ឆ្នាំ​២០​១៤​មាន​ កម្មក​រ​ ដួល​សន្លប់​ ជិត​២​ពាន់​​នាក់ ​កើន​ឡើង​ជាង​ឆ្នាំ​មុន​១០​៩​ភាគ​រយ​

យោង​តាម​​របាយ​ការណ៍​​ស្តី​ពី ​លទ្ធ​ផល​​ការ​ងារ​​សម្រេច​បាន​​ឆ្នាំ​២០១​៤ ​និង​​ទិ​ស​ដៅ​​អនុ​វ​ត្ត​​បន្ត ​របស់​​បេ​ឡា​​ជាតិ​​របប​​សន្តិ​សុខ ​សង្គម​ (ប.​ស​.ស​)​ បាន​​ឲ្យ​​ដឹង​ថា​​នៅ​​ឆ្នាំ២​០​១៤មា​ន​ កម្ម​ករ​-​កម្ម​ការិ​នី​ ដួល​សន្លប់​ ចំ​នួន ​១.​៨០​៦​នាក់ ​កើន​ឡើង​​ចំ​នួ​ន ​១០​៩​ភាគ​រយ ​បើ​​ប្រៀប​ធៀប​​ទៅ​នឹ​​​ង​​ឆ្នាំ​២០​១៣ ​កន្ល​ង​ទៅ។​

e99ea84f-7650-4e5d-b2df-95b656ca6ec5d​របាយ​ការណ៍​​ខាង​លើ​​បាន​​ឲ្យ​​ដឹង​​ទៀត​ថា​​ករណី​​កម្ម​ករ​​ក​ម្មា​​ការី​​ដួល​សន្លប់​​នេះ​​បាន​​កើត​ឡើង​​ក្នុង​​រោង​ចក្រ​​ចំ​នួន ​៣៤ ​ក្នុង​នោះ​​នៅ​​រាជ​ធានី​​ភ្នំ​ពេញ ​២១​រោង​ចក្រ​,​ ខេត្ត​កណ្តាល​ ២,​ ខេត្ត​កំ​ពង់​ស្ពឺ ​៣,​ ​ខេត្ត​កោះ​កុង ​១,​ ​ខេត្ត​កំ​ព​ង់​ឆ្នាំង ​២,​ ​ខេត្ត​ស្វាយ​រៀង ​៣,​ ខេត្ត​​ព្រះ​សី​ហនុ ​១ ​និង​​ខេត្ត​តា​កែវ​​ចំនួន ​១​រោង​ចក្រ​។​

កាល​ពី​​ឆ្នាំ​២០​១៣​មាន​​កម្ម​ក​​រ​-ក​ម្ម​កា​រិនី ​ដួល​ស​ន្លប់​​ចំ​នួន ​៨២៣​នាក់​, ​ឆ្នាំ​២០​១២ ​ចំ​នួន ​១.​៦៨​៦​នាក់ ​និង​​ក្នុ​ង​​ឆ្នាំ​២០​១១​ មាន​​កម្មក​រ​-កម្ម​កា​រិនី ​មាន​​អ្នក​​ដួល​សន្លប់​​ច្រើន​ រហូត​ដល់ ​១.​៩​៧៣​នាក់​។

​របាយ​ការណ៍​​ដដែល ​នោះបាន​​បញ្ជាក់​ទៀត​ថា ​មូល​ហេ​តុ​​បណ្តាល​មក​ពី​ បញ្ហា​​គីមី​, ​រូប​សាស្ត្រ​, ​ចិត្ត​សាស្ត្រ​​សង្គ​ម​, វិ​ទ្យា​សាស្ត្រ​​រៀប​ចំ​​ការ​ងារ​, ​មេ​កា​និច,​ ជីវ​សាស្ត្រ​ និង​​ការ​ធ្វើ​ការ ​ថែម​​ម៉ោង​។​

បញ្ហា​​គី​​មី ​គឺ​មា​ន​​ក្លិន​​បង្គន់​​សាយ​ភាយ ​ចូល​​ខ្សែ​ចង្វាក់​​ផលិត​កម្ម​ បំ​ពង់​ផ្សែ​ង​​ឡ​​ចំ​ហាយ​​រោង​ចក្រ ​មាន​​កម្ពស់​​ទាប,​ ធុំ​ក្លិន​​ស្អុយ​​សាយ​ភាយ​​ចេញ​ពី​​អា​គុយ​​សាក​, ​ធុំ​ក្លិន​​កាវ​​បិ​ទ​​ស្បែក​ជើង,​ ​សាយ​ភាយ​​ក្លិន​ថ្នាំ​​បាញ់ ​(S​p​r​a​y ​U​-​9​0)​, ​ក្លិន​​ផ្សែង​​ដុត​​កង់​ឡាន ​ហុយ​​ចូល ​ក្លិន​​​កំ​ទេច​កំទី​​ក្រ​ណាត់ ​និង​​ធូ​លី,​ កា​ក​សំ​ណល់​​ថ្នាំ​​លាយ​​ពណ៌ ​សម្រាប់​​បោះ​ពុម្ព​​អាវ​, ​កម្ម​ករ​និ​យោ​ជិត​​មួយ​​ចំ​នួ​ន ​មិន​បាន​​ពាក់​​ម៉ាស់ ​និង​​ស្រោ​ម​ដៃ​​ការ​ពារ​ ជា​ដើម​។​

ចំ​ពោះ​​បញ្ហា​​រូប​សាស្ត្រ​ គឺ​​ទំ​ហំ​​អគារ​​មាន​​ប្រ​ហោង​​រន្ធ​​ខ្យល់​​មិន​បាន ​១/៤​ នៃ​​ផ្ទៃ​​អាគា​រ​, ​រៀប​ចំ ​ប្រ​ព័ន្ធ​​ខ្យល់​​ត្រ​ជាក់ ​មិន​បាន​​ត្រឹម​ត្រូវ តាម​​លក្ខណៈ​​បច្ចេក​ទេស,​ បំ​ពាក់​​កង្ហារ​​មិន​បាន​​គ្រប់​គ្រាន់​ ក្នុង​​អា​គារ​​ផលិត​កម្ម ​និង​​អាង​​ស្តុក​​ទឹក​​ក្រោម​​ដី​​ប៉ែក​​ខាង​ត្បូង ​ក្នុង​​អគារ​ B​ រោង​ចក្រ​ បាក់​ស្រុត​។​

បញ្ហា​​ចិត្ត​សាស្ត្រ​​សង្គ​ម​ គឺ​​បណ្តាល​មក​ពី​​ការ​តាន​តឹង​​អារ​ម្មណ៍,​ ​មាន​កម្ម​​ការិ​នី​​ខ្យល់​ គរ​​បណ្តាល​​ឲ្យ​​ស្លា​ប់​បាត់​​ប​ង់​ជី​វិត​ ទើប​​ធ្វើ​​ឲ្យ​ កម្ម​ករ​ផ្សេង​ៗ​ទៀត​​ភិត​ភ័យ ​ស្លន់​ស្លោ ​និង​​សន្ល​ប់​តៗ​គ្នា,​ ​វិ​វាទ​​ការ​ងារ ​(ស​ហ​ជីព​ ​និង​​សហ​ជីព​) ​បណ្តាល​​ឲ្យ​​មាន​​កូដ​កម្ម​ បាតុ​កម្ម​ ដែល​ជា​ហេ​តុ​​ធ្វើ​​ឲ្យ​​កម្មក​រ ​ក្នុង​​រោង​ចក្រ​​ចលា​ចល​​សន្ល​ប់​តៗ​គ្នា​។​

រីឯ​​បញ្ហា​​​វិ​ទ្យា​សាស្ត្រ​​រៀប​ចំ​​ការ​ងារ​ គឺ​​កា​រ​​ទុក​ដាក់​​សម្ភារ​​ក្រ​ណាត់ ​គរ​​បាំង​​លំ​ហូរ​​ខ្យល់​​ចេញ​ចូ​ល។​ បញ្ហា​​មេ​កា​និច ​គឺ​​ការ​អាក់​ខា​ន​​មិន​បាន​​ជួស​ជុល​​កង្ហារ​ ដែល​​មិ​ន​​ដំ​ណើរកា​រ​, ​ផ្ទុះ​​សេ​​ខ្សែ​ភ្លើង​ បណ្តាល​មក​ពី​​របូត​​ខ្ចៅ​​ម៉ូ​ទ័​​​រ ​ទើប​​ធ្វើ​​ឲ្យ​​ខ្សែ​​ពាន​​វាត់​ ត្រូវ​​ខ្សែ​ភ្លើង​​រួច​​ផ្ទុះ​​ឆ្លង​​ចរន្ត​អគ្គិ​សនី។​បញ្ហា​​ជីវ​សាស្ត្រ​ មក​ពី​​សុខ​ភាព​​កម្ម​ករ ​និ​យោជិ​ត​​មួយ​ចំ​នួន ​មាន​​ស​ភាព​​ទន់​ខ្សោយ​ (​ខ្វះ​​ជាតិ​​ស្ករ​.​.​.​.)​, ​ការ​ផ្គត់​ផ្គង់​​​ចំ​ណី ​អា​ហា​រ​​ថ្ងៃ​ត្រង់​​មិ​ន​បាន​​ល្អ​ (គ្មា​ន​អនា​​ម័​យ​ និង​​គុណ​ភាព​),​ ចុក​ពោះ/​រោគ​ ក្អួត​ចង្អោរ​ និង​​នាំ​គ្នា​​អត់​​ហូប​​អា​ហារ​​ពេល​ព្រឹក ​(​ខ្ជិល ​និង​​គេង​​មិន​​គ្រប់​គ្រាន់​)។​ ប​ញ្ហា​​ការ​​ថែម​​ម៉ោង​​ធ្វើ​ការ ​គឺ​​ថែម​​ម៉ោង​​ច្រើន​​លើស​ពី ​គោល​ការណ៍​​អនុ​ញ្ញាត​​របស់​​ក្រ​សួង,​ ថែ​ម​​ម៉ោង​​ក្នុង​​មួយ​ថ្ងៃ ​២​ម៉ោង​ ភាគ​ច្រើ​ន​​ជា​ប្រ​ចាំ ​និង​​ថែម​​ម៉ោង ​ក្នុង​​មួយ​ថ្ងៃ​​លើស​ពី ​២​ម៉ោង ​គឺ​​អា​ស្រ័យ​​នឹង​​ការ​បញ្ចេញ​​ទំ​និញ​​ជា​ដើម។​ កត្តា​​ថែម​​ម៉ោង​​នេះ ​មក​ពី​​កម្ម​ករ ​​និ​យោ​ជិ​ត ​បង្ខំ​ចិត្ត​​ថែម​​ម៉ោង ​ដោយ​សារ​​ចង់​បាន​​ប្រាក់​​ឈ្នួល​​បន្ថែម​ ហើយ​​ម្តង​ម្កាល​ ធ្វើ​​ឲ្យ​​គាត់​​ទ្រោល​​ការ​ងារ​​លែង​​បាន ​បូក​រួម​​នឹង​​ការ​​សម្រាក​ មិន​បាន​​គ្រ​ប់​គ្រាន់ ​ហូប​​អា​ហារ​​មិន​​ទៀង​ទាត់ ​និង​​គ្មាន​​ជីវ​ជាតិ ​ជា​ហេតុ​​បណ្តាល​​ឲ្យ​ កម្ម​ករ​និ​យោ​ជិត​​សន្លប់​។​

លោក​ ឡេង ​តុង ​ប្រ​ធាន​​នា​យក​ដ្ឋាន​​ពេទ្យ​​កា​រ​ងារ​​នៃ​​ក្រ​សួង​​ការ​ងារ ​និង​ បណ្ដុះ​ បណ្ដាល​​វិ​ជ្ជា​ជីវៈ​​បាន​​មាន​ប្រ​សា​សន៍ ​ថា​ អា​កាស​ធាតុ​ គឺ​ជា​​បញ្ហា​​ធំ​​មួយ​​ដែល​​បង្ក​​ឲ្យ​​មាន​ការ​​ដួល​សន្លប់​​នៅ​ក្នុង​​ឆ្នាំ​នេះ។​លោ​ក​​បើ​តាម​​ការ​ស្រាវ​ជ្រាវ​​លើ​​បញ្ហា​​កម្ម​ករ​​និ​​យោ​​ជិ​​ក​​ដួលស​ន្លប់​​នេះ​​ក្រៅ​ពី​​បញ្ហា​​អា​កាស​ធាតុ​​ហើយ​ក៏​​នៅ​មាន​​បញ្ហា​​មួយ​ចំ​នួន​ទៀត​​ដែ​រ​​ដូច​ជា​​ការ​​បរិ​​ភាគ​​មិន​​គ្រាប់​​គ្រាន់​​របស់​​កម្ម​​ករ​ក​ម្មា​​ការី​​និ​​យោ​​ជិ​​ក​​ដែ​ល​ជា​​ហេតុ​​ធ្វើ​​ឲ្យ​​គេ​​មាន​កំ​​លាំ​ង​​ខ្សោយ​​មិន​អាច​​ទ្រាំ​ទ្រ​​នឹ​ង​​ធាតុ​អា​កា​ស​​បាន​​ឬក៏​​​មិន​​អាច​​ទ្រាំ​​នឹង​​ការ​​​ធំ​ក្លិន​​នូវ​​សា​​ធារ​​ធាតុគី​មី​​ដែល​មាន​​នៅ​ក្នុង​​រោង​ចក្រ​។​

លោក​ ហាន់ ​នព្វ​​គន្ធ​ សមា​ជិ​ក​​គណៈក​ម្ម​ការ​​សិ​ក្សា​​ស្រាវ​ជ្រា​វ​​ករណី​​សន្លប់ ​និង ​បង្កា​​គ្រោះ​ថ្នាក់​​ការ​ងារ​​នៃ​​ក្រ​សួង​​ការ​ងារ ​និង​ បណ្ដុះ​បណ្ដាល​​វិជ្ជា​ជីវៈ ​បាន ​ឲ្យ​​ដឹង​ថា ​តាម​​ការ​កត់​សម្គាល់​​លើ​​ករណី​​ដួល​សន្លប់​​របស់​​កម្ម​ករ ​និ​​យោ​​ជិ​​ក​​ក្នុង​​ឆ្នាំ ​២០​១៤ ​នេះ ​ភាគ​ច្រើន​ កើត​ឡើង​​ចំ​ពោះ​​​រោង​ចក្រ​​ថ្មី​​ទាំង​អស់ ​។លោ​ក ​បាន​​បន្ត​ថា ​ចំណែ​ក​​រោង​ចក្រ​​ដែល​​ក្រ​សួង​​បាន​ធ្វើ​ការ​​ផ្សព្វ​ផ្សាយ​​អ​ប់​រំ ​និង​ បណ្ដុះ​បណ្ដាល​​ដល់​ក​ម្ម​ក​រ​ និ​​យោ​​ជិ​ក​ កន្លង​មក​​នោះ ​មិន​មាន​​ករណី​​ដួលស​ន្ល​ប់​​ទេ​ ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖  អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative