ពល​រដ្ឋ​​៦​​ខេត្ត​ទទួល​ការ​ព្យា​បាល​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​ពី​មន្ទីរ​ពេទ្យ​​ភ្នែក​ខេត្ត​​តា​កែវ​​

អ្នក​​ជំងឺ​​បាយ​​ភ្នែក​​រស់​នៅ​​​ខេត្ត​​កែប​ កំពត​ កំព​ង់​ស្ពឺ ​ស្វាយ​រៀង ​ព្រៃ​វែង ​និង​​ខេត្ត​​កំ​ពង់​ធំ​ទ​ទួល​បាន​កា​​រ​ព្យា​បាល​និង​វះ​កាត់​ភ្នែក​ដោយ​ឥត​គិត​ថ្ងៃ​ពី​មន្ទី​រ​ពេទ្យ​ភ្នែក​ខេត្ត​តា​កែ​វ​។

photo 5 (1)ff​លោក​​ តែ​ សេរី​បុណ្យ​ ប្រ​ធាន​​មន្ទី​រ​​ពេទ្យ​​ភ្នែក​​ខេត្ត​​តា​កែវ​បាន​មាន​ប្រ​សា​សន៍​ថា ​មនុស្ស​​មាន​​វ័យ​​ចា​ប់​​ពី​ ៥០​​ឆ្នាំ​​ឡើង​​ទៅ ​រស់​នៅ​​ក្នុង​​ខេត្ត​​ចំ​នួន​​៦​ខាង​លើ​អាច ​មក​​ទទួល​​សេ​វា​​វះ​​កាត់​​បាយ​​ភ្នែក ​ឬ​​ភ្នែក​​ឡើង​​បាយ​​ដោយ​​ឥត​​គិ​ត​​ថ្លៃ​ ចាប់​​ពី​​ថ្ងៃ​​នេះ​​ត​​ទៅ​ ដោយ​​មន្ទីរ​ពេទ្យ​​ថែម​​ទាំង​​ចេញ​​ថ្លៃ​​ធ្វើ​​ដំ​ណើរ ​និង​​ថ្លៃ​​បាយ​​ទឹ​ក​​ក្នុង​​ពេល​​ស្នាក់​នៅ​​ព្យា​បាល​​ក្នុង​​មន្ទី​រ​ពេទ្យ​​ទៀត​​ផ​ង​។

​លោក​ប្រ​ធាន​​មន្ទី​រ​ពេទ្យ​​ភ្នែក​​ខេត្ត​​តា​កែវបា​ន​​ឲ្យ​​ដឹ​ង​​ថា ​គ្រាន់​តែ​អ្ន​ក​​ជំ​ងឺ​​ត្រូវ​​យក​​ឯក​សារ​​បញ្ជាក់​​អំ​ពី​​អាយុ និ​ង​​លំ​នៅ​ឋាន​​ជាប់​​មក​​ជា​មួយ ​ដើ​ម្បី​​បង្ហាញ​​លោក​​គ្រូ​ពេទ្យ​ ទើប​​មន្ទីរ​ពេទ្យ​​ចេញ​​ថ្លៃ​​ធ្វើ​​ដំ​ណើរ ​ថ្លៃ​​ស្នាក់​នៅ ​និង​​ថ្លៃ​​ព្យា​បាល​​បាន។​លោ​ក​បាន​បន្ត​ថា៖​ «​ឲ្យ​ ​​តែ​​​បង​​ប្អូន​​ទាំ​ង​អស់​​ដែល​​នៅ​​ក្នុង​​ខេត្ត​​ទាំង​​៦​​ហ្នឹង​​មាន​​បញ្ហា​​បាយ​​ភ្នែក ​ហើយ​​អា​យុ​​ចាប់ ​៥៥​​ឡើង​​ទៅ ​គឺ​​គាត់​​ជួយ​​ទៅ​​លើ​​សេ​វា​​ហ្នឹង​ អ៊ី​ចឹង​​ពាក់​ព័ន្ធ​​ជា​មួយ​​នឹង​​សេវា​​ហ្នឹង​​ដើ​ម្បី​​ទទួល​​លុយ​​ហ្នឹង​​បាន​ ទាល់​​តែ​​គឺ​​មា​ន​​លំ​នៅ​ឋា​ន​​ពិត​​ប្រា​កដ​​នៅ​​ហ្នឹង អ៊ី​ចឹ​ង​​ទាម​ទារ​​ឲ្យ​​មាន​​ឯក​សារ​​ដែល​​ពាក់​ព័ន្ធ​​នឹង​​ការ​​ស្នាក់​នៅ ​ដូច​ជា​​អត្ត​សញ្ញាណ​ប័ណ្ណ ​ប័ណ្ណ​​គ្រួសា​រ​ ឬ​​មួយ​​កាត​​បញ្ជាក់​​ពី​​អាជ្ញា​ធរ​​ដែ​ន​ដី​​នៅ​​ក្នុង​​ហ្នឹង​ នៅ​​ពេល​​ដែល​​គា​ត់​​ម​ក​​ដ​ល់​​មន្ទី​រ​ពេទ្យ​ គឺ​​គាត់​​បាន​​ទទួល​​ប្រាក់​​សម្រាប់​​ធ្វើ​​ដំ​ណើរ ​ហើយ​​និង​​ហូប​​ចុក ​ហើយ​​និង​​កា​រ​​វះ​​កា​ត់​​​ជំ​ងឺ​​បាយ​​ភ្នែក​​ដោយ​​មិន​​គិត​​ថ្លៃ​»​។​

លោក​​ តែ​ សេរី​បុណ្យ ​បាន​ឲ្យ​ដឹង​ទៀត​​ថា ​អ្នក​​​ជំ​ងឺ​​បាយ​​ភ្នែក​​អាច​​ចំ​ណាយ​​ពេល​​ស្នាក់​នៅ​​ក្នុង​​មន្ទីរ​ពេទ្យ​​រយៈ​ពេល​​មួយ​​ យប់ ​ដើ​ម្បី​​ធ្វើ​​ការ​​វះ​​កាត់​ ហើយ​​មន្ទី​រ​ពេទ្យ​​មាន​​បន្ទប់​​សម្រាប់​​ឲ្យ​​ស្នាក់​នៅ ក៏​ប៉ុ​ន្តែ​​លោក​​ថា​ អ្នក​​ជំ​ងឺ​​ត្រូវ​​យក​​កន្ទេល​​មុង​​ភួយ​​សម្រាប់​​ខ្លួន​​ឯង​។ ​ចំ​ពោះ​​បាយ​​ទឹក​​វិញ​ អ្នក​​​ជំ​ងឺ​​អាច​​ទទួល​​ទាន​​នៅ​​អា​ហារ​ដ្ឋាន​​ក្នុង​​មន្ទីរ​ពេទ្យ​​បាន​​បី​​ពេល​​ក្នុង​​ មួយ​​ថ្ងៃ ​ដោយ​​ចេញ​​ប្រាក់​​ខ្លួន​​ឯង​​មុន​​សិន ​ចាំ​​មន្ទីរ​ពេទ្យ​​ទូ​ទាត់​​សង​​វិញ​​ពេល​​ចេញ​​មក​​ផ្ទះ ​ឬ​​ក៏​​អ្នក​​​ជំ​ងឺ​​អាច​​យក​​អង្ករ​ និ​ង​​ម្ហូប​​អា​ហារ​​មក​​ចម្អិន​​ខ្លួន​​ឯង​​ក្នុង​​មន្ទីរ​ពេទ្យ​​​ក៏​​បាន​។​

ទាក់​ទ​ង​​ទៅ​​នឹង​​ការ​​សម្គាល់ ​និង​​មូល​ហេ​តុ​​នៃ​​ជំ​ងឺ​​បាយ​​ភ្នែក​​វិញ​ លោក​​គ្រូ​ពេទ្យ​ តែ​ សេរី​បុណ្យ ​ថា ​ជំងឺ​​នេះ​​ងាយ​​ចំ​ណាំ​​ណាស់ ​ចាស់ៗ​​ស្រុក​​ស្រែ​​ភា​គ​​ច្រើ​ន​​គាត់​​ដឹ​ង​​ច្បាស់​​​អំ​ពី​​​ជំ​ងឺ​​នេះ។​លោ​ក​ថា ​«​ជំងឺ​​បាយ​​ ភ្នែក​​ទៅ​​តាម​​អាយុ ​កាល​​ណា​​យើង​​ចាប់​​ពី​ ៥០​​ឆ្នាំ​​ឡើង​​ទៅ ​គឺ​​យើង​​ចាប់​​ផ្ដើម​​មាន​​អា​​ហ្នឹង​​ទៅ​​តាម​​ប្រ​ភេទ​​ផ្សេងៗ​​គ្នា​​ វា​​អាច​​ទៅ​​នឹង​​ទាំង​អស់ ​គឺ​​ត្រូវ​​ឡើង​​ស ​ប៉ុន្តែ​​គ្រាន់​​​តែ​​ថា​​កត្តា​​ផ្សេងៗ​​ដែល​​ពាក់​ព័ន្ធ​​ជាមួ​យ​​នឹង​​ការ​​ឆាប់​​ឡើង​​ស ​វា​​អាច​​ដោយ​​គា​ត់​​ប្រើ​ប្រាស់​​ថ្នាំ​​ប្រ​ភេទ​​ផ្សេងៗ​​គ្នា ​ដោយ​សារ​​ប្រើ​ប្រាស់​​អត់​​ត្រឹម​ត្រូវ​ វា​​អាច​​ប៉ះ​ពាល់​​ទៅ​​ដល់​​ភ្នែ​ក​​ដែរ​​ប៉ះ​ពា​ល់​​ជា​មួ​យ​​នឹង​​កម្ដៅ​​ថ្ងៃ ​គេ​​ហៅ​​ថា​​កាំរ​ស្មី​​ពេល​​ដែល​​គាត់​​ដើរ​​ធ្វើ​​ការ​​នៅ​​កណ្ដាល​​ថ្ងៃ​ គាត់​​អត់​​បាន​​ទទូរ​​កន្សែង ​ឬ​​មួយ​​ពាក់​​មួក​ ឬ​​ពាក់​​វ៉ែន​តា​​សម្រាប់​​កា​រ​ពារ​​កម្ដៅ​​ថ្ងៃ ​ក៏​​វា​​ជា​​កត្តា​​ជំ​រុញ​​ឲ្យ​​កែវ​​ភ្នែក​​ឆា​ប់​​ឡើង​​ស​​ដែរ​ ហើយ​​ចំ​ណី​​អា​ហា​រ ​ការ​​ប៉ះ​​ទង្គិច​ អ៊ីចឹ​ង​​មា​ន​​កត្តា​​ជា​ច្រើន​​ដែល​​បណ្ដាល​​ឲ្យ​​មាន​​បញ្ហា​​ឡើង​​បាយ​​ភ្នែក​​ហ្នឹ​ង»។​

ជំងឺ​​ភ្នែក​​ទូ​ទៅ ​គឺ​​ជំងឺ​​ស្រួច​ស្រាល់​​មួយ​​ក្នុង​​ចំ​ណោម​​ជំងឺ​ ១០​​មុខ ​ដែល​​ស្រួច​ស្រាល់​​កម្រិត​​ខ្ពស់​​បំ​ផុត ​ក៏ប៉ុ​ន្តែ​​អត្រា​​ភាគ​រយ​​នៃ​​គ្រោះ​​ថ្នាក់​​របស់​​ជំ​ងឺ​​ភ្នែក​​ឋិត​​នៅ​​កម្រិត​​ទាប ​បើ​​ប្រៀបធៀ​ប​​ទៅ​​នឹង​​ជំងឺ​​ផ្សេង​​ទៀត​​ទាំង​ ១០​​នោះ។​

អត្រា​​គ្រោះ​ថ្នាក់​​នៃ​​ជំងឺ​​ភ្នែក​​ឋិត​​ក្នុង​​កម្រិត​ ៣,​២​% ​ប្រៀប​ធៀប​​ទៅ​​នឹង​​អត្រា​​គ្រោះ​ថ្នាក់​​ដោយ​សារ​​លើស​​ឈាម​​មា​ន​​ចំ​នួន ​២,​៣​%​ ដែល​​ជា​​អត្រា​​ទាប​​ជា​ង​​គេ​​បំ​ផុត។​គួ​រ​បញ្ជាក់​ថាកា​រ​​ពង្រី​ក​​​សេ​វា​​ព្យាបា​ល​​បាយ​​ភ្នែក​​ដោយ​​ឥត​​គិ​ត​​ថ្លៃ​​ដល់​​ខេត្ត​​ទាំ​ង​​៦​ នេះ​ ​គឺ​​ដោយសា​រ​​មន្ទីរ​ពេទ្យ​​ភ្នែក​​ខេត្ត​​តា​កែវ​ ទទួល​​បាន​​ប្រា​ក់​​ជំ​នួយ​​ពី​​រដ្ឋា​ភិ​បា​ល​​អា​ល្លឺ​ម៉ង់​ (​G​e​r​m​a​n​y​)​ និង​​សហ​ការ​​ជា​មួយ​​ក្រ​សួង​​សុខា​ភិ​បាល ​រួម​​ទាំង​​មាន​​ជំ​នួយ​​ផ្នែក​​បច្ចេក​ទេស ​និង​​ថ្នាំ​​ពេទ្យ​​ពី​​អង្គ​ការ​​ដៃ​គូ​​ក្នុង​​ស្រុ​ក​​មួយ​​ចំ​នួន ​ដូច​ជា ​អង្គ​ការ​​អាក់​ហ្សិន ​ហ្វ័រ​ ហ៊ែលភ៍​ (​A​c​t​i​o​n​ ​F​o​r​ ​He​l​p​)​ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖  អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative