សខេង​៖ ​ត្រូវ​​បញ្ឈប់​​ការ​ជ្រើស​រើស​​បង​ប្អូន​​សាច់​ញាតិ​​​គ្មាន​​លក្ខណស​ម្បត្តិ​​គ្រ​ប់គ្រាន់​​​បម្រើ​​ការ​ងារ​​តាម​​មុខ​ងារ​​សំខាន់ៗ​

លោក ​ឧបនា​យក​រដ្ឋ​មន្ត្រី​ ស ​ខេង ​រដ្ឋ​មន្ត្រី​​ក្រ​សួងម​ហា​ផ្ទៃ ​បាន​​ព្រ​មាន​​ទៅ​​មន្ត្រី​​ថ្នា​ក់​ដឹក​នាំ​​នៅ​​ថ្នាក់​ក្រោ​ម​​ជាតិ​ ត្រូវ​​បញ្ឈប់​​ការ​ជ្រើស​រើស​​បង​ប្អូន​​សាច់​ញាតិ​​ជិត​ស្និត​​របស់​ខ្លួន ​ដែល​​គ្មាន​​លក្ខណ​សម្បត្តិ​​គ្រប់​គ្រាន់​​ឲ្យ​​ចូល​​បម្រើ​​ការ​ងារ​​តាម​​មុខ​ងារ​​ សំ​ខាន់ៗ​​ក្នុង​​អង្គ​ភាព​​ជំ​នា​ញ ​ដែល​​ទង្វើ​​នេះ ​គឺ​អា​ច​​នឹង​​បង្ក​​ឲ្យ​​មាន​កា​រ​​រាំ​ង​ស្ទះ​​ដល់​​ដំ​ណើ​រ​ការ​​អភិ​វ​ឌ្ឍ​​នានា​​នៅ​​ ថ្នាក់​​មូលដ្ឋាន​​។

73289s​លោក ​ស ខេង​ បាន​ថ្លែង​បែប​នេះ​​ក្នុង​ឱកា​ស​​មាន​​មន្ត្រី​​ថ្នាក់​ដឹ​ក​នាំ​​នៅ​​ថ្នាក់​ក្រោម​​ជាតិ​ ចាប់​ពី​​ថ្នាក់​​រាជ​ធានី​​ខេត្ត ​រហូត​ដល់​​ថ្នាក់​ក្រុង​​ស្រុក​ បាន​​ចូល​ក្នុង​​អង្គ​សិក្ខា​សាលា​​ថ្នាក់​ជាតិ ​ស្តី​ពី​​ការ​រៀបចំ​​ផែន​ការ​​សកម្ម​ភាព ​និង​​ថវិកា​​ឆ្នាំ​​២០១៥​ ​របស់​​គណៈក​ម្មាធិ​ការ​​ជាតិ ​សម្រាប់​​ការ​អភិវ​ឌ្ឍ​​តាម​បែប​​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​នៅ​​ថ្នាក់​ក្រោ​ម​​ជាតិ​ ហៅ​​កាត់​​ថា គជ​​អ​ប​ ​កាលពិពេល​ថ្មីៗ​នេះ ​នៅ​​ទីស្តីកា​រ​​ក្រ​សួងម​ហា​ផ្ទៃ​​។​

ការ​​មិ​ន​មាន​​ធន​ធាន​​ពិ​ត​ប្រាក​ដ​ ត្រូ​វបា​ន​​គេមើ​ល​​ឃើញថា​​ គឺ​​បា​ន​​បង្ក​​ភាព​​រាំង​ស្ទះ​​ដល់​​ដំ​ណើរ​ការ​​អភិ​វឌ្ឍន៍​ ពិសេ​ស​​ការ​អនុ​វ​ត្ត​​ផែ​ន​ការ​​អនុ​វត្ត​​(​​​ផអ​​​៣)​​របស់​​គណៈក​ម្មា​ធិកា​រ​ជាតិ​ សម្រាប់​​ការ​អភិវ​ឌ្ឍន៍​​តាម​បែប​​លទ្ធិ​ប្រ​ជាធិ​បតេ​យ្យ​នៅ​​ថ្នាក់ក្រោម​​ជាតិ​​។​

លោក ​ឧបនា​យក​រដ្ឋ​មន្ត្រី​ ស ​ខេង ​មាន​ប្រ​សាស​ន៍​ថា ​ក្នុង​​ផែន​កា​រ​​អនុវត្ត​ ផអ​​៣​ ដំ​ណាក់​កាល​​ទី​១​ ដែ​ល​មាន​​គោល​ដៅ​​សំខា​ន់​ គឺ​​ការ​រៀបចំ​​ដា​ក់​​ឲ្យ​​អនុវ​ត្ត​នូ​វ​​គោលន​យោ​បា​យ ​និង​​លិខិត​បទ​ដ្ឋាន​​នា​នា​ ដែល​​ឆ្លុះ​​ប​ញ្ជាំ​​ង​​នៅក្នុង​​ទស្សនៈ​វិស័​យ​​ការ​អភិ​វឌ្ឍន៍​​បែប​​ប្រ​ជាធិ​ប​តេយ្យ​​ នៅ​​ថ្នាក់​ក្រោ​ម​​ជាតិ ​និង​​បាន​ដាក់​​ឲ្យ​​អនុវ​ត្ត​​នៅ​​ទូទាំង​ប្រទេស​​កន្លង​មក​ គឺ​​ពុំ​​ទទួល​បាន​​ជោគ​ជ័យ​​ទេ ដោ​យ​​ផែន​ការ​​អនុ​វ​ត្ត​​រយៈ​ពេល​​៣​​ឆ្នាំ​​នោះ ​បាន​​បន្ត​​ពន្យា​​ពេល​អនុ​វត្ត​​បន្ត​​មក​ដល់​​ឆ្នាំ​​២០​១៤​​ទៀត​​​។​

លោកឧ​បនា​យករ​ដ្ឋម​ន្ត្រី​បាន ​មានប្រ​សា​សន៍ប​ន្ត​ថា«​ រដ្ឋ​បាល​​ថ្នាក់​ក្រោម​​ជាតិ​ ដែល​​បាន​​បង្កើ​ត​ឡើង​​ជាថ្មី​​រយៈ​​ពេល​​៤​​ឆ្នាំ​​កន្ល​ង​មក​នេះ ​ពិត​ជា​​ពុំ​ទាន់​​មាន​មុខ​​ងារ​​ជាក់​លាក់​​ណា​មួ​យ​​ដែល​​ត្រូវ​​ផ្ទេ​រ​​ពី​​ក្រ​សួង ​ស្ថាន​​ប័​ន​​នានា​​ទៅ​​ឲ្យ​​ថ្នាក់​ក្រោម​​ជាតិ​​នៅឡើ​យ​​ទេ​​»​។

​លោកសខេង​បានប​ន្ថែម​ថាពាក់​ព័ន្ធ​​នឹង​​បញ្ហា​​នេះ ​បើ​​ពិនិត្យ​មើល​​ទៅលើ​​ក្រ​សួងប​រិស្ថាន​ ដែល​​បាន​​សម្រេច​ចិត្ត​​មុន​គេ ​លើ​​ការ​ផ្ទេរ​​មុខ​ងារ​​នេះ ​ស្តី​ពី​​ការ​គ្រប់​គ្រង ​និង​​ប្រ​មូល​​សំរា​ម​​ទៅ​​ឲ្យ​​ថ្នា​ក់​ក្រុង​​ស្រុក​ គឺ​​យើង​​បាន​​យល់​ឃើញថា​ អ្វី​ដែល​​ធ្វើ​​ឲ្យ​​មា​ន​ការ​​យឺត​យ៉ាវ​​ក្នុង​ដំ​ណា​ក់​កាល​​ទី​​១​ នៃ​​ផអ​​​៣ ​គឺ​ពាក់​ព័ន្ធ​​ចំ​ណែក​​ទៅ​លើ​​ការ​ធ្វើ​​សេច​ក្តី​សម្រេ​ច​ចិត្ត​​របស់​​ក្រ​សួង ​ស្ថាន​​ប័​ន​​នានា​​​។​

គួរ​បញ្ជាក់​​ផ​ង​ដែរ​​ថា​ សម្រាប់​​ការ​អនុវត្ត​​ផែន​ការ ​ផអ​​៣ ​ដំណា​ក់​ការ​​ទី​​២​នេះ ​នៅ​​ឆ្នាំ​​២០១​៥ ​រាជរ​ដ្ឋា​ភិបា​ល​​កម្ពុជា​ គ្រោ​ង​​នឹង​​ប្រើ​ប្រាស់​​ថវិ​កា​ជាតិ​​ប្រ​មាណ​​ជាង​​៣២​៦​​លាន​​ដុល្លា​រ​​អា​​មេ​​រិច​ សម្រាប់​​កា​រដំ​ឡើង​​ប្រាក់​បៀវ​ត្ស​​ជូន​​មន្ត្រីរា​ជកា​រ​​នៅ​​ថ្នាក់ក្រោ​ម​​ជាតិ ​និង​​សម្រា​ប់​​ការ​អភិវ​ឌ្ឍ​​រដ្ឋ​បាល​​នៅ​​ថ្នាក់​មូលដ្ឋា​ន​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative