ក្រ​សួង​សុខា​ភិបាល​​ព្រ​មាន​​ចាត់​វិធាន​ការ ​ចំពោះ​​គ្រូ​ពេទ្យ​​មិន​​គោរព​​ក្រ​ម​សីល​ធម៌​​វិជ្ជា​ជីវៈ​

លោក​វេ​ជ្ជ​បណ្ឌិត ​ធា ​គ្រុយ ​រដ្ឋ​លេខា​ធិការ​​ក្រ​សួង​សុ​ខា​ភិ​បាល ​ក្រើន​រម្លឹក​​ដ​ល់​​គ្រូ​ពេទ្យ​​ទាំង​អស់​​ត្រូវ​តែ​​ពង្រឹ​ង​​ជំ​នាញ​​សុខា​ភិ​បាល ​ប្រ​ក​ប​ដោយ​​ក្រម​សីល​ធម៌​​វិជ្ជា​ជីវៈ ​ក្នុង​ការ​​ព្យា​បាល​​អ្ន​ក​ជំងឺ​ ដើម្បី​​លើក​កម្ពស់​​វិស័យ​​សុខា​ភិបាល ​។​

All nursefលោកវេ​ជ្ជប​ណ្ឌិត​ធា​គ្រុយ​បាន​ថ្លែង​បែប​នេះ​​នៅ​ក្នុ​ង​​សិក្ខា​សាលា ​ស្ដី​ពី​​ការ​ផ្សព្វ​ផ្សាយ​​មគ្គ​​ទេស​​ព្យា​បាល​​ជំងឺ​​ទូទៅ ​និង​​ជំងឺ​​កុមារ​ កាល​ពី​​ថ្ងៃទី​០៤​ខែកុម្ភៈ​​ ឆ្នាំ​២០​១៥​នៅ​​សណ្ឋា​គារ​​ភ្នំពេញ​។

​ជាមួ​យ​គ្នា​នេះ​ដែ​រ​ លោក​វេជ្ជ​បណ្ឌិ​ត​ធាគ្រុ​យ​បាន​​ព្រ​មាន​​ថា ​នឹង​​ដាក់​​វិន័យ​​ទៅ​កាន់​​គ្រូ​ពេទ្យ​ ដោយ​​ផ្អា​ក​​កា​រ​ងារ​​ពួក​គេ​​មួយ​រ​យៈ​​ផង​ដែរ ​ក្នុង​ករ​ណី​​ចាំបា​ច់ ​បើ​សិន​ជា​​គ្រូ​ពេទ្យ​​ទាំង​នោះ នៅ​តែ​​ធ្វេ​សប្រ​ហែស ​និង​​នៅ​តែ​​បន្ដ​​ការ​​ខ្ជីខ្ជា​ ខុស​​ក្រម​សីល​ធម៌​​វិជ្ជា​ជីវៈ​​របស់​ខ្លួន​។

​លោក​វេជ្ជ​បណ្ឌិត ​ធា ​គ្រុយ​ បាន​​បន្ថែម​ថា«​ គ្រូ​ពេទ្យ​​ត្រូវ​តែ​​អនុវ​ត្ត​​ការ​ងារ​​ឲ្យ​​បាន​ច្បាស់​លាស់ ​ដោយ​​ពឹង​​ផ្អែ​ក​លើ​​ជំនាញ ​សុខាភិ​បាល ​ក្នុង​​ស្មារតី​​គោរព ​ក្រម​សីល​ធម៌​វិ​ជ្ជាជីវៈ​ ដើម្បី​​ទប់​ស្កាត់​​គ្រោះ​ថ្នាក់​​ចំ​ពោះ​​អ្នក​ជំងឺ ​»​។ លោក​រដ្ឋ​​លេខាធិ​ការ​បន្ត​​ថា ​«មិ​ន​តែប៉ុ​ណ្ណោះគ្រូពេទ្យ​​ត្រូវ​គោរព​​ពេលវេ​លា​​ក្នុង​​កា​រងា​រ​​ឲ្យ​​បាន​​ត្រឹម​ត្រូវ ​ព្រោះ​​ទាំង​នេះ​​គឺជា​​តម្រូវ​​កា​រ​ចាំបាច់​ ក្នុង​​ការ​ផ្ដល់សេ​វា​​សុខាភិ​បាល​​សម្រាប់​​អ្នក​ជំងឺ»​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative