ឆ្នាំ​២០​១៤ ​មាន​កុមារ​កើត​​ជំ​ងឺ​គ្រុន​ឈាម​ជិត​៤​ពា​ន់​នាក់​ស្លាប់​២១​នាក់​​ថយ​ចុះ​មុន​

មន្ត្រី​​មជ្ឈ​មណ្ឌល​​ជា​តិ​​ប្រ​យុទ្ធ​​នឹង​​​ជំ​ងឺ​គ្រុន​ឈាម​​បាន​​ឲ្យ​​ដឹង​ថា​​នៅ​​ឆ្នាំ​២០​១៤​កន្លង​ទៅ​នេះ​​មាន​ការ​​ករណី​​ជំ​ងឺ​គ្រុន​ឈាម​​ចំ​នួន​៣​៧​២​៤​ក​រណី​​ក្នុង​នោះ​​ស្លាប់​​ចំ​នួន​២១​ករណី។​ចំ​នួន​​នេះ​​បើ​​ប្រៀប​ធៀប​​ទៅ​នឹ​​ង​​ឆ្នាំ​២០​១៣​ឃើញ​ថា​​ម​នា​ករ​​ថយ​ចុះ​​គួរ​​ឲ្យ​​ក​ត់​សំ​គាល់​។​

c582ea84aa4c0771e29a4b03b1f2a26fdលោក​​វេជ្ជ​បណ្ឌិត​ លាង​ រិទ្ធី​ ប្រ​ធាន​​កម្ម​វិធី​​ជាតិ​​ប្រ​យុទ្ធ​​នឹង​​ជំងឺ​គ្រុន​ឈាម​​នៃ​ ក្រ​សួង​សុ​ខា​ភិ​បាល​ បាន​​ឲ្យ​ដឹង​ថា​​កាល​ពី​​ឆ្នាំ២​០​១៣​នៅ​​ទូទាំង​ប្រ​ទេស​​ជំ​ងឺ​គ្រុ​ន​ឈាម​​កើត​ឡើង១​៧​៥​៣៣​ ​ករណី ​ស្លាប់​៥៩​ករណី​។​

ដោយ​ឡែក​​ក្នុង​​រយៈ​ ពេល​​មួយ​ខែ​​ដើម​ឆ្នាំ២​០១​៥​នេះ​​ករណី​​ឆ្លង​ ជំ​ងឺ​គ្រុន​ឈាម​​បាន​កើត​​មាន​ ចំ​នួន​១២២​ ហើយ​​ក្នុង​នោះ​​មួយ​​ករណី​​បាន​​ស្លាប់​​នៅ ​រាជ​ធានី​-​ខេត្ត​ ចំ​នួន​។​

លោក​​បាន​​ឲ្យ​​ដឹង​​ទៀត​ថា​​ជំ​ងឺ​គ្រុ​ន​ឈាម​​នៅ​៤​សប្តាហ៍ ​ដំ​បូង​​ក្នុ​ង​​ឆ្នាំ​២០១​៥​នេះ​​មា​ន​​ចំ​នួន​១២​២​ ករណី​​ដែល​​ភាគ​ច្រើ​ន​​កើត​​នៅ​​ខេត្ត​កណ្តាល​ សៀម​រាប ​ភ្នំ​ពេញ ​ព្រៃ​វែង ​បន្ទា​យ​មាន​ជ័យ ​និង​​ខេត្ត​កំ​ពង់​ចាម​។​ លោក​​បន្ដ​​ឲ្យ​​ដឹង​​ទៀត ​ថា​ចំ​នួន​​នេះ​​បើ​​ប្រៀប​ធៀប​​រយៈ​ពេ​ល​​ដូច​គ្នា ​ទៅ​នឹ​ង​​ឆ្នាំ​២០​១៤​មាន​​អ្ន​ក​​ឆ្ល​ង​​​ជំងឺ​គ្រុន​ឈាម​​កើន​ឡើង​៥៦​,​៤​ភាគ​រយ​​ដែល​​កាល​នោះ​​មាន​​ចំ​នួន​៧៨​ករណី ​ហើយ​​កុមារ​ ស្លាប់​មាន​​ចំ​នួន​១​ក​រណី​។

​លោក​​វេជ្ជ​បណ្ឌិត​​ប​ន្តែ​​ម​​ថា ​មូល​ហេតុ​​នៃ​​ការ ​កើន​ឡើង​​នៃ​​ការ​​រាត​ត្បា​ត​​ជំងឺ​​គ្រុ​ម​​ឈាន ​នេះ​​បាន​​កើត​ឡើង​​ដោយ​សារ​តែ​​ជា​​គោល​ការណ៍​​ធម្ម​ជាតិ​​ជា​ទូ​ទៅ​​​រាល់​៣​ឆ្នាំ​​ម្ត​ង​​ជំងឺ​ គ្រុ​ន​ឈាម​​តែង​តែ​​ផ្ទុះ​​ខ្លាំ​ង​​បណ្តា​ល​​ឲ្យ​​មាន​ការ​​រង​គ្រោះ​​ធ្ង​ន់​ធ្ងរ​ ប្រ​សិន​បើ​​គ្មា​ន​​វិ​ធាន​ការ​​ទប់​ ស្កា​ត់​​ទាន់​ពេល​វេ​លា​​នោះ​ទេ។​

លោក​ បញ្ជា​ក់​ថា ​ដើ​ម្បី​​ទប់​ស្កាត់​​ការ​ផ្ទុះ​​ជំ​ងឺ​គ្រុន​ឈាម​​មន្ត្រី​​សុ​ខា​ភិ​បាល​​ត្រូវ​​សហ​ការ​​ជា​មួយ ​ដៃ​គូ​​ពាក់​ព័ន្ធ​​ចុះ​អ​ប់​រំ​​តាម​​ខ្ន​ង​​ផ្ទះ​​តាម​​សហ​គមន៍​​សា​លា​រៀ​ន​​ពិ​សេស​​នៅ​​គ្រ​ប់​​សេ​វា​​មន្ទី​រ​ពេទ្យ​​រដ្ឋ​​ដើ​ម្បី​​ត្រៀម​​សង្គ្រោះ​​តាម​ដាន ​ពិ​គ្រោះ​​ព្យា​បាល​​ជំ​ងឺ​គ្រុន​ឈាម​​ឲ្យ​​បាន​​ទាន់​ពេល​វេ​លា​​។​

លោក​​បាន​​អំ​ពាវ​នាវ​​ដល់​ ប្រ​ជា​ពល​រដ្ឋ​​ទាំង​អស់​​ចូល​រួម​ស​ម្អា​ត​​ប​រិ​ស្ថាន​​នៅ​​ជុំ​វិញ​​ផ្ទះ​​ដូច​ជា​​ការ​ជីក​​កប់​ វត្ថុ​​ដក់​ ទឹក​ កំ​ប៉ុង ​សំ​បក​​កង់​ឡាន ​ថ្លុក​​ទឹ​ក ​សម្អាត​ បរិ​ស្ថាន​​ជុំ​វិ​ញ​​ផ្ទះ ​ដាក់​​ថ្នាំ​​អា​​ប៊ែ​​ត​​ក្នុ​ង​​ទឹក​ ពាង ​ឲ្យ​​កូន​ចៅ​​ដេក​​ក្នុង​​មុង​​ជា​និច្ច​​ដើ​ម្បី​​កុំ​​ឲ្យ​​មូស​​ខ្លា​ខាំ​​ព្រោះ​​វា​​ជា​​ភ្នា​ក់​ងារ​ចម្ល​ង​មេ​រោគ​​គ្រុន​​ឈាម​។​

ពាក់​ព័ន្ធ​​នឹង​​ជំ​ងឺ​គ្រុន​ឈាម​​នេះ​​លោក ​សុខ ​សុ​គ​ន្ធ​ ប្រ​ធាន​​មន្ទីរ​​សុ​ខា​ភិ​បាល​​រាជ​ធានី​​ភ្នំ​ពេញ​​បាន​លើក​ឡើង​​ថា ​ចំ​ពោះ​​ជំ​ងឺ​គ្រុ​ន​ឈាម​​នៅ​​រាជ​ធានី​​ភ្នំពេ​ញ​​លោក​​មាន​​ផែន​ការ​​យក​ចិត្ត​ទុក​ដាក់​​នឹង​​ទប់​ស្កា​ត់​​ខ្ពស់ ​ដោយ​​មន្ទីរ​​បាន​​ចាត់​​ភ្នាក់​ងារ​​សុ​ខា​ភិ​បាល​​ចុះ​​តាម​​សង្កាត់​ ខណ្ឌ​​ពិ​សេស​​សង្កាត់​​​ចំ​នួន​ ២០​នៅ​​ជាយ​ក្រុង​​ដែល​​កាត់​​ចូល​​រាជ​ធានី ​សម្បូ​រ​​អូរ ​បឹង ​ស្ទឹង​​ប្រ​ឡាយ ​ព្រៃ​​រួម​​នឹង​​បរិ​ស្ថាន​​តាម​​លំ​នៅ​ស្ថាន​​មិន​សូវ​​ស្អា​ត​​នោះ ​លោក​​បាន​​ចាត់​​ឲ្យ​​មន្ត្រី​​ភ្នាក់​ងារ​​ចុះ​​​ពន្យល់ ​និង​​ផ្សព្វ​ផ្សាយ​​អំ​ពី​​វិ​ធាន​ការ​​ទប់​ស្កាត់​​ការ​ផ្ទុះ​​ជំងឺ​​គ្រុ​ន​ឈម​។ ​លោក​​បន្ត​ថា ​ជំងឺ​គ្រុន​ឈាម​​នៅ​​រាជ​ធានី​​ភ្នំ​ពេញ​​មិនមា​ន​​អ្វី​​ផ្ទុះ​ឡើង ​ជា​ធំ​​ដុំ​​នោះ​ទេ​​ព្រោះ​​លោក​​បាន​​ចាត់​វិ​ធាន​ការ​​ទប់​ស្កាត់​​បាន​ល្អ​​ហើយ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖  អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative