កោះ​ហៅ​ពេទ្យ​ជិត​៥០​០​នាក់​ចូល​រួម​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​របស់​ក្រ​សួង​ពីរ​

ក្នុង​គោល​ដៅ​ពង្រឹង​ក្រម​សីល​ធ៌ម ​និង​លុប​បំ​បាត់​សេ​វា​សុ​ខា​ភិ​បាល​ខុស​ច្បាប់​ នៅ​មន្ទីរ​សុ​ខា​ភិ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ ​បាន​កោះ​ហៅ​ក្រុម​គ្រូ​ពេទ្យ​ជិត​៥០០​នាក់​​ មក​ផ្សព្វ​ផ្សាយ​ច្បាប់​របស់​ក្រ​សួង​មហា​ផ្ទៃ ​និង​ក្រ​សួង​សុខា​ភិ​បាល​ដើ​ម្បី​លុប​បំបាត់​សេ​វា​សុ​ខា​ស​ភិ​បាល​ខុស​ច្បាប់​។​

All nursefលោក​វេជ្ជ​បណ្ឌិត​កែវ ​សុភ័​ក្ត្រា​ ប្រ​ធាន​មន្ទីរ​សុខា​ភិ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ថ្លែង​ក្នុង​ពិធី ​ប្រ​ជុំ​ផ្ស​ព្វ​ផ្សាយ​ច្បាប់​របស់ ​ក្រ​សួង​មហា​ផ្ទៃ​ និង​ក្រ​សួង​សុខា​ភិបាល​ស្តី​អំពី​ឱស​ថ​ស្ថាន ​ឱសថ​ស្ថាន​រង ​អគារ​លក់​ឱសថ​បុ​រាណ ​មណ្ឌល​ថែរ​រក្សា​សម្ផស្ស​ ផ្ទះ​លក់​ឱសថ ​កន្លែង​ពិ​និត្យ​ព្យា​បាល​ជំងឺ​មាន​លក់​ឱសថ ​កន្លែង​លក់​គ្រឿង​សំ​អាង ​និង​កន្លែង​លក់​ផលិត​ផល​បំ​ប៉ន​សុខ​ភាព ​លើផ​លិ​ត​ផល​សុខា​ភិ​បាល​ខុស​ច្បាប់​គ្រ​ប់​ប្រ​ភេទ ​ត្រូវ​តែ​ចុះ​ត្រួត​ពិ​និត្យ​ឲ្យ​បាន​ ត្រឹម​ត្រូវ​។​

លោក​អោម ​ចន្ថា ​អភិ​បាល​រង​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ថ្លែ​ង​ថា ដើ​ម្បី​ការ​ពារ ​លើក​កំ​ពស់​សុខ​ភាព​សា​ធា​រណៈ ​និង​កាត់ ​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រ​ជា​ព​ល​រដ្ឋ ​ក្រ​សួង​មហា​ផ្ទៃ ​និង​ក្រ​សួង​សុខា​ភិ​បាល​បាន​ដាក់​ចេញ​នូវ​បទ​បញ្ជា ​និង​វិ​ធាន​ការ​ទប់​ស្កាត់​ការ​ធ្វើ​ចរា​ចរ​ផលិត​ផល​សុ​ខាភិ​បាល​ខុស​ច្បាប់ ​និង​សេ​វា​សុខា​ភិ​បាល​ឯក​ជន​ខុស​ច្បាប់​។ ​លោក​បញ្ជាក់​ថា ​នៅថ្ងៃ​ខាង​មុខ​នេះ ​មន្ត្រី​ពេទ្យ​ត្រូ​វ​ចុះ​ស្រង់​ស្ថិតិ​ និង​ធ្វើ​ការ​ ត្រួត​ពិនិត្យ​បន្ទប់​ថែរ​ក្សា​ជំងឺ​ បន្ទប់​ព្យា​បាល​មាត់​ធ្មេញ ​បន្ទប់​ពិ​គ្រោះ​ ស្ត្រី​មាន​ផ្ទៃ​ពោះ ប​ន្ទ​ប់​សម្ភព​ និង​បន្ទប់​ជំងឺ​ទូ​ទៅ​នៅ​មាន​ច្រើន​ទៀត។​

លោក​អោម ចន្ថា​បន្ត​ថា ​“​ត្រូវ​ឃាត់​ទុក ​រាល់​ឱសថ​ខុស​ច្បាប់​គ្រប់​ប្រ​ភេទ​ដែល​លក់​នៅ​ក្នុង​ទី​ផ្សារ​ ត្រូវ​ត្រួត​ពិ​និត្យ​ទី​តាំង​ផ្ទុក​ វេច​ខ្ចប់​និង​ការ​ដឹក​ជញ្ជូន​ដើ​ម្បី​ធា​នា​គុណ​ភាព​ឱសថ​តាម​ស្ត​ង់​ដារ​”​។​

លោក​បាន​ប​ន្ត​ថា ​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​ពាក់​ព័ន្ធ ​ត្រូវ​ចុះ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ និង​ធ្វើ​ការ​បង្ក្រា​ប​ឱសថ​ក្លែង​ក្លាយ ​ឱសថ​នាំ​ចូល​​ដោយ​ខុសច្បាប់​ឲ្យ​ខាន​តែ​បាន ​និង​ត្រូ​វ​យក​ម្ចាស់​យក​ទៅ​ដា​ក់​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់ ​ជៀស​វា​ង​ដាច់​ខាត​លើ​ការ ​សម្រប​សម្រួល​នៅ​ក្រៅ​ប្រ​ព័ន្ធ​ច្បាប់​ ត្រូវ​ទប់​ស្កាត់​ចំ​ពោះ​ការ​ឃោ​សនា​គ្រប់​រូប​ភាព ​និង​ការ​ផ្សព្វ​ផ្សាយ ​ណា​ពា​ក់​ព័ន្ធ​នឹង​ឱសថ​ដែល​បំ​ផ្លើស​ពីកា​រ​ពិត។​ លោក​អភិ​បាល​រង​ខេត្ត​ក៏​បាន​ធ្វើ​កា​រ​ណែ​នាំ ​និង​ធ្វើ​ដាស់​តឿន​ដល់​មន្ត្រី​ពេទ្យ​ទាំង​អស់​ថា ​មន្ត្រី​ពេទ្យ​ ទាំង​អស់​ត្រូវ​គោរ​ព​ក្រុ​ម​សីល​ធម៌​ជា​គ្រូ​ពេទ្យ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ​ត្រូវ​យក​វិជ្ជា​ជីវៈ ​ដែល​ខ្លួន​បាន​រៀន​យ​ក​មក​បម្រើ​ប្រ​ជា​ពល​រដ្ឋ​ឲ្យ​បាន​ល្អ​ មិន​ត្រូ​វ​យក​វិជ្ជាដែ​​ល​ខ្លួន ​បាន​រៀន​ចេះ​ស្ទើរ​ និង​មិន​សុំ​ច្បា​ប់​ពី​មន្ទី​រ​អនុ​ញ្ញាតិ​ឲ្យ​ដើរ​ចាក់​ថ្នាំ​ប្រ​ជា​ពល​រដ្ឋ​ធ្វើ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ស្លា​ប់​បាន​យ៉ាង​ងាយ៕​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative