គ្រោះ​ថ្នាក់ច​រាច​រណ៍​ថ្ងៃ​ទី​៨​កម្ភៈ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤នា​ក់​និង​របួស​ធ្ងន់​ស្រាល​១៦​នាក់​

តាម​រ​បា​យ​​ការ​ពី​​នា​យក​​សណ្តាប់​ធ្នាប់ ​នៃ​​អគ្គ​ស្នង​កា​​រដ្ឋាន​​នគ​រ​​បាល​​ជាតិ ​នៅ​ថ្ងៃ​​​ទី​​០៨ ​ខែ​​កុម្ភះ ​ឆ្នាំ​​២០១​៥​​នេះ មា​ន​​គ្រោះ ថ្នាក់​​ចរាច​រណ៍ ​នៅ​​ទូទាំង​​ប្រទេស​​ចំនួន ​១១​​លើក (​យប់ ​០៦​​លើក​)​ បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់​​ចំនួន​ ០៤​​នាក់ ​(​ប្រុ​ស​​),​ រ​បួស​ធ្ងន់ ​១​​០​​​នាក់ ​(​ស្រី​ ០២​​នាក់​)​ និង​​របួស​ស្រាល ​០៦​​នាក់ ​(​​ប្រុស​​) ​។​​

Traffic-accident-fpm-07-01ក្នុង​​គ្រោះ​ថ្នាក់​ច​រាចរ​ណ៍​ទាំ​ង ​១១​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យានយ​ន្ត​​សរុប ​១៥​​គ្រឿង ​ក្នុង​នោះ​មា​ន​​ម៉ូតូ​​ចំនួន ​១០​​គ្រឿង​​, ​រថយ​ន្ត​​ធុន​​តូច​​ចំនួន ​០៣​​គ្រឿង​​, ​រថ​យន្ត​​ធុន​​ធំ​ ០១​​គ្រឿង​​, ​យាន​​ផ្សេងៗ ​០១​​គ្រឿង ​និង​​អ្នក​​ថ្មើរ​ជើង ​ម្នាក់​ ​។​​

​មូលហេ​តុ ​ដែល​​បណ្តាល​ឲ្យ​​មាន​​គ្រោះ​ថ្នាក់ ​គឺ​​ល្មើស​​ល្បឿន ០​៦​​លើក​​, មិ​ន​​គោរ​ព​​សិទ្ធ ​០២​​លើក​​, ​ប្រ​ជែង​​គ្រោះ​ថ្នាក់​ ០២​​លើក ​និង​​កត្តា​​យាន​យន្ត ​០១​​លើក ​ក្នុង​​នោះ​​អ្នក​ជិះ​ម៉ូ​តូ​​គ្រោះថ្នាក់ ​ដោយ​​មិន​​បា​ន​​ពាក់​មួក​​សុវត្ថិ​ភាព​​ចំនួន ​១៧​​នាក់​ (​​យប់​ ០៨​​នាក់​​) ​។​

ចំពោះ​រ​ថយន្ត​​ពិន័យ​​សរុប​​ចំនួន ​៥៥​​គ្រឿង​ (​​រថ​យន្ត​​ធុន​​ធំ​ ៣៩​​គ្រឿង​​) ​ស្មើ​​និង ​៥៥​​ករណី​​, ​ករណី​​ល្មើស​​ក្រ​ដាស​​ស្នាម​ ២៦​​គ្រឿង​ ស្មើ​​និង​ ២៦​​ករណីៈ ​រួមមា​ន ​បណ្ណ​​បើក​បរ​​ហួស​សុពល​ភាព ​០១​ករណី​​, ​គ្មាន​​បណ្ណ​​អាជីវ​កម្ម​ ០៨​​ករណី​​, ​គ្មាន​​ឈៀក ​០៦​​ករណី​​, ​បើកបរ​​ហួស​​ល្បឿន​​កំណ​ត់ ​១១​​ករណី​​, ​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន​ ២៩​​គ្រឿង ស្មើ​​និង ​២៩​​ករណី ​រួម​​ន​​មានៈ ​ដឹក​​សំពី​ងសំ​ពោង ​២៦​​ករណី ​និង​​ដឹក​​លើស​​ចំ​ណុះ ០​៣​​ករណី​​។​​

ដោយឡែ​ក​​ម៉ូតូ​​ត្រូវ​បាន​​ពិ​ន័យ​​សរុប​​ចំ​នួន ​២៥៥​​គ្រឿង​ ក្នុង​នោះ​​មាន​ ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក ​១២​៨​​ករណី​​, ​ជិះ​​ម៉ូតូ​​អត់​​ដា​ក់​​កញ្ចក់​ ១១២​​ករ​ណី​​, ជិះ​​​ម៉ូតូ​​អត់​​កញ្ចក់​​និង​​មួក ​០៧​​ករណី​​, ​ផ្លាក​លេខ​​បាក់ ​ឬ​​ខូច ​០២​​ករណី ​និង​​ម៉ូតូ​​បើកភ្លើ​ង​​ពេល​​ថ្ងៃ​ ០៦​​ករណី ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative