គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃទី​៦​កុម្ភៈ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់​និង​របួស​ធ្ងន់​ស្រា​ល​១១​នាក់​

តាម​រ​បាយ​​ការ​​ពី​​នាយក​​សណ្តាប់​ធ្នាប់​​​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​​បាល​​ជាតិ ​នៅ​​ថ្ងៃ​​ទី​​០៦ ​ខែ​​កុម្ភះ ​ឆ្នាំ​​២០​១៥​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ច​រា​ចរណ៍​ នៅ​​ទូ​ទាំ​ង​​ប្រ​ទេស​​ចំ​នួន ​០៩​​លើក​ យប់​ ០៥​​លើក​​,​ បណ្តា​ល​ឲ្យ​​មនុស្ស​​ស្លាប់​​ចំនួន​ ០៤​​នាក់​ (​​ស្រី​​ម្នាក់​​​) ​របួស​ធ្ងន់​ ០៧​​នាក់​ (​​ស្រី​ ០៤​​នាក់​​)​ និង​​របួស​ស្រាល ​០៤​​នាក់​ (​​ស្រី​​ម្នាក់​​)​ ។​​

Traffic-accident-fpm-14-03-142dក្នុ​ង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​ ០៩​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប​ ១៥​​គ្រឿង ​ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំ​នួន​ ០៧​​គ្រឿង​​​,​ រថ​យ​ន្ត​ធុន​​តូច​​ចំ​នួន ​០៥​​គ្រឿង​​,​ រថយ​ន្ត​​ធុន​​ធំ ​៣​​គ្រឿង ​និង​​ថ្មើរ​ជើង ​ម្នាក់ ​។​​មូល​ហេតុ ​ដែល​​បណ្តាល​ឲ្យ​​មាន​​គ្រោះ​ថ្នាក់​ គឺ​​ល្មើស​​ល្បឿន​ ៤​​លើក​​,​ ប្រ​ជែង​​គ្រោះ​ថ្នាក់ ​២​​លើក​​,​ មិន​​គោ​រព​​សិទ្ធ ​១​​លើក​​, ​បត់​​គ្រោះ​ថ្នាក់ ​១​​លើក​​, ​កត្តា​​យាន​យន្ត ​១​​លើក ​។​ ក្នុង​​នោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​ ដោយ​​មិន​​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ចំ​នួន ​១២​​នាក់​ (​​យប់​ ០៣​​នាក់​​)​ ។​​

ចំ​ពោះរ​ថ​យន្ត​​ពិ​ន័យ​​សរុប​​ចំ​នួន​​៨១៧​​គ្រឿង​​(​​រថ​យន្ត​​ធំ​​២៥​៣​​គ្រឿង​​)​​ស្មើ​​និ​ង​​៨​៥៤​​​ ករណី ​,​​ករណី​​ល្មើ​​ក្រ​ដាស​​ស្នាម​ ៥១​៧​​គ្រឿង​ ស្មើ​​និ​ង​​៥​៣៥​​ករណីៈ ​រួម​​មាន​​បណ្ណ​​បើ​កបរ​​​ហួស​​សុ​ពល​ភាព​​០៩​​ករណី​​,​​គ្មា​ន​​បណ្ណ​​អាជី​វ​កម្ម​​៥​៧​​ករណី​​,​​ ប័ណ្ណ​បើក​បរ​​ខុស​​ប្រ​ភេទ​​យាន​យន្ត​​១៤​​ករណី​​,​​គ្មាន​​ឈៀក​​៦៨​​ករណី​​, បើក​បរ​​ហួស​​ល្បឿន​​កំ​ណត់​​១០៩​​ករណី​​,​​បើ​កប​រ​​មា​ន​​ជាតិ​​ស្រ​វឹង​​២​​ករណី​​,​​បើក​បរ​​ មិន​​ពាក់​​ខ្សែ​ក្រ​វ៉ាត់​​២៥​០​​ករណី​​,​​ឈៀក​​ហួស​​សុ​​ភល​​ភាព​​១៧​​ករណី ​,​​ករណី​​ល្មើស​​បច្ចេ​ក​ទេស​​មាន​​៣០០​​គ្រឿង ​ស្មើ​​និង​​៣១៩​​ករណី​​រួម​​​ន​​មានៈ ​ដឹក​​សំ​ពីង​សំ​ពោ​ង​​២៤​៩​​ករ​ណី​​​,​ដឹ​ក​​លើស​​ចំ​ណុះ​២​៨​​ករណី​​,​​កង់​​សឹក​រេច​រឹល​​០៨​​ករណី​​ ,​​ស្លាក​​លេខ​​បាក់ ​ឬ​ខូ​ច​​១​​ករណី​​,​​ភ្លើង​​មិ​ន​​គ្រប់​គ្រាន់​​១២​​ករណី​​,​​បា​ឡុង​​តា​​កេរ​​១៥​​ករណី​​,​​ ខូច​​ឬ​​គ្មា​ន​​គន្លឹះ​​សុវត្ថិ​ភាព​​៤​​ករណី​​,​​គ្មាន​​របាំង​ភក់​​២​​ក​៤​ករ​​​​ណី​​។​​

ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួ​ន​​១៧១​៣​​គ្រឿង​​ក្នុង​នោះ​​មាន ​ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក​​៩៣​៣​​​ករណី​,​​ជិះ​​ម៉ូតូ​​អ​ត់​​កញ្ច​ក់​​៧​២​៤​​ករណី​​,​​ជិះ​​ ម៉ូតូ​​អត់​​កញ្ចក់​​និង​​មួក​​០៥​​ករណី​​,​​ម៉ូតូ​​បើក​​ភ្លើង​​ពេល​​ថ្ងៃ​​៣៣​​ករណី​​,​​ ស្រ​វឹង​​បើក​បរ​​៩​​ករណី​​,​ និង​​ផ្លាកលេ​ខ​​បាក់​​ឬ​​ខូច​​០៩​​ករ​ណី​​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative