ​ខ្សត់​ដែរ​។៨​០​ភាគ​រយ​នៃ​អ្ន​ក​ជំងឺ​រប​ស់​យើង ​គឺ​ជា​គ្រួ​សារ​ដែល​មាន​ចំ​ណូល​ត្រឹម​១​ដុល្លា​រ​ក្នុង​មួយ​ថ្ងៃ​ប៉ុ​ណ្ណោះ”​។​

ពិត​ណាស់​ថវិកា​៨៥​ភាគ​រយ​ នៃថ​វិកា​៤២​លាន​ដុល្លា​រអា​មេរិក​ សម្រាប់​ប្រើ​ក្នុង​មួយ​​ឆ្នាំ ​គឺបា​ន​មក​ពីកា​រ​បរិ​ច្ចាក​រប​ស់ស​ប្បុ​រស​ជ​នឯ​កជ​ន​។​

008dលោក​បន្ត​ថា សូ​មអ្ន​ក​ទេស​ចរ​ណ៍​ទាំង​ទ្បាយ​ គួរ​តែ​ចូល​រួម​ចំ​ណែក​បរិ​ច្ចាក​ថវិ​កា​ដ​ល់​មន្ទី​​រ​ពេទ្យ​គន្ឋ​បុប្ឆា​ និង​មន្ទី​រ​ពេទ្យ​ជ័យ​វរ្ម័ន​ទី៧​ ដើ​ម្បី​ជាកា​រគោរ​ព​ដល់​ព្រះ​កិត្តិ​នាម​របស់​ព្រះ​បាទ​ជ័យ​វ​រ្ម័ន​ទី៧ ​ដែល​ព្រះ​អង្គ​មិន​ត្រឹម​តែ​បាន​សាង​សង់​ប្រា​សាទ​ដ៏​ច្រើន​នោះ​ទេ ​ប៉ុន្តែ​ព្រះ​អង្គ​បាន​សាង​សង់​ម​ន្ទី​រ​ពេទ្យ​ដ៏​ច្រើន​ផង​ដែរ​។​

លោក​វេជ្ជ​បណ្ឌិត​B​ea​t ​R​i​c​hn​e​rប​ន្ត​ដោយ​ប្រាប់​ពី​មូល​ហេតុ ​ដែល​កុ​មារ​កម្ពុជា​ឧស្សាហ៍​មាន​ជំងឺ​ថា ​កុ​មារ​ដែល​រស់​នៅ​ប្រ​ទេ​ស​ក​​​ម្ពុជា​ គឺ​ងាយ​ទទួល​ជំងឺ​ច្រើន​មុខ ​ជាង​ប្រ​ទេស​​ជិត​ខាង​ណាស់។​ក្នុង​របប​ខ្មែរ​ក្រ​ហម​ មាន​ជំរុំ​ប្រ​មូល​ផ្តុំ ​ជុំរុំ​ធ្វើ​ពល​កម្ម​និង​មន្ទីរ​ឃុំ​​ឃាំង​ចំ​​នួន​៣០​០ក​ន្លែង​។ក​ន្លែង​ទាំង​នោះ គឺ​ជា​ប្រ​ភព​សាយ​ភាយ​ជំ​ងឺ​របេង​។​តាម​​រយៈ​មន្ទីរ​សម្ភព​ ដែល​បាន​សម្រាល​កូន​៦០​នាក់​ក្នុង​មួយ​ថ្ងៃៗ ​និង​ឧប​ករណ៍​ទំនើ​បៗ​នៅ​មន្ទី​រ​ពេទ្យ​រប​ស់​យើង​ យើង​បាន​យល់​ដឹង​ថា ​ម្តាយ​ដែល​ពពោះ ​ដែល​ឆ្លង​ជំ​ងឺរបេង​ដោយ​ស្ងាត់ៗ​ហើយ​នោះ ​អាច​ចំលង​មេ​រោគ​របេង​ទៅ​ទា​រក​ក្នុង​ផ្ទៃ​បាន។​​ ជំងឺ​របេង​អាច​ចម្ល​ង​ពី​ម្តាយ​ទៅ​កូន​បាន។ ​យើង​ត្រូ​វព្យា​បាល​កុមារ​កើត​ជំងឺរ​បេង​​ធ្ងន់ៗ​រាប់​ពាន់​ករណី ​ហើយ​យើង​ក៏​រក​ឃើញ​កុ​មារ​រាប់​ពាន់​នាក់​មាន​ជំងឺ​របេង​ ដែ​​ល​ប្រ​ព័ន្ឋ​ភាព​សុំាំ​របស់​ពួក​គេ​ចុះ​ខ្សោយ​ ដែល​មិន​អាច​ទប់​ទល់​នឹង​ជំងឺ​ផ្សេងៗ​ទៀត​បា​ន​ទ្បើយ​។

​លោក​បន្ត​ដោយ​សង្ក​ត់​ធ្ងន់​ថា ​“​ពុំ​មែ​ន​មាន​តែ​ប្រា​សាទ​ទាំង​ទ្បាយ​ ដែល​គួរ​តែ​ថែរ​រក្សា​ឲ្យ​បាន​គង់​វង្ស​​នោះ​ទេ ​ប៉ុ​ន្តែ​កុមារ​កម្ពុជា​គ្រ​ប់​រូប​ក៏​ត្រូ​វ​តែ​ថែរ​រក្សា​ឲ្យ​​បាន​រស់​រាន​មាន​ជីវិ​ត​ផង​ដែរ។​ពួ​ក​គេ​គឺ​ជា​អនាគត​របស់ប្រទេស​កម្ពុជា”​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative