ជំងឺ​ចិត្ត​វិកល​ចំ​នួន​៥​ដែល​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេនៅ​កម្ពុជា​

របប​ខែ្មរ​ក្រហម​មិន​ត្រឹម​បន្សល់​នូវ​សោក​នាដ​កម្ម​ផ្លូវ​កាយប៉ុ​ណ្ណោះទេ​ តែ​​បាន​បន្សល់​នូវ​សោក​នាដកម្ម​ផ្លូវ​ចិត្ត​ដ៏​ធំ​សម្បើយ​ដល់​ប្រ​ទេស​នេះ ​ដែល​ធ្វើ​ឲ្យប្រ​ជាជន​ប្រទេស​នេះ​ក្នុង​ចំនួន​ដ៏​ច្រើន​ កើត​មាន​ជំងឺ​ពាក់​ព័ន្ឋ​នឹង​សុខ​ភាព​ខួរ​ក្បាល​។

007dក្នុង​ចំណោម​ជំងឺ​ចិត្ត​វិកល​ដែល​ប​ណ្តាល​មក​ពី​បញ្ហា​ខួរ​ក្បាល ​ដែល​គេ​ជួប​​ប្រ​​ទះ​ញឹក​ញា​ប់​ជាង​គេ​នៅ​កម្ពុ​ជា​មា​ន​ចំនួន​៥​ ដូចជា​ ជំងឺ​ថប់​អារ​ម្មណ៍ ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ជំងឺ​វិកល​ចរិក ​ជំងឺ​ញៀន​ស្រា ​និង​ជំងឺ​ញៀន​ថ្នាំ។​

លោក​សាស្រ្តា​ចារ្យ​វេជ្ជ​បណ្ឌិត​យឹម ​សុបុ​ត្រា​ឯក​ទេស​វិកល​វិទ្យា​និង​ជា​ប្រ​​ធា​​​នផ្នែក​ជំងឺ​ផ្លូវ​ចិត្ត​នៃ​ម​ន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ ​សូវៀត​បាន​​ប្រាប់​គេហទំព័​រ​សុខ​ភាព​កម្ពុជា​ឲ្យ​ដឹង​កាល​ពីថ្ងៃ​ទី​៥ ​កុម្ភៈ​កន្លង​មក​ថា ​ប្រ​សិន​ជា​ធៀប​ចំនួន​គ្រូ​ពេទ្យ​ផ្នែក​សុខ​ភាព​​ផ្លូ​វ​ចិត្ត​ជា​មួយ​នឹង​អ្នក​ជំងឺ​ គឺ​ចំ​នួន​គ្រូ​ពេទ្យ​មាន​ចំនួន​តិច​មែន​ទែន​បើ​ធៀបនឹ​ងអ្នក​ជំងឺ​មាន​ចំនួន​ច្រើន​លើស​លុប ​ដោយ​មួយ​ថ្ងៃៗ​មាន​អ្នក​ជំងឺ​ជា​មធ្យម​ប្រ​មាណ​៣០០​នាក់​ក្នុង​មួយ​ថ្ងៃៗ​ មក​ទទួល​ការ​ពិគ្រោះ​និង​ព្យាបាល​នៅ​ក្នុងម​ន្ទីរ​ពេទ្យ​ ខណៈ​នៅ​ទូទាំង​ប្រ​ទេស​មាន​គ្រូ​ពេទ្យ​ផ្នែក​វិកល​វិទ្យា​ប្រ​មាណ​ពី​៣០​ទៅ​៥០​នា​ក់​ប៉ុណ្ណោះ​។​ ចំ​ណែក​​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ ​សូវៀតមា​ន​គ្រូ​ពេទ្យ​ចំ​នួន​១០​នាក់​ គ្រែ​សម្រា​ក​ចំនួន​១០ ​និង​មាន​បន្ទប់​ពិ​គ្រោះ​ជំ​ងឺ​ចំនួន​១០​ប៉ុណ្ណោះ។​

លោ​​ក​បន្ត​ថា ​“ដោ​យ​សា​រ​ការ​យល់​ដឹង​របស់​ប្រ​ជា​ព​​ល​រដ្ឋ​នៅ​មាន​កម្រិត​បាន​ធ្វើ​ឲ្យ​​ពួក​គាត់​យក​អ្នក​ជំងឺ​ទៅ​ព្យា​បាល​ជា​មួយ​គ្រូ​ខ្មែរ​បុរាណ​ ដែល​មិន​ត្រឹ​ម​តែ​ជួយ​ព្យា​​បាល​ផ្លូវ​ចិត្ត​គាត់​នោះ​ទេ ​តែ​អាច​ជា​ការ​ធ្វើ​ទារុ​ណក​ម្ម​លើ​រាង​កាយ​របស់​អ្នកជំ​ងឺ​ទៀត​ផង​”។​

អ្នក​ជំងឺ​ផ្លូ​វ​ចិត្ត​នៅក​ម្ពុជា​ភាគ​ច្រើន​ជា​មនុស្ស​ពេញ​វ័យ​ទ្បើ​ង​ទៅ ​ដោយ​សារ​ជា​វ័យ​ដែល​ពួក​គេ​ត្រូវ​ប្រទ្បូ​ក​នឹង​សង្គ​ម​ច្រើន​ ជួប​បញ្ហា​ប្រ​ឈ​​ម​​ច្រើ​ន ដែល​ងាយ​ធ្វើ​ឲ្យ​ពួក​គេងា​យ​នឹង​កើត​ជំងឺ​ផ្លូ​វ​ចិត្ត​។ជំ​ងឺ​ផ្លូវ​ចិត្ត​ដែល​យើង​ជួប​ប្រទះ​ញឹក​ញាប់​ជា​ង​គេ​នៅ​កម្ពុ​ជា​មាន​ដូច​ជា ​ជំងឺ​ថប់​អារម្មណ៍​ ជំ​ងឺ​ធ្លាក់​ទឹក​ចិត្ត​ ជំងឺ​វិក​លច​រិ​ក​ជំងឺ​ញៀន​ស្រា ​ជំងឺ​ញៀន​ថ្នាំ​ជា​ដើម។​

009sលោក​សាស្រ្តា​ចារ្យ​យឹម​ សុបុ​ត្រា​បាន​បន្តថា​ អ្ន​ក​មាន​ជំងឺ​វិក​លវិទ្យា​ទី១​បង្ក​គ្រោះ​ថ្នាក់​ដល់ខ្លួន​ឯង​ បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​ក្នុ​ង​សហ​គម​ន៍​ដូច​ជាមា​នករណី​​សម្លាប់​ឪពុក​ម្តាយ​ជាដើម​ និង​ធ្វើ​អត្តឃា​ត​ខ្លួន​ឯង​ តាម​រយៈកា​​រលោត​ទឹក ​ការ​​ច​​ង​ក​សម្លាប់​ខ្លួន​ជា​ដើម។​​ ប្រ​​សិន​ជា​ប្រ​ទេស​មួយមា​ន​អ្នក​ជំងឺ​វិកល​វិទ្យា​ច្រើន​ មាន​អ្ន​ក​ជំងឺ​មាន​បញ្ហា​សុខ​ភាព​ខួរ​ក្បាល​ច្រើន​ វា​នឹង​ប៉ះ​ពាល់​ដល់​បុគ្គល​ ដល់​គ្រួ​សា​​រ​ សង្គ​ម​និង​ប៉ះពា​ល់ដ​ល់​ការ​អភិ​វឌ្ឈន៍​សេដ្ឋ​កិច្ច​ជាតិ​។​

តើ​ត្រូវ​ព្យា​បាល​អ្ន​ក​ជំងឺ​ប្រ​ភេទ​នេះ​យ៉ា​ង​ដូច​ម្តេច​?​ លោក​សាស្រ្តា​ចារ្យ​យឹម ​សុបុ​ត្រា​បាន​ពន្យល់​ថា ​អ្នក​ជំងឺ​វិក​ល​វិទ្យា​ឬវិ​កល​ចរិក​ ក្នុង​ដំ​ណាក់​កាល​តំបូងៗ​ត្រូវ​ព្យា​បាល​តាម​រយៈ​ការ​ហាត់​ប្រា​ណ​ កា​រ​សម្រា​ក​ឲ្យ​បាន​គ្រប់​គ្រាន់​ ហើយ​បើ​ធ្ង​ន់​ធ្ង​រ​ត្រូវ​ព្យា​បាល​​ដោយ​ថ្នាំ ​ព្យា​បាល​ដោយ​ចិ​ត្ត​សាស្រ្ត​ និង​ត្រូវ​ស្តារ​សតិ​បញ្ញា ​ស្មារតី​ និង​លទ្ឋ​ភាព​ពល​កម្ម​ទ្បើង​វិញ។​លោក​បន្ត​ថា ​នៅ​សង្គម​លោក​ខាង​លិច​គេ​​លែ​ង​បា​រម្ភ​ពី​ជំងឺ​ឆ្លង​ដូច​ជា​ជំងឺ​រា​ក​រូស ​ជំងឺ​គ្មា​ន​អនា​ម័យ​អ្វី​ទៀត​ហើយ ​តែគេ​បារម្ភ​និង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ជំងឺ​មិន​ឆ្លង ​ពិ​សេស​ជំងឺ​វិកលវិ​ទ្យា ​ព្រោះ​បើប្រ​​ទេ​ស​មួយ​មាន​អ្នក​ជំងឺ​នេះ​ច្រើន​ គឺ​ប៉ះ​ពា​ល់​ដល់​ការ​អភិ​វឌ្ឈន៍​បុគ្គល ​គ្រួសារ​ សង្គ​​​មនិង​សេដ្ឋ​កិច្ច​ជាតិ។​

បច្ចុ​ប្បន្ន​នៅ​រាជ​ធានី​ភ្នំ​ពេញ​មា​ន​មន្ទីរ​ពេទ្យ​ចំ​នួន​៤​បាន​ និង​កំ​ពុង​ផ្តល់​សេវា​ពិ​គ្រោះ​និង​ព្យា​បាល​សុខ​ភាព​ផ្លូវ​ចិត្ត​ដូច​ជា ​មន្ទី​រ​ពេទ្យ​​មិត្ត​ភាព​ខ្មែរ​ សូវៀត ​មន្ទីរ​ ពេទ្យ​ព្រះ​កុ​សុមៈ ​មន្ទីរ​ពេទ្យ​ក្រុង ​និង​មន្ទីរ​ពេទ្យ​ផ្សារ​ដើម​ថ្កូវ​ និង​មាន​​នៅ​មន្ទីរ​ពេទ្យ​ជ័យ​ជំនះ​ក្រុង​តា​ខ្មៅ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative