គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​០៥​ក​ម្ភៈ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​០៤​នាក់​និង​របួស​ធ្ងន់​ស្រាល​១៨​នាក់​

យោង​​តាម​​របាយ​ការណ៍​​ពី​​នាយក​​សណ្ដាប់​ធ្នាប់​​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគ​រ​​បាល​​ជាតិ ​​ប្រាប់​​ថា ​កាល​ពី​​ថ្ងៃ​ទី​​០៥ ​ខែ​​កុម្ភៈ​ ឆ្នាំ​​២០​១៥​​នេះ ​មាន​​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​នៅ​​ទូ​ទាំង​​ប្រ​ទេស​​កើត​ឡើង​​ចំ​នួន​​១០​​លើក​ ក្នុង​​នោះ​​យប់​​​០​១​​លើក​​,​ បណ្ដាល​​ឲ្យ​​មនុស្ស​​ស្លាប់​​ចំ​នួន​០​៤​​នាក់​ (​​ស្រី​​០១​​នាក់​​) ​របួស​​ធ្ងន់​​១៤​​នាក់​​(​​ស្រី​​០​៤​​នាក់​​)​,​​និង​​របួស​ស្រាល​​០៤​​នាក់​​(​​ស្រី​​០​១​​នាក់​​)​។​​

000ssនៅ​ក្នុង ​​ហេតុ​កា​រណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​​១០​​លើក​​នេះ​​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​ យាន​យន្ត​​សរុប​ ១៣​​គ្រឿង​ ក្នុង​​នោះ​​មាន​​ម៉ូតូ​​ចំ​នួន​​០៥​​គ្រឿង​​,​​រ​ថ​យន្ត​​ធុន​​តូច​​ចំ​នួន​​០៧​​គ្រឿង​​,​​រថ​យន្ត​​ធុន​​ធំ​​០១​​គ្រឿង​​និង​​អ្នក​​ថ្មើរ​ជើង​​០១​​នាក់​។​​

របាយ​កា​រណ៍​​ខាង​លើ​​ប្រាប់​​បន្ត​​ថា ​មូល​ហេតុ​​ដែល​​បណ្ដាល​​ឲ្យ​​កើត​មាន​​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​គឺ​​បណ្ដា​ល​​មក​ពី​​ល្មើស​​ល្បឿន​​០៦​​លើក​​, ​ប្រ​ជែង​​គ្រោះ​ថ្នាក់​​០១​​លើក​​,​​មិន​​ប្រ​កាន់​​ស្តាំ​​០២​​លើក​​,​ មិន​​គោរ​ព​​សិទ្ធ​​០​១​​លើក​​។​ ​ក្នុង​​នោះ​​អ្ន​ក​​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិន​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ចំ​នួន​​០៩​​នា​ក់​​(​​យប់​​០៤​​នាក់​​)​​​។​​

ប្រ​ភព​​ព័ត៌​មាន​​ពី​​នាយក​​សណ្ដាប់​ធ្នាប់​​នៃ​​អគ្គ​​ស្នង​ការ​ដ្ឋាន​​នគរ​​បាល​​ជាតិ​​ប្រាប់​​បន្ត​​ថា ​រថយន្ត​​ពិ​ន័យ​​សរុប​​ចំ​នួន​​៦៧៤​​គ្រឿង​​(​​រ​ថ​យន្ត​​ធំ​​២៣១​​គ្រឿ​ង​​)​​ ស្មើ​​និង​​៦៩​៧​​ករណី ​,​​ករណី​​ល្មើ​​ក្រ​ដាស​​ស្នាម ​៤៣​៤​​គ្រឿង​ ស្មើ​​និង​​៣៣​៦​​ករណី ​រួមមា​ន​​ ប័ណ្ណ​​បើក​បរ​​ហួស​​សុព​លភា​​ព​​២៤​​ករណី​​,​​គ្មាន​​ប័ណ្ណ​​អា​ជីវ​កម្ម​​៣៥​​ករណី​​,​​ប័ណ្ណ​បើក​បរ​​ខុស​​ប្រ​ភេទ​​យាន​យន្ត​​៦​​ករណី​​,​​គ្មា​ន​​ឆៀក​​៤៣​​ករណី​​, ​បើក​បរ​​ហួស​​ល្បឿន​​កំ​ណត់​​១០៩​​ករណី​​,​​បើក​បរ​​មិន​​ពាក់​​ខ្សែ​ក្រ​វាត់​​២១​៩​​ករណី​ ,​​ករណី​​ល្មើស​​បច្ចេ​កទេស​​មាន​​២៤​០​​គ្រឿង​ ស្មើ​​និ​ង​​២៦​១​​ករណី​​រួម​មាន​ ៖ ​ដឹក​​សំ​ពីង​សំ​ពោ​ង​​១៩៤​​ករ​ណី​,​​ដឹ​ក​​លើស​​ចំ​ណុះ​​១៨​​ករណី​​,​​បក​​កញ្ច​ក់​​ពណ៌​​០១​​ករណី​​,​​កង់​​សឹក​​រេច​រឹល​​២២​​ករណី​​,​​ស្លា​ក​​លេខ​​បាក់​ ឬ​​ខូច​​០១​​ករណី​​​,​​ភ្លើង​​មិន​​គ្រប់​​គ្រាន់​​១២​​ករណី​​,​​បា​​ឡុង​​តា​​កេរ​​០៧​​ករណី​​,​​ខូច​​ឬ​​គ្មាន​​គន្លឹះ​​សុវត្ថិ​ភាព​​០៦​​ករណី។​​​

ដោយ​ឡែក​​ម៉ូតូ​​ត្រូ​វ​​បាន​​ពិ​ន័យ​​សរុប​​ចំ​នួន​​១.​៥​៦​៦គ្រឿង​ ក្នុង​​នោះ​​មាន​ ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក​​៩៣​៥​​ករណី​​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ច​ក់​​៥៨​៦​​ករណី​​​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​និ​ង​​មួក​​០៤​​ករណី​​,​​ម៉ូតូ​​បើក​ភ្លើង​​ពេល​​ថ្ងៃ​​៤០​​ករណី​​, និ​ង​​ស្លា​ក​​លេខ​​​បាក់​​ឬ​​ខូច​​០១​​ករណី។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative