​ណាហ្គា​វើល​ចូល​រួម​ដាំកូន​ឈើ​ចំនួន​១១​១​ដើម​នៅ​សា​លា​បឋម​សិក្សា​អង្គ​សិ​រី​ស្រុ​ក​កំ​ពង់​ត្រ​ឡាច​

ដើ​ម្បី​ចូល​រួម​ការ​ពារ​បរិ​ស្ថាន​នោះ​កាល​ពី​ពេល​ថ្មីៗ​នេះ​បុគ្គ​លិក​ក្រុ​ម​ហ៊ុន​ណា​ហ្គា​វើល​បាន​នាំ​យក​កូន​ឈើ​ចំនួន​១១​១​ដើម​ទៅ​ដាំ​នៅ​សា​​លា​បឋម​សិក្សា​អង្គ​សិរី​ដែល​ស្ថិ​ត​ក្នុ​ង​ឃុំ​ថ្ម​ឥដ្ឋ​ស្រុក​កំ​ពង់​ត្រ​ឡាច​ខេត្ត​កំ​ពង់​ឆ្នាំ​ង​។

Plant Tree (4)dលោក​​Per​n​ Ch​en​ នា​យក​ប្រតិ​បត្តិ​ក្រុ​ម​ហ៊ុន​ណា​ហ្គា​វើល​​មា​ន​ប្រ​សាស​ន៍​ថា ​“​ក្រុម​ហ៊ុន​ណា​ហ្គាវើល​តែង​តែ​យក​ចិត្ត​ដាក់​ចំ​ពោះ​ប​ញ្ហា​បរិស្ថា​ន​។​ដូច្នេះ​ហើយ​ក្រុ​ម​ហ៊ុន​ណា​ហ្គា​វើល​បា​ន​រៀប​ចំ​កម្ម​វិធី​បរិ​ស្ថាន​ឡើង​ដើ​ម្បី​អប់​រំ​ និង​បង្កើត​ការ​យល់​ដឹង​ក្នុង​ចំ​ណោម​ក្មេងៗ​ជំ​នាន់​ក្រោ​យ​ស្តី​ពី​សារ​សំ​ខាន់​នៃ​ប​​ញ្ហា​បរិ​ស្ថាន​។​​ នៅ​ថ្ងៃ​នេះ ​ក្រុ​ម​ហ៊ុន​ណា​ហ្គា​វើល​បាន​ចាប់​ផ្តើ​ម​កម្ម​វិធី​រប​ស់​យើ​ង​នៅ​ក្នុង​សា​លា​នេះ។​ រហូត​មក​ដល់​បច្ចុ​ប្បន្ន​នេះ ​ដើម​ឈើ​ចំ​នួន​៣០​០​ដើម​បាន​ដាំ​ក្នុង​សា​លា​រៀន​នានា​តាម​បណ្តា​ខេត្ត​មួយ​ចំ​នួន​នៅ​ប្រ​ទេស​កម្ពុជា​​​”​។

​លោក​ J​o​n​a​t​h​anប្រ​ធាន​ផ្នែក​និរន្ត​រ​ភាព​បរិ​ស្ថា​ន​ណា​ហ្គា​វើល​មាន​ប្រ​សា​សន៍​ថា​ ​“​បញ្ហា​ការ​ប្រែ​ប្រួ​ល​អា​កា​ស​ធាតុ​គឺ​ជា​បញ្ហា​ចម្បង​ដែល​ប្រ​ទេស​កំ​ពុង​អភិ​វឌ្ឍ​មួយ​ចំ​នួន​កំ​ពុង​ជួប​ប្រ​ទះ​។​ដូច្នេះ​ហើ​យ​យើង​ត្រូវ​តែ​ធ្វើ​ការ​រួម​គ្នា​ក្នុ​ង​គោ​ល​បំ​ណង​ដើ​ម្បី​ជំ​នះ​បញ្ហា​នេះ។​ ​វិ​ធី​មួយ​ក្នុង​ចំ​ណោម​វិ​ធី​ជា​ច្រើន​ គឺ​ដាំ​ដើម​ឈើ។ ​កម្ម​វិធី​ដាំ​កូន​ឈើ​នេះ​មិន​ត្រឹ​ម​តែ​ជួយ​កាត់​បន្ថយ​ការ​ប្រែ​ប្រួ​ល​អា​កាស​ធាតុ​តែ​ប៉ុណ្ណោះទេ​​ថែមទាំង​ជួយ​ផ្តល់​ជា​ជ​ម្រក​ និង​ជា​ប្រ​ភព​វិ​តា​មីន​ស៊ី​ដ​ល់​សិ​ស្សា​នុ​សិស្ស​ព្រោះ​ប្រ​ភេទ​កូន​ឈើដែ​ល​យើង​បាន​ដាំ​គឺ​ភាគ​ច្រើ​ន​ជា​ឈើហូ​ប​ផ្លែ”​។​

កញ្ញា​​​​​​​​​ រស់ ​ប៊ុន​ឡេ​ង​​បុគ្គ​លិក​ដែល​បាន​ចូល​រួម​ក្នុង​កម្ម​វិ​ធី​នេះ​​បាន​​ឱ្យ​ដឹង​ថា ​​ ​“​ខ្ញុំ​មាន​ចិត្ត​សប្បាយ​រី​រាយ​ជា​ខ្លាំង​​ពេល​ឃើញ​ក្មេង​​ៗ​ចេះ​ស្រ​លាញ់​​ប​រិស្ថា​ន​​​។ ​កញ្ញា​បន្ថែម​ទៀត​ថា ​“​ខ្ញុំ​រីក​រាយ​​ដើ​ម្បី​ចូល​រួម​​ជា​មួយ​ក្រុ​ម​ហ៊ុន​រប​ស់​ខ្ញុំ​រាល់​សម្ម​ភាព​ដែល​​ជួយ​​ដ​ល់​សង្គ​​ម​”។​

កុមា​រា​ប៉ាង ​បញ្ញា​ ជា​សិស្ស​ថ្នា​ក់​ទី​​៥​ បាន​​និ​យាយ​ថា ​“​ខ្ញុំ​​មាន​ក្ដី​​រំភើប​​រីក​រាយ​ណា​ស់​ដែល​ក្រុ​ម​ហ៊ុន​ណា​ហ្គា​វើល​​បា​ន​​ម​ក​​ដាំ​កូន​ឈើ​​នៅ​សា​លា​របស់​យើង​។ ​​ខ្ញុំ​និង​​មិត្ត​ភក្ដិ​របស់​ខ្ញុំ​​នឹ​ង​ខិត​ខំ​មើល​ថែ​ទាំ​​ស្រោច​ទឹ​ក​​កូ​ន​ឈើ​ទាំ​ង​​នោះ​ជា​ប្រ​ចាំ។​ វា​ជា​ប្រ​យោ​ជ​ន៍​សម្រាប់​យើង​ទំាង​អស់​គ្នា​​នៅ​ថ្ងៃ​ខាង​មុខ​ក៏​ដូច​ជា​យើង​នឹង​មាន​ផ្លែ​ស្វា​យ​ហូប​ឆាប់ៗ​នេះ”​។​

លោក​ជូ​​ សុ​ខេម​ នា​យ​ក​​សា​លា​​បឋម​សិក្សា​​អង្គ​សិរី​​បាន​ឱ្យ​​ដឹ​ង​​ថា​​​ “​សា​លារៀ​ន​នេះ​បា​ន​​កសាង​ឡើង​​នៅ​ឆ្នាំ​​២០​០៨​ដែល​មាន​អគារ​សិក្សារ​ពីរ​ខ្នង​ មាន​បន្ទ​ប់​ថ្នាក់​រៀន​ចំនួ​ន​​១​២​បន្ទ​ប់​ ​​ហើ​យ​​សព្វ​ថ្ងៃ​មាន​សិស្ស​កំពុ​ង​​សិ​ក្សា​​ចំនួ​ន​​៣​១០​នាក់​​​​។​ នៅ​ក្នុង​តំ​ប​ន់​នេះ ​​ប្រ​ជា​​ពល​រដ្ឋ​មាន​ជីវ​ភាព​ក្រីក្រ​។​ សា​លា​មិន​អាច​រៀប​ចំ​សកម្ម​ភាព​ច្រើន​សម្រាប់​ពួ​ក​គេ។​ លោក​​លើក​ឡើង​ទៀត​​ថា​ ​“​សកម្ម​ភាព​ដាំ​កូន​ឈើ​​របស់​ក្រុ​ម​ហ៊ុន​ណា​ហ្គា​វើល​​ពេ​ល​នេះ​​បាន​​បណ្ដុះ​​​គំ​និ​ត​កុ​មារ​​ឱ្យ​ចេះ​ស្រ​លាញ់​បរិ​ស្ថាន​​ ស្គាល់​ពី​​តម្លៃ​​នៃ​​ដើម​ឈើ​ ​និង​ជួយ​​កែល​ម្អ​របរិ​ស្ថាន​​សាលា​រៀន”​​​។​តំ​ណាង​ឲ្យ​សិស្សា​នុ​សិស្ស​ និង​លោក​គ្រូ​អ្ន​ក​គ្រូ​ទំាង​អស់​ ខ្ញុំ​សូម​ថ្លែ​ង​​អំ​ណ​អរគុណ​​​​យ៉ា​ង​​ជ្រាល​ជ្រៅ​ដល់​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​និង​បុគ្គ​លិក​​ទំា​ង​អស់​​ដែ​ល​បាន​ចំ​ណាយ​ពេល​វេ​លា ​និង​ថវិ​ការ​បស់​ពួ​ក​គេ​ជួយ​ដល់​សាលា​របស់​យើង​”​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖  អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative