គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​៤​កម្ភៈ​បណ្តាល​ឲ្យ​មនុស្ស​ស្លា​ប់​៧​នាក់​និង​របួស​ធ្ងន់​ស្រា​ល​២៧​នាក់​

តាម​រ​បាយ​​ការ​​ពី​​នាយក​​សណ្តាប់​ធ្នាប់ ​នៃ​​អគ្ក​ស្នង​ការ​ដ្ឋាន​​នគ​​រ​​បាល​​ជាតិ​ នៅ​​ថ្ងៃ​​ទី​​៤ ខែ​​​កុម្ភះ​ ឆ្នាំ​​២០១៥​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ នៅ​​ទូទាំ​ង​​ប្រ​ទេ​ស​​ចំនួន ​២០​​លើក ​យប់ ​០៧​​លើក​​, ​បណ្តា​ល​អោយ​​មនុស្ស​​ស្លាប់​​ចំនួន ​០៧​​នាក់ ​(​​ស្រី​​ម្នា​ក់​​) ​របួស​ធ្ងន់​ ១៩​​នាក់​ (​​ស្រី​ ០៣​​នាក់​​)​ និង​​របួស​ស្រាល​ ០៨​​នាក់​ (​​ស្រី​ ០៣​​នាក់​​) ​។​

19-2-20145d-300x192ក្នុ​ង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​២០​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប​ ៣៥​​គ្រឿង​ ក្នុ​ង​នោះ​​មាន​​ម៉ូតូ​​ចំនួ​ន​ ២៣​​គ្រឿង​​​, ​រថ​យន្ត​​ធុន​​តូច​​ចំនួន​ ០៧​​គ្រឿង​​,​ រថ​យន្ត​​ធុន​ធំ​ ០៤​​គ្រឿង​​, ​យាន​​ផ្សេងៗ​ ០១​​គ្រឿង​ ។​​

មូល​ហេតុ ​ដែល​​បណ្តាល​ឲ្យ​​មាន​​គ្រោះ​ថ្នាក់​ គឺ​​ល្មើស​​ល្បឿន​ ៦​​លើក​​, ​ប្រ​ជែង​​គ្រោះ​ថ្នាក់ ​៣​​លើក​​, ​មិន​​ប្រ​កាន់​​ស្តាំ​ ១​​លើក​​,​ ស្រ​វឹង​ ២​​លើក​​,​ មិន​​គោរ​ព​​សិទ្ធ ​៤​​លើក ​និង​​​កត្តា​​ផ្លូវ​ ១​​លើក​​, ​បត់​​គ្រោះថ្នា​ក់ ​១​​លើក​ និង​​កត្តា​​យា​ន​យន្ត​ ២​​លើក ​។ ​ក្នុង​​នោះ​​អ្ន​ក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​ ដោយ​​មិន​​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ចំ​នួន ​២៣​​នាក់​ (​យ​ប់ ​១១​​នាក់​​)​ ​។​​

រ​ថ​យន្ត​​ពិ​ន័យ​​សរុប​​ចំ​នួន ​៧៥​៤​​គ្រឿង​ (​​រ​ថ​យន្ត​​ធំ​ ២៩៨​​​គ្រឿង​​) ស្មើ​​និង​ ៧៦​០​​ករណី​,​ ក​រណី​​ល្មើ​​ក្រដា​ស​​ស្នាម ​៣៣៩​​គ្រឿង ​ស្មើ​​និង ​៣៤៥​​ករណីៈ ​រួម​​មាន​​បណ្ណ​​បើកបរ​​ហួស​​សុពល​ភាព ​១៣​​ករណី​​, ​គ្មា​ន​​បណ្ណ​​អាជីវ​កម្ម ​១៥​​ករណី​​, ​គ្មាន​​ឈៀក ​៣៣​​ករណី​​, ​ឈៀក​​ហួស​​សុពលភា​ព ០​៧​​ករណី​​, ​បើក​បរ​​ហួស​​ល្បឿន​​កំ​ណត់ ​១៥​​ករណី​​,​ បើក​បរ​​មិន​​ពាក់​​ខ្សែ​ក្រវ៉ាត់​ ២៥​៩​​ករណី​​, ​ស្រ​វឹង​​បើក​បរ​ ៣​ក​រណី​​, ​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន ​៤១៥​​គ្រឿង ​ស្មើ​​និង​ ៤១៥​​ករណី ​រួម​​ន​​មានៈ ​ដឹក​​សំ​ពីង​សំពោង ​៣៨៤​​​ករណី​​, ​ដឹ​ក​​លើស​​ចំណុះ ៣​១​​ករណី ​។​​

ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិ​ន័យ​​សរុប​​ចំនួន​ ១​.៥​០​៩​​គ្រឿង​ ក្នុង​នោះ​​មាន ​ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក ​៨២០​​ករណី​​, ​ជិះ​​ម៉ូតូ​​អត់​​កញ្ច​ក់ ​៧.​៦២​១​​ករណី​​, ​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​និ​ង​​មួក ​១១​​ករណី​​, ​ម៉ូតូ​​បើក​​ភ្លើង​​ពេល​​ថ្ងៃ ​៤៦​​ករណី​​, ​ស្រ​វឹង​​បើកបរ​ ៧​​ករណី ​និង​​ផ្លា​កលេ​ខ​​បាក់​​ឬ​​ខូច ​២​​ករណី ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖  អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative