ឆេះ​តូប​ផ្សា​អូរឫស្សី​អស់​ជាង​១០​តូប​ទាំង​កណ្តាល​យប់ ​

អគ្គិ​ភ័យ​​ឆាប​ឆេះ​បា​ន​បំ​ផ្លិច​បំ​ផ្លាញ ​តូប​​លក់​ដូរ​​នៅ​​ក្នុង​​ផ្សា​​អូ​រ​ឫ​ស្សី​​ប៉ែក​​ខាង​ត្បូង​​​​ប្រ​មាណ​​ជា​​១០​​តូប ​​កាល​ពី​​វេ​លា​​ម៉ោង​​ប្រ​មាណ​​១០​​និង​​៣០​​នាទី​​យប់​​ថ្ងៃ​​ទី​​០៨ ​ខែ​​​កុម្ភៈ​​ ឆ្នាំ​​២០​១៥ ​​ស្ថិត​​ក្នុង​​សង្កាត់​​អូរ​ឫ​ស្សី​​ទី​១​ ខ​ណ្ឌ​​៧​​មករា​​ ប៉ុ​ន្តែ​​ត្រូវ​​បាន​​ក្រុ​ម​​ពន្លត់​​អគ្គិ​ភ័យ​​ជួយ​​អន្ត​រាគ​មន៍​​បាន​​ទាន់​​ពេល​​មិន​​ បណ្ដាល​​ឲ្យ​​រា​ល​ដាល​​ទៅ​​កន្លែង​​ផ្សេង​​ឡើយ។

M09-02-15-e1d​លោក​​ អ៊ុំ ​ចន្ថា​ នាយ​រង​​ការិ​យា​ល័​យ ​ពន្លត់​​អគ្គិ​ភ័យ​​ក្រុង​ភ្នំ​ពេ​ញ​​បាន​​ឲ្យ​​ដឹង​ថា​​គ្រោះ​​អគ្គិ​ភ័យ​​នេះ បា​ន​​បំ​ផ្លាញ​​តូប​​របស់​​អាជី​វ​ករ​​ប្រ​មាណ​​ជា​​១​០​​តូប ​សមត្ថ​កិច្ច​​បាន​​ប្រើ​ប្រាស់​​រថ​យន្ត​​ពន្លត់​​អគ្គិ​ភ័យ​​សរុប​​ចំនួន​​១៨​​ឡាន​​ប្រើ​​ អស់​ទាំង​​អស់។​ អគ្គិ​ភ័យ​​នេះ​​មិន​​បណ្តាល​​ឲ្យ​​មាន​​មនុស្ស​​រង​គ្រោះ​ថ្នាក់​​នោះទេ​ គឺ​​ខូច​ខាត​​តែ​​សម្ភារៈ​​​ លក់​ដូរ​​តែ​ប៉ុ​ណ្ណោះ។​ ពា​ក់​​ព័ន្ធ​​នឹង​​ទំ​ហំ​​នៃ​​ការ​ខូចខា​ត​​ និង​​មូល​ហេ​តុ​​ពិត​ប្រាក​ដ​​ក​​មក​ពី​​មូល​​ហេតុ​អ្វី​​សមត្ថ​កិច្ច​​កំ​ពុង​​ស្រា​វ​ជ្រាវ​​ នៅ​ឡើយ។​

បើ​តា​ម​ប្រ​ភព​​ ព័ត៌​មាន​​ពី​​​កន្លែង​​កើត​ហេតុ​​បាន​​ឲ្យ​​ដឹង​​ថា​​ នៅ​​វេ​លា​​ម៉ោង​​ប្រ​មាណ​​ជា​​១០​​យប់​​ ពួក​គាត់​​បាន​​ឃើញ​​មាន​​ផ្សែ​​ហុយ​​ចេញ​ពី​​បរិ​វេណ​​តូប​​នៅ​​ម្តុំ ​ច្រក​​ទី​១១​ ប៉ែក​​ត្រើយ​​ខាង​ត្បូង​​នៃ ​ផ្សារ​​អូរ​ឫស្សី។​​​បន្ទាប់​មក​​ក៏​​​​ឃើញ​​មាន​​អណ្ដាត​​ភ្លើង​​ឆាប​ឆេះ​​ឡើង​​យ៉ាង​​ សន្ធោ​សន្ធៅ ​​ផ្សែង​​ខ្មួល​ខ្មាញ់​​បាញ់​​ទៅ​លើ​​​និង​​ឆាប​ឆេះ​​តូប​​លក់​​ស្បែក​​ជើង​​អស់​​ចំ​នួន​​២​​ តូប ​ហើយ​​រាល​ដាល​​ឆាប​ឆេះ​​បន្ត​បន្ទាប់​​ទៀត​​បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល​​ស្រែក​​ឆោ​ឡោ ​​ និង​​បាន​​ទូរ​ស័ព្ទ​​ហៅ​​រថ​យន្ត​​ពន្លត់​​អគ្គិ​ភ័យ​​នៃ​​ស្នង​ការ​​នគរ​បាល​​រាជ​ធានី​​ ភ្នំ​ពេញ ​​ចេញ​​មក​​អន្ត​រាគ​មន៍​​បាញ់​​ពន្លត់​។​ប្រភ​ព​ ​ដដែ​ល​​បន្ត​ថា​​គ្រោះ​​អគ្គិ​ភ័យ​​នេះ​​ដែរ​​សមត្ថ​កិច្ច​​បាន​​ប្រើ​​រថ​យន្ត​​ ពន្លត់​អគ្គី​ភ័​យ​​នៃ​​ស្នងកា​រ​ដ្ឋាន​​នគរ​បាល​​រាជ​ធានី​​ភ្នំ​ពេញ ​ចំនួ​ន​​១៨​​គ្រឿង​​បាន​​ទៅដ​ល់​​កន្លែង ​ដោយ​​ប្រើ​​ពេល​​អស់​​រយៈ​ពេ​ល​​ជាង​​១​​ម៉ោង​​ទើប​​​​អាច​​គ្រប់​គ្រង​​ស្ថាន​ការណ៍​​បាន​​ ប៉ុន្តែ​​សំ​ណាង​ល្អ​​មិន​​បាន​​បណ្ដាល​​ឲ្យ​​មាន​​មនុស្ស​​រង​​របួស​​ឡើយ ​​ដោយសា​រ​​នៅ​​ពេល​​យប់​​មិន​​មាន​​មនុស្ស​​ស្នាក់​នៅ​​ខាង​​ក្នុង​​ផ្សារ​។​

លោក​​ ព្រហ្ម​ យ៉​ន​ ប្រ​ធាន​​ការិ​យាល័​យ​​ពន្លត់​ និង​​បង្ការ​​គ្រោះ​​មហន្ត​រាយ​​អគ្គិ​ភ័យ​​នៃ​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​រាជ​ធានី​​ ភ្នំ​ពេញ​​បាន​​​ឲ្យ​​ដឹង​​ថា​​ មូលហេ​តុ​​ដែល​​បណ្ដាល​​ឲ្យ​​មាន​​អគ្គិ​ភ័យ​​ឆាប​ឆេះ​​ឡើង ​គឺ​​បណ្ដាល​​មក​​ពី​​តូប​​លេខ​​ខ​​២១ ​ដែល​​ជា​​តូប​​លក់​​បបរ​​ និង​​នំ​​បញ្ចុក​​ ​​ពេល​​​​ឈប់​​លក់​​មិន​​បាន​​ពន្លត់​​ធ្យូង ​ឬ ​រងើក​ភ្លើង​​ឲ្យ​​រលត់​​អស់ ​ទើប​​បង្ក​​ឲ្យ​​មាន​​ការ​​ឆាប​ឆេះ​តែ​​​ម្តង​​ទៅ។​

M09-02-15-e3dយោង​​ តាម​​របាយកា​រណ៍​​ជំហា​ន​​ដំ​បូង​​របស់​​អាជ្ញា​ធរ​​បា​ន​​ឲ្យ​​ដឹង​​ថា ​​គ្រោះ​​អគ្គិ​ភ័យ​​នេះ​​បង្ក​​ឲ្យ​​មាន​​ការ​​ខូច​ខាត​​អស់​​១០​​តូប​​ចាប់​ពី​​តូប​​លេខ​​​ខ​​(២១​)​​ ​ដ​ល់​​៣០​​ ក្នុង​​នោះ​​មាន ​​​តូប​​លក់ដូ​រ ​​ហូប​ចុ​ក​​​​​​៥​​តូប ​( ​កាហ្វេ​ គុយទា​វ​​៣​​តូប​ , ​លក់​​បាយ​​១​​តូប​​, ​លក់​​នំ​​បញ្ចុ​ក​​១​​តូប​ )​ ​តូប ​​លក់​​ចាប់​ហួយ​​មាន​​២​​តូប​​ ​តូប​​លក់​​នំ​​ស្បោង​​១​​តូ​ប ​និង​​លក់​​ល្បែង​​ក្មេង​​លេង​​គ្រឿង​​ជ័រ​​២​​តូប។​ តាម​​ការពិ​និ​ត្យ​​ជាក់​ស្តែង​​អគ្គិ​ភ័យ​​ឆេះ​​ចេញពី​​តូប ​ខ​​(២១)​២១​ លក់​​បាយ ​មាន​​ចង្ក្រាន​​ក្នុង​​តូប។ ​កង​កម្លាំង​​បាន​​ជួយ​​ពន្លត់​ភ្លើង​​រលត់​​ចប់​​ជា​​ស្ថា​ពរ​​នៅ​​ម៉ោង​​១១​​និង​​៣០​​នាទី ​ដោយ​​ប្រើ​​បំព​ង់​​អគ្គិ​ភ័យ​​៧១​​បំ​ពង់ ​និង​​ទឹក​​អ​ស់​​១៨​​ឡាន។ ​ក្រោយ​ពី​​ពន្លត់​​ចប់​​ទាំង​ស្រុង​​​ កម្លាំង​​បាន​​ធ្វើ​​ការ​​បោស​​ជូត​​សម្អាត​​ និង​​ធ្វើកា​រ​​រៀបចំ​​​សណ្ដាប់​ធ្នាប់​​ ​​​​ ជូន​​អាជី​វករ​​ដែល​​មាន​​តូប​​មិន​​ប៉ះ​ពាល់ ​​លក់ដូ​រ​​ជា​​ធម្មតា​។ទំ​ហំ​​ខូច​ខាត​​មាន​​​:​​នៅ​​តូប​​ហូបចុ​ក​​លេខខ​​​(​២១​)២​១​​ និង​​២២​ ២៨ ​២៩​​និង​​៣០ ​មាន​​ចាន​ឆ្នាំង​​ចង្ក្រា​ន​ និង​​របស់រ​បរ​​មួយ​​ចំនួន​​-​​តូប​​លក់​​នំ​​ស្បោង​ លេខ​ខ​​(២១​)​២៣ ​មាន​​នំ​កញ្ចប់​ មួយ​​ចំនួ​ន​​-​​តូប​​លក់​​ចាប់​ហួយ​​លេខ​​ខ​​(​២១​)២​៤​​និង​​២៥ ​មាន​​ម្ទេស ​មីសួ​​ មី​​ដុំ ​ខ្ទឹម​ ប៊ីចេ​ង ​ចង្កឹះ​ ចង្កាក់​ និង​​គ្រឿង​ទេស​​មួយ​​ចំ​នួន​​-​​តូប​​លក់​​គ្រឿង​​ជ័រ​ ល្បែង​​ក្មេង​ លេខ ​ខ​​(​២១​)២​៦​ ​និង​​២៧​ មាន​​កូន​​ឡាន​​ជ័រ​ ប្រ​ដាប់​​ក្មេង​​លេង​​ជា​ដើម ​ក្រៅ​ពី​​ខូចខា​ត​​តូប​​ក្នុង​​​ហេតុ​ការ​ណ៍​​ខាង​លើ​​មិន​​មា​ន​​ប៉ះ​ពាល់ ​ឬខូ​ច​ខាត​​បាត់​បង់​ អ្វី​​ផ្សេង​ទៀត​​នោះឡើ​យ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative