មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា​នឹង​​រៀប​ចំ​​សន្និ​សីទ​​អន្តរ​ជាតិ​​ស្តី​ពី​​ជំងឺ​​រលាក​​ខួរ​ក្បាល​​J​E​V​ និង​​ជំងឺ​គ្រុន​ឈាម​

មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា ​គ្រោង​នឹង​​រៀប​ចំ​​សន្និ​សីទ​​អន្ត​រ​ជាតិ​​ស្តីពី​​ជំ​ងឺ​​រលាក​​ខួរ​ក្បាល​​​J​E​V​ និង​​ជំងឺ​គ្រុន​ឈាម ​នៅ​​ថ្ងៃទី​២​៧ខែ​កុម្ភៈ​​ខាង​មុខ ​នៅ​​មជ្ឈ​មណ្ឌល​​សន្និ​សីទ ​និង​​បង្រៀន ​នៅ​ក្នុង​​មន្ទី​រ​ពេទ្យ​​ជ័​យ​​វរ្ម័ន្ន​ទី៧​ (​គន្ធ​បុប្ផា​​​ទី​៣)​ ក្នុង​​ខេត្ត​សៀមរា​ប។​

140530-vod-meta-d-health-kanthabopha-annouce-sell-book-2014-05-30dបើ​​យោ​ង​តាម​​សេចក្តី​ប្រ​កាស​​របស់​​លោក​​បេ​​អា​ រី​​ច​​ឆ្នឺ​ស្ថាប​និក​​មន្ទីរ​ពេទ្យ​​ គន្ធ​បុប្ផា​​ បាន​ឲ្យ​ដឹង​ថា​ស​ន្និសីទ​​នេះ​​រៀប​ចំឡើ​ង​​ដោយ​សារ​តែ​​មើល​ឃើញ​ថា​​ករណី​​ជា​ច្រើន​​នៃ​​​ជំ​ងឺ​​រលាក​ ​ខួរ​ក្បាល​​ធ្ង​ន់​ធ្ងរ​ គឺ​ជា​​ការ​ឈឺ​ចា​ប់​​និង​​ជា​​បន្ទុ​ក​​​ដ៏​​ធ្ង​ន់​ធ្ងរ​​របស់​​កុមា​រ ​ក្រុម​គ្រួសា​រ​​ព្រម​ទាំង​​មន្ទីរ​ពេទ្យ​​ផង​ដែរ។​មន្ត្រី​​សុខាភិ​បាល​​កម្ពុជា​​ ចំ​នួន​៧០រូ​ប​​និង​​វេជ្ជ​បណ្ឌិត​​​ជា​ច្រើ​ន​រូប​​ទៀត​​មក​ពី​​ប្រទេស​​ថៃ​​វៀត​ណាម ​សិង្ហ​​បុរី ​ភូមា ​បារាំង​​និង​​ប្រទេស​​ស្វី​ស​ និង​​ត្រូវ​​អញ្ជើញ​​ឲ្យ​​ចូល​រួម​​នៅ​ក្នុង​​សន្និ​សីទ​​នេះ។​

ក្នុង​​រយៈពេ​ល៥​ថ្ងៃ​​គឺ​​ពី​ថ្ងៃ​ទី​២​៦ដ​ល់​​ ថ្ងៃទី​ ៣០​ខែម​ករា​​កន្លង​ទៅ ម​ន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា​​ទី​៣ ក្នុង​​ខេត្ត​សៀម​រាប​​ទទួល​​កុមារ​​ឈឺ​​ធ្ងន់​​ចំនួន៨​២៥​នា​ក់ ​ឲ្យ​​សម្រាក​​ព្យា​បាល​​ក្នុង​​មន្ទី​រ​ពេទ្យ ​ចំ​ណែក​​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា​​នៅ​​ភ្នំ​ពេញ​​វិញ​​មាន​​ចំនួន១​,០​៤​៥នា​ក់​​ កើន​ឡើង​២០​ភា​គរ​យ ​ធៀប​​នឹង​​រយៈ​ពេល​​ដូច​ជា​​កាល​ពី​​ឆ្នាំ​២០​១៤​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative