ពិធី​បុណ្យ​មាឃ​បូជា ​រំ​លឹក​ដល់​ថ្ងៃ​ខួប​មហា​ភិល​ក្ខិត​កាល​ធំៗ​

យោង​តាម​សៀវ​ភៅ​ព្រះ​រាជ​ពិ​ធី​ទ្វា​រ​សមា​ស​ភាគ​២ ​បាន​កត់​ត្រា​ទុក​អំ​ពី​ប្រ​វត្តិ​នៃ​ពិ​ធី​បុណ្យ​មាឃ​បូជា​នេះ​ឲ្យ​ដឹង​ថា​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​បាន​ចាប់​ផ្តើ​ម​ធ្វើ​បុណ្យ​ពិ​សាខ​បូ​ជា​នៅ​ក្នុ​ង​រាជ​ ព្រះ​បាទ​ហរិ​ រក្ស​រាមា​(​ព្រះ​អង្គ​ដួង​)​ដែល​គង់​នៅ​ក្រុង​ឧដុង្គ​មាន​ជ័យ​ក្នុង​ពុទ្ធ​ស​ក​រាជ​២៣​៩​៧​និង​គ្រិស្ត​សក​រាជ​ឆ្នាំ​១៩៨​៥​ ហើយ​បើ​តាម​សេច​ក្តី​នេះ​គេ​អាច​សន្និ​ដ្ឋា​ន​បាន​ថា ​ពិ​ធី​បុណ្យ​មាឃ​បូ​ជា ​ក៏​ប្រ​ហែល​ជា​ត្រូវ​បាន​គេ​បង្កើ​ត​ឡើង​នៅ​ក្នុ​ង​ពុទ្ធ​សក​រា​ជ​ជា​មួ​យ​គ្នា​នេះ​ផង​ដែរ​ ពី​ព្រោះ​ពិ​ធី​បុណ្យ​ទាំង​ពីរ​នេះ​គឺ​ជា​បុណ្យ​រំ​លឹក​ដល់​ថ្ងៃ​ខួប​មហា​ភិល​ក្ខិត​កាល​ធំៗ​រ​បស់​ព្រះ​សា​មនៈ​គោត្ត​ម​ដែល​ជា​ព្រះ​សា​ស្តា​រ​នៃ​មនុស្ស​ និង​ទេ​វតា​។​

30fមាឃ​បូ​ជា​គឺ​ជា​ពិ​ធី​បុណ្យ​មួយ​ដ៏​មាន​សារៈ​សំ​ខាន់​ណាស់​នៅ​ក្នុ​ង​វិ​ស័យ​ព្រះ​ពុទ្ធ​សាស​នា​ដែល​រួម​មាន​បុណ្យ​មាឃ​បូជា​ ពិ​សាខ​បូជា​ អា​សា​ឍ​បូជា​និង​បុណ្យ​បវា​រណា​ហៅ​(​ចេញ​វស្សា​)​ ហើយ​បុណ្យ​មាឃ​បូជា​នេះ​ដែរ​ត្រូ​វ​បាន​គេ​ប្រា​រព្ធ​ធ្វើ​ឡើង​ដើ​ម្បី​ជា​ការ​រំ​លឹក​ដល់​ថ្ងៃ​ដែល​ព្រះ​សម្មាស​ម្ពុទ្ធ​ទ្រង់​ប្រ​កាស​បង្កើត​ព្រះ​ពុទ្ធ​សាស​នាឡើ​ង​ក្នុង​លោក​យើង​នេះ​នា​ប្រ​ទេស​ឥ​ណ្ឌា​កាល​ពី​៥៨​៨​ឆ្នាំ​មុន​គ្រិស្ត​សករា​ជនា​ថ្ងៃ​ទី​១៥​កើត​ខែ​មាឃ​ក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះ​អង្គ​ក្នុ​ង​រយៈ​ពេល​ចំ​នួន​៩​ខែ​គ​ត់​។​

កម្ម​វិ​ធី​បុណ្យ​មាឃ​បូ​ជា​នេះ​ដែរ​ត្រូវ​បាន​គេ​កំ​ណត់​ធ្វើ​ឡើង​នៅ​វេ​លា​ម៉ោ​ង​ប្រាំ​កន្លះ​ល្ងាច​នា​ថ្ងៃ​១៥​កើត​ ពេញ​បូរ​មី​ ខែ​មាឃ​ដោយ​ក្រុម​សង្ឃ​ការី​និមន្ត​ព្រះ​សង្ឃ​គង់​លើ​អាសនៈ ​ចំ​ពោះ​ព្រះ​ភក្ត្​រព្រះ​ពុទ្ធ​បដិ​មា​ដើ​ម្បី​ធ្វើ​បទ​នម​ស្ការ​ព្រះ​រតន​ត្រៃ​សមា​ទាន​សីល​សូត្រ​បា​លី​មាឃ​បូជា​សម្តែង​ធម៌​ទេស​នា​ស្តី​អំ​ពី​ពុទ្ធ​ប្រវត្តិ​ និង​សូត្រ​រំលឹក​គុណ​របស់​ព្រះ​ពុទ្ធ​រហូត​ដល់​ភ្លឺ។​ ​ពិ​ធី​បុណ្យ​ មាឃ​បូជា ​នេះ​គឺ​គេ​ប្រារព្ធ​ឡើង​ដើ​ម្បី​រំ​លឹក​ដល់​កាល​បរិ​ច្ឆេទ​(​ថ្ងៃ​១៥​កើត​ ខែ​មាឃ​)ជា​កាល​បរិ​ច្ឆេទ​ដំ​បូង​បន្ទាប់​ពី​ព្រះ​ពុទ្ធ​បាន​ត្រា​ស់​ដឹ​ង​ក្នុង​ព្រះ​ជន្ម​៣៥​ព្រះ​វស្សា​ដែល​ពេល​នោះ​ព្រះ​អង្គ​បាន​បើក​មហា​សន្និ​បាត​សង្ឃ​មួយ​ដោ​យ​ព្រះ​អង្គ​បាន​សម្តែ​ង​នូវ​ឱ​វា​ទប្បា​តិ​មោក្ខ​ព្រ​ម​ទាំង​បាន​តែង​តាំង​ព្រះ​សា​វី​បុត្រ​ជា​បឋ​ម​សា​វក័ឯ​ព្រះ​មោគ្គ​លាន​ត្រូវ​បាន​តែង​តាំង​ជា​ទុ​តិយ​សាវ័ក​​ និង​ចាត់​ទុក​ពិ​ធី​បុណ្យ​មាឃ​បូជា​នេះ​ជា​មហា​មង្គ​ល​ដ៏​ប្រ​សើរ​មួយ​ក្នុង​ចំ​ណោម​ពិ​ធី​បុណ្យ​តាម​ពុទ្ធ​សាស​នា ​ហើយ​ដើ​ម្បី​ឲ្យ​សម​ស្រប​ទៅ​តាម​បំ​ណង​ប្រា​ថ្នា​នៃ​ពុទ្ធ​សា​និក​រៀងៗ​ខ្លួន​នោះ​ពួក​គេ​បាន​នាំ​គ្នា​រៀប​ចំ​ចាត់​ចែ​ង​នូវ​គ្រឿង​សក្ការៈ​បូ​ជា​ដ៏​ប្រ​ណីតៗ​ដូច​ជា​ ប្រ​ទីប​ជ្វា​លា ​ទៀន ​ធូប​ ម្លូ ​ស្លា​ ផ្កា​ បារី​ និង​ទេយ្យ​ទាន​ផ្សេងៗ​ទៀត​ស​ម្រាប់​ប្រ​គេន​ព្រះ​សង្ឃ​ និង​រៀប​ចំ​បូជា​ដល់​ស្តូប​តម្កល់​នូវ​ព្រះ​សិរី​រធាតុ​រ​បស់​ព្រះ​ពុទ្ធ​ជា​ដើម​។ ​ជា​ប​ន្ត​លុះ​ព្រឹក​ឡើង​ត្រូវ​នឹង​ថ្ងៃ​១​រោជ​ខែ​មាឃ​ពុទ្ធ​សា​សនិក​ទាំង​អស់​បាន​រៀប​ចំ​ដាក់​បាត្រ​ឆ្លង​ជា​កិច្ច​បង្ហើយ​បុណ្យ​ ហើយ​បន្ទា​ប់​ពី​ដាក់​បាត​ចប់​ហើយ​ ឧបា​សក ​ឧបា​សិកា​ចំ​ណុះ​ជើ​ង​វត្ត​ទាំង​អស់​ បាន​វេរ​ចង្ហាន់​ និ​ង​ទេយ្យ​ទាន​ផ្សេងៗ​ដល់​ ព្រះ​សង្ឃ​ដោយ​ភ្ជាប់​នឹង​សេច​ក្តី​មគ្គ​ផល​រៀងៗ​ខ្លួ​ន​។ ​យើង​សង្ឃឹ​ម​ថា​ម្នាក់ៗ​នឹង​អាច ​ទាញ​យក​ប្រ​យោជ​ន៍​បាន​ខ្លះ​ពី​ថ្ងៃ​បុណ្យ​មា​ឃ​បូជា​នេះ​ដោយ​អ​ញ្ជើញ​នាំ​គ្នា​ធ្វើ​បុណ្យ​រក្សា​សីល ​និង​សមា​ធិ​សំ​អាត​ចិត្ត​របស់​ខ្លួន​ក្នុ​ង​ថ្ងៃ​នេះ​ដើ​ម្បី​បូជា​និង​រំលឹក​ចំ​ពោះ​គុ​ណ​ព្រះ​សម្មា​ សម្ពុទ្ធ​ដែល​ព្រះ​អង្គ​បាន​បង្កើត​ព្រះ​ពុទ្ធ​សា​សនា​សម្រាប់​ជា​មាគ៌ា​ជី​វិត​ដល់ ​យើង​ទាំង​អស់​គ្នា​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ  សុភា
ចេញផ្សាយ ៖ ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៥

Google Analytics Alternative