ក្រុមហ៊ុនSanofi Pasteurរកឃើញវ៉ាក់សាំងការពារជំងឺ​គ្រុន​ឈាម​ហើយ

ក្រុម​ហ៊ុន​San​of​i Pa​s​te​u​r​បាន​រ​ក​ឃើញ​វ៉ា​ក់​សាំង​ការ​ពារ​ជំងឺ​គ្រុន​ឈាម​កាល​ពី​ពេល​ថ្មីៗ​នេះ ​ដែល​នេះ​ជា​ផ្នែក​ដ៏​សំ​ខាន់​នៃ​ការ​វិវត្តន៍​ផ្នែក​វេជ្ជ​សាស្រ្ត​ដ៏​សំ​​ខាន់​នៅ​លើ​ពិ​ភ​​ព​លោក។​

007 (1)sវ៉ាក់​សាំង​ថ្មី​នេះនឹ​ងត្រូ​វ​លើក​បង្ហាញ​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័​ន​ទី៧​ ក្នុង​ពេល​ដែល​មន្ទីរ​ពេទ្យ​នេះ ​នឹង​ប្រា​រព​សន្និ​សីទ​អន្ត​រ​ជាតិ​ស្តី​ពី​ជំងឺ​រលាក​សួរ​ក្បា​ល​(J​E​V​)និង​ជំងឺ​គ្រុ​ន​ឈាម​នៅ​​​ថ្ងៃ​ទី​​២​​៧​ខែ​​កុម្ភៈ​​​ខា​ង​​មុខ​នេះ ​ដើ​ម្បី​ពង្រឹង​សមត្ថ​ភាព​គ្រូ​ពេទ្យ​ ក៏​ដូច​ជាផ្លាស់​ប្តូរ​បទ​ពិ​សោ​ធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​ម​​ក​។

​លោក​សាស្រ្តា​​ចារ្យ​យ៉ៃ ច​ន្ទ​នា​នា​យក​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី​៧​​ខេត្ត​សៀម​រាប​​បាន​មាន​ប្រ​សា​សន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៦ ​កុម្ភៈ​កន្លង​មក​ថា ​សន្និសីទ​នេះ​​ជាស​ន្និ​សីទ​ដ៏​មាន​សារៈ​សំ​ខាន់​ ព្រោះ​ក្រុម​ហ៊ុន​S​a​​n​o​f​i​ ​Pa​s​t​e​ur​​នឹង​​ធ្វើ​បទ​បង្ហា​​ញ​ពី​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​គ្រុន​ឈាម​ ដែល​ក្រុម​ហ៊ុន​នេះ​ទើប​បាន​រក​ឃើញ ​ហើយ​​វ៉ាក់​សាំង​នេះ​បា​ន​និង​​កំ​ពុង​​ដាក់​​ឲ្យ​​ប្រើ​​ប្រាស់​​នៅ​​ប្រ​​ទេ​ស​​ថៃ​​ខ្លះៗ​​ហើយ​​។​​

លោក​​បន្ត​​ថា“​​យើង​​មិន​​ទាន់​​បាន​​ដឹ​ង​​ពី​​ប្រ​​សិទ្ឋិ​​ភាព​​រប​ស់​​វ៉ាក់​​សាំង​​នោះ​​ដូច​​ម្តេ​​ច​​ទេ ​​យើង​​នៅ​​រង់​​ចាំ​​មើល​​បទ​​បង្ហាញ​​ដែល​​ក្រុម​​ហ៊ុន​​S​​​an​​​o​​f​​​i​ ​​Pa​​s​​​t​e​​​u​​r​​ នឹង​​បង្ហាញ​​នៅ​​សន្និ​​សីទ​​​​នា​​ពេល​​ខាង​​មុខ”​​​។​​

006sយោ​​​​ង​​​តាម​​​​សេ​​ច​ក្តី​​​ប្រ​​​កាស​​​​របស់​​​​លោក​​​​​បេ​​​​អា​​​ត​​រី​​​​​ច​​​​ឆ្នឺ(​​B​e​​a​​t​ ​​R​​​i​​c​​h​​ner​)​ស្ថាប​​​និក​​​​និង​​ជា​​ប្រ​​ធា​ន​​មន្ទីរ​​ពេទ្យ​​គន្ឋ​​បុប្ផា ​​ដែល​​បាន​​បង្ហោះ​​ក្នុង​​ទំ​ព័រ​​​​F​a​c​eb​o​o​kរ​បស់​លោក​កាល​ពី​ថ្ងៃ​ទី៥ ​កុម្ភៈ​កន្ល​ង​មក​ថា  ស​ន្និសីទ​​នេះ​​រៀប​ចំឡើ​ង​​​ដោយ​​សារ​​តែ​​​មើ​ល​​ឃើញ​​ថា​​​ករណី​​ ​ជា​​ច្រើន​​​​នៃ​​​​ជំ​​ងឺ​​​រលាក​​​ខួរ​​ក្បាល​​​ធ្ង​​​ន់​​ធ្ងរ​​ គឺ​​ជា​​​ការ​​ឈឺ​​ចា​ប់​​​និង​​​ជា​​​បន្ទុ​​ក​​​​​ដ៏​​​ធ្ង​​ន់​​ធ្ងរ​​​របស់​​​កុ​មា​រ ​​ក្រុម​​គ្រួ​សា​រ​​​ព្រម​​ទាំង​​មន្ទីរ​​ពេទ្យ​​​ផ​ង​​ដែរ។​​ មន្ត្រី​​​សុខាភិ​​បាល​​​កម្ពុជា​​​ចំ​​នួន​​៧០​រូ​ប​​​ និង​​​វេជ្ជ​​បណ្ឌិត​​​​ជា​​ច្រើ​​ន​​រូប​​​ទៀត​​​មក​​ពី​​​ប្រ​ទេស​​​ថៃ ​​​វៀត​​ណាម ​​សិង្ហ​​​បុរី​ ​ភូមា​ ​បា​រាំង​​​និង​​​ប្រ​ទេស​​​ស្វី​ស​​ និង​​​ត្រូវ​​​អញ្ជើញ​​​ឲ្យ​​​ចូល​​រួម​​​នៅ​​ក្នុង​​​សន្និ​​សីទ​​​នេះ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative