សហ​ព័ន្ធ​​ស្រូវ​​អង្ក​រ​​កម្ពុជា​​រៀប​​ចំ​​មហា​សន្និ​បាត​​ប្រ​ចាំ​​ឆ្នាំ​​​លើក​​ស្ទួយ​​វិស័យ​​ស្រូវ​​អង្ករ​នៅ​ក​ម្ពុជា​

សហ​ព័ន្ធ​​ស្រូវ​​អង្ក​រ​​កម្ពុជា​​រៀប​​ចំ​​ធ្វើ​​មហា​​សន្និ​បាត​​ប្រ​ចាំ​​ឆ្នាំ​​ជា​​លើក​ដំ​បូង​​ នៅ​​រសៀល​ថ្ងៃ​​​​ទី​៦​​កុម្ភៈ​​ ២០​១៥​​ ​ចាប់​​តាំង​ពី​​បាន​​បង្កើត​​ឡើង​​ជា​​ផ្លូវ​ការ​​នៅ​​ខែ​​ឧស​ភា​​ឆ្នាំ​​មុន​​ដើម្បី​​ពិនិត្យ​​មើល​​លើ​​លទ្ធ​ផល​​ការ​​ងារ​​កន្លង​​ទៅ ​និង​​បង្ហាញ​​ទិស​​ដៅ​​សកម្ម​​ភាព​​ការ​ងារ​​ក្នុង​​ការ​​លើក​​ស្ទួយ​​វិ​ស័យ​​ស្រូវ​​អង្ករ ​​ក្នុង​​ប្រ​ទេស​​កម្ពុជា​។​

IMG_0918sមហា​ស្និបា​ត​នោះ​មា​ន​អ្នក​​ធ្វើ​​ការ​​ពាក់​​ព័ន្ធ​​ វិស័យ​​ស្រូវ​​អង្ករ​​ប្រ​មាណ​​ជាង​​២០០​​នា​ក់​​​ចូល​​រួម​​ ​ក្នុ​ង​​នោះ​​មាន​​រដ្ឋ​មន្រ្ដី​​ក្រ​សួង​​ពាណិ​ជ្ជ​​កម្ម​​លោក​ ស៊ុន​ ចាន់​ថុល,​ ម្ចាស់​​រោង​​ម៉ា​ស៊ីន​​កិ​ន​​ស្រូវ​, ​ក្រុម​ហ៊ុន​​នាំ​​ចេញ​​អង្ករ​, ​សហ​គមន៍​​កសិ​ករ,​ ក្រុ​មហ៊ុ​ន​​ដឹក​​ជញ្ជូន ​និង​​ដៃ​​គូ​​ពា​ក់​​ព័ន្ធ​​ជា​​ច្រើ​ន​​ទៀត។​

​ថ្វី​​ត្បិត​ ​តែ​​អង្ករ​​កម្ពុជា​​បាន​​ទទួល​​ពាន​​រង្វាន់​​ថា​​ជា​​អង្ករ​​ល្អ​​ជាង​​គេ​​ក្នុង​​លោក​​ រយៈ​​ពេល​៣​​ឆ្នាំ​​ចុង​​ក្រោយ​​ជាប់ៗ​​គ្នា​​ក៏​​ពិ​ត​​មែន​ ​ប៉ុ​ន្ដែ​​កម្ពុជា​​នៅ​​មាន​​បញ្ហា​​ជា​​ច្រើន​​ក្នុង​​កា​រ​​នាំ​​ចេញ​​អង្ក​រ​​ទៅ​​បរ​ទេស​​ ទៅ​តាម​​ការ​​កំ​ណត់​​ផែន​ការ​​របស់​​រដ្ឋា​ភិបា​ល​​កម្ពុជា​។

​កាល​​ពី​​ខែ​​ធ្នូ​​ចុង​ ​ឆ្នាំ​​២០​១៤​​កន្លង​​ទៅ​​នេះ ​លោក​​នាយក​​រដ្ឋ​មន្រ្ដី​​ ហ៊ុន​ សែន​ បាន​​ទទួល​​ស្គាល់​​ថា​ ផែន​​ការ​​នាំ​​ចេញ​​អង្ក​រ​​ទៅ​​បរ​ទេស​​ឲ្យ​​បាន​​១​លា​ន​​តោន​​ក្នុង​​ឆ្នាំ​​២០​១៥​​ ទំ​នង​​ជា​​នឹង​​មិ​ន​​អាច​​ធ្វើ​​បាន​​ទេ​ ដោយ​​សារ​​តែ​​កង្វះ​​សមត្ថ​ភាព​​ម៉ា​ស៊ីន​​កិន​​ស្រូវ​ និង​​កង្វះ​​ថវិ​កា​​វិនិយោ​គ​​វិស័​យ​​នេះ។​

តា​ម​​តួលេ​ខ​​ឲ្យ​​ដឹង​​ថា​ កាល​​ពី​​ឆ្នាំ​​២០​១៤​​កម្ពុជា​​នាំ​​ចេញ​​អង្ករ​​មិ​ន​​បាន​​ដល់​​ទៅ​​៤​សែន​​តោន​​ផង​​ ប៉ុ​ន្ដែ​​បាន​​កើន​​ឡើង​​ប្រ​ហែល​​២% ​បើ​​ប្រៀ​ប​​នឹ​ង​​ឆ្នាំ​​២០១​៣​​។​​កន្លង​​ទៅ​​នេះ​​កម្ពុជា​​បាន​​នាំ​អង្ក​រ​​ទៅ​​កាន់​​ប្រ​ទេស​​១៦​​នៅ​​ អឺ​រ៉ុប,​ ប្រ​ទេស​​អា​ស៊ា​ន​​ចំ​នួន​​២ ​និង​​ប្រ​ទេស​​ផ្សេងៗ​​ទៀត​​ចំ​នួន​​៩​ប្រ​ទេស។​សព្វ​​ថ្ងៃ​​ចំ​នួន​​ក្រុម​ហ៊ុន​​នាំ​ចេ​ញ​​អង្ករ​​ទៅ​​ទី​ផ្សា​រ​ប​រ​ទេស​​មា​ន​​ជិត​​៥​០​​ក្រុ​ម​ហ៊ុន។​

​លោក ​សុខ ​ពុទ្ធី​វុធ ​ប្រ​ធាន​​សហ​ព័ន្ធ​​ស្រូវ​​អង្ក​រ​​កម្ពុជា​​ឲ្យដឹង​​ថា ​ដើ​ម្បី​​លើក​​ស្ទួយ​​វិ​ស័យ​​ស្រូវ​​អង្ក​រ​​កម្ពុជា​​ពិ​សេស​​ក្នុង​​ការ​​ប្រ​កួត​​ប្រ​ជែង​ ​ទី​ផ្សារ​​ក្រៅ​​ប្រ​ទេស ​គេ​​ត្រូវ​​សហ​ការ​​រួម​គ្នា​​ជា​​ប្រ​ព័ន្ធ​​មួយ​​ដើ​ម្បី​​អាច​​បង្កើន​​ភាព​​ប្រ​កួត​​ ប្រ​ជែង ​និង​​ធា​នា​​បាន​​នូវ​​គុណ​​ភាព​​ខ្ពស់​​របស់​​អង្ក​រ​​កម្ពុជា​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative