ជំងឺ​មហា​រីក​សួត​វិ​ធី​ការ​ពារ​ បញ្ហា​ប្រ​ឈម​និង​ការ​ព្យា​បាល​​

មហា​រីក​សួត​ជា​ប្រ​ភេទ​ជំ​ងឺ​ដ៏​កាច​សា​ហាវ​មួយ ​ដែល​កើត​មាន​លើ​ប្រ​ជា​ជ​​ន​​កម្ពុ​ជា​ ដោ​យ​សារ​ការ​ជក់​បារី​និង​កត្តា​បន្ទាប់​បន្សំ​ដទៃ​ទៀ​ត ​និង​អាច​ទទួល​បា​​នការ​ជា​សះ​ស្បើយ​ឬ​មិន​ជា​សះ​ស្បើយ ​អា​ស្រ័យ​លើ​អ្ន​ក​ជំ​ងឺ​មក​រក​សេ​វា​ព្យា​បាល​ទាន់​ពេល​វេ​លា។​

IMG_1580fលោក​សាស្រ្តា​ចារ្យ​គួយ ​សំ​ណាង​នាយ​ផ្នែក​ជំ​ងឺ​មហា​រីក​នៃ​ម​ន្ទីរ​ពេទ្យ​មិត្ត​​ភាព​ខ្មែរ​ សូ​វៀ​ត​បាន​មាន​ប្រ​សា​សន៍​ឲ្យ​គេ​ហ​ទំព័​រ​សុខ​ភាព​កម្ពុជា​ឲ្យ​ដឹង​កាល​ពី​ពេ​​​ល​ថ្មីៗ​នេះ​ថា ​ការ​ព្យា​បាល​នៅ​ដំ​ណាក់​កាល​ដំបូ​ង​ គឺ​យើង​អាច​ជួយ​អ្នក​ជំ​ងឺ​ឲ្យ​ជា​សះ​ស្បើយ​ពី​៧០​ទៅ​៨០​ភាគ​រយ​ ប៉ុន្តែ​ជា​អកុ​សល​អ្ន​ក​ជំ​ងឺ​ចូល​មក​រក​សេ​វា​ព្យា​​បា​ល​គឺ​ជំ​ងឺ​ស្ថិត​ក្នុង​ដំ​ណាក់​កាល​ធ្ងន់​ធ្ងរ​ ដែល​ធ្វើ​ឲ្យ​លទ្ឋ​ផល​នៃ​កា​រ​ព្យា​បាល​មិន​ទទួ​​ល​បាន​ដូច​ចិត្ត​យើង​ចង់​បាន។​ ​លោក​បន្ត​ថា ​មហា​រីក​សួត​មា​ន​មូល​ហេតុ​ច្រើ​ន​ ដោយ​នៅ​លើ​ពិ​ភព​លោក​គេ​បាន​ស្រា​វ​ជ្រា​វ​រក​ឃើញ​ថា ​អ្នក​ជំងឺ​៧៥​ភាគ​រយ​ដែល​​រ​ក​ឃើ​ញជំ​ងឺ​មហា​រីក​សួត ​គឺ​មាន​ស្ថាន​ភាព​ធ្ងន់​ធ្ង​រ​ពិ​បាក​ក្នុង​ការ​ព្យា​បាល​រួច​ទៅ​ហើ​យ​​។​នៅ​អឺ​រ៉ុប​គឺ​មាន​​អ្ន​ក​ជំងឺ​២៥​ភាគ​រយ​ប៉ុណ្ណោះ​ ដែល​ទទួល​ការ​ព្យា​​បាល​ទទួល​បាន​លទ្ឋ​ផល​ល្អ ​តែ​នៅ​ស្រុ​ក​យើង​អាច​មាន​លទ្ឋ​ផល​ទាប​ជាង​នេះ។​

លោក​បន្ត​ថា ​“​ជំ​ងឺ​មហា​រីក​សួតកើ​ត​ទ្បើ​ង​ដោយ​សារ​ការ​ជក់​បារី ​និង​មាន​​កត្តា​បន្ទាប់​បន្សំ​ដទៃទៀ​ត ​ហើយ​បើ​ច​ង់​ការ​ពារ​ជំ​ងឺ​នេះ​គឺ​កុំ​ជក់​បារី​”​។លោ​​ក​បន្ត​ថា ​“​នៅ​ក​ម្ពុជា​មាន​កម្ម​វិ​ធី​ទប់​ស្កា​ត់​ការ​ជក់​បារី​ពី​អង្គ​​ការ​នា​នា ​និង​ក្រ​សួង​សុ​ខា​ភិ​បាល​ជា​រឿង​ល្អ​ ព្រោះ​វា​ចូល​រួម​កាត់​បន្ថ​យ​ជំ​ងឺ​មហា​រីក​សួត​បា​​​ន​”។​

លោក​សាស្រ្តា​ចារ្យ​គួយ ​សំ​ណាង​បាន​បន្ត​ថា ​ជំ​ងឺ​មហា​រីក​សួត​មិន​បណ្តា​ល​​​ម​ក​ពីកា​រ​ជក់​បារី​ទាំង​ស្រុង​នោះ​ទេ ​ប៉ុ​ន្តែ​ជា​ល​ក្ខណៈ​ប​ច្ចេក​ទេស​បា​​ន​បង្ហាញ​ថា​​ប្រ​សិន​ជា​គា​ត់​ជក់​បារី​កាន់​តែ​ច្រើន​ និង​ជក់​កាន់​តែ​យូរ ​លទ្ឋ​ភាព​ដែល​អាច​កើត​មាន​ជំងឺ​ម​​ហា​រីក​សួត​ខ្ពស់​ ជាង​អ្នក​មិន​ជក់រ​ហូត​ដល់​៣៤ ​ទៅ៣​៦ដ​ង​។ ​ដូច្នេះ​មិន​មាន​មាន​ន័យ​ថា​ អ្ន​ក​ជក់​បារី​សុទ្ឋ​តែ​កើ​ត​ជំ​ងឺ​មហា​រី​ក​សួត​នោះ​ទេ ​តែ​ប្រា​ក​ដ​ជា​កើត​មាន​​គ្រា​ន់តែ​អា​យុ​មិន​ទាន់​ដល់​។លោ​កប​ន្ត​ថា ​អាយុ​ជា​មធ្យ​ម​របស់​ប្រ​ជា​ជ​ន​នៅ​អឺ​រ៉ុប​មាន​៨០​ឆ្នាំ ​តែ​កម្ពុ​ជា​មាន​អាយុ​ត្រឹ​ម​៦០​ឆ្នាំ​ជា​មធ្យម​ ដូ​ច្នេះអ្នក​កើត​ជំ​ងឺ​មហា​រីក​សួត​នៅ​កម្ពុជា​មាន​អាយុ​ចន្លោះ​៥៥​ទៅ៦​០​ឆ្នាំ ​និង​នៅ​អឺរ៉ុប​មាន​អាយុ​ចន្លោះ​ពី​៦០​ទៅ​៧​០​ឆ្នាំ។​

ទាក់​ទង​នឹង​ចំ​នួន​អ្ន​ក​ជំ​ងឺ​មហា​រីក​ដែ​ល​បាន​ និង​កំ​ពុង​មក​រក​សេវា​ពិ​និ​ត្យ ​ព្យា​​បា​ល​មា​ន​ចំ​នួន​កើ​ន​ទ្បើ​ង​ជា​បន្ត​បន្ទាប់​ ដែល​ឆ្នាំ​២០​១៣​មាន​អ្ន​ក​ជំ​ងឺ​ចំ​នួន​១​៣០​០​នាក់ ​និង​ឆ្នាំ២​០​១៤​មាន​អ្នក​មក​រក​សេ​វា​ពិ​និត្យ​ និង​ព្យា​បាល​១៥​១​៩​នាក់​។

​លោក​សាស្រ្តា​ចារ្យ​គួយ ​សំ​ណាង​បាន​បន្ត​ថា ​បើ​សិន​ជា​យើង​ចាំ​ដល់​ជំ​ងឺ​មហា​រីក​ចេញ​រោគ​សញ្ញា​ហាក់​ដូច​ជា​ហួស​ពេ​ល​។ ​ដោយ​សារ​ហេតុ​ផល​នេះ​ហើ​​​យ​ទើ​ប​នៅ​ក្នុង​កម្ម​វិធី​ប្រ​យុទ្ឋ​ប្រ​ឆាំង​ជំ​ងឺ​មហា​រីក​ គេ​មាន​កម្ម​វិ​ធី​រុក​រក​ជំ​ងឺ​នៅ​ដំ​​ណាក់​កាល​តំ​បូង​ដើម្បី​ការ​ពារ​​កុំ​ឲ្យ​កើត​​ជំ​​ងឺនេះ​។ ​នៅស្រុ​ក​គេ​ជំ​ងឺ​មហា​រីក​សួត​ជាប់​លំ​ដាប់​ទី​១​ តែ​នៅ​កម្ពុជា​ជាប់​ចំ​ណាត់​ថ្នាក់​ទី​៥ ​ហើយ​មនុស្ស​ស្រី ​និង​មនុស្ស​ប្រុ​ងឲ​ស​កើត​ជំ​ងឺ​នេះ ​ប្រ​ហាក់​ប្រ​​ហែល​គ្នា​គឺ​បួន​ភាគ​ប្រាំ​មួយ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖  គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative