អ្នក​ផ្ទុក​មេ​រោគ​អេដស៍​ជាង​៨៥​ភាគ​រយ​ទទួល​ការ​ព្យា​បាល​ដោយ​ឪស​ថ​ពន្យា​ជីវិត​

រហូត​មក​ដល់​បំណា​ច់​ឆ្នាំ​២០​១៤​នេះ​មាន​អ្ន​ក​ផ្ទុក​មេរោ​គ​អេដស៍​ប្រ​មាណ​​៥​៣​​៤​៩​​​៩​​នាក់​ស្មើ​​នឹង​​ជាង​​៨​៥​​ភា​គ​​រយ​​ បាន​​ទទួល​​ ការ​​ព្យា​​បាល​​ដោយ​​​ឪស​​​​ថ​​​ប្រ​​ឆាំង​​មេ​​​រោគ​​អេ​​ដស៍​​ ​ ក្នុ​ង​​នោះ​​មាន​​កុ​មារ​​៣៤​​៧​​៨​នា​ក់​​ស្មើ​​នឹង​​៩០​​ភាគ​​រយ​។

2dចំណែក​​ អ្ន​​ក​​ជំ​​ងឺ​រ​បេង​​‑​​អេ​​ដស៍​​បាន​ផ្តល់​ឪសថ​ព្យា​បាល​បាន​​លើស​​៩០​​ភាគ​​រយ​​ផង​​ដែ​រ​​នៅ​​តាម​​សេ​​វា​​ព្យា​​បាល ​​ដោយ​​ឪ​​សថ​​ប្រ​​ឆាំង​​នឹង​​មេ​​រោគ​​អេ​​ដស៍​​និង​​ជំ​​​ងឺ​​ឪ​​កាស​​និ​​យ​ម​​ចំ​​នួន​​៦​​១​​ កន្លែ​​ង​​សំ​​រាប់​​មនុ​ស្ស​​ចាស់​​និង​​៣៤​​កន្លែង​​សំ​​រាប់​​កុ​​មារ​​នៅ​​ទូ​​ទាំង​​ប្រ​​ទេស​។​​​បច្ចុ​ប្បន្ន​នេះ​ប្រ​ទេស​កម្ពុជា​មាន​អ្នក​ផ្ទុក​មេ​រោ​គ​អេដស៍ ​​ប្រ​​មាណ​​៧២​​៥១​​២​​នាក់​​ក្នុង​​នោះ​​អ្នក​​ជំ​​ងឺ​​ដែល​​ត្រូវ​​ការ​​ឪ​​សថ​​ប្រ​​ឆាំង​​មេ​​រោគ​​អេ​​ដស៍​​ឬ​​ឪ​​សថ​​ពន្យា​​អា​​យុ​​ជី​​វិ​​​ត​​មា​​​ន​​ចំ​​នួន​​៥៨​​០​០​​​០​​នាក់​​ ​។​​

លោក​​វេជ្ជ​​បណ្ឌិត​​ មាន​​ ឈី​​វុន​​ ទី​​ប្រឹ​​ក្សា​​អម​​ក្រ​​សួង​​សុ​ខា​​ភិ​​បាល​​ បាន​មាន​​ប្រ​​សា​សន៍​​ថា​​អត្រា​​ប្រេ​​វ៉ា​​ឡង់​​នៃ​​ចំ​​នួន​​អ្ន​​ក​​ផ្ទុក​​មេ​​ រោគ​​អេ​​ដស៍​​ចំ​​ពោះ​​ម​នុស្ស​​ពេញ​​វ័យ​​បាន​​ធ្លាក់​​ចុះ​​មក​​នៅ​​ត្រឹ​​ម​​តែ​​០​,៦​​ ភាគ​​រយ​​និង​​អត្រា​​ឆ្ល​​ង​​បាន​​ថយ​​មក​​ត្រឹ​​ម​​២​​នាក់​​ប៉ុ​ណ្ណោះ​​ក្នុង​​១ថ្ងៃ​​។​​លោក ​​វេជ្ជ​​បណ្ឌិត​​បាន​​មាន​​ប្រ​​សា​ស​ន៍​​ឲ្យ​​ដឹង​ទៀតថា​​ដោយ​​មាន​​ការ​​គាំ​​ទ្រ​​ពី​​រាជ​​រដ្ឋា​​ភិ​​បាល​​ក្រ​​សួង​​សុ​ខា​​ភិ​​បាល​​និង​​ ដៃ​​គូ​ពា​​ក់​​ព័ន្ធ​​បាន​​ធ្វើ​​ឲ្យ​​ការ​​ងារ​​ប្រ​​យុទ្ធ​​នឹង​​ជំ​ងឺ​​អេ​​ដស៍​​ទទួល​​ បាន​​ជោគ​​ជ័យ​​នៅ​​ក្នុង​​រយៈ​​ពេល​​ប្រ​​មាណ​​២០​​ឆ្នាំ​​មក​​នេះ​ក្នុង​​នោះ​​បាន​​កាត់​​ បន្ថយ​​អត្រា​​ប្រេ​​វ៉ា​​ឡង់​​អ្ន​​ក​ផ្ទុ​ក​​មេ​​រោគ​​អេ​​ដស៍​​ពី​​២​​ភាគ​​រយ​​នៅ​​ឆ្នាំ​​ ១៩​​៩​​៨​​មក​​នៅ​​០,​៦​​ភាគ​​រយ​​នៅ​​ឆ្នាំ​​២០​​១៤​​។​​ចំ​​ណែក​​ការ​​ឆ្ល​ង​​ថ្មី​​ក៏​​ថយ​​ចុះ ​​ដែរ​​គឺ​​ពី​​១០​​០​​នា​​ក់​​ក្នុង​​១​​ថ្ងៃ​​មក​​នៅ​​សល់​​តែ​​២​​នា​​​ក់​​ស្មើ​​នឹង​​ជិត​​៨០០​​នា​ក់​​ក្នុង​​១ឆ្នាំ​។​​ លោក​​វេជ្ជ​​បណ្ឌិត​​មាន​​ឈី​វុន​​បាន​​ឲ្យ​​ដឹង​​ទៀត​​ថា​​ក្រៅ​​ពី​​នេះ​​យើ​​ង​​បាន​​ កាត់​​បន្ថយ​​អត្រា​​ឆ្លង​​មេ​​រោគ​​អេ​​ដស៍​​ពី​ម្តា​យ​​ទៅ​​កូន​​នៅ​​សល់​​ត្រឹម​​១​០​​ភាគ​​រយ​​ដែល​​ជា​​សញ្ញា​​មួយ​​បង្ហា​ញ​​ថា​​កម្ពុជា​​នឹង​​អាច​​សំ​​រេច​​បាន​​តាម​​គោល​​ដៅ​​នៅ​ ​ឆ្នា​​២​​​០​​២០​​ខា​​ង​​មុខ​​។​​ភាព​​ជោគ​​ជ័យ​​នេះ​​ហើ​យ​​បាន​​ធ្វើ​​ឲ្យ​​អន្ត​​រ​​ជាតិ​​ ទទួល​​ស្គាល់​​ថា​​ប្រ​​ទេស​​កម្ពុជា​​ជា​​ប្រ​​ទេស​​មួយ​​ឈាន​​មុខ​​ក្នុង​​ការ​​ឆ្លើប​​តប​ ​នឹង​​ជំ​ងឺ​​អេ​​ដស៍។​​

​ទោះ​​បី​ជា​​កម្ពុជា​​ទទួល​​បាន​​ជោគ​​ជ័យ​​យ៉ាង​​ណា​​ក៏​​ដោយ​​ក៏​​នៅ​​មាន​​បញ្ហា​​ ប្រ​​ឈម​​ជា​​ច្រើ​ន​​ទៀត​​ដែល​​ត្រូ​​​វ​ធ្វើ​​ដូច​​ជា​​ចូ​ល​​រួម​​លប់​​បំ​​បាត់​​យុទ្ធ​​ សាស្ត្រ​​៣​សូ​ន្យ​នៅ​​ឆ្នាំ​​២០​​២០​​ដែល​​ដាក់​​ចេញ​​ដោ​យ​​អង្គ​​ការ​​សុខ​​ភាព​​ពិ​ភព ​​លោក​​ដែល​​ទី​១​​លប់​​បំ​​បាត់​​ការ​​ឆ្លង​​ថ្មី​​​ទី​​២​​បំ​​បាត់​​ការ​​រើស​​អើង​​និង​​ទី​​ ៣​​លប់​​បំបា​​ត់​​ការ​​ស្លាប់​​ដោយ​​ជំ​​ងឺ​​អេ​​ដស៍​​»​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative