ពល​ក​រ​​កម្ពុជា​​៦​​ម៉ឺន​​នាក់​ធ្វើ​ការ​​នៅ​​ប្រ​ទេស​​ថៃ​បាន​​បំ​ពេញ​បែ​ប​បទ​​ធ្វើ​​លិ​ខិត​​ឆ្លង​ដែន​​ស្រប​ច្បាប់​រួច​ហើយ​

​ពល​ករ​​កម្ពុជា ​ចំ​នួន​​៦​​ម៉ឺន​​នាក់​ ដែល​​ធ្វើ​ការ​​នៅ​​ប្រ​ទេស​​ថៃ​ បាន​​បំ​ពេញ​បែប​បទ ក្នុង​​ការ​​ធ្វើ​​លិ​ខិត​​ឆ្ល​ង​ដែន​​ស្រប​ច្បាប់​​រួច​ហើយ ​​ក្នុ​ង​​នោះ ​​ក៏​ មាន​​ពល​ករ​​ចំ​នួន​​ជាង ​៣៧.​០០០​ ​នាក់ ​បាន​​បោះ​ពុម្ព​​ជា​​សៀវ​ភៅ​​លិ​ខិត​​ឆ្លង​​ដែន​​។​​នេះ​​បើ​​យោង ​តាម​​កា​​ផ្សាយ​​របស់​​គេហ​ទំ​ព័រ​ របស់​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគ​រ​បាល​​ជាតិ​​​។​​

140614-vod-meta-d-gg-thai-take-worker-cambodia-back-raise-5-01dលោក​នាយ ​​ឧ​ត្ត​ ម​​សេនី​យ៍ ​ម៉ៅ ​ច័ន្ទ​​តារា​ អគ្គ​នា​យក ​នៃ​​អគ្គ​នាយ​ក​ដ្ឋាន​ អត្ត​សញ្ញា​ណ​កម្ម​ បាន​​មាន​ប្រ​សា​សន៍ ​ប្រាប់​​អ្ន​ក​​សារ​ព័ត៌​មាន​​ប្រាប់​​ថា ​មាន​​ពល​ក​រ​​កម្ពុជា ​ចំ​នួន​​៦​​ម៉ឺន​​នាក់​ ដែល​​ធ្វើ​ការ​​នៅ​​ប្រ​ទេស​​ថៃ ​មិន​​ទាន់​​មា​ន​​ឯ​ក​សារ​​ស្រ​ប​ច្បាប់ ​ត្រូវ​​បាន​​បំ​ពេញ​បែ​ប​បទ ​ក្នុង​​ការ​​ធ្វើ​លិ​ខិ​ត​​ឆ្លង​ដែន​​រួច​ហើយ ​​ក្នុង​ចំ​ណោម​​នេះ ​មាន​​ពល​ករ​​ចំ​នួន​​ជាង​ ៣៧.​០​០​០ នាក់​ បាន​​បោះ​ពុ​ម្ព​​ជា​​សៀវ​ភៅ​​លិខិត​ឆ្លង​ដែន​​រួច​រាល់​​។​ លោក​​បាន​​បញ្ជាក់​​ថា​ ការ​​បោះ​ពុ​ម្ព​​សៀវ​ភៅ ​ដល់​​ពល​ករ​​ទាំង​ ៦ ​ម៉ឺន​​នាក់​ អាច​​នឹង​​ធ្វើ​​ហើយ​​ក្នុង​​ពេល​​ឆាប់ៗ​​នេះ​​។​​

លោក​ ​ឧ​ត្ត​​ម​​សេ​នីយ៍​​ម៉ៅ ​ច័ន្ទ​​តា​រា ​បាន​​បញ្ជាក់​​ដែរ​ថា ​ទោះ​ជា​​យ៉ាង​​ក៏​ដោយ ​ការ​ព្រម​ព្រៀង​​គ្នា​​រវាង ​ព្រះ​រា​ជា​​ណា​ចក្រ ​កម្ពុជា​ និង​​ព្រះ​រាជា​ណា​ចក្រ​​ថៃ​ ក្នុង​​ការ​​បំ​ពេញ​​ឯក​សារ​​ស្រប​ច្បាប់​​ធ្វើ​ការ​​នៅ​ក្នុង​​ប្រ​ទេស​​ថៃ ស​ម្រាប់​​ពល​ករ​​ខ្មែរ​ ត្រូ​វ​​បាន​​​កំ​ណត់​​ត្រឹម​​ថ្ងៃ​ទី​​៣១​ ខែ​មីនា ​ឆ្នាំ​​២០​១​៥​​។​​ចំ​ណែក​​មន្ត្រី​​ក្រ​សួង​​ការ​ងារ ​និង​​បណ្ដុះ​បណ្ដាល​​វិជ្ជា​ជីវៈ ​បាន​​ឲ្យ​​ដឹង​ ថា​ នៅ​​ថ្ងៃ​ទី​៤​ ខែ​កុម្ភៈ​​ខាង​មុខ​នេះ ​មន្ត្រី​ជាន់​ខ្ពស់​​ក្រ​សួង​​ការ​ងារ​​ថៃ ​និង​​កម្ពុជា ​នឹង​​ជួប​​ប្រ​ជុំ​គ្នា​​ដែល​​អាច​​នឹង​ ពិ​ភា​ក្សា​​ទៅ​លើ​​ឯក​សារ​​ស្រប​ច្បាប់​​សម្រាប់ ​ពល​ករ​​ធ្វើ​ការ​​នៅ​​ប្រ​ទេស​​ថៃ​​។​​

លោក​ កុយ ​គួ​ង​​អ្នក​នាំ​ពាក្យ​​ក្រ​សួង​កា​រ​បរ​ទេស​​កម្ពុ​​ជា​​បាន​​មាន​​ប្រ​សា​សន៍​​ប្រាប់​​ អ្នក​សារ​ព័ត៌​មាន​​កាល​ពី​​ពេល​​ថ្មីៗ​​នេះ​ថា ​បច្ចុ​ប្បន្ន​​ពល​ករ​​ខ្មែរ​ ដែល​​កំ​ពុង​​ស្នាក់​នៅ ​និង​​ធ្វើ​ការ​​នៅ​ក្នុង​​ប្​រទេ​ស​​ថៃ​ មាន​​ចំ​នួន​​ជិត​​៧០​​ម៉ឺន​​នាក់​ ក្នុង​​នោះ​​ជាង​​៤២​​ម៉ឺន​​នាក់​ ជា​​ពល​ករ​​ស្រប​ច្បាប់​​អចិ​ន្ត្រៃយ៍​ និង​​ជាង​​២៧​​ម៉ឺន​​នាក់​​ផ្សេង​ទៀត ​កំ​ពុង​​ស្ថិត​​ក្នុង​​ភាព​​ស្រប​ច្បាប់​ បណ្ដោះ​អា​សន្ន​​។​ ប៉ុ​ន្តែ​​ចំ​នួន​​នេះ ​មិន​​រាប់​បញ្ចូល​​ទាំង​​ពល​ករ​​ខ្មែ​រ​ ដែល​​ត្រូវ​​ថៃ ចា​ប់​​បញ្ជូន​​មក​វិញ​​នោះ​​ទេ​​។​​

កាល​ ​ពី​​ពេល​​ថ្មីៗ​​នេះ ​ពល​ករ​​ខ្មែរ​ ជា​ច្រើន​​ម៉ឺន​​នាក់​ ត្រូវ​​បាន​​អាជ្ញា​ធរ​​ប្រ​ទេស​​ថៃ ​ចាប់​​បញ្ជូន​​មក​​កម្ពុជា​​វិញ ​ដោយ​​ចោទ​​ប្រ​កាន់​​ថា ​ចូល​​ធ្វើ​ការ​​នៅ​ក្នុង​​ប្រ​ទេស​​ថៃ​​ដោយ​​ខុស​ច្បាប់​​។​ ប៉ុ​ន្តែ​​ភ្លាមៗ​​នោះ​​ដែរ ​ប្រ​ទេស​​ថៃ​​បាន​​ទទួល​យក​​ពល​ករ​​ខ្មែរ​​វិញ ​ដោយ​​អនុ​ញ្ញាត​​ឲ្យ​ មាន​ការ​​បំ​ពេញ​​ឯក​សារ​​ស្រប​ច្បាប់​​នៅ​ក្នុង​​ប្រ​ទេស​​ថៃ​ តែ​ម្ដង​​។​ ក្នុង​ចំ​ណោម​​ឯក​សារ​​ទាំង​នោះ ​ពល​ករ​​កម្ពុជា​​ធ្វើ​ការ​​ក្នុង​​ប្រ​ទេស​​ថៃ ​ត្រូវ​មាន​​លិ​ខិ​ត​ឆ្ល​ង​ដែន​​ស្របច្បាប់​ មុន​នឹង​​បំ​ពេញ​​ឯក​សារ​ ធ្វើ​​ការ​ងារ​​ផ្សេងៗ​​នៅ​ក្នុង​​ប្រ​ទេស​​ថៃ​​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖  អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative