កម្ពុជា​ក្លាយ​ជា​ប្រ​ទេស​លេខ​២​នៅ​លើ​ពិភព​លោក​ដែល​មាន​អ្នក​ធ្វើ​អត្ត​ឃាត​ច្រើន​ជាង​គេ​

ដោយ​សារ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សុខ​ភាព​ខួរ​ក្បាល ​និង​សុខភា​ព​ផ្លូ​វ​ចិត្ត​នៅ​មា​ន​កម្រិត​នៅ​ក​ម្ពុ​ជា​ បាន​ធ្វើ​ឲ្យ​​ប្រ​ទេស​នេះ​ជា​ប់​ជា​ប្រ​ទេស​ដែល​មាន​ប្រ​ជា​ជន​​ធ្វើ​អត្ត​ឃាត​ច្រើន​ជាង​គេទី​២​នៅ​ក្នុ​ង​ពិ​ភព​លោក​។

009dយោង​តាម​​ការ​សិក្សា​ស្រាវ​ជ្រា​វ​ថ្មី​មួយ ​រ​បស់​សាកល​វិទ្យា​ល័យ​ភូ​មិន្ទ​ភ្នំ​ពេ​​ញ​​​បាន​បង្ហា​ញ​ថា ​អត្រា​អ្នក​ធ្វើ​អត្ត​ឃាត​នៅ​ក​ម្ពុជា​មាន៤​២,​៤​៥​នាក់​ក្នុង​ចំណោ​ម​​ប្រ​ជាជ​ន​១​០០​,​០​០០​នាក់ ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ជាប់​ជា​ប្រ​ទេស​លំ​ដាប់​ទី​២​នៅ​លើ​ពិ​ភ​​ព​លោក​ ដែល​មាន​មនុស្ស​ធ្វើ​អត្ត​ឃាត​ច្រើ​ន​ជាង​គេ។​ ការ​បាត់​ប​ង់​ជី​វិ​ត​ដ៏​គួរ​ឲ្យ​​សោ​​ក​ស្តាយ​នេះ ​បញ្ជា​ក់​ពី​សេច​ក្តី​ត្រូវ​ការ​ជា​បន្ទា​ន់​នៃកា​រ​មាន​សេ​វា ​និង​គោល​ន​​យោបា​យល្អ​ស្តី​សុខ​ភាព​ខួរ​ក្បា​ល​នៅ​កម្ពុជា​។​

លោក​Wi​ll​i​a​m​ ​E​ ​T​od​d​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេ​រិក​ប្រ​ចាំក​ម្ពុជា​បាន​​មាន​ប្រ​សាសន៍​ក្នុង​ខ្ទង់​សារ​ព៌ត​មាន​របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​“​សុខ​ភាព​ខួរ​​ក្បាល​ពិត​ជា​ផ្នែក​មួយ ​ដែល​សម​នឹង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ច្រើ​ន​នៅ​កម្ពុជា​ និ​ង​នៅ​ទូ​ទាំង​ពិ​ភព​លោក”​។​លោក​បន្ត​ថា ​“​កត្តា​មួយ​ចំ​នួន​ដែល​រួម​គ្នា​បាន​កំហិ​​​ត​ព្រំ​ដែន​ទៅ​លើ​ការ​អប់រំ ​និង​ថែរ​ទាំ​សម្រាប់​អ្នក​មាន​បញ្ហា​សុខ​ភាព​ខួរ​ក្បាល​”​។

​បញ្ហា​សុខ​ភាព​សាធា​រណៈជា​បន្ទា​ន់​ ដូច​ជា​ជំងឺ​អេដស៍ ​និង​គ្រុ​ន​ចាញ់​គឺ​ជា​​អាទិភា​ព​កំ​ពូល​ស​ម្រាប់​ការ​ចំ​ណាយ​របស់​រដ្ឋា​ភិ​បាល ​ដែល​ជា​ការ​នាំ​ឲ្យ​នៅ​ស​ល់​​ធ​ន​ធាន​តិច​តួច ​សម្រាប់​ចាយ​វាយ​ទៅ​លើ​ស្ថាន​ភាព​សុខ​ភាព​ខួរ​ក្បាល​។​ទោះ​បី​ជា​​មា​ន​ការ​ចំ​ណាយ​យ៉ាង​ច្រើ​ន​ពី​រដ្ឋា​ភិ​បាល​ប​រទេស​ អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​និង​​វិ​ស័យ​ឯក​ជន​ក្នុង​មួយ​ឆ្នាំៗ​ក្តី​ តែ​គេ​ពិ​បាក​នឹង​ឃើញ​មាន​អង្គ​ការ​ផ្តល់​អំ​ណោយ ​ដែ​​ល​ចាត់​ទុកប​ញ្ហា​សុខ​ភាព​ខួរ​ក្បាល​ថា ​“​ជា​ផ្នែក​សំ​ខាន់​មួយ​នៃ​អភិ​វឌ្ឈន៍​របស់​ប្រ​ទេ​​ស​កម្ពុ​ជា​ណាស់”​។ ​មាន​ភ្នាក់​ងារ​ផ្តល់​ជំ​នួយ ​និង​គ្រូ​ពេទ្យ​ផ្នែក​សុខ​ភាព​ខួរ​ក្បាល​តិច​តួច​ណា​ស់​នៅ​កម្ពុជា​។​ ពួក​គេ​ភាគ​ច្រើន​ខំ​ប្រឹ​ង​ធ្វើ​ការ​ដោយ​គ្មាន​ឳ​សថ ​និង​កន្លែង​ធ្វើកា​រ​ត្រឹម​ត្រូវ​។

​លោក​ឯក​អគ្គ​រដ្ឋ​ទូត​ស​ហ​រដ្ឋ​អា​មេ​រិ​ក​បាន​បន្ត​ ដោយ​លើក​យក​សម្តី​អា​ចារ្យ​​ឈ្មោះ​Ke​v​in​ ​C​o​n​r​oy​ដែល​ជាមិ​ត្ត​ល្អ​របស់​លោក​ និង​ជា​គ្រូ​ពេ​ទ្យ​ចិត្ត​សា​ស្រ្ត​នៅ​កម្ពុជា​មក​បញ្ជាក់​ថា ​នៅ​ក្នុង​ប្រ​ទេស​ទាំង​មូល​មា​ន​គ្រែ​ចំ​​នួន​តែ​១៥​ប៉ុ​ណ្ណោះ​​សម្រាប់​អ្នក​ជំ​ងឺ​ខួរ​ក្បាល​។ ​កង្វះ​ការ​ថែរ​ទាំ​គ្រ​ប់​​គ្រាន់​ ជា​មួយ​នឹ​ង​ការ​មាក់​​ងាយ​និង​ការ​ភ័យ​ខ្លាច​ចំ​ពោះ​ជំងឺ​ខួរ​ក្បាល​ បណ្តាល​ឲ្យ​អ្នក​ជំងឺ​ជា​ច្រើន​ត្រូវ​គេ​ដាក់​​ច្រ​វា ​ក់ ​និង​ធ្វើ​បា​ប​ជា​ជាង​ទទួល​បាន​ការ​ព្យា​បាល​។​

fលោកW​i​l​li​a​n​ ​E​ T​o​d​dបា​ន​បន្តថា​ ទោះ​បី​ជា​មាន​បញ្ហា​ប្រឈម​ម​បែប​នេះ​ក្តី​ ក៏​ក្រសួង​សុខា​ភិបាល​បាន​សហការ​គ្នា​ជា​មួយ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល ​រដ្ឋា​ភិបាល​បរ​ទេស ​និង​អង្គ​ការ​អន្តរ​រដ្ឋា​ភិ​បាល ​ដូច​ជា​អង្គ​ការ​អន្តោ​ប្រវេ​សន៍​អន្ត​រ​ជាតិ ​ដើ​ម្បី​លើក​កំពស់​សម​ត្ថ​ភាព​របស់​ក្រ​សួង​សុខាភិ​បាល​ ក្នុង​ការ​តាក់​តែង​គោ​ល​នយោ​បាយ​ស្តី​ពី​សុខភា​ព​ខួរ​ក្បាល​ និង​ការ​អនុ​វត្ត​ន៍​នៅ​កម្ពុជា​។​លោក​បន្ត​ថា ​ស​ហរ​ដ្ឋ​អា​មេរិ​កបា​ន​ចូ​ល​រួម​ក្នុង​ការ​ខិត​ខំ​នេះ ​ដើ​ម្បី​ជួយ​ក្រ​សួង​សុខា​ភិបាល​ក្នុ​ង​ការ​​ចា​ត់​ចែង​ និង​ឧបត្ថម្ភ​ដល់​ការ​បណ្តុះ​បណ្តាល​គ្រូ​ពេទ្យ​ផ្នែក​ជំងឺ​ទូ​ទៅ ​និង​គ្រូ​ពេទ្យ​ផ្នែក​សុខ​ភាព​ខួរ​ក្បាល​ ធ្វើ​ការ​ស្រាវ​ជ្រាវ​ផ្នែក​វិក​លច​រិក​និង​ផ្តល់​សេវ​សុខ​ភាព​ឲ្យ​​បាន​ល្អ​ទ្បើ​ង​នៅ​ទូទាំង​ប្រ​ទេស​កម្ពុជា​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative