ការ​សិក្សា​បង្ហាញ​ថា​យុវ​ជន​កម្ពុ​ជា​ចា​​ប់​ផ្តើម​ប្រើ​គ្រឿ​ង​ស្រវឹ​ង​តាំង​ពី​នៅ​វ័យ​ក្មេង​

តាម​របាយ​ការណ៍​របស់​ក្រ​សួង​អប់រំ​ យុវជន​ និង​កី​ឡា​បា​​​ន​បង្ហាញ​ថា​បច្ចុប្បន្ន​នេះ​ពល​រដ្ឋ ​ពេញ​វ័យ​នៅ​កម្ពុជា​ពិ​សេស​សិស្ស​ និ​ស្សិត​លើស​ពី​៥​០​ភាគ​រយ​ធ្លាប់​ទទួល​គ្រឿង​ស្រ​វឹង​ក្នុង​ កំ​ឡុង ​ពេល​១២​ខែ​ចុ​ង​ក្រោយ​នេះ ​គឺមា​ន​បុរស​៧៣​ភាគ​រយ ​និង​ស្រ្តី​២៣​ភាគ​រយ​ហើយ​ភាគ​ច្រើន​ពួក​គេ ​ចាប់​ផ្តើម​ប្រើ​គ្រឿង​ស្រ​វឹង​ក្នុង​វ័យ​យុវជន​ និង​កុមារ​ ។​

achohol-cambodia-2013-10-14-e1381763074602sបើ​យោង​តាម​ការ​ស្ទង់​មតិ​ពល​រ​ដ្ឋ​ ស្តី​ពី​គ្រឿង​ស្រ​វឹង​កាល​ពី​ចុង​ឆ្នាំ២​០​១៤​ កន្ល​ង​ទៅ ​បាន​ឲ្យ​ដឹង​ថា​មា​ន​ពល​រដ្ឋ​៩៣​ភាគ​រយ​ច​ង់​ឲ្យ​រាជ​រដ្ឋា​ភិ​បាល​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជក​ម្ម​គ្រឿង​ស្រ​វឹង​ និ​ង​៧៥​ភាគ​រយ​គាំ​ទ្រ​រដ្ឋា​ភិ​បា​ល​ដំ​ឡើង​ពន្ធ​លើ​ផ​លិត​ផល​គ្រឿង​ស្រ​វឹង​។
​ការ​ស្ទង់​មតិ​នេះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​លទ្ធ​ផល​នៃ​ការ​ស្ទង់​មតិ ​ប្រ​ជា​ពល​រដ្ឋ​អំ​ពី​ផល​ប៉ះ​ពាល់​គ្រឿង​ស្រ​វឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ មជ្ឈ​មណ្ឌល​សហ​ប្រតិ​បត្តិ​ការ​កម្ពុជា​-​កូរ៉េ​ដោយ​មាន​អ្នក​ចូល​រួម​ម​ក​ពី ​ក្រ​សួង​មន្ទីរ​ ក្រុ​ម​អ្ន​ក​ច្បា​ប់​មក​ពី​ស្ថា​ប័ន​រដ្ឋ​១៨​ និ​ង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​។ ​មន្រ្តី​ពាក់​ព័ន្ធ​មក​ពី​ក្រ​សួង​ស្ថា​ប័ន​រដ្ឋ​ជា​ច្រើ​ន​បាន​ទទួល​ស្គាល់​ថា ​បច្ចុ​ប្បន្ន​ពល​រដ្ឋ​កម្ពុជា​គ្រប់​ស្រ​ទាប់​វណ្ណៈ​តែង​តែ​យក​គ្រឿង​ស្រ​វឹង​ធ្វើ​ជា​ត្រី​មុខ ​ក្នុង​កម្ម​វិធី​បុណ្យ​ទាន​ ការ​ជួប​ជុំ​ប​ង​ប្អូន​ មិត្ត​ភក្តិ​ ឬកា​រ​ពិ​ភា​ក្សា​ការ​ងារ​ផ្សេងៗ​។​ យុវ​ជន​ភាគ​ច្រើ​ន​បាន​យក​គ្រឿង​ស្រ​វឹង​ធ្វើ​ជា​ត្រី​មុខ​ពេល​ ប្រ​ឡង​ជាប់​ក៏​ផឹ​កស្រា​ ពេល​ប្រ​ឡង​ធ្លាក់​ក៏​ ផឹក​ស្រា​មាន​ន័យ​ថា​ សប្បាយ​ចិត្ត​ក៏​ជា​មិត្ត​ របស់​ស្រា​មិន​សប្បាយ​ចិត្ត​ក៏​យក​ស្រា​ធ្វើ​ជា​មិត្ត​រួម​ទាំង​បុណ្យ​សព​ជា​ដើម​ក៏​មាន​អ្នក​ខ្លះ​យក​ការ​ផឹក​ស្រា​ដើ​ម្បី​កំ​ដរ​កម្ម​វិ​ធី​ពោល​គឺ​រា​ល់​ការ​ជួប​ជុំ​គ្នា​គឺ​គេ​តែង​តែ​និ​យាយ​ពី​កា​រ​ផឹ​ក​ស្រា​ស្ទើរ​​គ្រប់​ពេល​វេ​លា។​

តាម​របាយ​កា​រណ៍​អង្គ​ការ​ចល​នា​ដើ​ម្បី​សុខ​ភាព​​កម្ពុជា​បាន​បង្ហា​ញ​ថា ​ឧស្សា​ហកម្ម​គ្រឿង​ស្រ​វឹង​តែ​ង​តែ​លើ​ក​ឡើង​ថា ​ការ​វិនិ​យោគ​ទុន​គ្រឿង​ស្រ​វឹង​ផ្តល់​ដ​ល់​រដ្ឋា​ភិ​បាល​នូវ​ប្រា​ក់​ចំ​ណូល​ពន្ធ​យ៉ាង​ច្រើ​ន​ប៉ុ​ន្តែ​ប្រ​ទេ​ស​ជា​ច្រើន​លើ​ពិ​ភព​លោក​សុទ្ធ​តែ​បាន​អះ​អាង​ថា ​ចំ​ណូល​ពន្ធ​ដែល​បាន​ពី​គ្រឿង​ស្រ​វឹង​ មា​ន​ចំ​នួន​តិ​ច​ជាង​ការ​ខាត​បង់​ដែល​បណ្តាល​មក​ពី​គ្រឿង​ស្រ​វឹ​​ង​។ ​ចំ​ណែក​នៅ​ប្រ​ទេស​កម្ពុជា​គ្រឿ​ង​ស្រ​វឹង​ជា​មូល​ហេតុ​ច​ម្បង​ទី​២​ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរា​ចរ​។ ​គ្រោះ​ថ្នាក់​ចរា​ចរ​ដែល​បណ្តាល​មក​ពី​គ្រឿង​ស្រ​វឹង​បាន​ធ្វើ​ឲ្យ​ពល​រដ្ឋ​ស្លូត​ត្រ​ង់​ច្រើ​នជា​ង​២០​០​០​នាក់​ស្លាប់ ​និង​របួស​ និង​បណ្តាល​ឲ្យ​ខាត​បង់​ទ្រព្យ​សម្បត្តិ​ប្រ​មាណ​៤៤​លាន​ ដុ​ល្លារ​នៅ​ឆ្នាំ២​០​១១​។​
អង្គ​ការ​ចល​នា​ដើ​ម្បី​សុខ​ភាព​កម្ពុជា​បាន​ បង្ហាញ​ផ​ង​ដែ​រ​ថា ​គ្រឿង​ស្រ​វឹង​ជា​មូល​ហេតុ ​ទី​៣ ​បណ្តាល​ឲ្យ​មាន​អ្ន​ក​ស្លាប់​នៅ​លើ​ពិ​ភព​លោក​ប្រ​មាណ​២​.​៥​លាន​នាក់​ ក្នុង​១​ឆ្នាំៗ ​និង​បង្ក​ឲ្យ​មាន​ជំ​ងឺ​២០​០​មុខ​មាន​ មហារី​ក​បំ​ពង់​អា​ហារ​ ថ្លើ​ម​ ជំ​ងឺ​លើ​ស​ម្ពាធ​ ឈាម ​ស្ទះ​សរសៃ​ឈាម ​បេះ​ដូង ​ខួរ​ក្បាល​ ក្រិន​ថ្លើម​ រលាក​លំ​ពែង​ វិក​ល​ចរិ​ត​ជា​ដើម។​ ​ក្រៅ​ពីនេះ​គ្រឿង​ស្រ​វឹង​ជា​ដើម​ហេតុ​នៃ​គ្រោះ​ថ្នាក់​ចរា​ចរ​បាត់​បង់​សណ្តាប់​ធ្នាប់​សង្គម​មាន​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ​ និង​បញ្ហា ​សង្គ​ម​ជា​ដើម​។​

រាជ​រដ្ឋា​ភិ​បាល​គួរ​កំ​ណ​ត់​ទី​តាំង​លក់​គ្រឿង​ស្រ​វឹង​ឲ្យ​បាន​សម​ស្រប​ដើ​ម្បីកា​ត់​បន្ថយ​លទ្ធ​ភាព​ងាយ​រក​ទិញ​គ្រឿង​ស្រ​វឹង​និង​កន្លែ​ង​លក់​គ្រឿង​ស្រ​វឹង​គួរ​តែ​មា​ន​អា​ជ្ញា​ប័ណ្ណ​អនុ​ញ្ញាត​ពី​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​។​ទន្ទឹម​គ្នានោះ​រដ្ឋា​ភិបាល​មិន​គួរ​មាន​ការ​គាំទ្រ​ឬចូ​ល​រួម​អនុ​វត្ត​វិធាន​ការ​ដែល​ផ្តួ​ច​ផ្តើ​ម​ដោយ​ឧស្សា​ហកម្មគ្រឿង​ស្រ​វឹង​ឡើយ​ហើយ​ជា ​វិ​ធាន​ការ​ល្អ​សម្រេច​ជោគ​ជ័យ​ត្រូ​វ​នាំ​គ្នា​គោ​រព​ និង​អនុ​វត្ត​ច្បាប់​គ្រ​ប់ៗ​គ្នា​ទើប​មាន​ប្រ​សិទ្ធ​ភាព​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖  អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative