គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​៣​ក​ម្ភៈ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នា​ក់​និង​របួស​ធ្ងន់​ស្រាល​៣៣​នាក់​

យោង​តាម ​​របាយ​​ការ​​ណ៍​ពី​​នា​យក​​សណ្ដាប់​ធ្នាប់​​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគ​របាល​​ជាតិ​​ បាន​ឲ្យ​ដឹង​ថា​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ នៅ​​ទូ​ទាំង​ប្រ​ទេស​កាល​ពី​ថ្ងៃ​ទី​០​៣​កម្ភៈ​ឆ្នាំ​២០​១៥​បាន​កើត​ ឡើង​ចំ​នួន​​២០​​លើក​ ក្នុង​នោះ ​យប់​​១​​២​​លើក​​, ​បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់​​ចំ​នួន ​០៥​​នាក់​ (​​ស្រី​​១​​នាក់​​) ​របួស​ធ្ងន់ ​២២​​នាក់​​(​​ស្រី​​០៧​​នាក់​​)​,​​និង​​របួស​ស្រាល​​១១​​នាក់​​(​​​ស្រី​​១​​នាក់​​)​​។​

Traffic-accident-10-sept-2014fនៅ​ក្នុង ​​ហេតុ​កា​រណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរ​ណ៍​​ទាំង​ ២០​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​មាន​ការ​​ខូច​ខាត​​យាន​​យន្ត​​សរុប​ ៣៥​​គ្រឿង​ ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំ​នួន​​១៦​​គ្រឿង​​​,​​រ​ថ​យន្ត​​ធុន​​តូច​​ចំ​នួន​​០៩​​គ្រឿង​​,​​ រថ​យន្ត​​ធុន​​ធំ​​៨​​គ្រឿង​​,​​យាន​​ផ្សេងៗ​​២​​គ្រឿង​​និង​​ថ្មើរ​ជើង​​២​​នាក់​​។​​

របាយ​​ការ​ណ៍ ​​បន្ត​ថា​មូលហេ​តុ ​ដែល​​បណ្តាល​​ឲ្យ​​មាន​​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​គឺ​បណ្តាល​មក​ពី​​ល្មើស​​ល្បឿន​ ៧​​លើក​​,​ ប្រ​ជែង​​គ្រោះ​ថ្នាក់​​៣​​លើក​​​,​មិន​​ប្រ​កាន់​​ស្តាំ​​៣​​លើក​​,​​ស្រ​វឹង​​៣​លើ​ក​​,​​ មិន​ចេះ​​បើក​បរ​​១​​លើក​​,​​មិន​​គោរ​ព​​សិទ្ធ​​ និង​​កត្តា​​ផ្លូវ​​២​​លើក​​។ ​ក្នុងនោះ​​អ្ន​ក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិន​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ចំ​នួន​​ ២២​​នាក់​​(​​យប់​​១៥​​នាក់​​)​។

​ចំ​ពោះរ​ថយន្ត​​ពិ​ន័យ​​សរុប​​ចំ​នួន​​៦៦​២​​គ្រឿង​​(​​រ​ថ​យន្ត​​ធំ​​១៧​៦​គ្រឿង​​)​​ស្មើ​​និង​​៦​៦​៦​​ ករណី ​,​​ករណី​​ល្មើ​​ក្រ​ដាស​​ស្នាម ​៤០​១​​គ្រឿង​ ស្មើ​​និង​​៤០​៥​​ករណី ​រួម​មាន​​ប័ណ្ណ​​បើក​បរ​​ហួស​​សុពល​ភាព​​០៧​​ករណី​​,​​ប័ណ្ណ​​បើក​បរ​​ខុស​​ប្រ​ភេទ​​យា​ន​យន្ត​​ ០១​​ករណី​​,​​គ្មាន​​ប័ណ្ណ​​អា​ជីវ​កម្ម​​២៧​​ករណី​​,​​គ្មា​ន​​ឈៀក​​៤០​​ករណី​​,​​ឈៀក​​ហួស​​ សុ​ពល​ភាព​​០៥​​ករណី​​,​​បើក​បរ​​ហួស​​ល្បឿន​​កំ​ណត់​​៩៨​​ករណី​​,​​បើក​បរ​​មិន​​ពាក់​​ ខ្សែ​ក្រ​វាត់​​២២​៧​​ករណី​​, ​ករណី​​ល្មើស​​បច្ចេ​ក​ទេស​​មាន​​២៦​១​​គ្រឿង​ ស្មើ​​និង​​២៦​១​​ករណី​​រួម​​ន​​មានៈ​ ដឹក​​សំ​ពីង​សំពោ​ង​​២២​២​​រ​ណី​​,​​ដឹក​​លើស​​ចំ​ណុះ​​៣៩​​ករណី​​។​​

ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​​បាន​​​ពិ​ន័យ​​សរុប​​ចំ​នួ​ន​​១៩​៤៤​គ្រឿង​ក្នុង​​នោះ​​មាន ​ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក​​១០​៨០​​ករណី​​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ច​ក់​​៧៩​៥​​ករណី​​,​​ជិះ​​ ម៉ូតូ​​អត់​​កញ្ចក់​​ និង​​មួក​​០៥​​ករណី​​,​​ម៉ូតូ​​បើក​ភ្លើង​​ពេល​​ថ្ងៃ​​៥៣​​​ករណី​​,​​ល្មើស​​សញ្ញា​​ចរា​ចរណ៍​​ ២​​ករណី ​និង​​ស្លាក​លេខ​​បាក់​​ឬ​​ខូច​​៩​​ករ​ណី។​​​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative