​សិ​ស្ស​​​​ក្រី​ក្រ​និង​កុមារ​កំ​ព្រា​ជួប​ការ​លំ​បាក​ទទួល​បាន​សម្ភារៈ​សិក្សា​ពី​ក្រុម​ស្ម័គ្រ​ចិត្ត​បេះ​ដូង​សប្បុ​រស​​ណា​ហ្គា​វើល

សិ​ស្ស​​​​ក្រីក្រ​ និង​កុមា​រ​កំ​ព្រា​ ដែល​កំពុង​ជួប​ការ​លំ​បាក​រៀន​នៅ​សាលា​បឋម​​សិក្សា​​អង្គ​សិរី ​ស្ថិត​ក្នុង​ឃុំ​ថ្ម​ឥដ្ឋ​ ស្រុ​ក​កំព​ង់​ត្រ​ឡាច ​ខេត្ត​​កំ​ពង់​ឆ្នាំង​កាល​ពី​ពេ​ល​ថ្មីៗ​នេះ​បាន​ទទួលស​ម្ភារៈ​សិក្សា​ពី​ក្រុម​ស្ម័គ្រចិ​ត្ត​បេះដូង​សប្បុរ​ស​​​ណា​ហ្គា​វើល ​។

P2d​លោក​ Per​n ​Ch​e​n ​នា​យ​ក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​បាន ​មាន​ប្រ​សាស​ន៍​ថា ​“​គោល​បំ​ណង​របស់​ក្រុ​ម​ហ៊ុន​ណា​ហ្គាល​វើល​គឺ ​ដើ​ម្បី​ជួយ​ឧ​បត្ថ​ម្ភ​សម្ភារ​សិក្សា​ដល់​សិស្ស​ក្រីក្រ​ និង​ចូល​រួម​ចំ​ណែក​ក្នុង​ការ​អភិ​វឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​។ ​លោក​បាន​ប​ន្ថែម​ទៀត​ថា ​“​យើង​មា​​ន​ផែន​ការ​ដើម្បី​ពង្រី​ក​កម្ម​វិធី​ការ​ងារ​សង្គម​នេះ​ទៅ​ខេត្ត​មួយ​ចំ​នួន​ទៀត​នៅ​ក្នុ​ង​ឆ្នាំង​ ២០​១៥​ នេះ។​ តាម​រយៈក​ម្ម​វិធី​នេះ ​យើង​សង្ឃឹម​ថា ​កុមារ​នឹង​ទទួល​បាន​លក្ខ​ខណ្ឌ​អប់​រំ​ល្អ​ប្រ​សើរ​សម្រាប់​ពួក​គេ​តា​ម​រយៈកា​រ​ផ្តល់​ជា​សម្ភា​រ​សិក្សា​​​ និង​ជំ​នួយ​ចាំ​បាច់​”។​

លោក​ Ja​me​s​ M​a​ ប្រ​ធាន​ផ្នែក​ទំ​នាក់​ទំនង​បុគ្គ​លិក​និង​ការ​ងារ​សង្គម​ណា​ហ្គា​វើល ​មាន​ប្រ​សា​សន៍​ថា​ ​“​នេះមិ​ន​មែន​ជា​លើ​​​ក​ទី​១​ទេ​សម្រាប់​បុគ្គ​លិក​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ដែល​បាន​នាំ​យក​សម្ភារ​សិក្សា​ទៅចែ​ក​ជូន​ដល់​សិស្ស​ក្រី​ក្រ​និង​កុមារ​កំព្រា​ នៅ​តា​ម​បណ្តា​ខេត្ត​មួយ​ចំនួន ​និង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេ​ញ។​ សម្ភារៈ​ទំាង​នោះ​រួម​មាន ​សៀវភៅ​សរសេរ​ ប៊ិ​ច​ កូន​កាបូប​ដាក់​ប៊ិច​ខ្មៅ​ដៃ ​កាបូប​ដាក់​សៀវភៅ​ សៀវ​ភៅរឿ​ង ​សៀវ​ភៅស​ម្រាប់​បណ្ណា​ល័យ ​សម្ភារៈ​កី​ឡា(​បាល់​ទាត់​ បាល់​ទះ ​សំ​លៀក​បំ​ពាក់​កីឡា)​ ក្តា​ខៀន ​តុស​ម្រាប់​សិស្ស​ សម្ភារៈ​សម្រា​ប់​បង្រៀន​ និង​ការ​ជុស​ជុល​សាលា​រៀន​ផ​​ង​ដែរ។​ រហូតម​ក​ដល់​បច្ចុ​ប្បន្ន​នេះ ​មាន​សិស្សា​នុសិ​ស្ស​ជាង​ ៣០​,០​០០​នាក់ ​ដែល​ទទួល​ផល​ពី​កម្ម​វិធី​ការងារ​សង្គម​របស់​ក្រុម​ហ៊ុន​ណា​ហ្គា​វើល។​ ​ចំ​នួន​នេះ​កំ​ពុង​តែ​កើន​ឡើង។​ ​យើង​សង្ឃឹម​ថា​នឹ​ង​ធ្វើ​បាន​កាន់​តែ​ច្រើន​សម្រា​ប់​សហ​គមន៍ ​និង​កម្ពុជា​”​។​

លោក​ ជូ ​សុខេម ​នាយក​សាលា​បឋម​សិក្សា​អង្គ​សិរី ​មាន​ប្រ​សា​សន៍​ថា ​“​តាំង​នាម​ឲ្យ​សិស្សា​នុ​សិ​ស្ស​ និង​លោក​គ្រូ​អ្នក​គ្រូ​ ខ្ញុំ​សូម​ថ្លែ​ង​អំណ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ក្រុម​ហ៊ុន​ណា​ហ្គា​វើល ​និង​បុគ្គ​លិក​ទាំង​អស់​ដែល​បាន​ចំ​ណាយ​ពេល​វេលា ​និង​ថវិកា​ដើ​ម្បី​ជួយ​ដ​ល់​សិស្ស​រប​ស់​យើង”​។​ គាត់​បាន​លើកឡើ​ង​ទៀតថា​ ​“នេះ​គឺ​ជា​លើ​​ក​ដំ​បូង​ហើយ​សម្រាប់​សា​លាបឋ​ម​សិ​ក្សា​អង្គ​សិរី​​ដែល​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​​ និង​លើក​ទឹក​ចិត្ត​ពី​វិស័យ​ឯក​ជន”​។ ​ការ​ចូល​រួម​ចំណែ​ក​របស់​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ក្នុង​វិស័យ​អប់រំ​ ក្រុម​ហ៊ុន​ផ្សេ​ង​ៗ​នៅ​​កម្ពុជា​គួរ​តែ​អនុវត្ត​តាម​ផង​ដែរ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative